មេ​សហជីព​ត្រៀម​ដឹកនាំ​កម្មករ​១​ម៉ឺន​នាក់​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​២៦ មករា

មេដឹកនាំ​សហជីព​កម្មករ​ជា​ច្រើន​អំពាវនាវ​ដល់​ក្រុម​កម្មករ និង​គ្រូបង្រៀន ឲ្យ​ចូល​រួម​ធ្វើ​បាតុកម្ម​អហិង្សា​​នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​មករា ដើម្បី​ទាមទារ​ឲ្យ​តុលាការ ឬ​រដ្ឋាភិបាល ដោះលែង​មនុស្ស​ចំនួន ២៣​នាក់​ចេញ​ពី​ពន្ធនាគារ​ត្រពាំងផ្លុង។ ប៉ុន្តែ​គម្រោង​ប្រមូល​ផ្ដុំ​នេះ មិន​ត្រូវ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឡើយ។

ដោយ ដែន អយុធ្យា
2014-01-23
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

រ៉ុង ឈុន កម្មករ ៦១០
ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ដឹកនាំ​កម្មករ​ហែ​ក្បួន​បាតុកម្ម​នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ធ្នូ ឆ្នាំ​២០១៣។ RFA/Mom Sophon

មេដឹកនាំ​សហជីព​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែ​មករា មន្ត្រី​សាលា​រាជធានី​បាន​អញ្ជើញ​តំណាង​សហជីព​កម្មករ​​​​ចំនួន ៩​ស្ថាប័ន ឲ្យ​ចូល​រួម​ពិភាក្សា​លើ​សំណើ​សុំ​​ធ្វើ​បាតុកម្ម​អហិង្សា​មាន​មនុស្ស​ចំនួន ១​ម៉ឺន​នាក់​នៅ​ទីលាន​​ប្រជាធិបតេយ្យ ថ្ងៃ​ទី​២៦ ខែ​មករា។

អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា ស្ថិត​ក្នុង​ចំណោម​សហជីព​ផ្សេង​ទៀត ដែល​បាន​ចូល​រួម​ប្រជុំ​មាន​ប្រសាសន៍​ថា សាលា​រាជធានី​មិន​អនុញ្ញាត​ឲ្យ​មេដឹកនាំ​សហជីព​កម្មករ​ជួបជុំ​ធ្វើ​​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ខាង​មុខ​ទេ។ ប៉ុន្តែ​អ្នកស្រី​អះអាង​ថា សហជីព​ទាំង ៩​ស្ថាប័ន នឹង​រក្សា​ជំហរ​បន្ត​ដឹកនាំ​កម្មករ និង​គ្រូ​បង្រៀន​ធ្វើ​បាតុកម្ម​អហិង្សា​តាម​ការ​គ្រោង​ទុក។

អ្នកស្រី យ៉ាង សោភ័ណ្ឌ បាន​អំពាវនាវ​ដល់​កម្មករ​និង​ពលរដ្ឋ​ត្រូវ​មក​ចូល​រួម​ឲ្យ​បាន​ច្រើន​កុះករ​ក្នុង​បាតុកម្ម​អហិង្សា នៅ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​មករា៖ «សាលា​រាជធានី​ភ្នំពេញ គាត់​មិន​បាន​អនុញ្ញាត​ឲ្យ​យើង​ជួបជុំ​គ្នា​ទេ។ គាត់​បាន​យោង​ទៅ​លើ​ស្ថានភាព​ស្ថិរភាព​ក្នុង​សង្គម​មិន​ទាន់​មាន​ស្ថិរភាព និង​ការ​ជួបជុំ​គ្នា​ហ្នឹង​មាន​មនុស្ស​ច្រើន​ពេក។ ហើយ​គាត់​ស្នើ​ឲ្យ​យើង​ដាក់​ជា​ញត្តិ​ទៅ​ស្ថាប័ន​ផ្សេងៗ​តាម​រយៈ​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ដែរ ក៏ប៉ុន្តែ​គាត់​អនុញ្ញាត​ឲ្យ​មាន​មនុស្ស​តែ ១០​នាក់​ទេ។ ប៉ុន្តែ​ក្រុម​មេដឹកនាំ​សហជីព​យើង​មិន​អាច​ទទួល​បាន​ទេ​នូវ​អ្វី​ជា​ការ​ឆ្លើយ​តប​របស់​គាត់»

ទាក់ទិន​បាតុកម្ម​នេះ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ប្រធាន​សហភាព​សហជីព​កម្ពុជា ក៏​បាន​ឲ្យ​ដឹង​ថា គោលបំណង​ដឹកនាំ​ធ្វើ​បាតុកម្ម​អហិង្សា គឺ​ដើម្បី​ទាមទារ​​​ឲ្យ​តុលាការ ឬ​រដ្ឋាភិបាល​ដោះ​លែង​មនុស្ស​​​ចំនួន ២៣​នាក់ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ និង​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​​កម្មករ​ឲ្យ​បាន​សមរម្យ៖ «សូម​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ កម្មការិនី ឲ្យ​បាន ១៦០​ដុល្លារ​ក្នុង​១​ខែ និង​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​នាំ​ខ្លួន​ជន​ដៃដល់ និង​អ្នក​បញ្ជា​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដែល​បង្ក​ឲ្យ​កម្មករ​ស្លាប់ ៤​នាក់ និង​រង​របួស ៣៧​នាក់​កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា កន្លង​ទៅ​នេះ»

​យ៉ាងណា​ក៏ដោយ លោក ឡុង ឌីម៉ង មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ថ្លែង​ថា សំណើ​ធ្វើ​បាតុកម្ម​របស់​​​​​មេដឹកនាំ​សហជីព​កម្មករ​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា សាលា​រាជធានី​មិន​អនុញ្ញាត​ទេ ព្រោះ​ការ​ជួបជុំ​នេះ​មាន​មនុស្ស​ច្រើន​ពេក។

ទោះ​ជា​បែប​ណា មេដឹកនាំ​សមាគម និង​សហជីព​កម្មករ​ចំនួន ៩​ស្ថាប័ន បាន​អះអាង​ថា នឹង​រក្សា​ជំហរ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា មិន​ផ្លាស់ប្ដូរ​ទេ ទោះ​អាជ្ញាធរ​​បាន​បដិសេធ​ក្តី។

ទាក់​ទិន​នឹង​ការ​ទាមទារ​អោយ​ដោះលែង​មនុស្ស​ ២៣​នាក់ ពី​ពន្ធនាគារ​ត្រពាំងផ្លុង​នេះ​ អាជ្ញាធរ​ធ្លាប់​ឃាត់​ខ្លួន​ប្រធាន​​ស្ដីទី​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក សុខ ឈុនអឿង ទៅ​ឃុំ​អស់​មួយ​យប់ កាល​ពី​ថ្ងៃ​ទី​១៩ មករា។ ចំណែក​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ លោក រ៉ុង ​ឈុន និង​សកម្មជន​ដីធ្លី​ចំនួន​ ១០​នាក់​ផ្សេង​ទៀត ក៏​ត្រូវ​ឃាត់​ខ្លួន​ជា​ច្រើន​ម៉ោង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

11 Responses to "មេ​សហជីព​ត្រៀម​ដឹកនាំ​កម្មករ​១​ម៉ឺន​នាក់​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​២៦ មករា"

  1. says:

    ពួកអារដ្ឋាភិបាលឆ្កែអង្គែស៊ីនេះ
    ថ្ងៃណាក៍មានប្រជាជនតវ៉ាធ្វើបាតុកម្ម
    ដេញក្បាលឆ្កែថោកទាបពួកវាដែរ !
    នេះគឺជាបេះដូងស្មោះចេញពីចិត្តប្រជាជន ក្នុងការធ្វើបាតុកម្មទាមទា ព្រោះពួកគាត់ជ្រិញធុញថប់
    ស្អប់រដ្ឋាភិបាល ហ៊ុន សែន ដែលមានចរឹកថោកទាបអន់ជាងប្រទេសជិតខាងខ្លាំងពេក ហើយពួក
    គាត់ក៍បានឃើញច្បាស់ មេដឹកនាំប្រទេសជិតខាងតែងចង់ឱ្យប្រជាជនគេមានហូប មានចាយគ្រប់គ្រាន់
    គេស្រឡាញ់ប្រជាជនគេ កាលណាប្រជាជនគេមានប្រាក់ខែច្រើន ប្រទេសជាតិគេក៍រីកចំរើនតាម
    ពីក្រោយដែរ !
    មិនដូចជនក្បត់ជាតិ ហ៊ុន សែន ឃើញប្រជាជនក្រហើយ ធ្វើការទាឡើងប្រាក់ខែតិចទួច
    ហៅប៉ូលិស ហៅពួកអាពូជថោកទាបកងអាវុធហត្ថមកបាញ់សម្ម្លាប់ប្រជាជនក្រីក្រអញ្ចឹងទេ
    នេះបានន័យថា ឃើញប្រជាជនក្រហើយ ជាន់កសម្លាប់ប្រជាជនថែមទៀត !
    ល្មមភ្ញាក់ខ្លួនហើយ តេជោបិសាច ប្រជាជនក៍ត្រូវការហូបចុកគ្រប់គ្រាន់ដែរ ទើបពួកគាត់ក្រោកឈរ
    បាតុកម្មតវ៉ាដោយចិត្តស្មោះស្ម័គ្រ ! មិនមែនដូចពាក្យអាឆ្កួតអគតិឯងចេះតែថាគេដើរញុះញង់នោះទេ
    បើពួកគាតចាញ់កល់គេដើរញុះញង់នោះ អ្មេះគាត់ទៅបាតុកម្មតែម្ដងឃើញពួកអាឆ្កែឯងវាយបាញ់
    ពួកគាត់បាក់ស្បាតលែងហ៊ានទៅទៀតបាត់ទៅហើយ មិនមែននៅក្រោកឈរឡើងកាន់តែច្រើន
    បាតុកម្ម តវ៉ារាល់តែថ្ងៃអញ្ចឹងទេ អាងោះអគតិ !

  2. iPad 2 says:

    This guy, keep troubling Khmer society from time to time,
    Authority needs to apply tough law to this guys … 1 for all ,.

  3. iPad5 says:

    We needed to keep the city safe n organize

  4. កុនខ្មែរ says:

    ឆ្កែវាធ្លាប់ស៊ីអាចម័ទោះបីដេញវាចេញក៏វាមិនចេញដែលទាល់តែវាយក្បាល់វាអោយងាប់ទើបចប់។

  5. I,Khmer says:

    All you fucking ignorant Incompitance former Khmer Rouge need to step down and go back to your fucking place at Makis jungle……let ‘s the new generation like me work instead……

  6. ភ្នែកម្ខាង says:

    ពិតជាសោកស្តាយមែនដែលប្រទេសកម្ពុជាមានកុលបុត្រដូច”Mr.កូនខ្មែរ”​ ដូចជនធ្លាប់កិបកេងប្រវញ្ច័អំ

    ពើពុករលួយអញ្ចឹង បើវាមិនយកលុយគេទេប្រហែលរស់មិនស្រួលទេ ហើយបើអោយទៅធ្វើការសុទ្ឋ

    ចរិតវិញប្រហែលជាដាច់ខ្យល់បាត់

  7. bol says:

    ដំណឹងល្អ ៗ , ប្រជាជនខ្មែរកាន់តែល្បីរន្ទឺហើយ និងត្រូវគេលើកតំកើងហើយ! ជាពិសេសវិរៈបាតុកររបស់សម រង្ស៊ី កឹម សុខា រ៉ុង ឈុន អាត់ធុន។
    កម្លាំងដែលអស់លោកបានបង្កើតឡើងនោះ ឥឡូវល្បីដល់ថៃហើយ។
    ឧត្តមនាវីត្រីថៃ បានប្រកាសថា មានគេនាំយកកម្លាំងវិរៈបាតុករខ្មែរទៅរួមគ្នាជួយអុកឡុកនៅក្រុងបាងកក។
    ល្អណាស់ យើងបានធ្វើឲ្យគេឃើញថា ខ្មែរពិតជាខ្លាំងមែន។
    រាល់ថ្ងៃ រដ្ឋាភិបាលខ្មែរបាននាំតែកម្លាំងដោះមីនទៅជួយអសប. ទេ ជាមួយនឹងកេរ្ត៍ឈ្មោះដ៏ល្អ។ តែឥឡូវ មានគេមកលួចនាំយកកម្លំាងវិរៈបាតុករខ្មែរទៅជួយអុកឡុកនៅថៃទៀត។ គ្មានអ្វីល្អទទួលមកវិញទេ គឺមានតែភាពអាម៉ាស ដែលខ្មែរមានកម្លាំងម៉ាហ្វីយ៉ា បែបនេះ។

  8. Banh Bev says:

    ចាំតែអោយធ្វើតើ!!!ចាំសេះដុះស្នែង!!!

  9. 123456 says:

    រាល់​បាតុកម្ម​ដែល​កើត​ឡើង​ គឺ​ដោយ​សារ​ការ​ញុះ​ញង់​របស់​អ្នក​នយោបាយ​ដែល​ចង់​បាន​អំណាច។ ត្រី​ងៀត​ឆ្លៀត​ពង។

  10. សួរស្តី ពួកអាផ្កាប់មុខទាំងឡាយ សុខសប្បាយអត់ បែកគ្នាម៉ារយៈនេះ ? អញរវល់បន្តិចហើយ គឺរវល់រៀបចំក្រុមបង្រ្កាប ដើម្បីស្តារមកវិញ នូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមឡើងវិញ ក្រោយពីបណ្តែតបណ្តោយអោយពួកអាមេរោគសង្គម ឬ ពួកអាជំងឺសង្គម ធ្វើភ្លៀង ធ្វើផ្គរមួយរយៈនេះ ហាស ហាស ហា ដល់ពេលអញចេញធ្វើការបោសសំអាតហើយ ពីព្រោះបើទុកអាពួកអស់ឯងទៀត ប្រជាពលរដ្ឋ និងប្រទេសជាតិ នឹងពុំមានសេចក្តីសុខទេ ប្រទេសជាតិនឹងជួបតែភាពវុឹកវរ ជ្រួលច្របល់ អសន្តិសុខ អស្ថិរភាព ហើយឈាមខ្មែរនៅតែហូរ បើសិនជានៅមានអាពួកជំងឺសង្គមបន្តរស់នៅលើទឹកដីខ្មែរទៀត

  11. Anonymous says:

    The protest is a new kind of disease is called-Protesting Addicted Syndrome!
    Unlike other diseases: Alcoholic,Smoking Addicted, Sex addicted and Drug addicted that caused by personal problems , the Protesting Addicted Syndrome caused by the Human Right Groups and the NGO a long with a few stupid Doctors Analyzers: Kem Ley, Sok Touch etc……
    The man who has a full-blown of the Protest Addicted Syndrome is Mr Rong Chhun.
    He needs to be placed in Mental Hospital for mental observation!
    បង ជា ទន់ សាយ Long Beach California USA