សកម្មជន​ចង់​ឲ្យ​ធនាគារ​ ANZ ពិចារណា​ឡើង​វិញ​អំពី​គម្រោង​ដែល​រំលោភ​សិទ្ធិ​មនុស្ស

វិទ្យុ / ហេឡូ​វីអូអេ

អតិថិជន​នៃ​ធនាគារ​អេអិនហ្សិត​ (ANZ) បើក​ប្រាក់​ពី​ម៉ាស៊ីន​បើក​ប្រាក់​ស្វ័យ​ប្រវត្តិ​ (ATM) នៃ​ធនាគារ​អេអិនហ្សិត​នៅ​កម្ពុជា​។

សុខ ខេមរា
24 មករា 2014
វីអូអេខ្មែរ

វ៉ាស៊ីនតោន —

វ៉ាស៊ីនតោន៖ ក្រុម​អ្នក​តស៊ូ​មតិ​ចង់​ឃើញ​ធនាគារ​ ANZ ​គិត​គូរ​ឡើង​វិញ​ចំពោះ​ការ​ផ្តល់​ថវិកា​ កម្ចី​ដល់​ក្រុមហ៊ុន​ដែល​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​និង​រំលោភ​បំពាន​ដីធ្លី។

អង្គការ​សមធម៌​កម្ពុជា​ (Equitable ​Cambodia) ​បាន​រក​ឃើញ​ថា ​ក្រុមហ៊ុន​ធនាគារ ANZ​ របស់​ប្រទេស​អូស្ត្រាលី​និង​នូវែលសេឡង់ (New Zealand) ​ដែល​រកស៊ី​ចូល​គ្នា​ជាមួយ​ក្រុមហ៊ុន​កម្ពុជា​បាន​ផ្តល់​កម្ចី​ដល់​ក្រុមហ៊ុន​ក្នុង​ប្រទេស​កម្ពុជា​ឈ្មោះ​ Phnom ​Penh ​Sugar ដើម្បី​អភិវឌ្ឍ​តំបន់​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​កំពង់ស្ពឺដែល​ប្រជា​សហគមន៍​ចាត់​ទុកថា ​បាន​រំលោភ​បំពាន​ដីធ្លី​របស់​ពួក​គេ​ បំផ្លាញ​បរិស្ថាន​ ផល​ប្រយោជន៍​សារធារណៈ​ដែល​ជា​ការ​ផ្ទុយ​ពី​គោល​នយោបាយ​របស់​ធនាគារ​នេះ។

លោក​ អៀង វុទ្ធី ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​បាន​អះអាង​ប្រាប់​កម្មវិធី​ហេឡូ​វីអូអេ​ថា៖ ​«ការ​ឲ្យ​ខ្ចី​មិន​មែន​ជា​ការ​ខុស​ទេ​ តែ​ក្រុមហ៊ុន​មួយៗ​ គេ​មាន​ច្បាប់​របស់​គេ​ ហើយ​ប្រទេស​កម្ពុជា​ក៏​មាន​ច្បាប់។ ប្រសិន​បើ​ក្រុមហ៊ុន​នោះ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ហើយ​អ្នក​ដែល​ឲ្យ​លុយ​ខ្ចី​មិន​បាន​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ ហើយ​ឲ្យ​លុយ​ទៅ​ដល់​ក្រុមហ៊ុន​ដើម្បី​ធ្វើ​ការ​រំលោភ​មក​លើ​សិទ្ធិ​ប្រជាពលរដ្ឋ​ នោះ​ក្រុមហ៊ុន​នោះ​ឯង​ឬ​ធនាគារ​នេះ​ គឺ​បាន​ចូលរួម​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ»។

ពលរដ្ឋ​ជា​ច្រើន​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ បាត់បង់​ដី​ស្រែ​ចម្ការ ​មុខរបរ​ អនុផល​ព្រៃឈើ​ដោយសារ​តែ​ការ​រំលោភ​បំពាន​ដីធ្លី​ក្រុមហ៊ុន​ដាំស្ករ​អំពៅ​នេះ។

លោក ​ផល វណ្ណៈ ​តំណាង​សហគមន៍​ស្ពង់​ ខេត្ត​កំពង់ស្ពឺ ​ដែល​រង​ផល​ប៉ះពាល់​ មួយ​កន្លែង​ក្នុង​ចំណោម​ជាច្រើន​កន្លែង​ទៀត​បាន​អះអាង​ថា ការ​ផ្តល់​កម្ចី​ទៅ​ដល់​ ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គឺ​របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់​ និង​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​គ្មាន​ការ​វាយ​តម្លៃ​ឲ្យ​បាន​ច្បាស់​លាស់​នោះ ​គឺ​ជា​ការ​រំលោភ​គោលការណ៍​របស់​ខ្លួន​យ៉ាង​ខ្លាំង។

«ត្បិត​ថា​វា​ជា​គម្រោង​ចង​ការ​ យក​ការ​ប្រាក់​មែន​ តែ​សួរ​ថា​ ចុះ​បើ​លុយ​ហ្នឹង​អ្នក​ទាំង​នោះ​យក​ទៅ​ដាំ​កញ្ឆា​ យក​ទៅ​ធ្វើ​គ្រឿង​ញៀន​ យក​ទៅ​សម្លាប់​មនុស្ស​ឲ្យ​ ឬ​អត់?​ អញ្ចឹង​បក​មក​វិញ​ឲ្យ​លុយ​មក​ លី យ៉ុងផាត់ ​ធ្វើ​ការ​អភិវឌ្ឍ​ដី​សម្បទាន​ តែ​លី យ៉ុងផាត់​មក​យក​ដី​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ស្រែ​ចម្ការ​ប្រចាំ​ឆ្នាំ​ ហើយ​បំផ្លាញ​ ធនធាន​ធម្មជាតិ​ដូច​ជា​តំបន់​អភិរក្ស​ព្រៃ​សហគមន៍​ បំពុល​បរិស្ថាន​ដូច​ជា​បង្ហូរ​ ជាតិ​ពុល​ ធ្វើ​ឲ្យ​ងាប់​ត្រី​ គោ​ផឹក​ទឹក​ទៅ​ងាប់​គោ។ អញ្ចឹង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ ជំងឺ​ជា​ច្រើន​ថ្មីៗ​នេះ។​ នេះ​ជា​កំហុស​ឆ្គង​ធ្ងន់ធ្ងរ​របស់​ ANZ។​ អញ្ចឹង​ទេ ​ខ្ញុំ​សំណូមពរ​ទៅ ​ANZ ​លោក​រួសរាន់​ធ្វើ​ការ​ដាក់​សម្ពាធ​ឬ​ក៏​ធ្វើ​ការ​និយាយ​ជាមួយ​ខាង​ក្រុមហ៊ុន​ភ្នំពេញ​ Sugar​ ធ្វើ​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ​នៅ​អមលាំង​ហ្នឹង​ឲ្យ​ទាន់​ពេល​វេលា ព្រោះ​អី​ប្រជាពលរដ្ឋ​កំពុង​ជួប​ប្រទះ​ការ​ខ្វះ​ស្បៀង​ហូបចុក»។

លោក​ថា ​ពលរដ្ឋ​ពេល​នេះ​គ្មាន​ស្រែ​ បាត់​បង់​របរ​ផ្អែក​លើ​ការងារ​លោក​ លី យ៉ុងផាត់​ ឲ្យ​បាន​កំរ៉ៃ​១ម៉ឺន​៥ពាន់​ មិន​អាច​ធៀប​នឹង​ទំនិញ​ទី​ផ្សារ។​ លោក​ថា​ ធនាគារ​ត្រូវតែ​ទទួល​ខុសត្រូវ​ទាំង​ស្រុង​រឿង​នេះ។​ លោក​ក៏​បាន​ព្រមាន​ថា​នឹង​ប្តឹង​ឲ្យ​មាន​អន្តរាគន៍​បន្ថែម​ទៀត​បើ​គ្មាន​ការ​ដោះស្រាយ។​ តែ​មន្ត្រី​ធនាគារ​ ANZ ​បាន​ អះអាង​ថា​នឹង​តាម​ដាន​ហើយ​ទទូច​ឲ្យ​មាន​ការ​ដោះស្រាយ​រឿង​នេះ​រវាង​ក្រុមហ៊ុន​និង​សហគមន៍៕


What Next?

Recent Articles

5 Responses to "សកម្មជន​ចង់​ឲ្យ​ធនាគារ​ ANZ ពិចារណា​ឡើង​វិញ​អំពី​គម្រោង​ដែល​រំលោភ​សិទ្ធិ​មនុស្ស"

  1. អ្នកតាដោះក្រមុំ says:

    បើដោះស្រាយ​សូមមានអាជ្ញាកណ្តាលដែលឯករាជ្យផង។ ទូតអូស្រ្តាលីនិងនូវែលសេឡង់ជួយមើលផង។

  2. bol says:

    ពួកនេះ វាច្រណែនឈ្នានិះនឹងគេ។ សំខាន់បំផុត គឺដើម្បីនយោបាយអំណាចមួយ វាត្រូវបង្កើត ដុតរោលឡើងនូវកំហឹងវណ្ណៈ អ្នកមាននិងអ្នកក្រ។
    តែកុំភ្លេចថា សម រង្ស៊ី ក៏ជិះឡាន Lexus 570 ឯកឹមសុខា ក៏ដូចគ្នា ដែរ។ នេះគ្រាន់តែអាចេញមុខ តើនៅមានប៉ុន្មានទៀតក្នុងផ្ទះ?
    ត្រូវដឹងថា អ្នកណា ក៏ត្រូវការភាពថ្កុំថ្កើងរុងរឿង និងមានគេគោរពឱនលំទោន លូនក្រាបដូចគ្នា ហើយក៏សុទ្ធតែមានគំនិតរៀបចំប្រពន្ធកូន និងគ្រួសារខ្លួន ឲ្យមានមុខមាត់ធំគ្រប់គ្រងរដ្ឋ។
    ឃើញទេ គ្រាន់តែប៉ុណ្ណេះ ពួកនេះ មានអង្គរក្សរាប់មិនអស់ ប្រមូលបងប្អូន កូនចៅមកត្រៀមចាំទទួលតំណែង រួចជាស្រេច។
    ទៅខំទៅ! ក្រុមបងប្អូនដែលចង់បានតំណែង គឺគ្មានទេ សម្រាប់បងប្អូន គេត្រៀមអស់ហើយ។
    សួរថា តើលី យ៉ុងផាត់បានធ្វើអ្វីខ្លះ ដែលប៉ះពាល់បងប្អូន? សូមបងប្អូនពិចារណាមើល!
    សូមបងប្អូនកុំលង់ជាមួយពួកនេះ ព្រោះពួកនេះ មិនអាចរកការងារឲ្យបងប្អូនធ្វើបានទេ។
    លី យ៉ុងផាត់គេត្រូវការភោគផលកសិកម្ម ដើម្បីកែឆ្នៃជាផលិតផលសម្រេច គឺមានន័យថា បងប្អូនផលិតលក់ឲ្យគេ។

  3. Nary says:

    Mr Bol yu are khmer or not.don’t yu see all khmer 80 percent poor .yu don’t have eye and ear or no brain too.but god has eye can see yu did everything one day will return.do good get good.do bad get bad.

  4. សួរស្តី ពួកអាផ្កាប់មុខទាំងឡាយ សុខសប្បាយអត់ បែកគ្នាម៉ារយៈនេះ ? អញរវល់បន្តិចហើយ គឺរវល់រៀបចំក្រុមបង្រ្កាប ដើម្បីស្តារមកវិញ នូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមឡើងវិញ ក្រោយពីបណ្តែតបណ្តោយអោយពួកអាមេរោគសង្គម ឬ ពួកអាជំងឺសង្គម ធ្វើភ្លៀង ធ្វើផ្គរមួយរយៈនេះ ហាស ហាស ហា ដល់ពេលអញចេញធ្វើការបោសសំអាតហើយ ពីព្រោះបើទុកអាពួកអស់ឯងទៀត ប្រជាពលរដ្ឋ និងប្រទេសជាតិ នឹងពុំមានសេចក្តីសុខទេ ប្រទេសជាតិនឹងជួបតែភាពវុឹកវរ ជ្រួលច្របល់ អសន្តិសុខ អស្ថិរភាព ហើយឈាមខ្មែរនៅតែហូរ បើសិនជានៅមានអាពួកជំងឺសង្គមបន្តរស់នៅលើទឹកដីខ្មែរទៀត

  5. ពិរោះណាស់ says:

    សួរស្តី ពួកអាផ្កាប់មុខទាំងឡាយ សុខសប្បាយអត់ បែកគ្នាម៉ារយៈនេះ ? អញរវល់បន្តិចហើយ គឺរវល់រៀបចំក្រុមបង្រ្កាប ដើម្បីស្តារមកវិញ នូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមឡើងវិញ ក្រោយពីបណ្តែតបណ្តោយអោយពួកអាមេរោគសង្គម ឬ ពួកអាជំងឺសង្គម ធ្វើភ្លៀង ធ្វើផ្គរមួយរយៈនេះ ហាស ហាស ហា ដល់ពេលអញចេញធ្វើការបោសសំអាតហើយ ពីព្រោះបើទុកអាពួកអស់ឯងទៀត ប្រជាពលរដ្ឋ និងប្រទេសជាតិ នឹងពុំមានសេចក្តីសុខទេ ប្រទេសជាតិនឹងជួបតែភាពវុឹកវរ ជ្រួលច្របល់ អសន្តិសុខ អស្ថិរភាព ហើយឈាមខ្មែរនៅតែហូរ បើសិនជានៅមានអាពួកជំងឺសង្គមបន្តរស់នៅលើទឹកដីខ្មែរទៀត។

    បុល​ និងលីយ៉ុងផាត់គឺតែមួយ។​ស្តាប់និយាយមើល៌។