ដោយ៖ ជន ស្រីណុច
ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
http://vodhotnews.com
ប្រជាសហគមន៍បឹងកក់កាន់ទង់ជាតិអាមេរិក ប្រមូលផ្តុំនៅមុខស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៣មករានេះ (រូបថត ជន ស្រីណុច)
ប្រជាសហគមន៍បឹងកក់ប្រមាណ ជាង៧០នាក់ នៅថ្ងៃសុក្រនេះ បានប្រមូលផ្តុំនៅមុខស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីដាក់លិខិតថ្លែងអំណរគុណដល់សភាអាមេរិក ដែលបានជួយជំរុញឲ្យមានដំណោះស្រាយករណីតំបន់បឹងកក់។
អ្នកស្រីទេព វន្នី សកម្មជនដីធ្លីនៅតំបន់បឹងកក់ ឲ្យដឹងថា ការដាក់លិខិតទៅសភាអាមេរិកតាមរយៈស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃសុក្រនេះ គឺក្នុងគោលបំណងថ្លែងអំណគុណដល់សភាសហរដ្ឋអាមេរិក ដែលបានអនុម័តច្បាប់ថវិកា ដោយមានលក្ខខណ្ឌរួមបញ្ចូល ក្នុងនោះ តម្រូវឲ្យធនាគារពិភពលោកជួយដោះស្រាយជូនអ្នកបឹងកក់ទាំងអ្នកដែលបានចាកចេញ និងអ្នកដែលមិនទាន់បានចាកចេញ។
នៅក្នុងលិខិតថ្លែងអំណរគុណ ដែលមានចុះហត្ថលេខា និងស្ថាមមេដៃរបស់តំណាងសហគមន៍បឹងកក់ ដែលបានចាកចេញ និងមិនទាន់ចាកចេញ ចំនួន៩នាក់ ឲ្យដឹងដែរថា សភាអាមេរិក បានស្នើឲ្យធនាគារពិភពលោកធ្វើ របាយការណ៍ពីការវិវឌ្ឍន៍នៃការដោះស្រាយ និងការរីកចម្រើនរបស់អ្នករស់នៅបឹងកក់ រៀងរាល់ ៤៥ថ្ងៃម្តង ទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយចាប់ពីថ្ងៃទី១៣ខែមករានេះទៅ ហើយមានរយៈពេល៩ខែ។
ការប្រមូលផ្តុំរបស់អ្នកបឹងកក់ រហូតដល់ម៉ោងជិត៩ព្រឹកនេះ គេពុំឃើញមានកម្លាំងសមត្ថកិច្ចចុះទៅឃ្លាំមើល ឬបំបែកការប្រមូលផ្តុំនេះទេ ហើយនៅក្នុងដៃរបស់សកម្មជនបឹងកក់ចំនួន ៥២នាក់ បានទង់ជាតិសហរដ្ឋអាមេរិកម្នាក់មួយ ដែលតំណាងឲ្យរដ្ឋទាំង៥២របស់អាមេរិក និងអ្នកសល់ពីនោះកាន់ទង់សាសនា៕
សូមសរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
It’s very sad that Khmer Leaders are unable to solve their own people’s problem and let them ask others for help.
វារវល់រាប់លុយ្ វាគ្មានពេលបើកភ្នែកមើលរាស្រ្តទេ ណា១ភ្នែកមានតែមួយផង។
សួរស្តី ពួកអាផ្កាប់មុខទាំងឡាយ សុខសប្បាយអត់ បែកគ្នាម៉ារយៈនេះ ? អញរវល់បន្តិចហើយ គឺរវល់រៀបចំក្រុមបង្រ្កាប ដើម្បីស្តារមកវិញ នូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមឡើងវិញ ក្រោយពីបណ្តែតបណ្តោយអោយពួកអាមេរោគសង្គម ឬ ពួកអាជំងឺសង្គម ធ្វើភ្លៀង ធ្វើផ្គរមួយរយៈនេះ ហាស ហាស ហា ដល់ពេលអញចេញធ្វើការបោសសំអាតហើយ ពីព្រោះបើទុកអាពួកអស់ឯងទៀត ប្រជាពលរដ្ឋ និងប្រទេសជាតិ នឹងពុំមានសេចក្តីសុខទេ ប្រទេសជាតិនឹងជួបតែភាពវុឹកវរ ជ្រួលច្របល់ អសន្តិសុខ អស្ថិរភាព ហើយឈាមខ្មែរនៅតែហូរ បើសិនជានៅមានអាពួកជំងឺសង្គមបន្តរស់នៅលើទឹកដីខ្មែរទៀត