ជនជាប់ចោទម្នាក់ក្នុងចំណោម ២៣នាក់ ត្រូវបានបញ្ជូនមកពន្ធនាគារមាត់ឃ្មង់ ជិតទីរួមខេត្តកំពង់ចាម។ មុនពេលប្ដូរពន្ធនាគារនេះ ជនជាប់ចោទនេះត្រូវបានគេឃុំនៅមណ្ឌលអប់រំកែប្រែ ម៣ ត្រពាំងផ្លុង ជិតព្រំដែនវៀតណាម អស់រយៈពេលជិត ២០ថ្ងៃ បន្ទាប់ពីត្រូវបានគេចាប់ខ្លួនក្នុងការបង្ក្រាបដោយហិង្សារបស់សមត្ថកិច្ចរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ទី៣ មករា។
ដោយ សូត្រ សុខប្រាថ្នា
2014-01-23
RFA

ប៉ូលិសប្រោះទឹកលើបាតុករដែលត្រូវបានចាប់ខ្លួនក្នុងពេលបង្ក្រាបការតវ៉ានៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ RFA/Sek Bandith
ការបញ្ជូនជនជាប់ចោទតែម្នាក់មកនោះ គឺមកពីពន្ធនាគារមាត់ឃ្មង់ នៅជិតទីរួមខេត្ត ងាយស្រួលក្នុងការស៊ើបពីសំណាក់ព្រះរាជអាជ្ញា ឬមេធាវី ដោយសារជនជាប់ចោទដែលត្រូវបញ្ជូនមកនោះ ជាអនីតិជន។
ជាកម្មករសំណង់ដែលចំណាកស្រុកមកពីស្រុកមេសាង ខេត្តព្រៃវែង លោក ផន យន អាយុ ៤៧ឆ្នាំ ជាឪពុកជនជាប់ម្នាក់ឈ្មោះ យន សុខជា អាយុ ១៧ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ មករា ក្នុងពេលកម្មករធ្វើបាតុកម្មទាមទារប្រាក់ខែគោល ១៦០ដុល្លារ នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា។ លោក ផន យន បានបន្តថា កូនរបស់លោកត្រូវបានបញ្ជូនមកពន្ធនាគារមាត់ឃ្មង់ កាលពីថ្ងៃទី១៩ មករា ដោយលោកឮខាងមេធាវីរបស់លោកថា ស្នើសុំឱ្យកូនលោកនៅក្រៅឃុំ ដោយសារកូនគាត់ជាអនីតិជន ហើយគេក៏បញ្ជូនមកពន្ធនាគារមាត់ឃ្មង់។
លោកបន្តថា លោក និងប្រពន្ធ បានចូលមើលពីស្ថានភាពរបស់កូននៅពន្ធនាគារមាត់ឃ្មង់ អាការៈគ្រាន់បើហើយ ប៉ុន្តែរបួសដៃឆ្វេងដែលសមត្ថកិច្ចបានជាន់លើ បណ្ដាលឱ្យបាក់នោះ លោកសង្ស័យថា កូនលោកនឹងអាចក្លាយជាមនុស្សពិការដៃឆ្វេងជារៀងរហូតហើយ ប្រសិនបើមិនអាចយកមកព្យាបាលឱ្យបានត្រឹមត្រូវនោះទេ។
លោក ផន យន៖ «ទៅជួបហ្នឹងវារាងធូរបន្តិច វាមិនសូវឈឺចាប់ទេ ប៉ុន្តែដៃនៅហើមស្ពោរ នៅត្រពាំងផ្លុង ហ្នឹង។ ហើយនៅពេលដែលគេបញ្ជូនមកមាត់ឃ្មង់ ជិតគល់ស្ពានមាត់ឃ្មង់ ហ្នឹង ជិតខេត្តកំពង់ចាម ដែរហ្នឹង ខ្ញុំទៅហ្នឹងដូចថាវាធូរហើយ ប៉ុន្តែដៃហ្នឹងកំរើកអត់រួចទេ ឆ្អឹងហ្នឹងសង្ស័យតែជួបគ្នាហើយយ៉ាងនៅពោលហើមប៉ុណ្ណាណីហ្នឹង។ បាទ! អាណិតកូនចង់ងាប់ ហើយបងអ្ហើយ មិនដឹងធ្វើយ៉ាងម៉េចទេរាល់ថ្ងៃ។ រកស៊ីបានវានៅហ្នឹងហើយ ដោះបំណុលគេ ដល់វាទៅបាត់អ៊ីចឹងទៅ នៅតែម្តាយហ្នឹង គ្នាគ្មានធ្វើអីកើត គ្នានៅកើតទុក្ខតែកូនចៅហ្នឹង»។
លោកបញ្ជាក់ថា ដោយសារតែគ្រួសារមានជីវភាពក្រីក្រពេក ហើយម្យ៉ាងជំពាក់បំណុលគេ ទើបបង្ខំចិត្តនាំកូនដែលមិនគ្រប់អាយុធ្វើការ ដើម្បីរកប្រាក់សងបំណុលគេ ប៉ុន្តែបែរជាជួបរឿងអកុសលទៅវិញ។ លោកអំពាវនាវឱ្យអង្គការក្រៅរដ្ឋាភិបាលជួយអន្តរាគមន៍ឱ្យកូនលោករួចផុតពីការចោទប្រកាន់ ហើយសុំឱ្យដោះលែងឲ្យមានសេរីភាពវិញផង ពីព្រោះកូនគាត់ត្រូវបានសមត្ថកិច្ចចាប់នៅក្នុងផ្ទះជួល ខណៈដែលកូនលោកគ្រាន់តែឈរមើលគេនោះ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) នៅខេត្តកំពង់ចាម លោក នាង សាវ៉ាត យល់ថា ការបញ្ជូនមកនោះ គឺមិនទាក់ទងទោសណាធ្ងន់ ឬស្រាលទេ ប៉ុន្តែអ្វីដែលសំខាន់ គឺដើម្បីការពន្លឿនរបស់មេធាវី និងព្រះរាជអាជ្ញា ពីព្រោះជនជាប់ចោទជាអនីតិជន។ លោកបន្តថា ដោយប្រការនេះ គេនឹងអាចពន្លឿននីតិវិធីមុនគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គោលការណ៍ណែនាំស្ដីពីធុរកិច្ចនិងសិទ្ធិមនុស្ស
- ក្រសួងយុត្តិធម៌ពិភាក្សាពីសេចក្ដីព្រាងច្បាប់ទាក់ទងការកែទម្រង់តុលាការ
- មេសហជីពត្រៀមដឹកនាំកម្មករ១ម៉ឺននាក់ធ្វើកូដកម្មនៅថ្ងៃ២៦ មករា
- សហជីពនិងកម្មករនៅកំពង់ចាមត្រូវបានបណ្ដេញចេញពីការងារជាបន្តបន្ទាប់
- តំណាងកម្មករនៅតែសុំឲ្យថៅកែនិងរដ្ឋាភិបាលយល់ព្រមដំឡើងប្រាក់ខែឲ្យកម្មករ
- អង្គការចំនួន១៨១ទាមទារឲ្យដោះលែងអ្នកជាប់គុក២៣នាក់នៅត្រពាំងផ្លុង
- តុលាការក្រុងបដិសេធសំណើបក្សប្រឆាំងសុំជួបសួរសុខទុក្ខជនជាប់ចោទ២៣នាក់
- សម្ព័ន្ធនិយោជក៖ បាតុកម្មធ្វើឲ្យសេដ្ឋកិច្ចជាតិនិងចំណូលពលរដ្ឋតាមជនបទធ្លាក់ចុះ
- សមាគមសម្ព័ន្ធសហជីពវិស័យទេសចរណ៍ត្រៀមធ្វើកូដកម្មមុខព្រលានយន្តហោះភ្នំពេញ
សួរស្តី ពួកអាផ្កាប់មុខទាំងឡាយ សុខសប្បាយអត់ បែកគ្នាម៉ារយៈនេះ ? អញរវល់បន្តិចហើយ គឺរវល់រៀបចំក្រុមបង្រ្កាប ដើម្បីស្តារមកវិញ នូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមឡើងវិញ ក្រោយពីបណ្តែតបណ្តោយអោយពួកអាមេរោគសង្គម ឬ ពួកអាជំងឺសង្គម ធ្វើភ្លៀង ធ្វើផ្គរមួយរយៈនេះ ហាស ហាស ហា ដល់ពេលអញចេញធ្វើការបោសសំអាតហើយ ពីព្រោះបើទុកអាពួកអស់ឯងទៀត ប្រជាពលរដ្ឋ និងប្រទេសជាតិ នឹងពុំមានសេចក្តីសុខទេ ប្រទេសជាតិនឹងជួបតែភាពវុឹកវរ ជ្រួលច្របល់ អសន្តិសុខ អស្ថិរភាព ហើយឈាមខ្មែរនៅតែហូរ បើសិនជានៅមានអាពួកជំងឺសង្គមបន្តរស់នៅលើទឹកដីខ្មែរទៀត