រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ៖ កងកម្លាំង​ត្រូវ​តែ​ការពារ​រដ្ឋាភិបាល​

ខេមបូឌា ដេលី

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុងស្រុក​ និង​មន្ត្រី​យោធា​បាន​លើក​ឡើងថា​ លោក​ ទៀ បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​ប្រើ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំរបស់​កង​រាជ​អាវុធ​ហត្ថ​ជាតិ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពីថ្ងៃពុធ ដើម្បី​បញ្ជាក់​សា​ជាថ្មី​ថា កង​កម្លាំង​ប្រដាប់​​អាវុធ​នៅ​តែ​ប្តេ​ជ្ញា​ការពារ​រដ្ឋាភិបាល​របស់​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នៅក្នុង​ជម្លោះ​នយោបាយ​ជាមួ​យ​គណ​បក្ស​សង្គ្រោះ​ជាតិ​។

វិ​បសាយ​ព័ត៌មាន Cambodia  Express News ​ (CEN) របស់​កាសែត​រស្មី​កម្ពុជា​ បាន​រាយការណ៍​ កាល​ពីម្សិលមិញ​ថា នៅ​ពេល​ថ្លែង​នៅឯ​ទី​​​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ជាតិ​នៅក្នុង​ខណ្ឌ​ទួល​គោក​ ឧត្តម​សេនីយ៍​ ​ទៀ បាញ់​ បាន​ថ្កោល​ទោស​ការ​ធ្វើ​បាតុកម្ម​ និង​ការ​ហែក្បួន​​តាម​ផ្លូវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពីខែ​មុន ដើម្បី​​ទាម​ទារ​ឲ្យលោក ហ៊ុន សែនចុះ​ចេញ​ពី​អំណាច​ ឬ​ឲ្យ​បោះ​ឆ្នោត​ថ្មី។

វិបសាយ​ព័ត៌មាន​ CEN បាន​ចុះ​ផ្សាយ​អំពី​កិច្ច​ប្រជុំ​ដែល​អនុញ្ញាត​ឲ្យតែ​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​មួយ​ចំនួន​តូច​ចូល​រួ​ម​នេះ​ថា “ លោក​​​ឧត្តម​សេនីយ៍ ទៀ បាញ់​ បានមាន​ប្រសាសន៍​​​ថា គណបក្ស​ប្រឆាំង​កំពុងតែ​​​​ព្យាយាមបង្ខំ​​ឲ្យ​អ្ន​ក​ឈ្នះ​​ធ្វើ​តាម​ពួកគេ​ ដែល​ជា​ការ​ខុស​​​ច្បាប់​ និ​ង​ញុះ​ញង់​ឲ្យ​មាន​​ភាព​ចលាចល​នៅ​​​ក្នុង​សង្គម​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ​ ហើយ​លោក​បាន​មាន​ប្រសាសន៍ថា  គេ​មិន​អាចអនុញ្ញាត​​ឲ្យ​គណ​បក្ស​ប្រឆាំង​ធ្វើ​បែប​នេះ​ទេ​”។

លោក ខេង​ ទីតូ អ្នក​នាំពាក្យ​កង​រាជ​អា​វុធ​​ហត្ថ​ជាតិ​ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​របស់​​កង​រាជអាវុធ​ហត្ថ​​កាល​ពីថ្ងៃពុធ បាន​បញ្ជាក់​​ថា ឧត្តម​សេនីយ៍​ ទៀ​ បាញ់​ បាន​រិះគន់​ការ​តវ៉ា​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​​ការពារ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

ឧត្តម​សេនីយ៍ត្រី ខេង​ ទីតូ បាន​ឲ្យ​ដឹង​ថា “ ឧត្តម​សេនីយ៍ ទៀ បាញ់​​ ​មាន​ប្រសាសន៍ថា គណបក្ស​ប្រឆាំង​កំពុង​បង្ខំ​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោត​ធ្វើ​តាម​ពួកគេ​ ដែល​​ផ្ទុយ​ពី​ច្បាប់​ ហើយ​ពួកគេ​បាន​ញុះ​ញង់​ឲ្យមាន​​ភាព​ចលាចល​នៅក្នុង​សង្គម​”។“ លោក​បានមាន​ប្រសាសន៍ថា យើង​គឺ​ជា​កង​កម្លាំ​ងប្រដាប់​​អាវុធ ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​ធ្វើ​តាម​រដ្ឋាភិបាល​។ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​តវ៉ា​ ពួកគេ​អាច​តវ៉ា​​នៅក្នុង​រដ្ឋ​សភា​បាន​”។ លោក​ ខេង ទីតូ​ បាន​មាន​​ ប្រសាសន៍ថា លោក​គាំទ្រ​ការ​អំពាវ​នាវ​ឲ្យការ​ពារ​រដ្ឋាភិ​បាល​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​និយាយ​ថា បាន​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​កាល​​ពីថ្ងៃទី​២៨​ខែកក្កដា ។ លោក ខេង ទីតូ បាន​ឲ្យដឹង​ទៀត​ថា “តាម​​​ពិត​បាតុកម្ម​ត្រូវ​បាន​ញុះញង់​ដោយ​គណ​បក្ស​ប្រឆាំង​ ហើយ​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​។​ពួកគេ​ចង់​ឲ្យ​សម្តេច​ ហ៊ុន សែន លា​លែង​ពី​​​តួនាទី​”។

ឧត្តម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​​​លើ​ផ្ទៃ​ប្រទេស​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​លើក​ឡើងរបស់​​ឧត្តម​សេនីយ៍ ទៀ​ បាញ់​ ទេ ប៉ុន្តែ លោក​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ការ​ពារ​រដ្ឋាភិ​បាល​ និង​រដ្ឋ​ធម្មនុញ្ញ​។ លោក​បានមាន​ប្រសាសន៍​ថា “ ខ្ញុំ​ត្រូវ​តែ​ការពារ​រដ្ឋធម្មនុញ្ញ​”។

កាល​ពីថ្ងៃ​ទី​៣ ខែមករា កង​រាជអាវុធ​ហត្ថ​បាន​បាញ់​សម្លាប់​កម្មកររោង​​​ចក្រ​​​កាត់ដេរ​​​​ដែល​ធ្វើ​ការ​តវ៉ា​ចំនួន​​​ប្រាំនាក់​ បាញ់​​ឲ្យ​រងរបួស​ជាង​៤០​នាក់​ទៀត​ និង​ចាប់​ខ្លួន​កម្មករ​១៣​នាក់​ដាក់​ពន្ធនាគារ​​ ដោយ​​កម្មករ​ជាច្រើន​នាក់​ត្រូវ​បាន​វាយ​ដំ​យ៉ាង​ឃោរ​ឃៅ​ និង​កំពុង​ជាប់​ឃុំ នៅ​ឯពន្ធនា​គារ​​មាន​សន្តិ​​​សុខ​តឹងរ៉ឹង​​នៅ​ជិត​ព្រំ​ដែន​​វៀត​ណាម  ប៉ុន្តែ ពួកគេ​មិន​ទាន់​បាន​នាំ​ទៅ​ជំនុំ​ជម្រះ​​ចំពោះ​បទ​ចោទ​ប្រកាន់​មក​លើ​ពួក​​គេ​ទេ​។ មួ​យ​ថ្ងៃ​មុ​ននោះ​ គឺនៅថ្ងៃទី​២ ខែ​មករា​ទាហាន​ឆត្រយោង​មក​ពី​កង​ពល​លេខ​៩១១​បាន​វាយ​ និង​ឃាត់​ខ្លួន​អ្នក​តវ៉ា​ដែ​ល​ធ្វើ​​កូដកម្ម​១៥​នាក់​យ៉ាង​ឃោរ​ឃៅ​នៅខាង​ក្រៅ​រោង​ចក្រ​កាត់​ដេរ​របស់​ក្រុម​​​ហ៊ុន​​​កូរ៉េ ក្នុង​ទីក្រុង​ភ្នំពេញ​។ ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​នោះ ​មាន​ព្រះសង្ឃ​ចំនួន​ប្រាំ​អង្គ។ ទាហាន​​ឆត្រយោង​ក៏បាន​វាយ​អ្នក​កាសែត​ផង​ដែរ​។

បន្ទាប់​មក​​នៅថ្ងៃ​ទី​៤ ខែមករា ​នគរបាល​​ប្រឆំា​ង​បាតុកម្ម​ដែ​លគាំទ្រ​ដោយ​កង​រាជ​អាវុធ​​​ហត្ថ​​​ និង​ក្រុម​មនុស្ស​ស្លៀក​ពាក់​ស៊ីវិល​​របស់​រដ្ឋាភិបាល​ជាច្រើន​នាក់​ប្រដាប់​ដោយ​​ដែក​បំពង់​ទីប និង​ដំបង​ បាន​បំបែក​ដោយ​ហិង្សា​លើ​ការ​ជួប​ជុំ​គ្នារបស់​គណបក្ស​ប្រឆាំង​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​បាន​វាយ​ព្រះសង្ឃ​ និង​ជនស៊ីវិល​ដែល​បាន​ចូល​រួ​ម​ក្នុង​ការ​ជួប​ជុំ​គ្នានោះ​។

ឧទ្ធម្ភាគចក្រ​យោធា​​ដែល​​​ទិញ​​ពី​ប្រទេស​​​ចិនបី​គ្រឿង​​បាន​ហោះ​ត្រួត​ពិនិត្យ​​ពីលើ​នៅ​ពេល​​ក្រុម​យុវជន​ស្លៀក​ពាក់​ស៊ីវិល​ទាំង​នោះ​បណ្តេញ​មនុស្ស​ចាក​​​ចេញ​ពី​ទីលាន​​​ប្រជា​ធិ​បតេយ្យ​។

ក្រោយ​មក​រដ្ឋាភិបាល​របស់លោក  ហ៊ុន សែន បាន​ព្យួរ​សិទ្ធិជួបជុំគ្នា​ដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ ដែល​​អ្នក​ជំនាញ​ច្បាប់​និយាយ​ថា ជាការ​ខុស​ច្បាប់​។ ចាប់​តាំង​ពី​នោះ​​មក ​សន្តិសុខ​ខណ្ឌ​ស្លៀ​ក​ពាក់​ស៊ីវិល​បាន​វាយ​និង​ឃាត់​ខ្លួន​សកម្ម​ជន​នៅពេល​ដែល​ពួក​គេ​បន្ត​ប្រើ​ប្រាស់​សិទ្ធិ​របស់ខ្លួន​ដើម្បី​ជួប​ជុំ​គ្នា​ដោយ​អហិង្សា​។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​​​បានមាន​ប្រសាសន៍​កាល​ពី​​ម្សិល​មិញថា វាមិន​ត្រឹម​ត្រូវ​ទេ​ដែល​កង​កម្លាំង​ប្រដាប់​អាវុធ​គំរាម​ការពារ​គណបក្ស​នយោបាយ​​ពេល​មានជម្លោះ​ពាក់​ព័ន្ធ​នឹង​​ភាព​​ស្រប​ច្បាប់​នៃការ​បោះឆ្នោត​។ លោក យឹម សុវណ្ណ បានមាន​ប្រសាសន៍​ថា “ រដ្ឋាភិបាល​ដែល​​បង្កើត​ឡើង​ដោយ​រដ្ឋ​សភា​ខុស​ច្បាប់​នេះគឺជា​រដ្ឋាភិបាល​ខុស​ច្បាប់​ហើយ​កង​ទ័ព​ដែល​បម្រើ​ឲ្យ​រដ្ឋាភិបាល​ខុស​ច្បាប់​​ ក៏ខុស​ច្បាប់​ដែរ​។ កង​កម្លាំង​ប្រដាប់​អាវុធ​មិន​មែន​ជាកម្មសិទ្ធិរបស់ ទៀ បាញ់ និង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ ព្រោះ​កង​កម្លាំង​ប្រដាប់​អាវុធ​ទទួល​ប្រាក់​ខែ​​ពីកម្លាំង​របស់​ប្រជាជន​”៕​គឹមហឿន​

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។


What Next?

Recent Articles

12 Responses to "រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ៖ កងកម្លាំង​ត្រូវ​តែ​ការពារ​រដ្ឋាភិបាល​"

  1. អាឡេវ says:

    ស្អីការពាររដ្ឋាភិបាល?ការពាររដ្ឋធម្មនុញ្ញ? បើថាការពាររបបផ្តាច់ការ ការពាររបបគ្រួសារនិយម ការពារពួកលក់ជាតិទើបត្រឹមត្រូវជាង!

  2. lyseanteur says:

    និយាយអី ទាបាញ់ បើ សម្តេចថាអោយទៅ ឆ្វេង គឺឆ្វេង បើថាស្តាំគឺស្តាំ។ទោះបីបង ទាញ់ទាឯងមិននិយាយក៏រាស្រ្តខ្មែរអាចយល់បានដែរ។
    ចំណែកសម្តេចវិញ បើយួនថាអោយទៅឆ្វេងគឺឆ្វេង មិនដែលប្រកែកម្តងណាទេ។ វាជាប្រព័ន្ធគ្រប់គ្រងរដ្ឋបែបគុម្មុយនីស្ត។

  3. អ្នកមែន says:

    ការតែងតាំងដែលសម្តេចហ៊ុន សែនអនុវត្តន៌នេះ ជាភាពទល់ច្រកនៃត្រកូលហ៊ុនក្នុង ឆាកអន្តរជាតិ និងបង្ហាញពីការមិនទុកចិត្តគ្នាក្នុងសមាជិកបក្សប្រជាជន ។ សម្តេចកំពុង ដឹកនាំប្រទេសទៅរករបបយោធាក្នុងរូបមន្ត ហុក ឡងឌី ដោយក្រុមឃាដករ ឬក្រុមពាល ក្រណាត់ក្រហម សម្លាប់ខ្មែរ ២លាននាក់ក្នុងរបបខ្មែរក្រហមនោះឡើយ ។ ការដឹកនាំ បែបនេះ ជាការពុះចែកសង្គមកម្ពុជាជាពីរ ។

  4. Banh Bev says:

    នរណាមានទ័ព អ្នកនោះជាច្បាប់!!!មេយោធាគួរនៅអព្យាក្រឹតមិនចូលបក្ស??????

  5. Holli says:

    សង្គមភ្នែកខ្មៅ ត្រចៀកស

  6. CHEA says:

    HAS………… only communist that the military support only their government. how can HUN SEN said he rule this country in democracy way. why every thing was control by this CPP HUN SEN government. this is a fake democracy do not believe them. they just lying to you that all this guy can do to you. be your self.. Peace for all CAMBODIAN

  7. rayuth says:

    armed forces are paid by citizens. they are supposed to protect people, not to shoot people. armed forces are created and paid to defense or protect the border anf sovereignty integrity from being encroached or violated by any of the neighboring countries. weapons and armed forces must not be used to kill civilians who just wanted to cry for justice, fairness, and equality. recently, armec forces were commanded to violently crackdown on the striking garment workers protesting for a wage rise causing deaths and injuries, and violently dispersed the peaceful demonstration. this violent crackdown badly affected the young democracy and value of the nationa

  8. rayuth says:

    armed forces are created to protect the sovereignty integrity. border, the nation from being violated or encroached from any of the neighboring countries. armed forces are paid by citizens to maintain peace and to defend the people, not to shoot them. recently, armed forces were commanded to violently crackdown on civilians causing fatalities andfears among the civilians. are armed forces established and paid to shoot at civilians? the use or command of armed forces to bloodily crackdown on the striking garment workers and the peaceful demonstration badly affected the young democracy in cambodia, the value of armed forces among the people. also, seriously affected the country’s reputation at the national, regional, and
    international stage. this violence is surely recorded in the historical books. it is clear that the person who commanded armed forces to shoot at civilians have been condemned. in democracy, armed forces are not commanded to injure and kill civilians. but, only communists authoritarians like to use armed forces as a tool to silence people and to defend their own power base. it lookd that cambodia is on the way to the burmese junta jn the past, while this junta government was changed. ironically and shamefully, cambodia follows china(used army to crackdown on protesters in the past) and the former burmese junta government. is the current cambodian leader a dictator? we wish that a bloody killer be arrested and punished by the law and citizens. several strongmen or dictators in the world had been/were punished and sentenced by their own civilians, including suharto, fernandel marcos, pinochet, ghadafi. etc. these men committed very bad and cruel things when in power. in cambodia, the soul of victims of violence committed by an absolutish has been crying for justice. in hope that once cambodia has a good leader and the country has real democracy and rule of law, nototious politicians and leaders would be punished by the law and citizens.

  9. rayuth says:

    from being violated and encroached by any of the neighboring countries

  10. កម្មករ កសិករ says:

    លោក ទា បាញ់ គាត់ជាមនុស្សស្លូតបូត ទេ ! គាត់ត្រូវ ​ពួក ចារកិច្ច គំរាមគាត់ !

    = មុខតំណែង ដដែល យក ឬ មិនយក ? បើ យកត្រូវធ្វើតាម អញ !

    = បើ មិនធ្វើតាម អញ , អញ ដកចេញ ដាក់អ្នកថ្មី ជំនួស !

  11. rayuth says:

    notorious and cruel politicians and leaders would be arrested and sentenced by the law and civilians.

  12. I,Khmer says:

    Sir,……Everywhere you go, it’s look good….they fixed the road, painted the wall. Planted the tree, stop all the traffic and let you go first, paid the audience to sit and listen to your speech….block all the sniper that they want to blown your head…
    For over 30 years,…..You don’t even have one khmer factory for your people…..$160 a month is equal of Khmer in The US work for two days…..or your Rang Rover gas for two days…….
    I’m gonna go to Makis jungle tomorrow …….and become a Khmer Rouge and prime minister like You …….sir, I think you re so lucky?!!