នាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណាចូល​ជួប​លោក ​វ​ន់ ពៅ ក្រៅ​ពី​គ្រួសារ​ និង​មេធាវី​ឡើយ

ដោយ៖​ ជន ស្រីណុច​
ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
http://vodhotnews.com

​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួង​មហាផ្ទៃ មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ម្នាក់ ចូលជួប​សួរសុខទុក្ខ លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​នៃ​ក្រៅ​ប្រព័ន្ធ ដែល​កំពុង​ជាប់​ឃុំ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ត្រពាំង​ផ្លុង ក្នុង​ខេត្ត​កំពង់ចាម ក្រៅពី​ក្រុម​គ្រួសារ និង​មេធាវី​ទេ​។​

​លោក ​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រួម​ទាំង​មនុស្ស​២២​នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​កម្មករ កាលពី​ថ្ងៃ​ទី​២​ និង​ទី​៣ ខែ​មករា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា រាជធានី​ភ្នំពេញ​។

​លិខិត​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួង​មហាផ្ទៃ​លោក គុយ ប៊ុនសន  ចុះ​ថ្ងៃ​ទី ២៤ ខែ​មករា ដែល​ជម្រាបជូន​ប្រធាន​សហភាព​ការងារ​កម្ពុជា ឲ្យដឹងថា ករណី​ជន​ជាប់​ឃុំ​ឈ្មោះ វ​ន់ ពៅ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត​របស់​ស្ថាប័ន​តុលាការ ដូចនេះ​ក្រៅពី​គ្រួសារ និង​មេធាវី​របស់​ជន​ជាប់ឃុំ មិន​អាច​អនុញ្ញាតឲ្យ​ចូល​ជួប​ឡើយ​។​

​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ លោក អាត់ ធន់ មានប្រសាសន៍ថា លោក​មាន​ការសោកស្តាយ​ជាខ្លាំង នៅពេល​ដែល​ក្រសួង​មហាផ្ទៃ​ចេញ​លិខិត​បែបនេះ ព្រោះ​​ការ​ដែល​ពួក​លោក​សុំ​ជួប​សួរសុខទុក្ខ មិត្តភក្តិ​មិន​ខុស​ច្បាប់​ទេ មិនតែប៉ុណ្ណោះ លោក វ​ន់ ពៅ មិនមែន​ជា​ជនឧក្រិដ្ឋ ម្យ៉ាង​គាត់​ស្ថិត​ក្នុង​ការសាកសួរ​នៅឡើយ មិនទាន់​ត្រូវបាន​ដក​សិទ្ធិ​ជា​ពលរដ្ឋ​ឡើយ​។ លោក​បន្តថា ទង្វើ​របស់​អាជ្ញាធរ​ធ្វើបែបនេះ គឺ​ខុស​ទាំង​ស្រុង ដោយ​ចាត់ទុកថា ជា​ការបិទ​សិទ្ធិសេរីភាព របស់​អ្នក​ជាប់​ឃុំ​។​

​លោក អាត់ ធន ឲ្យដឹងទៀតថា ទោះបីជា​ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាតឲ្យ​ចូលជួប តែ​លោក​នឹង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​សួរសុខទុក្ខ​លោក វ​ន់ ពៅ​៕

សូមសរសេរមកកាន់ កញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

2 Responses to "នាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណាចូល​ជួប​លោក ​វ​ន់ ពៅ ក្រៅ​ពី​គ្រួសារ​ និង​មេធាវី​ឡើយ"

  1. Anonymous says:

    ជាការបំភិតបំភយ័

  2. I,Khmer says:

    You and all your relative are in the US black lists………so let the 23 poor factories worker go …mother fucker!?!?!?!you committed worst crime than them……..