Posts by DTN7
January 23, 2014
កម្លាំងកងរាជអាវុធហត្ថបច្ចុប្បន្ន ក្រោមការគ្រប់គ្រងផ្ទាល់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ សៅ សុខា នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០០១០៥ ជាមេបញ្ជាការ បានក្លាយជាកម្លាំងដ៏លេចធ្លោបំផុតនៅក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ដោយសារកម្លាំងអាវុធហត្ថទាំងនេះធ្លាប់បានចាត់ឲ្យទៅបំពេញការងារនៅសមរភូមិមុខផង ដើរតួជាមន្ត្រីនគរបាលយុត្តិធម៌ផង និងសកម្មខាងបង្ក្រាបទៅលើកម្លាំងតវ៉ាទាមទារប្រឆាំងនឹងរាជរដ្ឋាភិបាលរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បណ្ឌិតសភាចារ្យ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រីផង ។
ជាមួយគ្នានេះដែរ កងកម្លាំងអាវុធហត្ថ ឬហៅថាប៉េអឹម ត្រូវបានគេឃើញវត្តមានយាមកាមដីចម្ការឲ្យអ្នកមានអំណាច អ្នកមានលុយមួយចំនួន យាមកាមភោជនីយដ្ឋាន យាមកាមក្លឹបរាត្រី យាមកាមបនល្បែងស៊ីសង ចាប់ទឹកកកក្នុងកម្មវិធីជប់លៀងរបស់អ្នកមានអំណាច អ្នកមានលុយ ការពារសុវត្ថិភាពស្រីស្នេហ៍របស់អ្នកធំ អ្នកមានលុយ…។ល។
ដោយឡែក ក្បាច់រាំរបស់កម្លាំងកងរាជអាវុធហត្ថក៏ហំហានមិនអន់ជាងក្រុមរាំនៅតាមស្ថានីយ៍ទូរទស្សន៍សព្វថ្ងៃដែរ ដោយធ្លាប់បានបញ្ចេញក្បាច់រាំក្នុងកម្មវិធីរាំរែកអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនៅទិសសមរភូមិប្រាសាទព្រះវិហារនាពេលកន្លងមក ជាមួយក្រុមសិល្បករ សិល្បការិនី ។ លើសពីនេះទៀត កម្លាំងកងរាជអាវុធហត្ថត្រូវបានអ្នកមានអំណាច អ្នកមានលុយបង្គាប់បញ្ជាឲ្យមកបញ្ចេញក្បាច់រាំនៅក្នុងពិធីមង្គលការមួយយ៉ាងហ៊ឺហា (សូមមើលវីដេអូឃ្លីបជាព័ស្តុតាងស្រាប់) ។
មជ្ឈដ្ឋានអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា កម្លាំងកងរាជអាវុធហត្ថដែលឋិតក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងសាធារណៈ ទទួលប្រាក់ខែពីរដ្ឋ និងបម្រើប្រទេសជាតិ ព្រមទាំងបម្រើសេវាឲ្យប្រជាពលរដ្ឋទូទៅដោយគ្មានការរើសអើង ។ ប៉ុន្តែផ្ទុយទៅវិញ ករណីអ្នកមានអំណាច អ្នកមានលុយ ប្រើកងកម្លាំងអាវុធហត្ថឲ្យមកយាមកាមដីចម្ការរបស់ខ្លួនជាលក្ខណៈឯកជន យាមកាមភោជនីយដ្ឋាន យាមកាមក្លឹបរាត្រីផ្សេងៗ និងយាមកាមសុវត្ថិភាពស្រីស្នេហ៍របស់ខ្លួនដែលជាអ្នកមានអំណាច មានលុយ ព្រមទាំងបង្គាប់បញ្ជាឲ្យមករាំរែកក្នុងកម្មវិធីមង្គលការឲ្យខ្លួនឯង និងភ្ញៀវបានសប្បាយភ្នែកដូច្នេះ មានន័យថា ជាអំពើខុសឆ្គងធ្ងន់ធ្ងរណាស់ នាំឲ្យកិត្យានុភាពកងយោធពលខេមរភូមិន្ទប្រឈមនឹងការអាប់ឱនយ៉ាងខ្លាំង ។
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ២៨សសរ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គឺឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវមានភារកិច្ចទទួលសិទ្ធិពីនាយករដ្ឋមន្ត្រី ក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ដូច្នេះ អ្នកដែលទទួលខុសត្រូវខ្ពស់បំផុតលើការបង្កនូវភាពអាប់ឱនកិត្យានុភាពនៃកងយោធពលខេមរភូមិន្ទ តាមរយៈអំពើរបស់កម្លាំងកងរាជអាវុធហត្ថ ដូចបានលើកឡើងខាងលើនេះ គឺបុរសខ្លាំងជានាយករដ្ឋមន្ត្រី, ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ៕

To ntn7 is stupit guy in clip from not PM (gendarmerie) is hun sen body gard
ទាហ៊ានអត់សាលា វាអញ្ចឹងហើយ។ អ,ហ មានន៍យថាអាចម៏ហ៊ា។
មេយោធា ៧មករា ១៩៧៩ មានបទពិសោធន៏ក្នុងការប្រយុទ្ធ តែខ្វះចំណេះវិជ្ជាទូទៅ! ឥឡូវពួកគេអាយុ ៦០ ជាង! នៅតាមទូរទស្សយើងឃើញ គាត់ចាប់ផ្ដើមស្លាប់ ២ ឬ៣ នាក់ក្នុងសប្ដាហ៏និមួយៗ………………………….They are all gone in the next 10 years!!!
មេយោធា ៧មករា ១៩៧៩ មានបទពិសោធន៏ក្នុងការប្រយុទ្ធ តែខ្វះចំណេះវិជ្ជាទូទៅ! ឥឡូវពួកគេអាយុ ៦០ ជាង! នៅតាមទូរទស្សយើងឃើញ គាត់ចាប់ផ្ដើមស្លាប់ ២ ឬ៣ នាក់ក្នុងសប្ដាហ៏និមួយៗ………………………….They are all gone in the next 10 years!!!!!!
ឱយបានរៀនសូត្រចាប់បឋមសិក្សា មធ្យមសិក្សា ឬឧត្តមសិក្សា យល់ថាខ្លួនរៀនចេះដឹងជ្រៅជ្រះ ងាកក្រោយបែរខ្នងមើលងាយម្តាយឳពុកខ្លួនឯងថា មនុស្សល្ងង់និងគ្មានប្រាជ្ញា ។ នេះគេហៅថា មនុស្សរមិលគុណ និងជួបតែកី្តវិនាសមិនខាន ។ បើពួកគាត់មិនចេះមិនពូកែ ដោយកី្តតស៊ូអំណត់ទេ ក៏គ្មានកម្ពុជា និងជនជាតិខែ្មរ ពូកែខាងវោហារគ្មានន័យមួយចំនួនដែរ ។
អង្គរក្សសម្ដេចតែជំនាញគ្នាខាងសិល្បះរាំច្រៀងទេ។
Oh my god this is the time that the people who have the power
To show thier real and very real power that they can get every thing
Done and what ever they wanted now they let PM to dance in a
Wedding reception of thier child may be in The near future they will
Order all Police and military in the whole country to dance and they
Will not ask the art performer from royal of fine art or from other professional
Peformer to join in thier child’s wedding coz they wanted to show
That they have power , they have money , they have everything so
They would do what’s ever they want and they wanted to show that
They make like this coz thier government is the Military government
Not civil or constitutional gov and they wanted to show the public
That they can order every group or individual person to do what ever
They want coz they handle of all power . But remember that when
You got the most power is time soon you will lost everthing in the near
Future And remember that when you are stronger the weaker soon you
Are. in the whole world nothing is permanent only good will and Hearth
Is . I am really pity on them so much coz they have power, money
And every thing but they are forgot to thing that nothing is pemenant
Or can be forever . Oh my poor Cambodia country when will we can get
The real and true leader to get gain and developed .
Khmer Worry, It is good to see that you are so proud about yourself, but its very unfortunate that your thought about CPP and her leaders are less talents, less tacit and explicit knowledge, skills and know-how than you or your team, this cannot be a big mistake. CPP has drawn a clear strategy with their long term vision and mission and this strategy is well analysis on technological, political, environmental, economical and people changes for both internal and external changes, I mean changes in the world, within region and Cambodia. CPP is living with tomorrow, not just live with today and in the past situation. Therefore, you can see CPP has always made great success with very tough situations. I believe that CPP will lead this nation for at less in the next 25-30 years as other parties in Japan, Malaysia and Signapore!!! Without CPP and Hun Sen, I strongly believe that within a few weeks there will be civilian war again in this pity country.
អស់លោកធំៗ ពីថ្នាក់មន្ដ្រីដឹកនាំប្រទេសទាំងមូលរហូតដល់លោកផ្កាយមាសផ្កាយប្រាក់ផ្កាយចោរ
ធ្វើអ្វីតែតាពីតាពាសតាមអំពើរចិត្ត ក៏សុទ្ធតែត្រូវនិងច្បាប់តាទាំងអស់ មិនត្រូវឃើញមានច្បាប់ មួយណាដាក់ទោសសោះ រីឯយើងជាប្រជាជនវិញ គ្រាន់តែងើបឡើងតវ៉ា សម្រាប់ជីវភាពសមរំ ក៏ត្រូវគេយកច្បាប់មកសង្កត់សង្កិនជាប់ ហើយធ្វើស្អីក៏ខុសនិង
ច្បាប់តែរហូតដែរ តែចំពោះលោកអ្នកមានបុណ្យស័ក្ដិធំៗគឺត្រូវច្បាប់តាទំាងអស់
នេះគេហៅថាសម័យរដ្ឋាភិបាលអាយ៉ងបក្ស
Sorry Boramei Preash Vihear I don’t mean to you
Or CPP I mean only to the person who use thier
Power only I know that you are having a very good
Knowledge of every thing that CPP does ! And you only
Can know that Cambodia is can’t developed if without CPP
Please keep your work done with your own idear.
អាចុយម៉ាយ ពាក់ផ្កាយថោកទាបផុតលេខនៅលើគេមុខដូចខ្ទើយណាស់