ដោយ៖ ញឹម សុខន
ថ្ងៃសៅរ៍ ទី25 ខែមករា ឆ្នាំ2014
http://vodhotnews.com
រូបភាពការចាប់ខ្លួនកម្មករនៅផ្លូវវ៉េងស្រេង ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤(រូបភាពដោយ តាត ឧត្ដម)
សហជីពធំៗទាំង៩នៅកម្ពុជា នៅតែប្រកាន់ជំហរ ប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ នាថ្ងៃអាទិត្យស្អែកនេះ ដើម្បីជំរុញឲ្យរដ្ឋាភិបាលដោះលែងមនុស្ស២៣នាក់ និងទាមទារឲ្យដំឡើងប្រាក់ឈ្នួលដល់កម្មករ១៦០ដុល្លារក្នុងមួយខែ បើទោះបីសមត្ថកិច្ចរដ្ឋាភិបាលគំរាមចាត់វិធានការបង្ក្រាប។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ កាលពីថ្ងៃសុក្រ ទី២៤ ខែមករា ថា ក្រសួង និងសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យសហជីពប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅលើទីលានប្រជាធិបតេយ្យ ដែលមានមនុស្សច្រើនពាន់នាក់ ចូលរួមដូចការគ្រោងទុករបស់សហជីពទេ ដោយសំអាងថា រង់ចាំស្ថានភាពប្រទេសជាតិ វិលទៅរកសភាពដើមវិញ។
លោក ខៀវ សុភ័គ បន្តថា អ្នតតវ៉ាអាចចាត់តំណាង១០នាក់ យកលិខិត្តទៅដាក់នៅក្រសួងពាក់ព័ន្ធ បញ្ជាក់ពីបំនងរបស់ខ្លួន ដើម្បីស្វែងរកដំដោះស្រាយ។ លោកថា អ្វីដែលអ្នកដឹកនាំធ្វើបាតុកម្មមិនអនុវត្តតាមសេចក្តីណែនាំ នោះអាជ្ញាធរនឹងចាត់វិធានការច្បាប់។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលជាសហជីពមួយ បានជូនដំណឹងធ្វើបាតុកម្មដែរនោះ អះអាងនៅថ្ងៃសៅរ៍នេះថា ការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនៅថ្ងៃអាទិត្យស្អែកនេះ នឹងប្រព្រឹត្តិទៅដូចកាគ្រោងទុក ដោយលោកចាត់ទុកការហាមនោះថា ជាការគាបសង្កត់សេរីភាពបញ្ចេញមតិ ដែលមានចែងក្នុងច្បាប់។
កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ សាលារាជធានីភ្នំពេញ បានហាមកាប្រមូលផ្តុះគ្នាចាប់ពី១០នាក់ឡើងទៅ ដោយអះអាងថា ដើម្បីរក្សាសណ្តាប់សង្គម។
ការចេញបម្រាមនោះ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបង្ក្រាប កម្មករតវ៉ាទាមទារប្រាក់ឈ្នួលបណ្តាលឲ្យ ក្រុមអ្នកតវ៉ាយ៉ាងតិច៤នាក់ស្លាប់ ប្រមាណជា៤០នាក់រងរបសួស និង២៣នាក់ត្រូវបានចាប់ខ្លួន។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី ពេលជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងដំណើរបំពេញបេសសកម្មលើកទី១០ បានស្នើឲ្យអាជ្ញាធរកម្ពុជា ដកចេញបម្រាមនេះ ដោយចាត់ទុកថា បម្រាមនោះផ្ទុយនឹងមាត្រា៤នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលរដ្ឋាភិបាលបានផ្តល់សច្ចាប័ណ្ណ៕
អត្ថបទទាក់ទង៖
អង្គការសង្គមស៊ីវិលជាង១៨០ បន្តដាក់ញត្តិទៅស្ថានទូតបរទេសទាមទារដោះលែងអ្នកជាប់ឃុំ២៣នាក់
ក្រសួងមហាផ្ទៃមិនអនុញ្ញាតឲ្យសហជីពធំៗទាំង៩ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យទេ
សូមសរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
people do the protest dont need permission from the illegal government,because this country is democracy not communish.the communish is scaring of justic,look at china top official relative of top higth ranking took alot of billion dollars from state(corrution)international spread the new but in china government block all internet ,they dont want people to know.this is communis h big man big corruption,like cambodia corruption from the top to the buttom.
តវ៉ាមិនបាច់សុំច្បាប់,បាតុកម្មមិនបាច់សុំច្បាប់,ជេរគេមិនបាច់សុំច្បាប់,កុប្បកម្មបះបោរមិនបាច់សុំច្បាប់, ធ្វើឲ្យខូចសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈមិនបាច់សុំច្បាប់…… សំពងក្បាលជនអនាធិបតេយ្យក៍មិនបាច់សុំច្បាប់ដែរ ពួយទៅសពងអោយរយះក្បាលឲ្យអស់ទៅ!!?? បើសុំច្បាប់ក៍គ្មាននរណាអនុញ្ញាតិដែរ។ទុកឲ្យអ្នកត្រូវច្បាប់ពួយគ្នាវាចុះ។ម្យ៉ាងដែរទស្សនវិទូផ្នែកលទ្ធិ-អនាធិបតេយ្យ???!!!
តវ៉ាមិនបាច់សុំច្បាប់,បាតុកម្មមិនបាច់សុំច្បាប់,ជេរគេមិនបាច់សុំច្បាប់,កុប្បកម្មបះបោរមិនបាច់សុំច្បាប់, ធ្វើឲ្យខូចសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈមិនបាច់សុំច្បាប់…… សំពងក្បាលជនអនាធិបតេយ្យក៍មិនបាច់សុំច្បាប់ដែរ ពួយទៅសំពងអោយរយះក្បាលឲ្យអស់ទៅ!!?? បើសុំច្បាប់ក៍គ្មាននរណាអនុញ្ញាតិដែរ។ទុកឲ្យអ្នកត្រូវច្បាប់ពួយគ្នាវាចុះ។ម្យ៉ាងដែរទស្សនវិទូផ្នែកលទ្ធិ-អនាធិបតេយ្យ???!!!
People like you that never know the law that’s why you guys violated the other people’s right blocking the streets disrupting the whole population’s lives! That’s why they have the polices to protect the public from the lawless people like you from destroying both private and public properties!
Crackdown every kind of illegaled activity is the first thing that the government should do.o
ពួកអាថោកអស់នេះតើមុននឹងធ្វើបាតុកម្មមានបានព្យាករណ៍មើលថាតើវាចំណេញ
ឬខាតទេ?មុនបាតុកម្មបានប្រាក់ខែ១០០ដុល្លា។ក្រោយបាតុកម្មបានងាប់ បានរបួស
បានជាប់គុក ប្រាក់ខែនៅតែ១០០ដុល្លាដដែល។ដល់មកឥឡូវអាមេៗញុះញង់ឲ្យទៅ
បាតុកម្មទាមទារដោះលែងកម្មករ២៣នាក់ដែលបានចាប់ខ្លួន។ដឹងថារដ្ឋាភិបាលមិនដោះ
លែងទេ ហើយនឹងបង្ក្រាបទៅលើបាតុករនៅថ្ងៃស្អែកទៀតផង។ពេលបង្ក្រាបអាចមាន
ងាប់ មានរបួស មានចាប់ដាក់គុកទៀត។តើពិតជាមានបំណងបាតុកម្មទាមទារសុំឲ្យដោះ
លែងអ្នកទាំង២៣នាក់មែនឬ?ឬមួយបាតុកម្មមានចេតនាផ្សេង?ឆ្ងល់ក្រុមសង្គមស៊ីវិលមួយ
ចំនួន ដឹងថាពួកកម្មករនឹងធ្វើនូវទង្វើមួយដែលមានគ្រោះថ្នាក់ទៀតហើយ ចុះហេតុអីបាន
មិននាំគ្នាហាមប្រាមពួកកម្មករទាំងនោះមុន?ចាំទាល់តែកម្មករមានគ្រោះថ្នាក់ទើបនាំគ្នា
ថ្កោលទោសរដ្ឋាភិបាល?ឬមួយក្រុមអង្គការទាំងនេះមានផលចំណេញពីការថ្កោលទោស
ទៅលើរដ្ឋាភិបាល?ឬក្រុមអង្គការសង្គមស៊ីវិលទាំងនេះកំពុងធ្វើស្រែលើខ្នងកម្មករ????????