មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​នឹង​ឡើង​ការពារ​របាយការណ៍​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស

នៅ​ថ្ងៃ​អង្គារ ដើម​សប្ដាហ៍​ខាង​មុខ​នេះ រដ្ឋាភិបាល​នឹង​ឡើង​ការពារ​របាយការណ៍​របស់​ខ្លួន អំពី​កម្មវិធី​កែ​ទម្រង់​ផ្នែក​សិទ្ធិ​មនុស្ស​ចំនួន ៧​ចំណុច ដែល​បាន​ដាក់​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ក្នុង​ពេល​កន្លង​ទៅ។ លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​បញ្ជាក់​ថា​នឹង​ពុំ​មាន​ឧបសគ្គ​ណា​មួយ​ឡើយ​ក្នុង​ការ​ការពារ​របាយការណ៍​នេះ ថ្វី​បើ​មាន​ភាព​ផ្ទុយ​គ្នា​រវាង​របាយការណ៍​របស់​រដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ​ក៏ដោយ។

ដោយ ម៉ម មុនីរតន៍
2014-01-24
RFA

សិទ្ធិ​មនុស្ស​៦៥ រតនគិរី ៦១០
សកម្មភាព​ហែ​ក្បួន​របស់​ប្រជាពលរដ្ឋ មន្ត្រី​រាជការ អង្គការ​សង្គម​ស៊ីវិល ក្នុង​ខួប​លើក​ទី​៦៥ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៣។ RFA/Ratha Visal

មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​មាន​សុឆន្ទៈ​ថា កម្ពុជា នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​បន្ថែម​ទៀត​លើ​ផ្នែក​សិទ្ធិ​មនុស្ស​នេះ ដោយ​ចាត់​ទុក​ថា បើ​ទោះ​ជា​អនុសាសន៍​ជាង ៩០​ចំណុច ដែល​កម្ពុជា បាន​ទទួល​ក្នុង​កិច្ច​ប្រជុំ​សម្រាប់​ក្របខ័ណ្ឌ​នៃ​ការ​ត្រួត​ពិនិត្យ​ជា​សកល ស្ដីពី​សិទ្ធិ​មនុស្ស​នូវ​មាន​ចំណុច​ចន្លោះ​ប្រហោង​ក៏ដោយ​ចុះ តែ​ថា​កម្មវិធី​កែ​ទម្រង់​មួយ​ចំនួន​ទាំង​នោះ បាន​ស្ថិត​ក្នុង​របៀបវារៈ​នៃ​គោល​នយោបាយ​របស់​រដ្ឋាភិបាល និង​បាន​អនុវត្ត​ខ្លះ​រួច​ទៅ​ហើយ។

អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល លោក ម៉ក់ សម្បត្តិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ មករា ថា លោក​នឹង​ដឹក​នាំ​គណៈប្រតិភូ​រាជ​រដ្ឋាភិបាល​មួយ​ក្រុម ដើម្បី​ទៅ​ចូល​រួម​ឡើង​ការពារ​របាយការណ៍​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ទីក្រុង​ហ្សឺណែវ នៅ​ថ្ងៃ​អង្គារ ដើម​សប្ដាហ៍​ខាង​មុខ​ទៀត​នេះ។ លោក​បន្ត​ថា រដ្ឋាភិបាល​ពុំ​មាន​ការ​ព្រួយ​បារម្ភ ឬ​គិត​ថា​មាន​ឧបសគ្គ​ឡើយ បើ​ទោះ​ជា​មាន​របាយការណ៍​ពី​ដៃគូ​ពាក់ព័ន្ធ ក្នុង​នោះ​មាន​អង្គការ​សង្គម​ស៊ីវិល ជាដើម វាយ​លុក​រដ្ឋាភិបាល​ក៏ដោយ​ចុះ។ លោក​គិត​ថា អ្វី​ដែល​ខ្វះ​ចន្លោះ​នោះ រដ្ឋាភិបាល​អាច​កែកុន ឬ​ប៉ះប៉ូវ​ក្នុង​របៀបវារៈ​នៃ​កម្មវិធី​នយោបាយ ក្នុង​អាណត្តិ​បន្ទាប់​បាន ជាពិសេស​នឹង​អាច​ពិគ្រោះ​យោបល់​រវាង​ដៃគូ​សន្ទនា ហើយ​លើក​ផែន​ការ​អនុវត្ត​បន្ត។

«សំឡេង»

បើ​ទោះ​ជា​បែប​ណា រដ្ឋាភិបាល​កម្ពុជា នៅ​តែ​ត្រូវ​គេ​ស្តី​បន្ទោស​ថា មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នៅ​ឡើយ ជាពិសេស​ការ​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ មាន​យោធា និង​កង​រាជ​អាវុធហត្ថ បាញ់​បង្ក្រាប​ប្រឆាំង​ក្រុម​សិទ្ធិ​មនុស្ស និង​កម្មករ ជាដើម។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៣ កន្លង​មក​នេះ កម្ពុជា បាន​ដាក់​របាយការណ៍​ជុំ​ទី​ពីរ​របស់​ខ្លួន ស្ដីពី​សិទ្ធិ​មនុស្ស​ក្នុង​នាម​ជា​រដ្ឋ​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស អង្គការ​សហប្រជាជាតិ។ ដោយ​ឡែក ក្នុង​ជុំ​ទី​មួយ​វិញ គឺ​កាល​ពី​បួន​ឆ្នាំ​កន្លង​ទៅ កម្ពុជា ទទួល​បាន​អនុសាសន៍​ចំនួន ៩១​ចំណុច ស្ដីពី​កំណែ​ទម្រង់​សិទ្ធិ​មនុស្ស​ពី​រដ្ឋ​ជា​សមាជិក ១៩២​ប្រទេស។

ក្រៅ​ពី​នេះ មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ឲ្យ​ដឹង​ថា ដោយសារ​របាយការណ៍​ក្នុង​ជុំ​ទី​ពីរ​នេះ​ត្រូវ​បាន​កំហិត​ត្រឹម ២០​ទំព័រ ហើយ​ជា​ភាសា​អង់គ្លេស​ផង ហេតុ​នេះ​របាយការណ៍​ជា​ថ្មី​ទៀត​នេះ ត្រូវ​បង្ខំ​ច្របាច់​បញ្ចូល​គ្នា​ឲ្យ​នៅ​ខ្លី​ត្រឹម ៧​ចំណុច ជា​អាទិ៍ ការ​ផ្ដល់​សច្ចាប័ន​តាម​សន្ធិសញ្ញា​អង្គការ​សហប្រជាជាតិ សិទ្ធិ​ដីធ្លី នីតិរដ្ឋ ការ​បោះ​ឆ្នោត ពន្ធនាគារ និង​ការ​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម នីតិរដ្ឋ​លើ​ប្រព័ន្ធ​យុត្តិធម៌ និង​ចំណុច​ចុង​ក្រោយ អំពី​ស្ត្រី និង​កុមារ។

ដោយ​ឡែក សម្រាប់​អង្គការ​សង្គម​ស៊ីវិល​វិញ ក៏​បាន​ដាក់​របាយការណ៍​របស់​ខ្លួន​ដែរ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៣។ សំណុំ​រឿង​ប្រហាក់​ប្រហែល​គ្នា​នេះ យ៉ាង​ហោច​ណាស់​មាន ១៨​សំណុំ​រឿង ជាពិសេស​បញ្ហា​ចម្បង គឺ​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​យុត្តិធម៌ បញ្ហា​ដីធ្លី និង​ការ​រំលោភ​សិទ្ធិ​មនុស្ស ជាដើម។

លោក សួន ប៊ុនស័ក្តិ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​ថា ច្រាក់ (Chrac) ចាត់​ទុក​ថា កម្ពុជា នៅ​តែ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​ឡើយ បើ​ទោះ​ជា​បាន​សន្យា​ក្នុង​ការ​ធានា​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​យ៉ាង​ណា​ក៏ដោយ។ លោក​គិត​ថា ការ​គោរព​សិទ្ធិ​មនុស្ស​របស់​កម្ពុជា ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ គឺ​មាន​តែ​លើ​ក្រដាស​ប៉ុណ្ណោះ។

«សំឡេង»

ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ពុំ​មាន​សិទ្ធិ​ចាប់​បង្ខំ​រាល់​សមាជិក​នៃ​រដ្ឋ​ជា​ភាគី​ណា​មួយ ក្រៅ​ពី​ផ្ដល់​អនុសាសន៍ និង​ត្រួត​ពិនិត្យ​ការ​អនុវត្ត​លើ​កម្មវិធី​កែ​ទម្រង់​ក្រោយ​ពី​កិច្ច​ប្រជុំ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

10 Responses to "មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​នឹង​ឡើង​ការពារ​របាយការណ៍​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស"

  1. Banh Bev says:

    នៅកម្ពុជាមានសិទ្ធិសេរីភាពណាស់!!!នរណាចង់ទិញឡានជិះ ក៏ទិញទៅ!!!ចង់សង់វិឡាំក៏សង់ទៅ!!!ចង់ទៅលេងអែណាក៏អាចទៅលេងទៅ!!!មិនដូចសម័យអាពតទេដើរមិនបានទេ!!!

  2. តេជោយ៉ត says:

    មិនផេះទេលោកម៉ក់ សម្បត្តិអើយប្រទេសអាណាដែរបាញ់ប្រហារកម្មកររបស់ខ្លួនដូចបាញ់សត្វចាបហ្ចឹង បរទេសគេមានរបៀបធ្វើការរបស់ខ្លួគេ គេមានបណ្តាញអ្នកយកពត៏មានដ័ត្រឹមត្រូវរបស់គេ គេមិនទុកអោយលោកអែងច្រៀងរាំស្រេចតែហ្នឹងចឹត្តទេ,…លោលអែងគូរគិតពីមុខមាត់ខ្មែរហ្នឹងតំលៃជនជាតិខ្មែរខ្លះផង់ដែរសព្វថ្ងៃធ្លាក់ក្រោមសូន្យទៅទៀត

  3. ការប្រកួតប្រជែងគ្នា ចង់បានទៅជាអ្នកដឹកនាំ គ្រប់គ្រងប្រទេស តាមរបៀបឈ្នះ ដោយការ

    សម្លាប់មនុស្ស មកដល់ក្នុងពេលនេះ គឺអស់មានប្រសិទ្ធិភាពទៀតហើយ។ អ្នកសាងអំពើបទ

    ឧក្រិដ្ឋត្រូវតែវិនាស ស្រោចស្រង់ លែងបានចាប់ពីពេលនេះហើយ។

  4. ប្រជាពលរដ្ឋ says:

    អនុប្រធាន សិទ្ធមនុស្ស រដ្ឋាភិបាល លោក ម៉ក់ សម្បត្តិ ត្រៀមខ្លួនចូល ការពារ ជនពុករលួយ រំលោភ

    សិទ្ធមនុស្ស ប្រើហឹង្សា សម្លាប់មនុស្ស !

  5. khmer angkor says:

    human rights human rights in cambodia is a joke under hun-sen rule.small case like chhouk bun dit where is he? is he in the jail ? ordinary people asked for better living they kill and took them(23) in the jail. this is cambodia unjustic under dictator hun-veit

  6. Judge says:

    Corruption and Human rights abuses linked closely. Human rights abuses almost always perpetrated by the powerful and their associates.
    Reduce abuses are to increase salaries and limit the power exercises.
    Tax cheat leads to corruption. Proper tax revenues will increase chance of elimination of abuses.
    Having received low salaries, it means that corruption permitted.
    RGC has a lot to put on the table for REFORM.
    It all depends on the political WILL of RGC. So far , it has not indicated of its WILL of doing so.
    International communities have been prepared to assist, but RGC has to prove its real intention for Cambodians sake.

  7. នាងអយ says:

    និយាយដូចមែនទែន៊៊៊៊៊៊៊៊៊

  8. ម៉ែយ៉ែម says:

    ប្រទេសគេអត់មានអ្នកដេញបាញ់មនុស្សដូចយើងទេ, ប្រទេសគេក៏អត់មានអាពួកពាក់មួកសុវត្ថភាពចងក្រណាត់ក្រហមដេញវ៉ៃលោកសង្ឃ,រាស្រ្តដូចកម្ពុជាអច្ឆរិយក្សយើងសែរ។
    ដូចនេះអស់លោកអញ្ជើញទៅប្រាកដជាសុខមិនខាន។មុនមកវិញកុំភ្លេចលាងខួរខ្លះហើយរៀនពីលិទ្ធិប្រជាធិបតេយ្យអោយបានត្រឹមត្រូវពីប្រទេសគេខ្លះផង។

  9. 18 Mars says:

    រដ្ឋាភិបាលគួរបញ្ជូន ផៃ ស៊ីផាន (មានលុយមានយុត្តិធម៌) កែវ រ៉េមី (ធ្លាប់ជាសមាជិក៤បក្ស=មានបទពិ សោធន៍ច្រើន) ឈាង វ៉ុន (ការកាប់ព្រៃឈើជាការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ) ជាម យាប (ឡានគាត់បុកគេ បណ្តាលឲ្យស្លាប់ម្តាយនិងកូន២ខែក្នុងពោះ) ទៅការពាររបាយការណ៍សិទ្ធិម៉ានឹសនៅកម្ពុជា…………

  10. Banh Bev says:

    Long Live H.E. the Great Leader!!!
    Long Live H.E. Cheam Yeap, the Great PhD!!!
    Long Live H.E. Chheang Von, the Great French-Cambodian Leader!!!