អគ្គិភ័យ​ឆេះ​ផ្សារ​កំពុងថ្ម​ខេត្តកំពង់ធំ​បំផ្លាញ តូប​អា​ជីករ ១២៤​ និង​ផ្ទះ​ពលរដ្ឋ​​

ដោយ៖​ បូ សា​វី​
ថ្ងៃសៅរ៍ ទី25 ខែមករា ឆ្នាំ2014
http://vodhotnews.com

​អគ្គិភ័យ​មួយ​បាន​ឆាប់ឆេះ ផ្សា​កំពង់ថ្ម​ខេត្ត​កំពង់ធំ កាល​ពី​យប់មិញ​បណ្តាល​ឲ្យ​តូប​អាជីវករ​ជាង​១០០ និង​ផ្ទះ​ពលរដ្ឋ​ចំនួន​៥​ខ្នង​ទៀត​នៅក្បែ​នោះ ឆេះ​អស់​ទាំងស្រុង ដោយសារ​ឆ្លង​ចរន្ដអគ្គិសនី ប៉ុន្ដែ​មិន​បណ្ដាលឲ្យ​មនុស្ស​រងគ្រោះ​ឡើយ​។​

​ពលរដ្ឋ​នៅ​ឃុំ​ប​ល័​ង្គ ស្រុក​បារាយណ៍ ដែល​ឃើញ​ហេតុ​ការណ៍ លោក ហុក ហួរ ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះថា អគ្គិភ័យ​នោះបាន​ឆេះ​នៅវេលា​ម៉ោង ជិត​១០​យប់ ថ្ងៃទី​២៤ ​ខែ​មករា និង​រលត់ទៅវិញ នៅ​ម៉ោង​មួយ​ឈានចូល​ថ្ងៃ​ទី​២៥ ​ខែ​មករា ឆ្នាំ​២០១៤​នេះ​។​

​អភិបាលស្រុក បារាយណ៍ ខេត្ដ​កំពង​ធំ លោក ហាក់ មុង ហួត ឲ្យដឹងថា អគ្គិភ័យ​នោះ បាន​ឆេះ​តួ​ប​អាជីវករ​អស់​១២៤​តូប និង​ផ្ទះ​ពលរដ្ឋ ធ្វើ​អំពី​ឈើ​ថ្ម​ក្រោម​ចំនួន​៥​ខ្នង ប៉ុន្ដែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​

​លោក ហាក់ មុង​ហួត ឲ្យដឹង​ដែរថា អគ្គិភ័យ​នេះ​បណ្ដាលមកពី​ចរន្ដ​អគ្គិសនី ហើយ​ទំហំ នៃ​ការខូចខាត​នៅ​មិនទាន់​ដឹង​នៅឡើយ៕

សូមសរសេរមកកាន់ លោក បូ​សា​វី​ តាមរយៈ savy@vodhotnews.com

What Next?

Recent Articles

One Response to "អគ្គិភ័យ​ឆេះ​ផ្សារ​កំពុងថ្ម​ខេត្តកំពង់ធំ​បំផ្លាញ តូប​អា​ជីករ ១២៤​ និង​ផ្ទះ​ពលរដ្ឋ​​"

  1. ប្រជាពលរដ្ឋ says:

    ស្រុកខ្មែរ អ្នកដឹកនាំ អាត្មានិយម , បាន បង្ករ អភូតហេតុ មិនឈប់ឈរ ! ( ទឹកជំនន់ លិចផ្ទះ

    សម្បែង ស្រែ ចំការ , ភ្លើងឆេះ ផ្ទះ ឆេះតូបក្នុងផ្សារ , គ្រោះថ្នាក់ ចរាចរ ,ស៊ីផឹក វ៉ៃ កាប់ចាក់គ្នា

    បងធំ គ្រឿងញាណ , ចោរបោក ចោរលួច ចោរឆក់ ចោរប្លន់ មានរាល់ថ្ងៃសព្វបែបយ៉ាង ! )