តំណាង​អ្នក​ភូមិ​បឹងកក់​អ្នកស្រី​ ទេព វ​ន្នី ត្រូវបាន​អញ្ជើញ​ឲ្យចូល​រួម​ប្រជុំ​នៅ​អង្គការសហប្រជាជាតិ

ដោយ៖​ ឡាយ សាមាន​
ថ្ងៃសៅរ៍ ទី25 ខែមករា ឆ្នាំ2014
http://vodhotnews.com

អ្នកស្រី ទេព វ​ន្នី (កាន់ឧបករណ៍បំពង់សំឡេង​) ​សកម្មជន ដីធ្លី​នៅ​តំបន់​បឹង​កក់ (រូបភាពដោយ តាត ឧត្ដម)​

​សកម្មជន ដីធ្លី​នៅ​តំបន់​បឹង​កក់  អ្នកស្រី ទេព វ​ន្នី នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បាន​ចេញ​ទៅ ប្រទេស​ស៊្វីស ដើម្បី​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ឋិ​មនុស្ស​នៅ​អង្គការ​សហប្រជាជាតិ រយៈ​ពេល​៥​ថ្ងៃ ស្តី​ពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ដីធ្លី​។​

​មន្ត្រី​ព័ត៌មាន​នៅ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន ក​ញ្ញ ឡុង គឹម​ហៀ​ង ប្រាប់ ​VOD ថា អ្នកស្រី​ ទេព វន្នី បាន​ចាកចេញ​ពី​កម្ពុជា នៅ​ព្រឹក​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​នេះ ដើម្បី​ធ្វើ ដំណើរ​ទៅ​ទីក្រុង​សឺ​ណែ​វ ប្រទេស​ស៊្វីស​ ដើម្បី​ធ្វើ​បទ​បង្ហា​ញ​ពី​ស្ថាន​ភាព​សិទិ្ធ​ម​នុស្ស និង​សិទ្ធិ​ដីធ្លី​នៅ​កម្ពុជា​។

​មន្ត្រី​រូប​នោះ​ឲ្យដឹង​ទៀត​ថា ការ​ទៅ​ចូលរួម​កិច្ចប្រជុំ​របស់​អ្នកស្រី ទេព វ​ន្នី នៅពេលនេះ តប​តាម​ការអញ្ជើញ​របស់​អង្គការសហប្រជាជាតិ ដើម្បី​ធ្វើ​បទ​បង្ហាញ​ទាក់​ទាង​នឹង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​មុន​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ អ្នកស្រី ​ទេព វ​ន្នី ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពីរលើក នៅ​ខែ​មករា​ ឆ្នាំ​២០១៤​នេះ ដោយសារ​ស្ត្រី​រូប​នោះ​ចេញ​តវ៉ា​រឿង​ដីធ្លី និង​ចូលរួម​ជាមួយ​អង្គការ​សង្គម​​ស៊ីវិល​ផ្សេងទៀត ទាមទារ​ដោយ​រដ្ឋាភិបាល​ដោះលែង​មនុស្ស​២៣​នាក់​ ដែល​កំពុង​ឃុំខ្លួន ខណៈ​រដ្ឋាភិបាល​កំពុង​រឹតបន្តឹង​សេរីភាព​នៃ​ការប្រមូលផ្តុំ​។​

​អ្នកស្រី​ ទេព វ​ន្នី ក៏​ជា​ម្ចាស់​ពានរង្វាន់​ស្ត្រី​ភាពជា​អ្នកដឹកនាំ​ពិភពលោក ដែល​ផ្តល់​ដោយ​សហរដ្ឋអាមេរិក ម្ចាស់​ពានរង្វាន់​មេអំបៅ​មាស និង​ពានរង្វាន់​មួយចំនួនទៀត ដែល​កើត​ចេញ​​ពី​ការតស៊ូ​មតិ​រឿង​ជម្លោះ​ដីធ្លី៕

សូមសរសេរមកកាន់ លោក ឡាយ សា​មៀន​ តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

17 Responses to "តំណាង​អ្នក​ភូមិ​បឹងកក់​អ្នកស្រី​ ទេព វ​ន្នី ត្រូវបាន​អញ្ជើញ​ឲ្យចូល​រួម​ប្រជុំ​នៅ​អង្គការសហប្រជាជាតិ"

  1. bravo our khmer pride in this 21 century and i’m very appreciated your social activity for real freedom of speech in cambodia .. may god blessing you all the time

  2. Phoung Tran says:

    នរណាចេញសំបុត្រយន្ដហោះអោយ????រដ្ធាភិបាលខ្មែរ!!!!

  3. បរិមី ព្រ:វិហារ says:

    សូមអបអរសាទរ និង សុំយកពិសោធន៍នេះជួយពង្រឹងសិទិ្ធ និងប្រជាធិបតេយ្យក្នុងប្រទេស កុំប្រឹងជេរខែ្មរខ្លួនឯងច្រើនពេក ! ប្រឹងយករឿងអាក្រក់ៗឱយបានច្រើន ទើបពូកែ ។ បើខែ្មរមិនបើកទូលាយស្មានបានជិះយន្តហោះដើររិះគន់បែបនេះបានឬ? គិតមើលផង !

  4. តេជោយ៉ត says:

    ពិតជាល្អ មេិលមែន ខាងរដ្ឋាភិបាលគេបញ្ជូនមន្រ្តីអន្រេ្ទិសៗទៅចាំមើលខាងណាគ្រាន់បេិជាង

  5. អ្នកមែន! says:

    ចាំមើលត្រឡប់មកវិញក្អេងក្អាង ឡើងចាង យកមេឃទ្រាប់អង្គុយ
    តាមម៉ង!!!!!!!

  6. ប្រជាពលរដ្ឋ says:

    បើ មនុស្ស កុំ ប្រើអំណាច លោភលន់ ជិះជាន់ កេងប្រវ័ញ ពុករលួយ ស្រីស្រា គ្រឿងអល័ង្កា រថយន្ត

    សេរី ទំនើបថ្លៃៗ វីឡា ស្រីស្នេហ៍ , ( បើ អ្នកអែងមិនធ្វើអាក្រក់ ក៏ គេមិនថាអោយអ្នកអែងដែរ ! )

    ,, មនុស្ស ខ្លះ មានដោយសារ អំពើ ថោកទាប !

  7. Anonymous says:

    Can you understand English, Tep Vanny?

  8. Terminator III says:

    Tep Vanny is not a corrupt government official, so all of her expenses and air fare must be paid by the world organization. Wish you have a safe trip with successful mission. Hun Xen should send some of his body guards to escort Tep Vanny to this meeting, if they claimed that she has been arrainged under the auspice of the government.

  9. Nary says:

    Tep vanny yu need to talk everyting what yu meet very very bad thing about cambodia under hun sen control everything .because this our country.good luck.

  10. ម៉ែយ៉ែម says:

    សូមសំណាងល្អចូរមានដល់នាង។បរាជ៏យពួកអាទមិឡ,បរាជ៌យពួកអាបឹទទ្វាវ៉ៃឆ្កែ។

  11. 23 october says:

    Bravo Tep Vanny, I wish you to have success full in your mission.
    Tep Vanny don’t worry even Hun Sen did not know English also

  12. 18 Mars says:

    សូមជូនពរឲ្យមានសំណាងល្អ….ជាមោទនភាពណាស់ដែលអន្តរជាតិគេមើលឃើញពីអំពើល្អរបស់នាង… មានមនុស្សមិនតិចនា់ក់ទេដែលច្រណែននិងនាង…ពិសេសក្រុមមនុស្សដែលនិយាយឲ្យតែគេថា និយាយដែរ។

  13. victory says:

    ទេពវន្នីថ្ងៃក្រោយនឹងអាចក្លាយជាស្រ្តីខ្មែរល្បីល្បាញដូចអ៊ុងសាស៊ូជីរបស់ភូមា។
    អាចឈរឈ្មោះជានាយករដ្ឋមន្រ្តីនាពេលអនាគតផងក៏មិនដឹង?

  14. Communist says:

    ធើនាយករដ្ឋមន្ត្រីនៅឋាននរក ប្រ៉ែតជាអ្នកបោះឆ្នោតអោយ…?!?

  15. I,Khmer says:

    UN in Geneva invited BunRany HunSen to get a Red Cross award too( for giving water to the poor)…..but, she doesn’t want to go!!!

  16. Banh Bev says:

    Samdech Dr. Bunrany HS is the Intelligent First Lady of Cambodia!!!Long Live Samdech!!!

  17. Terminator III says:

    Dr. my ass, she can’t even read Khmer fluently.