បទ​វិភាគ៖ តើ​កម្ពុជា​ជា​នីតិរដ្ឋ​ហើយ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​មែន​ឬ​ទេ?

មន្ត្រី​រដ្ឋាភិបាល​តែង​និយាយ​គ្រប់​ម៉ាត់​ថា កម្ពុជា ជា​ប្រទេស​នីតិរដ្ឋ។ នេះ​មាន​ន័យ​ថា ជា​រដ្ឋ​មួយ​មាន​ច្បាប់ មាន​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ គ្មាន​ការ​ជ្រៀតជ្រែក​ពី​អ្នក​នយោបាយ ហើយ​រាល់​ការ​សម្រេច​ទាំង​ឡាយ គឺ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់ គ្មាន​ការ​សម្រប​សម្រួល​ក្រោម​តុ ឬ​សម្រប​សម្រួល​នយោបាយ​នោះ​ទេ។ ក៏ប៉ុន្តែ អ្នក​រិះគន់​តែង​ចោទ​ថា រដ្ឋាភិបាល​កម្ពុជា រំលោភ​ច្បាប់ ហើយ​ថា​ប្រជាពលរដ្ឋ​កម្ពុជា នៅ​មិន​ទាន់​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ទេ។

ដោយ ជុន ច័ន្ទបុត្រ
2014-01-25
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សភា ៣០៥
២២-កញ្ញា-២០១៣៖ ក្រុម​ការងារ​រៀបចំ​វេទិកា​នៅ​រដ្ឋ​សភា​ ត្រៀម​សម្រាប់​កិច្ច​ប្រជុំ​សភា​លើក​ដំបូង នីតីកាល​ទី​៥ ​នៅ​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៣។ RFA/Van Vichar

តើ​កម្ពុជា ជា​នីតិរដ្ឋ ហើយ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​មែន​ឬ​ទេ?

អ្នក​ដែល​រិះគន់​ថា​នៅ​កម្ពុជា មិន​មាន​សេរីភាព​គ្រប់គ្រាន់​នោះ ប្រាកដ​ជា​មិន​បាន​សង្កេត​ពិចារណា​អោយ​បាន​ដិតដល់​ទេ។ តាម​ពិត ប្រទេស​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​សម្ដេច​តេជោ មាន​សេរីភាព​ហូរហៀរ ចង់​នរណា​ធ្វើ​អ្វី​ក៏​បាន​ដែរ មិន​បាច់​ទៅ​មើល​ឯ​ណា​ឆ្ងាយ​ទេ បើក​ភ្នែក​ពេល​ព្រឹក​ឡើង ហើយ​ចេញ​ដំណើរ​តាម​ផ្លូវ​ភ្លាម ក៏​គេ​អាច​ឃើញ​មនុស្ស​ម្នា​ដែល​ធ្វើ​ចរាចរ​តាម​ដង​ផ្លូវ អនុវត្ត​សិទ្ធិ​សេរីភាព​តាម​ចិត្ត​ចង់ មិន​សូវ​មាន​នរណា​គោរព​ច្បាប់​ចរាចរណ៍​អ្វី​ឡើយ។ បើ​ទោះ​ជា​គេ​ខំ​យក​ថ្ម​មក​ដាក់​ខណ្ឌ​ចែក​ផ្លូវ​ឆ្វេង​ស្តាំ ក៏​គេ​នៅ​តែ​ត្បុល​ទាំង​ទទឹង​ទិស​បាន​ដែរ គ្មាន​នរណា​ហ៊ាន​ធ្វើ​អី​កល្យាណ​បាន​ទេ។

ក៏ប៉ុន្តែ អ្នក​ទាំង​នោះ​ដោះ​សារ​ថា បើ​មិន​ខំ​ត្បុល​ខ្លះ ម៉េច​នឹង​ទៅ​ដល់​ទី​ដៅ​បាន បើ​ផ្លូវ​ណែន​ប៉ែស​ដូច្នេះ។ អូ! បើ​សិន​ជា​ប៉ូលិស​ហៅ​វិញ ភាគ​ច្រើន​ដក​មួយ​សន្លឹក​ពីរ​ទៅ ចរចា​ជាមួយ​គាត់​ទៅ ក៏​រួច​ខ្លួន​ទៅ​ហើយ។

និយាយ​ពី​ពួក​អ្នក​ជិះ​ឡាន​ពាក់​ស្លាក ខ.ម ឬ​នគរបាល ឬ​រាជ​រដ្ឋាភិបាល ឬ​ឡាន​ធុន​កាលីប​វិញ ពួក​គាត់​មាន​សេរីភាព​ជាង​អ្នក​ណា​ទាំងអស់។ គាត់​បើក​លឿន​ដូច​ហោះ ហើយ​វ៉ា​គេ​វ៉ា​ឯង​គ្មាន​ក្រែង​ចិត្ត​នរណា​ឡើយ។ មិន​ថា​ពេល​ព្រឹក​ព្រលឹម ឬ​យប់​កណ្ដាល​អាធ្រាត្រ​ទេ ភ្លើង​ក្រហម​ក៏​គាត់​មិន​ឈប់​ដែរ ម្នាក់ៗ​ដូច​ជា​ទើប​ទទួល​ដំណឹង​ថា​ប្រទេស​ជាតិ​កំពុង​មាន​អាសន្ន ហើយ​ប្រញាប់​ទៅ​ជួយ​សង្គ្រោះ​អ៊ីចឹង។ ទាំង​ជន​សាមញ្ញ ទាំង​អ្នក​អនុវត្ត​ច្បាប់ និង​អ្នក​ពង្រឹង​ច្បាប់ ហាក់​មាន​សេរីភាព​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ចង់ តាម​កាលៈទេសៈ​បាន​ដូច​គ្នា។ នេះ​និយាយ​ត្រឹម​តែ​សេរីភាព​ក្នុង​ការ​ធ្វើ​ចរាចរ​តាម​ដង​ផ្លូវ​មួយ​មុខ។

បែរ​ទៅ​មើល​អ្នក​កាន់​អាវុធ​វិញ ពួក​គាត់​មួយ​ចំនួន​ក៏​អាច​បាញ់​បោះ​សម្លាប់​មនុស្ស​បាន​យ៉ាង​សេរី។ បាញ់​សម្លាប់​គេ​ហើយ ហាក់​ដូច​ជា​មាន​មោទនភាព​ពេញ​ដើម​ទ្រូង គ្មាន​ច្បាប់​កម្ពុជា ណា​ទៅ​កាត់​ទោស​បាន​ទេ។

មិន​ខុស​ពី​ទាហាន​ខ្មែរ​ក្រហម ដែល​ត្រូវ​គេ​ពង្វក់​អោយ​សម្លាប់​ខ្មែរ ក្រោម​ស្លាក​សម្លាប់​ពួក សេ.អ៊ី.អា (CIA) ឬ កា.ហ្សេ.បេ (KGB) ដើម្បី​ការពារ​ទឹក​ដី ក្រោម​មាគ៌ា​ដឹក​នាំ​ដ៏​ភ្លឺស្វាង​របស់​អង្គការ​លើ​នោះ នា​ពេល​ថ្មីៗ​នេះ កង​កម្លាំង​ប្រដាប់​អាវុធ​បាញ់​សម្លាប់​បាតុករ ក្រោម​ស្លាក​កម្ទេច​ក្រុម​អានាធិបតេយ្យ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សង្គម តាម​ការ​ចង្អុល​បង្ហាញ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្ដេច​ដែរ។ ប្រសិន​បើ​គេ​បាន​ប្រាប់​ពួក​គាត់​ថា កុំ​បាញ់​សម្លាប់​កម្មករ​ស្លូត​ត្រង់​ដែល​ជា​ប្ដី​គេ ជា​ឪពុក​គេ ឬ​ជា​បង​ប្អូន​កូន​ចៅ​គេ​នោះ ប្រហែល​ជា​ពួក​គាត់​ពិបាក​នឹង​លើក​ដៃ​កេះ​កៃ​ទៅ​រួច​ឡើយ។

ណ្ហើយ​ស្លេះ​រឿង​នេះ​តែ​ត្រឹម​ណេះ​ចុះ។ ងាក​មក​មើល​ថា តើ​កម្ពុជា ជា​នីតិរដ្ឋ​មែន ឬ​មិន​មែន​វិញ​ម្តង។

តាម​ពិត រឿង​កម្ពុជា ជា​នីតិរដ្ឋ ឬ​មិន​នីតិរដ្ឋ​នោះ ស្តាប់​តែ​ប្រសាសន៍​សម្ដេច​ដែល​ទើប​នឹង​ថ្លែង​នា​ពេល​ថ្មីៗ​នេះ ក៏​គេ​អាច​វិនិច្ឆ័យ​ខ្លួន​ឯង​បាន​ដែរ៖ «…បន្ធូរ​ដៃ​ហើយ​ប៉ុណ្ណឹង​នោះ បើ​និយាយ​ឲ្យ​វា​ត្រឹមត្រូវ ខ្ញុំ​បាន​ប្រាប់ ស៊ូប៊ែឌី (Subedi) ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​បាន​ប្រាប់ ស៊ូប៊ែឌី បើ​និយាយ​ឲ្យ​ត្រឹមត្រូវ​តាម​ច្បាប់ បើ​កុំ​ទប់​ទ្វារ​ដើម្បី​សម្រប​សម្រួល​ខាង​នយោបាយ ត្រូវ​ចាប់​ខ្លួន​ភ្លាម ព្រោះ​នេះ​ជា​បទ​ល្មើស​ជាក់​ស្ដែង ត្រូវ​ចាប់​ខ្លួន​ភ្លាម​ប៉ុន្មាន​នាក់​នោះ។ ប៉ុន្តែ ទុក​ផ្លូវ​សន្ទនា​ខាង​នយោបាយ យើង​មិន​ចាប់​ខ្លួន​ទេ។ ហើយ​ពេល​ចូល​តុលាការ​ហើយ តុលាការ​ក៏​មិន​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​ទេ។ សូម​ឲ្យ​យល់​ផង កុំ​ទទឹង​ទិស…»

សម្ដេច​សារភាព​ហើយ​ថា សម្ដេច​មិន​និយាយ​អោយ​ត្រឹមត្រូវ​តាម​ច្បាប់​ទេ ទោះ​បី​ជា​សម្ដេច​ដឹង​ថា​ជា​បទ​ល្មើស​ជាក់​ស្ដែង​ក៏ដោយ ត្បិត​សម្ដេច​ត្រូវ​ការ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សម្រប​សម្រួល​នយោបាយ។

ប៉ុណ្ណឹង​ហើយ​នៅ​មេៗ​គណបក្ស​ប្រឆាំង​មិន​ដឹង​គុណ​សម្ដេច​ទៀត។ បើ​កុំ​តែ​បាន​សម្ដេច​អន្តរាគមន៍​ទៅ​លើ​ប្រព័ន្ធ​តុលាការ​លើ​ព្រះមហាក្សត្រ អោយ​លើក​លែង​ទោស​ម្តង​ជា​ពីរ​ដង កុំ​សង្ឃឹម​ថា​លោក​បាន​ត្រឡប់​ចូល​ស្រុក​កំណើត​លោក​វិញ​អោយ​សោះ។ លោក​ទាំង​ពីរ​បែប​មិន​ទាន់​ដឹង​ថា ខ្លួន​មាន​សំណាង​ជាង​អ្នក​ដទៃ​ឆ្ងាយ​ណាស់ ដែល​បាន​សម្ដេច​នៅ​ត្រូវ​ការ ហើយ​ហាម​តុលាការ​កុំ​អោយ​អនុវត្ត​តាម​នីតិវិធី​នៃ​រដ្ឋ​ដែល​មាន​ច្បាប់​នោះ។ លោក​គួរ​ដឹង​ថា រាស្ត្រ​ប្រជា​សាមញ្ញ​ធម្មតា ដែល​សម្ដេច​មិន​ត្រូវ​ការ​វិញ ពេល​មាន​រឿង​ក្តី​ក្ដាំង​ម្តងៗ ជាពិសេស​មាន​រឿង​គេ​រឹប​អូស​យក​ដី​ស្រែ ផ្ទះ​សម្បែង​ជាដើម ទោះ​ជា​ខំ​នាំ​គ្នា​ទៅ​អង្គុយ​មុខ​ផ្ទះ​សម្ដេច រួច​លើក​រូបថត​សម្ដេច និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត គ្រវី​ទាល់​តែ​ជ្រុះ​ដៃ​ពី​ស្មា ក៏​ឥត​ប្រយោជន៍​ដែរ។ បាន​គេ​មិន​ចាប់​ដាក់​គុក ហើយ​គេ​អោយ​ដឹក​ដៃ​កូន​ចាក​ចោល​ដីធ្លី​ផ្ទះ​សម្បែង​ទៅ​ជ្រក​ក្រោម​ដើម​ឈើ​នោះ រាប់​ថា​សំណាង​ហើយ។

ដូច​នេះ តើ​កម្ពុជា ជា​ប្រទេស​មាន​សេរីភាព​កម្រិត​ណា ហើយ​ជា​ប្រទេស​នីតិរដ្ឋ​ដែរ ឬ​ទេ? សូម​លោក​អ្នក​ស្តាប់​សម្រេច​ចិត្ត​ចុះ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

25 Responses to "បទ​វិភាគ៖ តើ​កម្ពុជា​ជា​នីតិរដ្ឋ​ហើយ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​មែន​ឬ​ទេ?"

  1. Anonymous says:

    កម្ពុជាជាអនីតិរដ្ផ(ផ្ទុយពីនីតិរដ្ផ)មានច្បាប់់តែការអនុវត្តន៏ច្បាប់សូន្យ(សៀវភៅច្បាប់ត្រូវគេយកទៅ
    ខ្ចប់ចេកចៀនអស់ហើយព្រោះស្រុកសំបូរចេកពេក)ប្រពន្ធ័តុលាការអាចម៍ករាជសថាខ្មៅខ្មៅថាស
    មានដល់ទៅឃាតកសប្បនិមិត្តទៅទៀតដែលជំនាន់មុនៗមិនដែលលឺទេ??
    ហើយអាស្អីគេហៅសជណ,សារាចរ..ត្រូវគេគោរពអនុវត្តជាងច្បាប់ទៅវិញ??ប្លែកៗចេះតែមាន
    ម៉ងចឹងបានជាប់នគរអច្ឆរិយះប៉ស់គេ??

  2. បរិមី ព្រ:វិហារ says:

    ពិតជាមានសិទិ្ធ មើលក្នុងCamnews នេះ អត្ថបទរិះគន់ និងរូបភាពក្នុងsite នេះកាន់ក្បាលមេក្រូតវ៉ាច្បាស់ៗនឹងភ្នែក! សាកធ្វើបែបនេះ នូវចិន វៀតណាម ឡាវ ភូមា សីុងហ្គាពួរសាកមើល !

  3. បរិមី ព្រ:វិហារ says:

    ពិតជាមានសិទិ្ធ មើលក្នុងCamnews នេះ អត្ថបទរិះគន់ និងរូបភាពក្នុងsite នេះកាន់ក្បាលមេក្រូតវ៉ាច្បាស់ៗនឹងភ្នែក! សាកធ្វើបែបនេះ នៅប្រទេសចិន វៀតណាម ឡាវ ភូមា សីុងហ្គាពួរសាកមើល បើមិនឈឺខ្លួន និងដេកគុក ។ ធ្វើអ្វីក៏ដោយ សឹមៗកុំបំបោល ក្រែងមិនដល់តាមប្រាថ្នា !

  4. sarika says:

    បាតុកម្ម ជា កញ្ចក់ឆ្លុះបញ្ចាំងពីកំរិតប្រជាធិបតេយ្យនៅក្នុងសង្គម ហើយ
    ការអនុវត្តច្បាប់ដោយមិនលំអៀង ជា កញ្ចក់ឆ្លុះបញ្ចាំងពីកំរិតនិតិរដ្ឋនៅក្នុងប្រទេសមួយ។

  5. ស្រីនោ says:

    ស្រុកខ្មែររាល់ថ្ងៃនេះតើមាននីិតិរដ្ឋដែររឺទេ? បើប្រជាជនង់ើបទាមទារអ្វីមួយដែរអយុត្តិធម៏ប្រើកម្លាំងបង្រ្កាបរហូត សព្វថ្ងៃនេះមិនខុសពីរបបកម្មុនិស្តទេ ។

  6. Anonymous says:

    ពលរដ្ផក្នុងលោកចង់បានមេដឹកនាំដែលមានចំណេះដឹងខ្ពង់ខ្ពស់មានសិលធម៍មានមនសិការនិង
    ឧត្តមគតិជាតិថ្លៃថ្លា់
    ពលរដ្ផក្នុងលោកមិនត្រូវការមេដឹកនាំជាអនក្ខរជនជាជនកំណាចឃោឃៅគ្មានសីលធម៍គ្មានមនសិ
    ការនិងឧត្តមគតិជាតិ។ល។

  7. Anonymous says:

    មេដឹកនាំប្រជាធិបតេយ្យជ្រើសដោយកិត្តិយស(ការបោះឆ្នោត)ដឹកនាំប្រទេសជាតិប្រកបដោយកិត្តិ
    បណ្ឌិតនិងចុះចេញពីតំណែងប្រកបដោយក្តីថ្លៃថ្នូរជាទីបំផុត(គ្លីនតុន…)។
    អែមេដឹកនាំផ្តាច់ការប្រើកំលាំងដណ្តើមអំណាចដឹកនាំប្រទេសដោយប្រើចុងអាវុធនិងសុខចិត្តស្លាប់
    ដូចសត្វធាតុដោយកំលាំងតុលាការប្រជាជន(កាដាហ្វី,សាដាម..)

  8. Anonymous says:

    បារមីវត្តុសាកសិទ្ធសូមជួយថែរក្សាអ្នកស្នេហាជាតិនិងប្រជាជន
    ជួយបរាមុខពពួកបំផ្លាញជាតិទឹកដីប្រជាជនព្រមទាំងបរិវាឲ្យវិនាសចេញពីទឹកដី
    ជួយឲ្យរួចផុតពីគ្រោះមហន្តរាយទាំងពួង
    ជួយឲ្យខ្មែរទទួលបានសុខសន្តិភាពទាំងផ្លូវកាយនិងចិត្តទូទាំងប្រទេស

  9. Anonymous says:

    បើគ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេប្រហែលជាមកដល់ថ្ងៃនេះយើងត្រូវអាំងគើមបាត់ទៅហើយ។
    កម្ពុជាប្រៀបបានទៅនឹងសាច់១ដុំនៅចន្លោះមាត់សត្វតិរិច្ឆានពីរគឺខាងលិចជាសត្វខ្លាដ៏កាចសាហាវ
    ខាងកើតជាក្រពើដែលសូម្បីព្រះកូណាក៏លាន់បន្ទូលថាជាក្រពើដ៏រមិលគុណ។ជាក្រពើដែលព្យាយាម
    ខាំត្របាក់យើងមិនលែងឡើយ។មានលិចត្រូវមានខាងកើតមានជើងត្រូវមានត្បូងមានលើត្រូវមាន
    ក្រោមតើយើងមានវាសនារួចផុតពីកម្ពុជាលើនៅពេលដែលយើងមានកម្ពុជាក្រោមរួចទៅហើយឬទេ?

  10. Anonymous says:

    នៅប្រទេសកម្មុយនីស្តប្រទេសកាន់អំណាចផ្តាច់ការគេប្រើប្រាសប្រពន្ធ័តុលាការអាចម៏រាជ(តុលាការ
    អាយ៉ង)ដើម្បីរក្សាអំណាចរបស់គេ។អ្នកមាននិន្នាការប្រឆាំងគឺជាសត្រូវរបស់គេនឺងត្រូវចាប់ទោស
    អូសដំណើរដោយប្រពន្ធ័តុលាការនោះ។ចុះខ្មែរដឹកនាំតាមរបបអ្វីដែរ???

  11. Anonymous says:

    មានការកែទំរង់ស៊ីជំរៅពីបាញ់សំលាប់ឆៅៗតាមដងផ្លូវមកជាការចាប់ដាក់ទោសដោយប្រពន្ធ័តុលា
    ការអាចម៏រាជទៅវិញ។

  12. Anonymous says:

    អណត្តិទី៤ជាអណត្តិជិះសេះលែងដៃជាន់គេម៉ាសេរីធ្វើព្យុះធ្វើភ្លៀងម៉ាសេរីគ្មានជំពាក់អាណា១រៀល
    អណត្តិទី៥ជាអណត្តិចត់បាយល្វីងមុខកែវនិងចានហោះពេញផ្ទះ??រកកែវផឹកទឹករកចានស៊ីបាយមិន
    ចង់ឃើញ។

  13. Anonymous says:

    សហគមន៏អន្តរជាតិកំពុងទទួលស្គាល់បរាជ័យក្នុងដំណើរការតុលាការខ្មែរក្រហម?ចាយលុយអស់
    រាប់កោដតែលទ្ធផលសូន្យ?តើនរណាអ្នករំខានដំណើរការនិងរុញច្រានទៅរកលទ្ធផល១នេះ?
    សហគមន៏អន្តរជាតិពិតជាបិទភ្នែកព្រមទទួលបរាជ័យក្នុងដំណើរការនាំកម្ពុជាទៅរកលទ្ធិប្រជាធិប
    តេយ្យថែមទៀត??បីសាចកម្មុយនីស្តកំពុងជ្រកក្រោមស្លាកប្រជាធិបតេយ្យដែលមើលឃើញនិងមិន
    អាចប្រកែកបានឡើយ??

  14. អ្នកមែន! says:

    ពាក្យថានីតិរដ្ឋមានន័យថាប្រទេសមានច្បាប់។មនុស្សទាំងអស់រួមទាំងអ្នកដឹក
    នាំរដ្ឋផងស្ថិតនៅក្រោមច្បាប់ទាំងអស់គ្នា។ចុះក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃវិញ
    តើមេដឹកនាំខ្មែរ ឬអ្នកមានអំណាចនៅក្រោមច្បាប់ហើយឬ?សូមទោសពួកគាត់
    អង្គុយលើច្បាប់យ៉ាងគ្រហាញៗ។ដូច្នេះសូមកុំនិយាយពីនីតិរដ្ឋនៅកម្ពុជា។សង្គម
    យើងសព្វថ្ងៃតើមានអីខុសពីសង្គមតិរិច្ឆានទៅ?អ្នកខ្លាំង អ្នកមានអំណាចជិះជាន់
    អ្នកក្រ សព្វបែបយ៉ាង។រាស្ត្រខ្មែរទូទៅប្រៀបដូចត្រីនៅក្នងទ្រុងអីចឹង ចង់រដ្ឋាភិបាល
    ចាប់ស៊ីមួយណា ថ្មើរណាក៏គ្មាននរណាហ៊ានក្អកដែរ។គេចង់ឲ្យដេក ដេក គេចង់ឲ្យឈរ
    ឈរ។ប៉ុណ្នេះហើយតើមកនិយាយអីពីនីតិរដ្ឋ?វាជាសង្គមតិរិច្ឆានស្មោះ។នៅក្នុងព្រៃ ខ្លា តោ
    ចង់ចាប់ស៊ីឈ្លូសថ្មើរណាក៏បាន។ឯសង្គមខ្មែរសព្វថ្ងៃ អ្នកធំ អ្នកមានអំណាច មានខ្សែរ ចង់ធ្វើ
    បាបអ្នកក្រ ចង់រឹបអូសយកដីធ្លី យកផ្ទះសម្បែងដែលអ្នកក្ររស់នៅ១០ ២០ឆ្នាំក៏បាន ចង់រឹបអូស
    ថ្មើរណាក៏បាន។បើហ៊ានតវ៉ាចាប់ញាត់គុកទៀត។តើនីតិរដ្ឋស្អី?ច្បាបស្ថិតនៅត្រង់ណា?

  15. CHEA says:

    How can you say CAMBODIA have the rule of law, peace, freedom, freedom of expression. you must be blind and deft. you can not see and hear any thing excepting to please your masters to get some weal for your self only.my question to you is if your masters was a good leader why more and more CAMBODIAN protest again white him. more and more people trying to get out of CAMBODIA . please go out and searching for the true what going on in the whole country. CAMBODIA was and is in danger by the leader is not Nationalism . can you believe to your leader Mr HUN SEN. how many time did he lie to the peoples and will he stop lying. I do not think so he will destroy this country if he still in power. he die for his power because he so proud of him self to be the king of CAMBODIA. I mean the king of destroying CAMBODIA he can not change. born as a dog it still be a dog no matter what. Peace for all CAMBODIAN

  16. rayuth says:

    surely, mr. hun sen and his entourages always said that cambodia follows the democratic principle and has the rule of law eventhough this government oppresses the people and attempts to silence the oppositon.what is the rule of law? what is the democracy? democracy is a system of rule by laws, not individuals. in democracy, the rule of law protects the rights of citizens, maintains order, and limits the power of government. all citizens are equal under law. no one may be denied their freedomd and rights without a fair and public hearing by an impartial court.no one is above the law,not even a king or prime minister, member of parliament. also, the law is fairly, impartially, and consistently enforced,by the courts that are independent of the political party and other branches of government. while democracy is a system of government in which a country’s political leaders are chosen by the people in regular, free, and fair elections. in democracy, people have a choice between different candidates and parties who want the power to govern. also, the people can criticize and replace their elected leaders and representatives if they do not perform well. elected leaders and representatives must listen to the people and be rrsponsive to their needs. do our country follows the rule of law and democracy? is the court independent of powerful and wealthy people and politicians and the government? everyone knows well that lots of people become victims of this biased and political court. the court is still under the control and influence of the government.it is a political tool for the ruling party to silence, intimidate, and threaten innocent people and opposition parties. further, the striking garment workers and peaceful demonstrators were recently crackdown by armed force under the command of the government causing fatalities. and citizen’s rights and freedoms are being suppressed. these clearly violated the constitution of cambodia and the international covenant on civil and political rights. there are lots of things/cases showed that the human rights is not respected and political discrimination from the national to local level, etc. therefore, does cambodia follows the rule of law and democracy? it seemed that cambodia is led to the communist or dictatorship. Will cambodia become the Junta government after the burma(in the past)?

  17. ប្រជាពលរដ្ឋ says:

    ការពិត សិទ្ធ បានទៅលើអ្នកមានអំណាចកាំភ្លើង , ដេញប្រជាពលរដ្ឋខ្មែរ ចេញ យកដី ទៅលក់ ឬ

    ជួល អោយ ក្រុមហ៊ុន យកលុយដាក់ ហោប៉ៅខ្លួនអែង ផ្ទាល់ខ្លួន ធ្វើមានបាន ! ​ ( បើ អ្នកមានភ្នែក

    មានត្រចៀក នឹង ដឹងច្បាស់ ! ក្រែងមានអ្នកខ្លះ មានភ្នែកធ្វើខ្វាក់ មានត្រចៀកធ្វើថ្លង់ ! ) ។

  18. BaBaBoo says:

    នីតិរដ្ឋស្រពិចស្រពឹល មិនច្បាស់លាស់ មានតែលើក្រដាស់ ។ ប្រព័ន្ធពុករលួយពីលើ ដលើក្រោម ហើយអំណាចប្រាក់អាចឈ្នះក្តីគ្រប់ពេលវេលាជាហេតុនាំមកនូវភាពអាប់ អោនដល់កម្ពុជា ។

  19. Anonymous says:

    I support your feedback 100%, BaBaBoo!

  20. នាងអយ says:

    មានពិតជាមានសិទិ្ធមានទាំងអ្នកចាមានទាំងធេ្វិ​​មានទាំងអ្នកត្រូវគេធេ្វិបាប
    មានទាំងគេបណេ្តញចេញ​មានទាំងត្រូវបានគេសំលាប់

    គិតអេាយដល់មានច្រេិនពេកទេាជាអាណាធិបតេយ្យមាននយថានណាធំនាកនេាះឈ្នះ៊៊៊៊៊៊៊

  21. Anonymous says:

    That’s right, I support 100% BaBaBoo .

  22. Anonymous says:

    This article is reflecting the group of the people that are not appreciated with what we have as a Nation that the Democracy in Cambodia is working today!
    Of course, there are many things need to be done regarding the rule of law.
    Democracy in Cambodia is working but is still fragile because the law in Cambodia is still weak that cannot guaranty the right 100 percent of its citizens! Corruptions are every level within the System. The reform need to be done, but the drastic reforming is very dangerous!
    The basic Principle of Democracy is: Freedom of speech, freedom of Religion and Freedom of Press.
    For the first time in my whole life , ever since I had grown up in Cambodia I witness the very big events in Cambodia today. I see millions of Khmer people go out to vote freely without fear of intimidation from anyone in July 28 2013.
    -I see hundreds of thousand of Khmer people get out on the streets of Phnom Penh City do the mass protest to express their feelings of dissatisfaction of the electoral process without fear (Freedom of Speech).
    -There are many religions in Cambodia they are Buddhism , Muslim and Christian have been living together in Peace and Harmony (Freedom of Religion)
    -I read newspapers in Khmer Language, read the news on internets, watching the news on TV from Cambodia many news press are attacking the Government directly without fear especially Voice of America and Radio Free Asia of Mr Chon Chan Bot (Freedom of Press).
    Unfortunately, the event of Veng Sreng street is infamous, is ugly and is shameful for our Nation.
    That’s what happened when you mix the issue with the legal and political process together in one package.
    My point of view is: If we continue to mix both the legal and political process together regarding the issue between the Labors Union and their Employer , It will be a problem again in the future and it cannot be solved!
    Mony Nop in Long Beach California USA

  23. khmer angkor says:

    talking about democracy in cambodia not freely ,if you want to do big bussines you need to know big man,have money have everything in cambodia imean you alway win for the poor life so cheap.not equal big gap and all t-v and the press biase to dictator

  24. sarika says:

    Regarding to the freedom of speech, freedom of beliefs, freedom of press, Cambodia has limitted democracy, only in basic or as long as those freedoms don’t touch the the effective implementing of the central power.
    If the demonstration is the mirror to reflect the democracy, so, the shooting, the killing the demonstrators showing the depression, tyrany nature of the leader.
    Discrimination makes the state of law have a problem.
    So this country has limitted democracy and an ugly color for the law in the state.