​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​​រំសាយ​ការជួបជុំ​​ជាមួយ​អ្នកគាំទ្រ​​នៅ​ខេត្ត​កំពង់ចាម​​

ដោយ៖​ ញឹម សុខន​
ថ្ងៃអាទិត្យ ទី26 ខែមករា ឆ្នាំ2014
http://vodhotnews.com

លោក សុន ឆ័យ (កណ្តាល) ប្រកាសរំសាយវេទិកានៅខេត្តកំពង់ចាម (រូបថត ញឹម សុខន)

លោក សុន ឆ័យ (កណ្តាល) ប្រកាសរំសាយវេទិកានៅខេត្តកំពង់ចាម (រូបថត ញឹម សុខន)

​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​រំសាយ​វេទិកា​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​ខ្លួន នៅ​ខេត្ត​កំពង់ចាម ខណៈ​ដែល​សមត្ថកិច្ច​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ចល័ត​កងកម្លាំងប្រដាប់អាវុធ និង​គៀងគរ​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​កំពង់ចាម ដើម្បី​បង្កចលាចល និង​បំភិតបំភ័យ​ប្រជា​ពលរដ្ឋ​​ផ្សេង​ទៀត ដែល​ចង់​ចូលរួម​វេទិកា​សំណេះសំណាល​នោះ​។​

លោក សុន ឆ័យ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​នៅ​ក្នុង​វេទិកា ដែល​គ្រោង​ធ្វើ​នៅ​ទីស្នាក់ការ​គណបក្ស​នៅ​ក្រុង​កំពង់ចាម នៅ​ម៉ោង​ប្រមាណ​ជាង​១១​ព្រឹក​នេះ​ថា ការប្រកាស​រំសាយ​វេទិកា​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ ក្រោម​ការដឹកនាំ​របស់​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ដោយសារ​បារម្ភ​ខ្លាច​មាន​ការប្រឈមមុខ​គ្នា​។

តាម​សេចក្តីរាយការណ៍​ពី​ខេត្ត​កំពង់ចាម លោក​កឹម សុខា កំពុងស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រឈម​ដោយសារ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មួយចំនួន តាម​ឃាឃាំង​គ្រប់​សកម្មភាព​របស់​លោក​។​

បើ​តាម​លោក កឹម សុខា សមត្ថកិច្ច​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ចល័ត​កងកម្លាំងប្រដាប់អាវុធ និង​គៀងគរ​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​កំពង់ចាម តាំង​ពី​ល្ងាច​ទី​២៥ និង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា​នេះ ដើម្បី​បង្កចលាចល បំភិតបំភ័យ​ប្រជាពលរដ្ឋ ដែល​ចង់​ចូលរួម​វេទិកា​សំណេះ​សំណាល​​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តកំពង់ចាម នៅ​ម៉ោង​៨​ព្រឹក​នេះ​។​

​វី​អូ​ឌី នៅ​ពុំទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អាជ្ញាធរ​ខេត្ត​កំពង់ចាម ជុំវិញ​ករណី​នេះ​បាន​នៅឡើយ​ទេ​។​

​គួរបញ្ជាក់​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​មាន​ការរំខាន​ទៅ​លើ​វេទិកា​សំណេះសំណាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ កាល​ថ្ងៃទី​២១​ខែ​មករា កន្លង​ទៅ​នេះ  គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ប្រកាស​លុបចោល​ភ្លាមៗ​ផងដែរ ចំពោះ​គម្រោង​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ ស្ថិតនៅ​ឃុំ​ត្រើយ​ស្លា ស្រុក​​ស្អាង ខេត្ត​កណ្តាល ខណៈ​សមត្ថកិច្ច​រាប់រ​យ​នាក់ ត្រៀម​ដាក់​រារាំង ការជួប​សំណេះសំណាល​នោះ​៕​

សរសេរមកកាន់​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

7 Responses to "​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​​រំសាយ​ការជួបជុំ​​ជាមួយ​អ្នកគាំទ្រ​​នៅ​ខេត្ត​កំពង់ចាម​​"

  1. NEW YEAR2014 says:

    good jobs, I loved it,, fight back & pay back ,,,

  2. 12345 says:

    yes,,,,,that good,,

  3. កូនឪ says:

    តាមរយៈសកម្មភាពនេះ អ្នកគួរគិតថាតើគួរចូលសភា រឺមិនចូលសភា ?
    -បើចូលគឺព្រមទទួលស្គាល់ថា តេចោសែន ជានាយករដ្ឋមន្ត្រីពេញច្បាប់
    ​-មិនទាន់ពេញច្បាប់ផង ធ្វើបាបអ្នកបែបនេះ ចុះបើសិនជាពេញច្បាប់វិញ អ្នកយ៉ាងណាទៅវិញ

  4. កូនឪ says:

    អ្នកនឹងក្លាយជាកីឡាករ ដែលអាជ្ញាកណ្តាល គណៈកម្មការ និងទស្សនិកជនជុំវិញសង្វៀនជារបស់គេ អ្នកមានតែទស្សនិកជន ដែលឈរមើលពីខាងក្រៅរបងប៉ុណ្ណោះដែលអាណិតអ្នក និងមិនអាចជួយអ្វីដល់អ្នកបានឡើយ

  5. អ្នកមែន! says:

    សួរស្ដីល្បងគង់ហ៊ានកង្វែប!កាលពីរំសាយវេទិការនៅខេត្តកណ្ដាលលើកមុនល្បងគង់ហ៊ាន
    កង្វែបឯងថានៅលើកក្រោយៗបើមានការរំខានបែបនេះទៀតល្បងឯងឈប់រំសាយទៀតហើយ
    ល្បងឯងនឹងប្ដឹងទៅបរទេស។តើយ៉ាងម៉េចបានលើកនេះល្បងឯងរំសាយ ហើយមិនព្រមប្ដឹងទៅ
    បរទេសសោះអីចឹង?ក្រែងលោកប្រធានសម រង្ស៊ីនៅក្រៅស្រុកស្រេចហើយតើ?ល្បងកង្វែបឯងម៉េច
    ចេះតែកុហកពលរដ្ឋរហូតចឹង?ឯពលរដ្ឋដែលត្រូវល្បងគង់ហ៊ានកង្វែបបោក តើមានចេះសង្កេត
    មើលពីចរិកលោកប្រធានគាត់ឬទេ?លោកប្រធាននាំមនុស្សទាមទារឲ្យហ៊ុន សែនចុះចេញទៅៗៗៗៗ
    និងបោះឆ្នោតឡើងវិញ។ចុះបើមានឧបសគ្គបន្ដិចបន្តួចរត់យករួចខ្លួន ឬមិនចេញពីរូង តើអាចសម្រេច
    បំណងឬទេ?ហើយតើអ្នកគាំទ្រផ្កាប់មុខទាំងឡាយចេះសង្កេតមើលពីអត្តចរិករបស់លោកប្រធាន
    ទាំងពីរ ដែលសុទ្ធតែកំសាកញី តែសម្ដីខ្លាំងដូចអង្គុយលើមេឃដែរឬទេ?បើមិនសង្កេតទៀត ឲ្យ
    ល្បងគង់ហ៊ានកង្វែបៗទាំងពីរក្បាលនេះបោកតកូនតចៅទៅចុះ ព្រោះអ្នកខ្លះក្រយៅចាញ់បោក
    គេមួយពូជតែម្ដង៕

  6. bol says:

    មានសិទ្ធិដូចគ្នា!
    អ្នកណា បក្សណា ក៏ប្រមូលមានសិទ្ធិប្រមូលកម្លាំងបាន ដូចគ្នា។
    ត្រូវបង្រៀនពួកនេះ ឲ្យវាដឹងថា កុំឃើញគេនៅស្ងៀម ថា គេនេះវាអន់។
    ប្រទេសត្រូវការភាពស្ងប់ស្ងាត់ ដើម្បីប្រជាពលរដ្ឋ គេរកស៊ី។
    យ៉ាងម៉េច ចង់រៀនតាមពួក ស៊ូថេប ឬអី? សាកល៎មើល? ចង់បិទផ្លូវ ឬក៏បិទក្រសួង ឬចង់បិទព្រលានយន្តហោះ? កម្ពុជាណា !! ចាំ ពួកឯងកាន់អំណាច សឹម ធ្វើអីក៏ធ្វើទៅ! ដល់ពេលនោះ បើមានបាតុកម្ម នាំគ្នា បណ្តោយឲ្យបាតុករធើម៉ាឆ្អែត ធើម៉ាស្រឡាញ់តាមពាក្យអួតរបស់ពួកឯងចុះ!

  7. ភ្នែកម្ខាង says:

    អើ!ប្រទេសកម្ពុជាឡូយអញ្ចឹង តិចទៀតអស់ដីនៅ អាពួកត្រូវគ្រាប់ឯងបន្តិចកូនស្រីអាចុយម្រាយឯងធ្វើ

    ស្រីខូចអោយពួកយួនចុយកន្តួយ ម្យ៉ាងទៀតស្រុកខ្មែរវាពិតជាខុសពីប្រទេសថៃមែន ពីអ្នកដឹកនាំប្រទេស

    ថៃគេស្រឡាញ់ជនជាតិគេ ហើយយីងឡាក់គេគ្មានអាណាមកបញ្ជាក្បាលដូចអាហ៊ុនសែនឆ្កែដ៌ល្អរបស់

    យួនទេ។សូមបញ្ជាក់ខ្ញុំមិនមែនជាអ្នកនយោបាយទេ ខ្ញុំគឺជាពលករតែប៉ុណ្ណោះ។

    អញមិនជឿថា!អាតេជោសែនវាអាយុ២០០ឆ្នាំទេ អញនិងរង់ចំាមើលវាងាប់អង្កាល់អញអាចរង់ចំាមើល

    ការវិវត្តន៍របស់ប្រទេសខ្មែរ