លោក កឹម សុខា​៖ គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​នយោបាយ​គំរាម​អ្នកគាំទ្រ និង​អាយុជីវិត​លោក​​

ដោយ៖​ តាំង វីដា និង ឡាយ សាមាន​
ថ្ងៃអាទិត្យ ទី26 ខែមករា ឆ្នាំ2014
http://vodhotnews.com

លោកស្រី មូរ សុខហួរ (ខាងឆ្វេង) លោក កឹម សុខា (ខាងស្តាំ) (រូបថត ឡាយ សាមាន

លោកស្រី មូរ សុខហួរ (ខាងឆ្វេង) លោក កឹម សុខា (ខាងស្តាំ) (រូបថត ឡាយ សាមាន

​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថ្កោលទោស​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​ប្រើប្រាស់​នយោបាយ​រំខាន និង​បំភិតបំភ័យ​អ្នកគាំទ្រ​គណ​បក្ស​​នេះ ជាពិសេស​ទង្វើ​គំរាមកំហែង​អាយុជីវិត​មេដឹកនាំ​បក្ស​នេះ​។​

​ការប្រកាស​នេះ ធ្វើឡើង​បន្ទាប់​ពី​វេទិកា​សំណេះសំណាល​បក្ស​នេះ ជាមួយ​អ្នកគាំទ្រ នៅ​ទីក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម ត្រូវបាន​ប្រកាស​រំសាយ ខណៈ​​​ដែល​សមត្ថកិច្ច​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ចល័ត​កងកម្លាំងប្រដាប់អាវុធ និង​កៀងគរ​ប្រជាពលរដ្ឋ​ប្រមាណ​១​ពាន់​នាក់ បញ្ជូន​​មក​ដាក់​នៅ​ខាង​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ក្រុង​កំពង់ចាម ដើម្បី​បង្កចលាចល និង​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​ទង្វើ​នៃ​ការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​ចាក់​មេក្រូ​បំពង​សំឡេង ប្រឈម​គ្នា​នឹង​វេទិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​ចេតនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រំខាន​ដល់​​វេទិកា​របស់លោក​។ លោក កឹម សុខា ក៏​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន មិន​ប្រកាន់​នូវ​អព្យាក្រឹត្យភាព ចំពោះ​សកម្មភាព​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​មិន​បាន​រារាំង​សកម្មភាព​អនាធិបតេយ្យ​របស់​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ស្រែក​ច្រៀង​ឡូឡា​។​

​លោក កឹម សុខា ឲ្យដឹងទៀតថា ក្រោយ​ការប្រកាស​លុបចោល​វេទិកា​នៅ​ព្រឹក​នេះ រថយន្ត​របស់​កងទ័ព​នៅ​ខេត្ត​កំពង់ចាម បាន​បរ​យ៉ាង​លឿន ដេញ​ពី​ក្រោយ និង​មក​ពី​ខាងមុខ ប្រុង​នឹង​បុក​រថយន្ត​របស់ លោក ដែល​ករណី​នេះ លោក​សង្ស័យថា ជា​ការប៉ុនប៉ង​គំរាម​រូបលោក​ផ្ទាល់​។​

VOD មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​នៅឡើយ​ទេ​។​

​គួរបញ្ជាក់​ថា  កាល​ថ្ងៃទី​២១ ខែ​មករា​នេះ  គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ប្រកាស​លុបចោល​ភ្លាមៗ​ផងដែរ ចំពោះ​គម្រោង​ជួប​សំណេះសំណាល​ជា​មួយ​​អ្នកគាំទ្រ​ខ្លួន នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល ខណៈ​សមត្ថកិច្ច​រាប់រ​យ​នាក់ ត្រូវ​បាន​ត្រៀម​ដាក់​រារាំង​ការជួប​សំណេះសំណាល​នោះ​៕

សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

7 Responses to "លោក កឹម សុខា​៖ គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​នយោបាយ​គំរាម​អ្នកគាំទ្រ និង​អាយុជីវិត​លោក​​"

  1. NEW YEAR2014 says:

    ks, played poor politic, then , blaming on government, LOL

  2. ipad5 says:

    Khmer peoples is getting sick & tired of CNRP troubled maker.,
    they woke up & fight back ,,,
    ——
    don’t get mad & don’t get upset ,, at government ,, OK !

  3. វាសនាខ្ញុំ អនាគតខ្ញុំ says:

    ការប៉ុនប៉ង​ប្រើ​អំពើហិង្សា​លើ​លោក កឹម សុខា និង​រារាំង​វេទិកា​សំណេះសំណាល​របស់​គណ​បក្ស​​សង្គ្រោះ​ជាតិ គឺជា​នយោបាយ​ដ៏​អាក្រក់​របស់​គណបក្ស​ប្រជាជន​ ។​

  4. bol says:

    អាខា កំពុងក្លាយខ្លួនជា ស៊ូថេប ធៀកសុវ៉ាន់ ហើយ។
    អាខាកំពុងបង្កើតកំហុសឲ្យខ្លួនកាន់តែច្រើនទៅៗ ហើយ។

  5. kadoek khos rodov says:

    I do not understand, one party can gather people more than 10 persons but another party n ngo gather the same then not allow. What is democratic?

  6. bol says:

    ដល់ពេលវេលាដែលអ្នកគាំទ្រគណបក្សប្រជាជន គេទ្រាំលែងបានជាមួយនឹងល្បែងអនាធិបតេយ្យរបស់សម រង្ស៊ី និង កឹម សុខា ក៏ដូចជាពួកអាជំនួញបាតុកម្មប៉ុន្មានក្បាលនោះហើយ។