ការ​វាយ​បង្ក្រាប​និង​បាញ់​ចម្ពាម​របួស ១០ នាក់

Monday, 27 January 2014
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍

140127_01

សមត្ថ​កិច្​ច​​មួយ​​​​​​ក្រុម​​​​​ប៉ះ​ទង្គិ​ច​​​​​​​​​​ហិង្សាជាមួយ​នឹង​​ជន​ស៊ីវិល​មួយ​​​​រូប​ ក្រោម​​​​​​​ក្រ​សែ​​​​​ភ្នែក​​អ្នក​កាសែត​​​ជា​​​ច្រើន​​នាក់​ ​កាលពី​ម្សិល​មិញ​។ រូបថត ម៉ៃ វីរៈ

ភ្នំពេញៈ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រមាណ ១០ នាក់ រួម​ទាំង​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​បាន​រង​របួស​បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​មួយ​ប្រាវ រវាង​ក្រុម​បាតុករ និង​ក្រុម​សន្តិសុខ​ខណ្ឌ ដូនពេញ ដោយ​មាន​ការ​ឆ្លៀត​ឱកាស​ពី​ក្រុម​ដែល​គេ​ហៅ​ថា «បាត​ដៃ ទី៣» ក្នុង​ការ​ធ្វើ​បាតុកម្ម​កាល​ពី​ម្សិលមិញ។

ការ​ប៉ះ​ង្គិច​គ្នា​ដោយ​ហិង្សា​នេះ បាន​កើត​ឡើង បន្ទាប់​ពី លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​អំពាវនាវ​ដល់​ក្រុម​អ្នក​គាំទ្រ​ប្រមាណ​ជាង ២០០ នាក់ មក​ពី​សហជីព​ចំនួន ៩ ដែល​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​និង​កម្មករ ចំនួន ២៣ នាក់ សូម​ឲ្យ​នាំ​គ្នា​ក្រោក​ឡើង​តស៊ូ ទាមទារ​សិទ្ធិ​សេរីភាព​ដែល​ចែង​ក្នុង​ច្បាប់។

លោក រ៉ុង ឈុន បាន​ថ្លែង​នៅ​លើ​ស្ពាន​នាគ​ទៅ​កាន់​អ្នក​តវ៉ា​ថា៖ «ក្នុង​កាលៈទេសៈ​នេះ យើង​ទាំង​អស់​គ្នា មិន​ត្រូវ​បាក់​ទឹក​ចិត្ត និង​ភ័យ​ខ្លាច​នោះ​ទេ។ យើង​ត្រូវ​តែ​ក្រោក​ឡើង​តស៊ូ​ទាំង​អស់​គ្នា​ដើម្បី​ទាមទារ​យុត្តិធម៌ ក្នុង​សង្គម​សិទ្ធិ​សេរីភាព​និង​សិទ្ធិ​រស់​រាន​មាន​ជីវភាព​សមរម្យ សម្រាប់​ប្រជា​ពលរដ្ឋ កម្មករ លោក​គ្រូ​អ្នក​គ្រូ និង​មន្ត្រី​រាជការ​ទាំង​អស់​គ្នា។ បើ​យើង​នៅ​តែ​ភ័យ​ខ្លាច​មិន​ក្រោក​ឡើង​តវ៉ា​ទាមទារ​ទាំង​អស់​គ្នា​ទេ​នោះ សិទ្ធិ​សេរីភាព​គ្រប់​យ៉ាង​នឹង​ធ្លាក់​ចុះ​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត»។

បន្ទាប់​ពី​ការ​ថ្លែង​របស់​លោក រ៉ុង ឈុន ក្រុម​អ្នក​អ្នក​តវ៉ា​បាន​នាំ​គ្នា​ព្យាយាម​ដើរ​ចូល​ទៅ​កាន់​គោលដៅ​គឺ ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ដោយ​កម្លាំង​នគរបាល កង​រាជ​អាវុធហត្ថ និង​សុន្តិសុខ ជាច្រើន​រយ​នាក់។ ការ​ព្យាយាម​របស់​បាតុករ​ត្រូវ​បាន​វាយ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ពី​ក្រុម​សន្តិសុខ​ខណ្ឌ ដូនពេញ ដែល​ប្រដាប់​ដោយ​ដំបង​ពោរ​ពេញ​ដោយ​ហិង្សា។

ទោះ​ជា​បែប​ណា​ក្ដី ក្រុម​បាតុករ បាន​នាំ​គ្នា​តបត​ដោយ​ហិង្សា​វិញ ខណៈ​ដែល​ក្រុម​នគរបាល មិន​បាន​អើពើ​ជួយ​រារាំង ឬ​ទប់​ស្កាត់​ការ​ផ្ទុះ​អំពើ​ហិង្សា​នោះ បើ​ទោះ​ជា​ឃើញ​ការ​ដេញ​វាយ​ប្រតប់​គ្នា នៅ​លើ​សួន​ក្បែរ​ស្ពាន​នាគ និង​លើ​ដង​មហា​វិថី​ព្រះនរោត្តម​នោះ​ក្ដី។ ភ្លាមៗ​នោះ​ក៏​មាន​ក្រុម​មនុស្ស​មួយ​ក្រុម​ទៀត ដែល​បង្កប់​ខ្លួន​ក្នុង​ហ្វូង​អ្នក​តវ៉ា​និង​អ្នក​ឈរ​មើល បាន​លួច​គប់​ដុំ​ថ្ម ទៅ​លើ​ក្រុម​សន្តិសុខ និង​បាញ់​ចម្ពាម​កៅស៊ូ​ទៅ​លើ​ក្រុម​បាតុករ ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​នៃ​ការ​ផ្ទុះ​អំពើ​ហិង្សា កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង។


ក្នុង​ស្ថានភាព​នោះ​មាន​មនុស្ស​ប្រមាណ ១០ នាក់​រង​របួស រួម​ទាំង​លោក យឹម សុវណ្ណ ផង​ដែរ។ ជាមួយ​គ្នា​នោះ​ក្រុម​អ្នក​តវ៉ា​និង​អ្នក​ឈរ​មើល​ក្នុង​ហេតុ​ការណ៍​នោះ​រាប់​រយ​នាក់​បាន​នាំ​គ្នា​ព័ទ្ធ​ចាប់​ក្រុម​មនុស្ស​មួយ​ក្រុម​ដែល​គប់​ដុំ​ថ្ម និង​ប្រើ​ចម្ពាម​កៅស៊ូ ដោយ​ប្រើ​គ្រាប់​ដែក​បាញ់​ទៅ​លើ​អ្នក​តវ៉ា​នោះ​ភ្លាមៗ​នៅ​នឹង​កន្លែង ចំនួន​ពីរ​នាក់​ដោយ​មាន​ចម្ពាម​កៅស៊ូ និង​គ្រាប់​ដែក​មួយ​ចំនួន​ព្រម​ទាំង​ស្នាប់​ដៃ​ដែក​មួយ​ក្នុង​ដៃរ​បស់​ពួក​គេ​ដែល​ក្រុម​បាតុករ​បាន​ចោទ​ប្រកាន់​ថា ជា​ក្រុម​ដែល​សមត្ថកិច្ច​បាន​ជួល​មក​ដើម្បី​បង្ក​អំពើ​ហិង្សា ងាយ​ស្រួល​ឲ្យ​អាជ្ញាធរ​មាន​លេស​ក្នុង​ការ​វាយ​បង្ក្រាប ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​មក​លើ​ក្រុម​បាតុករ។

លោក ឃឹម សុភា អាយុ ៣៦ឆ្នាំ ដែល​ត្រូវ​បាន​គេ​បាញ់​នឹង​ចម្ពាម​ចំ​ជើង និង​ត្រូវ​មួយ​ដុំ​ថ្ម​ចំ​ភ្លៅ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំ​យល់​ថា ក្រុម​ដែល​បន្លំ​នេះ គឺជា​ក្រុម​បាត​ដៃ​ទី​បី ជា​មនុស្ស​ដែល​ពួក​អាជ្ញាធរ​ជួល​មក ឲ្យ​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់​ដើម្បី​អាជ្ញាធរ​ងាយ​ស្រួល​ក្នុង​ការ​វាយ​បង្ក្រាប ចាប់​ខ្លួន និង​ចោទ​ប្រកាន់​មក​លើ​យើង​ខ្ញុំ​ជា​បាតុករ​តវ៉ា​ដោយ​សន្តិវិធី​និង​អហិង្សា»។

ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​បដិសេធ។ លោក​បាន​ថ្លែង​ថា ជន​សង្ស័យ​ទាំង​ពីរ​នាក់​បាន​ផ្ដល់​ចម្លើយ​នៅ​មុខ​នគរបាល​ថា ពួក​គេ​ជា​កម្មករ​សំណង់ ហើយ​បាន​ទៅ​មើល​គេ​ធ្វើ​បាតុកម្ម ដោយ​ពួក​គេ​បាន​យក​ចម្ពាម​កៅស៊ូ​ពី​ការដ្ឋាន​សំណង់​ដែល​ទុក​សម្រាប់​បាញ់​សត្វ​ទៅ​ជាមួយ។ «ក្នុង​ចំណោម​ពួក​គេ​ទាំង​ពីរ មាន​ម្នាក់​អះអាង​ថា ធ្វើ​តាម​បញ្ជារ​របស់​អាណិកជន ខ្មែរ អូស្ត្រាលី​ម្នាក់​ដែល​ប្រាប់​ឲ្យ​ពួក​គេ​ធ្វើ​សកម្មភាព​បាញ់​ទៅ​លើ​បាតុករ ណា​ដែល​មាន​ការ​ប្រទូស​រ៉ាយ​ជាមួយ​សមត្ថកិច្ច»។

លោក ជួន ណារិន្ទ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ បាន​និយាយ​ថា ជន​សង្ស័យ​ឈ្មោះ ផេង ផា អាយុ ៣២ ឆ្នាំ និង ម្នាក់​ទៀត ឈ្មោះ ហាំ ហ៊ុត អាយុ ១៨ ឆ្នាំ ជា​កម្មករ​សំណង់ ត្រូវ​បាន​ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​បញ្ជូន​ទៅ​កាន់​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ប៉ុន្តែ​មន្ត្រី​នៅ​ទី​នោះ មិន​ទទួល ទើប​ក្រុម​សមត្ថកិច្ច បាន​ចុះ​ទៅ​ទទួល​យក​ពួក​គេ មក​ធ្វើ​ការ​សាកសួរ។ «ចំពោះ​ករណី​នេះ​យើង​ទុក​ឲ្យ​ខាង​ព្រះ​រាជអាជ្ញា​ធ្វើ​ការ​អង្កេត​តាម​ដាន​បន្ត​ទៀត​តាម​នីតិវិធី​ច្បាប់ យើង​ខ្ញុំ​គ្រាន់​តែ​ជួយ​អន្តរាគមន៍​ឃាត់​ខ្លួន​ជន​សង្ស័យ​ដើម្បី​សាកសួរ និង​កសាង​សំណុំ​រឿង​ប៉ុណ្ណោះ»។

លោក អំ សំអាត ប្រធាន​ក្រុម​ស៊ើប​អង្កេត​អង្គការ លីកាដូ បាន​មាន​ប្រសាសន៍​ថា ការ​ប៉ះ​ទង្គិច​នេះ​បង្ហាញ​ថា «សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ កម្ពុជា មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក»៕


What Next?

Recent Articles

3 Responses to "ការ​វាយ​បង្ក្រាប​និង​បាញ់​ចម្ពាម​របួស ១០ នាក់"

  1. Rayuth says:

    It is very much cruel and terrible. Look! This government used security forces to crackdown on the protesters violently. This seriously violated the human rights and destroyed the young democracy in Cambodia. The Hun Sen led government has been suppressing/oppressing the civil protests or demonstrations demanding for justice, fairness and equality in the society. Mr. Hun Sen and his entourages have been/are committing violence on civilians. They have been/are destroying democracy and the rule of law by removing rights and freedoms of citizens to hold any public rally or gathering to express ideas or points of view. The question is that” is this government democratic?” The answer is NO. Democracy is a system of ruled by laws, not by individuals. in a democracy , the rule of law protects the rights and freedoms of citizens, maintains order, and limits the power of government. All citizens are equal before the law. No one is above the law, even a king, prime minister, elected MP, etc. The law is fairly, impartially, consistently enforced. What about Cambodia currently? It is clear that this country is ruled by individuals. not by the law. The ruler uses power given by citizens to abuse or beat citizens, intimidate, threaten, or kill citizens if found that they are not their supporters. For instance, people merely attended the public gathering/rally to implement/use their rights and freedoms as stipulated in the constitution, to demand for fairness, equality, and justice are/were violently cracked down by security forces/armed forces under the control and command of the government. It showed that the government leaders and a group of dictators are really afraid of their shade, democracy, impetus of democracy, wave of support of civilians to the opposition, and wave of protests of the people disagreeing with the current leadership and development. Everyone knows well that this is a flagrant violation to the constitution and international covenant on political and civic rights. Is this government communist? is this government dictatorial? Of course, this government is dictatorial because rights and freedoms of citizens has been removed. On the one hand, the opposition and people are prohibited to do any political activities, including meeting with people or talk to people. Also, they are/have been violently cracked down by the ruling party activists, local authorities, and the armed forces from the national to local level.
    My beloved Cambodians! Please do not lose your hope. Please stand up to struggle for justice and change. Please be united to take back our rights and freedoms. Please go on our struggle for the cause of justice and democracy. The dictatorial government and the dictator do not receive support from the people and the international community. People and international community are condemning the brainless dictator (s).
    ICC will bring the brainless killers and dictators who inhumanly beat, crackdown on the civil protesters.
    It seems that the shade of dictators in some countries – Ghadafi, Pinichet, Suharto, etc. arrived in Cambodia. It looks that Cambodia is ruled by a dictator. Why can’t civilians hold a public gathering? Why need to use security forces/armed forced or plain cloth men equipped with metal sticks, etc. to hit/beat the protesters? It appears that Cambodia has no law and this country owned by a group of powerful individuals.
    What is the role of the King in such a political instability and crisis? Article 8 of the constitution says that “The King shall be the guarantor of the national independence, sovereignty, and territorial integrity of the Kingdom of Cambodia, the guarantor of the respect for rights and freedoms of all citizens and for international treaties.” The constitution also says that the Cambodian citizens shall have the freedoms of expression, press, publication, and assembly.

    But now rights and freedoms of citizens removed and violated. Additionally, civic demonstrators were/are violently cracked down causing injuries and deaths. Is there anything or intervention to be taken to restore this undesired situation and return rights and freedoms to citizens?

  2. ម៉ែនសូក says:

    អាចុយម្រ៉ាយ ហ៊ុន សែន និងបក្ខពួកមន្រ្តីឆ្កែចុយម៉ែវាបក្សកាន់អំណាចផ្ដាច់ការ
    ខឹងប្រជាជនខ្មែរស្លូតត្រង់ឈប់គាំទ្រពួកវាជាមន្រ្តីចោរពុករលួយ
    មន្រ្តីឃាតក មន្រ្តីបំផ្លាញជាតិខ្មែរធ្វើឆ្កែបំរើយួន មន្រ្តីសត្វតិរច្ឆានរឹបអូសប្លន់ដីប្រជាជន
    មន្រ្តីចោរកាប់ឈើលក់ មន្រ្តីអត់ពូជសុំទានបរទេស មន្រ្តីសម្លាប់ជាតិខ្មែរគ្នាឯងនិង
    មន្រ្តីអា ហ៊ុន សែន ពូជយូកូមបាតផ្សារបានបើកការវាយដំលើប្រជាជនខ្មែរស្លូតត្រង់
    យ៉ាងសាហាវព្រៃផ្សៃអត់ពូអត់អំបូរយ៉ាងក្រៃលែង ព្រោះតែពួកវាចងគំនុំដោយសា
    ប្រជាជនខ្មែរស្អប់ខ្ពើមឈប់គាំទ្រពូជពួកអាមន្រីកូនអត់ពូជអាចុយម្រ៉ាយហ៊ុនសែនតទៅទៀត ។

  3. ម៉ែនសូក says:

    អាជ្ញាធរកន្ដួយម៉ែអាកញ្ចាស់ ហ៊ុន សែន ថោកទាប ឃោរឃៅព្រៃផ្សៃចុយម៉ែចុយយាយវាណាស់
    សុំបងប្អូនខ្មែរចំណាំមុខកូនមីសំផឹងចុយម៉ែវាវាយគេឯង ហើយតាមឱ្យដល់ផ្ទះវា ពេលទៅ
    ដល់ផ្ទះវាកាត់ជើងវាមួយចំហៀងឬកាត់ដៃវាទាំងពីរឱ្យឆ្កែស៊ីទៅកុំឱ្យវាដើរវាយគេទៀតថ្ងៃក្រោយ ។