តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលមានតែមួយនៅកម្ពុជា បានធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែនោះ ប្រធានមន្ទីរអប់រំរាជធានីភ្នំពេញបានប្រាប់គ្រូបង្រៀននៅសប្តាហ៍នេះថា ពួកគេត្រូវតែឈប់ទទួលសំណូកដើម្បីអនុវត្តតាមរបៀបវារៈកែទម្រង់ដែលរដ្ឋាភិបាលបានសន្យាធ្វើ។
ថ្លែងទៅកាន់គ្រូបង្រៀនប្រហែល៥០០នាក់ដែលភាគច្រើនជានាយកសាលាមកពីទីក្រុងភ្នំពេញកាលពីថ្ងៃពុធ លោក ជា ជាតិ ប្រធានមន្ទីរអប់រំរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការយកលុយពីសិស្សនឹងមិនអាចអត់ឱនឲ្យបានទៀតទេ។ លោក ជា ជាតិ បានប្រាប់គ្រូបង្រៀនដែលមកចូលរួមមហាសន្និបាតប្រចាំឆ្នាំរយៈពេលពីរថ្ងៃនៅសាលារាជធានីភ្នំពេញនេះថា “ ការកេងប្រវ័ញ្ចកុមារគឺជាបញ្ហា។ ប្រសិនបើមានពាក្យបណ្តឹងប្តឹងបុគ្គល [ គ្រូបង្រៀន ] ពួកគេត្រូវតែទទួលខុសត្រូវ”។លោកបានមានប្រសាសន៍ថា “ សូមពង្រឹងការអនុវត្តច្បាប់ចាប់ពីការលុបបំបាត់ការបង្ខំសិស្សឲ្យបង់លុយឲ្យគ្រូបង្រៀនទៅ” ។
តាមរដ្ឋធម្មនុញ្ញការសិក្សានៅសាលាបឋមសិក្សា និងមធ្យមសិក្សាគឺឥតគិតថ្លៃ។ ប៉ុន្តែ តាមការជាក់ស្តែង រដ្ឋាភិបាលធ្វើមិនដឹងមិនឮចំពោះគ្រូបង្រៀននៅសាលារដ្ឋដែលបានទទួលសំណូកដែលសិស្សសូកដើម្បីបានឡើងថ្នាក់ និងដើម្បីបំពេញបន្ថែមប្រាក់ខែរបស់ខ្លួន ដែលមានចំនួនចាប់ពី៨០ដល់១២០ដុល្លារក្នុងមួយខែ។
កាលពីដើមខែនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលដឹកនាំដោយលោក រ៉ុង ឈុន ប៉ុនប៉ងធ្វើកូដកម្មទូទាំងប្រទេស ដើម្បីទាមទារប្រាក់ខែគោល២៥០ដុល្លារដែលលោកបានមានប្រសាសន៍ថា អាចធ្វើឲ្យជីវភាពគ្រូបង្រៀនបានល្អប្រសើរ និងជួយកាត់បន្ថយអំពើពុករលួយ។
លោក ជា ជាតិ បានអរគុណគ្រូបង្រៀនដែលមិនចូលរួមធ្វើកូដកម្ម ដោយលោកបញ្ជាក់ថា រដ្ឋាភិបាលបានដំឡើងប្រាក់ខែគោលដល់គ្រូបបឋមសិក្សាចំនួន២០ដុល្លារ និងគ្រូវិទ្យាល័យចំនួន១០ដុល្លារ។លោកបានមានប្រសាសន៍ថា “ កូដកម្មមិនមែនជាការល្អទេ។ វាធ្វើឲ្យប៉ះពាល់ដល់សង្គម ដូច្នេះសូមកុំលេងជាមួយវា។ ទុកការងារនេះឲ្យរដ្ឋាភិបាលរកដំណោះស្រាយ”។
នៅក្នុងសុន្ទរកថារបស់លោកថ្លែងទៅកាន់គណៈរដ្ឋមន្ត្រី ដែលទើបបង្កើតថ្មីកាលពីខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់មន្ត្រីរដ្ឋាភិបាលឲ្យសម្អាតខ្លួនពីអំពើពុករលួយ គឺមានន័យដូចជាលុបបំបាត់ជំងឺអ៊ីចឹង។ លោកក៏បានមានប្រសាសន៍ដែរថា នឹងមានការរៀបចំវេទិកាប្រជាពលរដ្ឋដើម្បីឲ្យមានការត្រួតពិនិត្យលើមន្ត្រីរដ្ឋាភិបាលជាសាធារណៈ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញដែលបានថ្លែងនៅថ្ងៃដំបូងនៃមហាសន្និបាតនេះបានប្រាប់នាយកសាលាឲ្យចាប់ផ្តើមរៀបចំវេទិកានៅតាមសាលារបស់ខ្លួននៅខែក្រោយដើម្បីឲ្យឪពុកម្តាយបញ្ចេញយោបល់អំពីគុណភាពអប់រំនិងការចំណាយទៅលើការអប់រំសម្រាប់កូនរបស់ពួកគាត់។
លោក ឌី ទេពកុសល នាយកវិទ្យាល័យសម្តេច ជា ស៊ីម ចំរើនរដ្ឋនៅក្នុងខណ្ឌប្ញស្សីកែវបានមានប្រសាសន៍អំឡុងពេលឈប់សម្រាក ពីមហាសន្និបាតនេះថា លោកបានអនុវត្តគោលនយោបាយយ៉ាងតឹងរ៉ឹងមិនឲ្យមានការទារប្រាក់ពីសិស្សនៅក្នុងសាលារបស់លោកជាច្រើនឆ្នាំមកហើយ។លោកបានមានប្រសាសន៍ថា បញ្ហាជាមួយនឹងគោលនយោបាយជោគជ័យនេះត្រង់ថា គ្មានគ្រូបង្រៀនណាម្នាក់ចង់ធ្វើការឲ្យលោកទេនៅពេលនេះ។លោកបានមានប្រសាសន៍ថា “ គ្រូបង្រៀនភាគច្រើននៅសាលាកណ្តាលទីក្រុងភ្នំពេញមិនចង់បង្រៀននៅសាលាខ្ញុំទេពីព្រោះខ្ញុំតឹងរ៉ឹងណាស់ក្នុងការរារាំងមិនឲ្យមានការទារលុយពីសិស្ស”។
ការអំពាវនាវរបស់លោក ជា ជាតិ ចំពោះគ្រូបង្រៀននៅសប្តាហ៍នេះធ្វើឡើងបន្ទាប់ពីមានការប៉ុនប៉ងមិនបានសម្រេចពីមុនរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយអំពើពុករលួយនៅក្នុងថ្នាក់រៀន។
មាត្រា៣១នៃច្បាប់ស្តីពីការអប់រំដែលរដ្ឋសភាបានអនុម័តកាលពីឆ្នាំ២០០៧ចែងថា “ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិទទួលការអប់រំដោយឥតគិតថ្លៃយ៉ាងហោចណាស់ប្រាំបួនឆ្នាំនៅសាលារដ្ឋ”។ដើម្បីជំរុញឲ្យមានការអនុវត្តច្បាប់នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០០៨បានចុះហត្ថលេខាលើអនុក្រឹត្យមួយដើម្បីរារាំងគ្រូបង្រៀនមិនឲ្យទារលុយពីសិស្សរបស់ខ្លួន។
មាត្រា១៣ស្តីពីក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូបង្រៀនចែងថា “ គ្រូបង្រៀនមិនត្រូវរៃអង្គាសប្រាក់ ឬយកតម្លៃក្រៅផ្លូវការ ឬធ្វើអាជីវកម្មនៅក្នុងបន្ទប់រៀនទេ។ គ្រូបង្រៀនមានកាតព្វកិច្ចបង្រៀនដោយគ្មានការគាបសង្កត់ដើម្បីទទួលផលប្រយោជន៍ពីសិស្ស ” នេះបើយោងតាមមាត្រា១៧។
លោក រ៉ុង ឈុន បានមានប្រសាសន៍កាលពីម្សិលមិញថា ការប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីផ្លាស់ប្តូរឥរិយាបថរបស់គ្រូបង្រៀនត្រូវតែធ្វើរួមគ្នាជាមួយនឹងវិធានការ សម្រាប់ធ្វើឲ្យស្ថានភាពរស់នៅរបស់គ្រូបង្រៀនបានល្អប្រសើរ ព្រោះគ្រូបង្រៀនអាចរកលុយបានចន្លោះពី៧ដុល្លារទៅ១៥ដុល្លារក្នុងមួយថ្ងៃតាមរយៈការយកលុយពីសិស្សក្រៅផ្លូវការ។
លោក រ៉ុង ឈុន បានមានប្រសាសន៍ថា “គ្រូបង្រៀនលក់នំ និងក្រដាសក្នុងបន្ទប់រៀនពីព្រោះពួកគេមិនអាចរស់បានជាមួយប្រាក់ខែរបស់ខ្លួន។ ខ្ញុំគិតថា មិនអាចបិទចំណូលនេះដោយមិនមានការដំឡើងប្រាក់ខែឲ្យពួកគាត់បានទេ”។
លោក អ៊ុំ ឡាវីន ឪពុកដែលមានកូនពីរនាក់រស់នៅក្នុងផ្ទះរបស់គាត់ក្នុងខណ្ឌប្ញស្សីកែវដែលមានរបងជាប់សាលាបឋមសិក្សាបឹងឈូកបាននិយាយថា កូនប្រុសអាយុ៩ឆ្នាំរបស់គាត់ត្រូវបង់លុយចំនួន៧០០រៀលក្នុងមួយថ្ងៃទៅឲ្យគ្រូបង្រៀន រីឯកូនស្រីអាយុ១៣ឆ្នាំរបស់គាត់បង់លុយជាប្រចាំប្រហែល៣.០០០រៀលសម្រាប់ការថតចម្លងក្រដាសមេរៀនរបស់គ្រូនៅវិទ្យាល័យប្ញស្សីកែវ។
លោក ឡាវីន បានព្យាករថា ការប្រឹងប្រែង ចុងក្រោយរបស់រដ្ឋាភិបាលដើម្បីលុបបំបាត់អំពើពុករលួយនៅក្នុងបន្ទប់រៀននឹងមិនមានប្រសិទ្ធភាពទេ។
គាត់បាននិយាយថា “ ខ្ញុំគិតថា វាមិនមានប្រសិទ្ធភាពទាល់តែសោះពីព្រោះប្រាក់ខែគ្រូបង្រៀនតិចណាស់។ បើមិនមានការដំឡើងប្រាក់ខែគ្រូបង្រៀនទេ អំពើពុករលួយនៅតាមសាលារៀននឹងនៅតែមាន៕ គឹមហឿន
© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
និយាយដូចជាអែងស្អាតស្អំណាស់…ឈ្វើយ!!។
Pay the teachers the living wages first before asking them to stop taking little donations from students. The current level of wages has forced teachers to take supplement payments from students and affected their diginity. This is the status of teachers and civil servants under Hun Sen’s Government.
The CPP let government needs to prioritise what areas to get riod of corruption. The first sector to do is corruption in the tax collections….
Please pay 1million riel salary to all teachers, then there won’t be corruption in the classroom.
Actually they known the teachers took money but no take action at all only close their eyes then make corruption many many years. Should be time to increase teachers salary to avoid corruption….
teacher stop get money from students
hun sen stop get money from factory owner , they can increase salary to worker $160 OK