រដ្ឋាភិបាល​រិះគន់​វិទ្យុ​អាស៊ី​សេរី​និង​វីអូអេ

Friday, 31 January 2014 Kevin Ponniah
ភ្នំពេញ ប៉ុស្តិ៍

140131_05

រូប​ថត​កម្មករ​រង​គ្រោះ​ដែល​​ត្រូវ​ដាក់​បង្ហោះ​តាម​វេប​សាយ​វិទ្យុ​អា​ស៊ី​សេរី​កាល​ពី​ថ្ងៃ ៣ មក​​រា​។

ភ្នំពេញៈ រដ្ឋាភិបាល​បាន​រិះគន់​វិទ្យុ អាស៊ី​សេរី និង​វិទ្យុ​សំឡេង សហរដ្ឋ អាមេរិក ថា ជា «ឧបករណ៍​នយោបាយ​បម្រើ​ឲ្យ​គណបក្ស​ប្រឆាំង» និង​បាន​ចោទ​ប្រកាន់​វិទ្យុ​ទាំង​នេះ​ថា បាន​បំប្លែង​ព័ត៌មាន នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ឧប​នាយក​រដ្ឋ​មន្រ្តី សុខ អាន កាល​ពី​ថ្ងៃ​អង្គារ។

វិទ្យុ​ដែល​ទទួល​ការ​ឧបត្ថម្ភ​ថវិកា​ពី​រដ្ឋាភិបាល​អាមេរិក​នេះ ត្រូវ​បាន​រិះគន់​ដោយ​រដ្ឋាភិបាល ចំពោះ​ទស្សនៈ​រិះគន់​របស់​ពួក​គេ។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ចុង​ក្រោយ​បំផុត​ដែល​ចេញ​ដោយ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី។ សេចក្តី​ថ្លែង​ការណ៍ ដែល​សំដៅ​ទៅ​របាយ​ការណ៍​មួយ ចេញ​ដោយ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត (ERA) បាន​ថ្លែង​ថា៖ «គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​គាំទ្រ​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បរទេស​ជា​ពិសេស​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​អាស៊ី​សេរី​ដែល​ផ្សាយ​ជា​ភាសាខ្មែរ»។

សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា៖ «ទាំង​មុន​និង​ក្រោយ​ការ​បោះឆ្នោត បណ្តាញ​វិទ្យុ​ទាំង​ពីរ​នេះ​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ផ្ទាល់ ពី​រដ្ឋាភិបាល​បរទេស​បាន​ចាក់​ផ្សាយ​ព័ត៌មាន​លម្អៀង បំពាន​លើ​ក្រម​សីលធម៌​វិជ្ជាជីវៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ ពួក​គេ​គឺជា​ឧបករណ៍​នយោបាយ បម្រើ​អត្ថ​ប្រយោជន៍​គណបក្ស​ប្រឆាំង និង​ភាគ​ច្រើន​នៃ​ព័ត៌មាន​របស់​ពួក​គេ​មាន​លក្ខណៈ​ប្រឌិត​និង​បោក​បញ្ឆោត»។

របាយ​ការណ៍ ERA បាន​រិះគន់​បរិយាកាស​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជាច្រើន​នៅ​កម្ពុជា​ថា ចាក់​ផ្សាយ​លម្អៀង​ទៅ​ខាង​គណបក្ស​កាន់​អំណាច ដែល​នេះ​ជា​ការ​ចោទ​ប្រកាន់​មួយ​ដែល​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី បាន​ច្រាន​ចោល​ដោយ​លើក​ឡើង​វិញ​ថា វិទ្យុ​អាស៊ី​សេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​ការ​ប្រើ​ប្រាស់​បណ្តាញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន «ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង បោក​បញ្ឆោត​ដើម្បី​ឲ្យ​មាន​វិទ្ធង្សនា និង​ភាព​ចលាចល​ក្នុង​សង្គម»។ សេចក្តី​ថ្លែង​ការណ៍​នេះ ក៏​បាន​លើក​ឡើង​ផង​ដែរ អំពី​កាសែត ភ្នំពេញ ប៉ុស្តិ៍ និង​កាសែត ខេមបូឌា ដេលី ថា បាន​ចេញ​ផ្សាយ​ភាគ​ច្រើន​បំផុត​នូវ​ទស្សន​អវិជ្ជមាន​ដើម្បី​ធ្វើ​ឲ្យ​សាធារណជន​បាត់​បង់​ទំនុក​ចិត្ត​លើ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា»។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​កាល​ពី​ម្សិលមិញ បាន​ចង្អុល​បង្ហាញ​ថា វិទ្យុ អាស៊ី​សេរី មាន​បេសកកម្ម «បំពាន​លើ​អធិបតេយ្យ» ប៉ុន្តែ​រដ្ឋាភិបាល មិន​មាន​ឆន្ទៈ​ដាក់​កំហិត​លើ​វិទ្យុ​ទាំង​នោះ​ទេ។ លោក​បាន​ថ្លែង​បន្ត​ថា៖ «យ៉ាង​ហោច​ណាស់​ខ្លឹមសារ​របស់​វិទ្យុ​អាស៊ី​សេរី ៩០ ភាគរយ គឺ​ប្រមាថ​រដ្ឋាភិបាល។ ពួក​គេ​មិន​ដែល​មាន​អារម្មណ៍​អៀន​ខ្មាស​ចំពោះ​ការ​ប្រើ​ពាក្យ​ពេចន៍​ប្រមាថ នាយក​រដ្ឋ​មន្រ្តី និង​រដ្ឋាភិបាល​ទេ។ វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ក៏​ដូច​គ្នា​ដែរ»។ លោក​បន្ត​ថា៖ «យើង​គោរព​សេរីភាព​សារព័ត៌មាន ផ្អែក​ទៅ​លើ​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ។ យើង​មិន​រំពឹង​ឲ្យ​វិទ្យុ អាស៊ី​សេរី គាំទ្រ​រដ្ឋាភិបាល ឬ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ»។

កាល​ពី​ខែ តុលា ឆ្នាំ ២០១២ ទាំង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​អាស៊ី​សេរី ត្រូវ​បាន​កោះ​ហៅ​ទៅ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី ហើយ​ដែល​ក្រោយ​មក​វិទ្យុ​អាស៊ី​សេរី​បាន​ហៅ​ការ​កោះ​ហៅ​នោះ​ថា «ជា​ការ ប៉ុនប៉ង​យ៉ាង​ជាក់ស្តែង ដើម្បី​រារាំង​ការ​រាយការណ៍​ការ​ពិត​អំពី​រដ្ឋាភិបាល»។

លោក មឿន ឈានណារិទ្ធ នាយក​វិទ្យាស្ថាន​កម្ពុជា ដើម្បី​ការ​សិក្សា​ស្តីពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​ថ្លែង​ថា លោក​មិន​ភ្ញាក់​ផ្អើល​ចំពោះ​ជំហរ​លើក​ឡើង​របស់​រដ្ឋាភិបាល​នោះ​ទេ។ លោក​បាន​បន្ត​ថា៖ «វា​ជា​គោល​នយោបាយ​រយៈ​ពេល​វែង​របស់​រដ្ឋាភិបាល​ដើម្បី​រិះគន់ និង​ចោទ​ប្រកាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា លម្អៀង​ប្រឆាំង​រដ្ឋាភិបាល ប្រសិន​បើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នោះ​មិន​គាំទ្រ​រដ្ឋាភិបាល ដោយ​មិន​គិត​ថា ពួក​គេ​ជា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​នោះ​ទេ»។

លោក ប៉ែន មុនី អាយុ ៤៨ ឆ្នាំ រស់​នៅ​សង្កាត់ ទួលសង្កែ ខណ្ឌ ឫស្សីកែវ និង​លោក សេង ហ៊ាង អាយុ ៤៦ ឆ្នាំ រស់​នៅ​សង្កាត់ បឹង​ទំពុន ខណ្ឌ មាន​ជ័យ បាន​និយាយ​ដូច​គ្នា​ថា ពួក​លោក​គឺជា​អ្នក​ដែល​និយម​ស្តាប់​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី និង​វិទ្យុ វីអូអេ ជា​រៀង​រាល់​ថ្ងៃ ដែល​ចាក់​ផ្សាយ​តាម​វិទ្យុ​សំបុក​ឃ្មុំ​។ លោក​ទាំង​ពីរ បាន​ឲ្យ​ដឹង​ថា មិន​មែន​តែ​ពួក​លោក​ទេ ដែល​ស្តាប់​វិទ្យុ​ទាំង​ពីរ​នេះ អ្នក​ជិត​ខាង​របស់​លោក​ជាច្រើន​ក៏​ស្តាប់​វិទ្យុ​នេះ​ដែរ​។

លោក មុនី បាន​ថ្លែង​ថា៖ «វិទ្យុ​ទាំង​នេះ​ផ្សាយ​ព័ត៌មាន​ពិត ពីព្រោះ​ខ្ញុំ​បាន​ដឹង​ព័ត៌មាន​ដែល​កង​កម្លាំង​របស់​រដ្ឋាភិបាល​បាន​បាញ់​សម្លាប់​កម្មករ​កាល​ពី​ថ្ងៃ ទី៣ ខែ មករា នៅ​ផ្លូវ វ៉េងស្រេង តាម​រយៈ​ការ​ផ្សាយ​របស់​វិទ្យុ​ទាំង​ពីរ​នេះ»។ ចំណែក​លោក សេង ហ៊ាង បាន​បន្ថែម​ថា៖ «នៅ​ស្រុក​យើង​គេ​កំពុង​តែ​ខំ​លាប​ពណ៌​អ្នក​ដែល​និយាយ​ការ​ពិត​ថា ជា​អ្នក​ប្រឆាំង។ អាស៊ី​សេរី និង​អាវីអូអេ គេ​ផ្សាយ​ព័ត៌មាន​ពិត​អី​តើ…គេ​ផ្សាយ​អំពី​ការ​បង្ក្រាប​បាតុកម្ម ការ​បណ្តេញ​ប្រជាជន​ចេញ​ពី​លំនៅឋាន ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ…គឺ​សុទ្ធ​តែ​ជា​រឿង​ពិត​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​សង្គម​ខ្មែរ​យើង»៕ PS

រាយការណ៍​បន្ថែម​ដោយ សូ វិសាល


What Next?

Recent Articles

10 Responses to "រដ្ឋាភិបាល​រិះគន់​វិទ្យុ​អាស៊ី​សេរី​និង​វីអូអេ"

  1. ប្រជាពលរដ្ឋ says:

    ពួក អាឆ្កែ ផៃ ស៊ីផាន និង ទីស្តីការ ក្បត់ប្រជាពលរដ្ឋ , គេ និយាយការពិត បែរជារករឿង គេទៅ

    វិញ ! អា ផៃ ស៊ីផាន  និង អា ទីស្តីការ ខ្វាក់ភ្នែក ! « មិនសមធ្វើរដ្ឋមន្ត្រី ទេ ! »

    ( ទ្រាំ ជេ មិនបាន ពួកអាខ្វាក់ភ្នែក អស់នេះ ! )

  2. ខ្មែរស្នេហាជាតិ says:

    តូ្រវ​ហើយ

  3. ពួកអាឆ្កែ អង្គែស៊ី ជិតដល់ថ្ងៃបញ្ចប់ហើយ

  4. ប្រពន្ធ័ព៏តមានក្នុងស្រុកដូចជា: CTN,TV3,TVK9,Bayon,CNC,MyTV,HANG MEAS,APSARA, TV5,ទទក​​ ,កោះសន្តិភាព​,កម្ពុជាថ្មី,ដើមអំពិល។។។។។។។។គឺអាជ័យធ្លាក់ទឹកហៃអើៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ
    អាណាយ៉ាងម៉េចក័យ៉ាងម៉េចទៅអោយតែបានផ្សាយលើកជើងប្រពន្ធដែកជោ​និងដែកជោរទៅបានហើយក្រែងលោបានឡើងជាអាចម៍ឧត្តម​​​​និងគេ​ព្រោះសម័យដែកជោរសំបូរអាចម៏ឧត្តមណាស់កៀរនិងជើងហាសហា!!!!!!!ៗៗៗៗៗៗ
    អាជ័យធ្លាក់ទឹកហៃអើៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ
    នេះបានគេថាប្រពន្ធ័ផ្សព្វផ្សាយមានវិជ្ជាជីវះនិងអព្យាក្រិតសម័យដែកជោរ
    ……………………………………………………………………………………………………………

    អញចង់សួរទៅពួកអាផ្កាំប់មុខទាំងឡាយដែលចោទថា RFA,VOA​​ជាព៏តមានដែលគាំទ្រទៅបក្សប្រឆាំងថា : តើធ្វើយ៉ាងម៉េចបានគេថាប្រពន្ធ័ផ្សព្វផ្សាយអព្យាក្រិត?ទាល់តែដូច​​​​​​​ CTN ,APSARA,MYTV,BAYON,HANG MEAS,ទទក​​​ ,ទទខ​ ,កោះសន្តិភាព,​​កម្ពុជាថ្មី។ល។បានពួកអ្ហែងថាអព្យាក្រិតឬ?
    តែតាមអញមើលRFA ,VOA អញឃើញគេអញ្ជើញ​ពួក CPP ចូលបកស្រាយដែរ​តែភាគច្រើនពួកវាមិនចូលរួមទេដោយវាសំអាងលើព៏តមានក្នុងស្រុកដែលវាបញ្ជាអោយថាអ្វីឬធ្វើអ្វីគឺវាធ្វើតាមដោយមិនបាច់គិតថាព៏តមាននោះពិតឬអត់?​ហើយបើអាដែកជោរស្រែកថាម៉េចចាំមើលអាមីអាថោងគេបន្ទរតាមដូចអាជ័យធ្លាក់ទឹកហៃអើៗៗៗ
    ​​​​​​ តែបើទទកវិញកុំថាឡើយបក្សប្រឆាំងនោះសូម្បីតែស្តេចក៍វាមិនចង់ផ្សាយផង​វាចាំផ្សាយតែអាដែកជោរទេទើបតែពេលវាថយសន្លឹកឆ្នោតបានវាចាប់ផ្តើមផ្សាយពីស្តេចខ្លះ​បើមិនដូច្នោះទេវាចាំផ្សាយពួកអាដែកជោរឬអាមីអាថោងគ្នាវាសូម្បីតែវាធ្វើបុណ្យអោយម៉ែឪវាក៍វាផ្សាយដែរ​បន្តិចទៀតសូម្បីវាទៅនោមឬវាដេកជាមួយប្រពន្ធវាក៍វាផ្សាយដែរ។នេះបានហៅថាអព្យាក្រិតឬ?ពួកអាផ្កាប់មុខ។
    អញដូចធ្លាប់ស្តាប់លឺ​ពួកអាដែកជោរចូលរួមបញ្ចេញមតិក្នុង​ RFA,VOAដែរមានដូចជា​ពួកអាបណ្ឌិឡប់ៗ​ឈាងវុន​​ ជៀមយាប ផៃស៊ីផាន ជាដើម
    តែបើព៏តមានដែលពួកអាផ្កាប់មុខអ្ហែងថាអព្យាក្រិតវិញមិនដែលឃើញពួកប្រឆាំងណាឡើងនិយាយបានសោះក្រៅពីផ្សាយលើកជើង​អាជ័យធ្លាក់ទឹកហៃអើៗៗៗៗៗៗ

  5. ឆ្ងល់ says:

    ហេតុអ្វីបានជាមិនហានផ្សព្វផ្សយការពិត?? អាងតែឯងមានព្រៀបលើសលប់ ចង់កែច្នៃយ៉ាងណាស្រេចតែក្បាលចិត្ត ចង់បំបិទមាត់ ចុកត្រចៀក កាត់អណ្តាត កាត់ដៃជើងគេ ព្រោះតែចង់រក្សាអំណាចឃោឃៅរបស់ខ្លួន។

  6. 18 Mina says:

    ស្តាប់,មើលប៉ុស្តីស្រីអាបបាយ៌ន

    នឹងអាគាត់ទំពែក CTN ទើបត្រឹមត្រូវឬ?។

  7. ប្រវត្តិសាស្ត្រ says:

    ពួក ទីស្តីការ សព្វថ្ងៃ គឺជាជនពាល ! គេ​ និយាយ ត្រូវ មិនកែខ្លួន បែរជា ខឹង គេ ទៅវិញ !

  8. Black birth says:

    សូមគាំទ្រ អាស៊ីសេរី និង វីអូអេ!

  9. Black birth says:

    នៅ ស៊ីអិនស៊ី មានអ្នករាយការណ៍ ព័ត៌មានល្អៗ ខ្លះដែរ ប៉ុន្តែមានមនុស្សមួយចំនួនដូចជា លោកម្នាក់
    ក្បាលទំពែក គឺគាត់និយាយគ្មានដឹងក្បាល កន្ទុយ ចាត់ទុកអ្នកស្តាប់ជាមនុស្សល្ងឺ ។ សូមអ្នកសារព័ត៌មាន
    ទាំងអស់ កុំធ្វើដូចគាត់!

  10. Anonymous says:

    Voice of America, Radio Free Asia are inciting and brain washing the Khmer People for years. Also they are being used as the Cambodian National Retarded Party (CNRP) Political Propaganda. I know it because I watch them everyday ,but my brain is very hard to be washed by them!មាន ែត ពពួកឡប់ឡប់ មិនគរប់ ទឹក េទឹប េជឹៀ វា