ថ្ងៃ សៅរ៍ 01 កុម្ភៈ 2014
ដោយ ញឹម សុផល
RFI
គណៈកម្មការស្រាវជ្រាវប្រាក់ឈ្នួលដែលបង្កើតឡើងដោយរដ្ឋាភិបាលនឹងចាប់ផ្តើមប្រជុំជាលើកដំបូងនៅថ្ងៃទី៥ខែកុម្ភៈនេះ បន្ទាប់ពីព្រឹត្តិការណ៍បង្ហូរឈាមកាលពីដើមខែមករារវាងកម្មករនិងសមត្ថកិច្ច ពីរឿងតវ៉ាប្រាក់ឈ្នួលអប្បបរមា ដល់១៦០ដុល្លារ។ក្រុមសហជីពដែលគាំទ្រការទាមទារតម្លើងប្រាក់ឈ្នួលរបស់កម្មករ មិនមានសង្ឃឹមពីលទ្ធផលវិជ្ជមានណាមួយឡើយ ប្រសិនបើពួកគេមិនបានចូលរួមនៅក្នុងគណៈកម្មការដែលនឹងដំណើរការនាពេលឆាប់ៗនេះ។
គណៈកម្មការស្រាវជ្រាវប្រាក់ឈ្នួលកម្មករដែលដឹកនាំដោយលោក ឧបនាយករដ្ឋមន្ត្រី គាត ឈន់ នឹងចាប់ផ្តើមដំណើរការកិច្ចប្រជុំរបស់ខ្លួនជាលើកដំបូងនៅថ្ងៃពុធទី ៥ខែកុម្ភៈខាងមុខនេះ។ កិច្ចប្រជុំរបស់គណៈកម្មការស្រាវជ្រាវប្រាក់ឈ្នួលដោយរដ្ឋាភិបាល ដែលមានសមាសភាពស្ថាប័នពាក់ពា័ន្ធជាច្រើនជាសមាជិកនោះ ត្រូវដំណើរការនៅដើមខែកុម្ភៈនេះ បន្ទាប់ពីមានការតវ៉ាយ៉ាងខ្លាំងក្លារពីសំណាក់កម្មករនៃវិស័យឧស្សាហកម្មកាត់ដេរ កាលពីដើមខែមករា ធ្វើឲ្យមានមនុស្សស្លាប់និងរបួស ហើយមួយចំនួនត្រូវបានចាប់ខ្លួននិងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ។
លោក វង្ស សុវណ្ណ អគ្គលេខាធិការរងគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មគ្រប់ មុខសញ្ញានៃក្រសួងការងារ បានថ្លែងថា លោកមិនមានព័ត៌មានស៊ីជម្រៅទាក់ទងទៅនឹងកិច្ច ប្រជុំ ឬក៏ដំណើរការរបស់គណៈកម្មការថ្មីដែលហួសពីសមត្ថភាពរបស់លោក។ក៏ប៉ុន្តែលោក វង្ស សុវណ្ណ បង្ហើបថាកិច្ចប្រជុំនោះទំនងជាការជួបគ្នាដំបូងណែនាំពីសមាសភាពពីមន្ត្រីដែល មកពីក្រសួងការងារ, ក្រសួងហិរញ្ញវត្ថុ, ក្រសួងឧស្សាហកម្ម និងអង្គភាព ពាក់ព័ន្ធមួយចំនួនទៀត។ គណៈកម្មការនេះមើលទៅនឹងផ្តើមស្រាវជ្រាវពីស្ថានភាព និងជីវភាពរស់នៅរបស់កម្មករ កម្មការិនីនៃវិស័យកាត់ដេរ នៅទូទាំងប្រទេស ហើយនឹងស្រាវជ្រាវផងដែរពីអតិផរណានិងតម្លៃទំនិញលើទីផ្សារ ធៀបទៅនឹងប្រាក់ឈ្នួលកម្មករបច្ចុប្បន្ន។
ជាមួយគ្នានេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលបានគាំទ្រដល់ការទាមទារតម្លើងប្រាក់ឈ្នួលរបស់កម្មករ ជាមួយសហជីព៥ផ្សេងទៀត ថ្លែងថា ប្រសិនបើការសិក្សាប្រាក់ឈ្នួលរបស់គណៈកម្មការមួយនេះ ធ្វើឡើងដោយត្រឹមត្រូវ នោះគេនឹងបានទិន្នន័យ មួយថ្នាក់ជាតិ ជាប្រយោជន៍សម្រាប់វាយតម្លៃទៅលើការផ្តល់ប្រាក់ឈ្នួលពិតប្រាកដ មួយដល់កម្មករ។ ក៏ប៉ុន្តែមេដឹកនាំសហជីព រូបនេះ បាននិយាយទុកជាមុនថា លទ្ធផលនឹង ឥតប្រយោជន៍ ប្រសិនបើពុំមានការចូលរួមពីតំណាងសហជីពឯករាជ្យ និងអង្គការពលកម្ម អន្តរជាតិ ILO។
សូមបញ្ជាក់ថា បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហឹង្សារកាលពីថ្ងៃទី ២និងទី៣មករា កន្លងទៅនេះ រវាងកម្មករនិងសមត្ថកិច្ច ដែលធ្វើឲ្យមនុស្សស្លាប់ចំនួន៤នាក់ និងរបួសជាច្រើននាក់ថែមទាំងមានការចាប់ឃុំខ្លួនសកម្មជន ២៣នាក់ផងនោះ រដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការចំនួនបី ក្នុងនោះមានគណៈកម្មការស្រាវជ្រាវប្រាក់ឈ្នួលកម្មករផងដែរ៕



គណកម្មការនេះ វាគ្មានប្រយោជន៍ដោះស្រាយតម្លើងប្រាក់ខែកម្មករបាន១៦០$នោះបានទេ ព្រោះវាមិនអាចទៅរួចទេ…បើអោយកម្មករ តើពួកវាបានលុយឋណា អោយស្រីក្មេងវាទៅ?
$ 160 a month for the slave labor of our garment workers is not even equivalent to Ah Kwang’s congressmen spending in an our at the massage parlor. How compassionate our poor Khmer people are !!!!
Correction :
In an hour
នឹងដំឡើងដល់២០០ ដុល្លារមុនពេលបោះឆ្នោតអណត្ដទី ៦!!!សូមរង់ចាំ!!!
It is impossible to do so when the lower level government employees are getting paid less than $ 100 a month from their salary. If they could, no one would prefer to apply for the government jobs.