អង្គការ​អន្តរជាតិ​ជាង​១០ ដាក់​លិខិត​ទៅ​លោក ហ៊ុន សែន រំលឹក​ពី​រឿង​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

អង្គការ​អន្តរជាតិ​ជាង​១០ ដាក់​លិខិត​ទៅ​លោក ហ៊ុន សែន

អង្គការ​អន្តរជាតិ​ជាង​១០ ដាក់​លិខិត​ទៅ​លោក ហ៊ុន សែន

​អង្គការ​អន្តរជាតិ​ជាង​១០ ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស កាលពី​ថ្ងៃ​ចន្ទ បានដាក់​លិខិត​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ជំរុញ​ឲ្យមាន​វិធានកា​រ​មួយចំនួន ដើម្បី​អនុវត្ត​ការគោរព​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​។​

​អង្គការ​ទាំងនោះ មានដូចជា Human Rights Watch (HRW), Worker Rights Consortium (WRC), Maquila Solidarity Network (MSN), Urgent Appeals Coordinator , Clean Clothes Campaign International Secretariat (CCC), Asia Monitor Resource Centre (AMRC), International Labor Rights Forum (ILRF), Union League for Brand Responsibility, International Federation for Human Rights (FIDH), Amnesty International,Civil Rights Defenders,Southeast Asia, Freedom House និង​Asian Forum for Human Rights and Development (FORUM-ASIA)​។​

​លិខិត​របស់​អង្គការ​ទាំងនោះ បានលើកឡើង​ពី​ការព្រួយបារម្ភ​យ៉ាងខ្លាំង​លើ​ការបន្ត​ឃុំឃាំង​មនុស្ស​ទាំង​២១​នាក់ ក្នុងចំណោម​២៣​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​អំឡុងពេល​ការបង្ក្រាប​កាលពីដើម​ខែ​មករា ពេល​កម្មករ ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ឈ្នួល​។​អង្គការ​ទាំងនោះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ អ្នក​ត្រូវបាន​ឃុំខ្លួន និង​ដក​បទ​ចោទ​ទាំងអស់​ប្រឆាំង​នឹង​អ្នក​ត្រូវបាន​ចាប់ខ្លួន​ទាំងនោះ​។ អង្គការ ទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​ជា​បន្ទាន់ និង​ចាត់វិធានការ​ផ្លូវ​ច្បាប់​លើ​រោងចក្រ ដែល​ប្រឆាំង​នឹង​កម្មករ និង​សមាជិកសហ​​ជីព ជាការ​សងសឹក​។​

​អង្គការ​ជាង​១២​នាក់ ក៏​បាន​ស្នើ​ឲ្យមាន​ការដក​បំរាម​នៃ​ការ​ជួបជុំ​ជា​សាធារណៈ និង​ធានា​សិទ្ធិ​នៃ​ការប្រមូលផ្តុំ​ដោយ​សន្តិភាព ការជួបជុំ និង​ការបញ្ចេញមតិ​ផ្សេងៗ​។ លិខិត ក៏​បាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន ធានាថា មាន​អ្នកទទួលខុសត្រូវ​នៃ​ការប្រើប្រាស់​កម្លាំង​ហួសហេតុ អំឡុង​ពេល​តវ៉ា ជាពិសេស​ការស្លាប់ និង​ការ​របួស​ផ្សេងៗ​។​

​នាយក​រដ្ឋ​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ លោក​Phil Robertson មានប្រសាសន៍ថា ការឃុំ​ខ្លួន​សកម្មជន ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​បំរាម​រឹតត្បិត​លើ​ការតវ៉ា គឺ​មិន​ត្រឹមតែ​កំពុងតែ​បង្កើត​នូវ​ការបារម្ភ​របស់​សាធារណជន​យ៉ាងច្រើន​នៅ​កម្ពុជា​ទេ តែ​ថែមទាំង​នៅក្នុង​ពិភពលោក​។​

VOD មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​មន្ត្រី​រដ្ឋាភិបាល​បាន​នៅឡើយ​ទេ​។ កាលពី​សប្តាហ៍​មុន កម្មករ​២​នាក់ ត្រូវបាន​ដោះលែង​តាម​សំណើរ​របស់​មេធាវី ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ សាលាឧទ្ធរណ៍ បាន​បើក​សវនាការ លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​មនុស្ស​២១​នាក់​ទៀត ដែល​កំពុង​ជាប់​ឃុំឃាំង​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

2 Responses to "អង្គការ​អន្តរជាតិ​ជាង​១០ ដាក់​លិខិត​ទៅ​លោក ហ៊ុន សែន រំលឹក​ពី​រឿង​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​​"

  1. pp says:

    all the arrows everywhere now directing to this doggy. let wait n see!

  2. !!! says:

    thanks for group these NGO which love cambodia people,

    opposite hun sen think cambodia people are enemy , never the world