​ប្រជាពលរដ្ឋ​ព្រះសង្ឃ​ និង​មន្ត្រី​សង្គម​ស៊ីវិល​២០០​នាក់​ប្រមូលផ្តុំនៅ​មុខ​សាលាឧ​ទ្ធ​រណ៍​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

ការប្រមូលផ្តុំគ្នារបស់សង្គមស៊ីវិល និងប្រជាពលរដ្ឋនៅមុខសាលាឧទ្ធរណ៍ នៅព្រឹកនេះ (រូបថត៖ វីដា)

ប្រជាពលរដ្ឋ ព្រះសង្ឃ និងមន្ត្រី​អង្គការ​សង្គម​ស៊ីវិល ប្រមាណ​២០០​នាក់ ប្រមូលផ្តុំ​នៅ​មុខ​សាលាឧទ្ធរណ៍ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​នេះ ដោះលែង​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​ក្នុង​ខេត្ត​កំពង់ចាម ​ទាំង​២១​នាក់ ។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ប្រជាពលរដ្ឋ ព្រះសង្ឃ  រួម​ជាមួយ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ប្រមូលផ្តុំ​នៅ​មុខ​សាលាឧទ្ធរណ៍ ដោយ​មាន​លើក​បដា  និងស្រែក​ទាមទារ​ឲ្យ​ចៅក្រម សាលាឧទ្ធរណ៍ ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២ និង​ទី​៣​ខែ​មករា ដោយ​ពួកគេ​អះអាងថា អ្នក​ទាំងនោះ​មិន​មាន​កំហុស​ទេ​។​

ការប្រមូលផ្តុំ​នេះ ធ្វើឡើង​ស្របពេល ដែល​សាលាឧទ្ធរណ៍ បើក​សវនាការ​សុំ​នៅក្រៅ របស់​កម្មករ សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី និងសហជីព​ចំនួន​២១​នាក់​នោះ​៕

សូមរង់ចាំអានព័ត៌មានលិអិត…

សូមសរសេរមកលោក ឡាយ សា​មាន​  តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

One Response to "​ប្រជាពលរដ្ឋ​ព្រះសង្ឃ​ និង​មន្ត្រី​សង្គម​ស៊ីវិល​២០០​នាក់​ប្រមូលផ្តុំនៅ​មុខ​សាលាឧ​ទ្ធ​រណ៍​​"

  1. អបអរសាទរយ៉ាងក្រៃលែង! ជ័យោ នីតិរដ្ឋ ! ជ័យោ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា! ចូលរួមទាំងអស់គ្នា លុបបំបាត់និទណ្ឌភាព!