សាលាឧទ្ធរណ៍​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាដំបូង​លើ​រឿង​ក្ដី​​មនុស្ស​​២១​នាក់

ដោយ សុ ជីវី
2014-02-10
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ភរិយា ចាន់ ពុទ្ធិស័ក្ដ ៦១០
ភរិយា​លោក ចាន់ ពុទ្ធិស័ក្ដ (រូប​កណ្ដាល) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ក្រោយ​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ ឆ្នាំ​២០១៤។ លោក ចាន់ ពុទ្ធិស័ក្ដិ ជា​សកម្មជន​ដីធ្លី​ដែល​ជាប់​ឃុំ​ក្នុង​ចំណោម​មនុស្ស ២១​នាក់។ RFA/Uon Chhin

សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែ​កុម្ភៈ បើក​សវនាការ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​ចំនួន ២១​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង។

សវនាការ​នៅ​ថ្ងៃ​នេះ​ធ្វើ​ដោយ​បិទ​ទ្វារ ដោយ​ពុំ​មាន​វត្តមាន​របស់​ជន​ជាប់​ឃុំ​ទាំង ២១​នាក់​នោះ​ឡើយ គឺ​មាន​តែ​មេធាវី​ការពារ​ជន​ជាប់​ចោទ​ដែល​បាន​ចូលរួម​សវនាការ។ នៅ​ក្រោយ​សវនាការ​ចៅ​ក្រម​សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សេចក្ដី​សម្រេច​របស់​ចៅ​ក្រម​សាលា​ដំបូង គឺ​ពុំ​អនុញ្ញាត​អោយ​អ្នក​ទាំង ២១​នាក់​បាន​នៅ​ក្រៅ​ឃុំ​ឡើយ។

ចៅក្រម​សាលាឧទ្ធរណ៍​ដឹក​នាំ​ដោយ​ចៅក្រម ឃុន លាងម៉េង និង​ចៅក្រម សេង ស៊ីវត្ថា បាន​សំអាង​ហេតុផល​សំខាន់​៣ ក្នុង​ការ​សម្រេច​មិន​អោយ​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​ចំនួន ២១​នាក់​បាន​នៅ​ក្រៅ​ឃុំ។ ក្នុង​នោះ​រួម​មាន​​ការ​ដោះលែង​អោយ​នៅ​ក្រៅ​ឃុំ អាច​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ហើយ​សំណុំរឿង​នេះ​កំពុង​ឋិត​ក្នុង​ការ​ស៊ើប​អង្កេត​និង​ថា សំណើ​សុំ​នៅ​ក្រៅ​ឃុំ​ដែល​ដាក់​ដោយ​ក្រុម​គ្រួសារ និង​មេធាវី​ការពារ គឺ​ពុំ​មាន​ហេតុផល​គ្រប់​គ្រាន់​ដែល​អាច​អោយ​ចៅក្រម​ពិចារណា​បាន។

ការ​សម្រេច​នេះ​ត្រូវ​ប្រកាស​នៅ​ក្នុង​បន្ទប់​សវនាការ​ដែល​បិទ​ទ្វារ គឺ​ធ្វើ​ឡើង​ចំពោះ​មុខ​មេធាវី​ការពារ​ចំនួន ១០​នាក់ ដោយ​អវត្តមាន​ជន​ជាប់ចោទ​ចំនួន ២១​នាក់។

មេធាវី​ការពារ​មក​ពី​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក សំ សុខគង់ មាន​ប្រសាសន៍​នៅ​ខាង​មុខ​បន្ទប់​សវនាការ​ថា ចៅក្រម​ពុំ​បាន​បង្ហាញ​ហេតុផល​គ្រប់​គ្រាន់​ក្នុង​ការ​សម្រេច​អោយ​កូន​ក្ដី​របស់​លោក និង​អ្នក​ដទៃ​ទៀត​បន្ត​ជាប់​ឃុំ​នោះ​ទេ។

សំណុំ​រឿង​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​ទាំង ២៣​នាក់ ត្រូវ​បែក​ចែក​ជា ៣​ដាច់​ដោយ​ឡែក​ពី​គ្នា។ សំណុំ​រឿង​នៃ​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ចំនួន ១០​នាក់​នៅ​រោងចក្រ​យ៉ាកជីន (Yak Jin) កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ក្នុង​នោះ​រួម​មាន លោក វន់ ពៅ លោក ថេង សាវឿន និង​លោក ចាន់ ពុទ្ធិស័ក្ដ។ សំណុំ​រឿង​មួយ​ទៀត​មាន​ជនជាប់ចោទ ៣​នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​កាល​ពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ មករា ក្នុង​ចំណោម​នោះ​មាន ២​នាក់ ត្រូវ​ចៅក្រម​សាលា​ដំបូង​សម្រេច​ដោះលែង​អោយ​នៅ​ក្រៅ​ឃុំ កាល​ពី​ថ្ងៃ​ទី​៧ កុម្ភៈ និង​សំណុំ​រឿង​ដែល​មាន​ជន​ជាប់​ចោទ​ចំនួន ១០​នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ មករា។ អ្នក​ទាំង ២៣​នាក់​នេះ​ត្រូវ​ការពារ​ដោយ​មេធាវី​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន ១០​នាក់។ ចំណែក​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ត្រូវ​បែង​ចែក​ជា ២​ក្រុម។

ភ្លាមៗ​ក្រោយ​សេចក្ដី​សម្រេច​ភរិយា​លោក វន់ ពៅ និង​កូន​ប្រុស ២​នាក់​បាន​ស្រែក​ទ្រហោយំ​ ដោយ​យល់​ថា ការ​សម្រេច​នេះ​អយុត្តិធម៌ ម្យ៉ាង​ព្រួយ​បារម្ភ​ពី​សុខភាព​របស់​លោក​នៅ​ក្នុង​ពន្ធាគារ នៅ​ពេល​សុខភាព​ទ្រុឌទ្រោម​ក្នុង​ពេល​តវ៉ា​ដោយ​បង្អត់​អាហារ។

ការ​សម្រេច​របស់​ចៅក្រម​សាលាឧទ្ធរណ៍​ពុំ​បាន​ការ​សាទរ​ពី​អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​កម្ពុជា​ឡើយ។

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា លោក​​មើល​ឃើញ​ថា អ្នក​ទាំង ២១​នាក់​នោះ ជា​ពិសេស​គឺ​អ្នក​ទាំង ១០​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​នៅ​ក្បែរ​រោងចក្រ យ៉ាក ជីន គ្មាន​កំហុស​ឡើយ។

ចំណែក​លោក អំ សំអាត បាន​អោយ​ដឹង​ដែរ​ថា សវនាការ​នៅ​ពេល​នេះ​បាន​រំលោភ​លើ​សិទ្ធិ​របស់​ជន​ជាប់​ចោទ​ដែល​ត្រូវ​មក​វែកញែក​ស្រាយ​បំភ្លឺ​ហេតុការណ៍​ដែល​នាំ​អោយ​ពួក​គេ​ត្រូវ​ចាប់​ខ្លួន។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​សុំ​ការ​ពន្យល់​ពី​ចៅ​ក្រម​សាលាឧទ្ធរណ៍​នៅ​​ពី​បញ្ហា​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១១ កុម្ភៈ។

ប្រធាន​ពន្ធនាគារ​ត្រពាំងផ្លុង លោក គា សុវណ្ណា មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា លោក​ពុំ​បាន​ទទួល​ដីកា​បង្គាប់​អោយ​នាំ​អ្នក​ទាំង ២១​នាក់​នោះ​មក​សវនាការ​ឡើយ ម្យ៉ាង​ពន្ធនាគារ​ខ្វះខាត​មធ្យោបាយ​ដឹក​ជញ្ជូន។

ជន​ជាប់​ចោទ​ចំនួន ២១​នាក់​ក្នុង​ចំណោម ២៣​នាក់​ដែល​ត្រូវ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពេល​អាជ្ញាធរ​បង្ក្រាប​បាតុកម្ម​កម្មករ​ដែល​ទាមទារ​ដំឡើង​ប្រាក់​ខែ​អោយ​បាន ១៦០​ដុល្លារ​នៅ​ពេល​នេះ​កំពុង​ប្ដូរ​វេន​គ្នា​តវ៉ា​ដោយ​បង្អត់​អាហារ​ខ្លួន​ឯង​ក្នុង​ពន្ធនាគារ។ ប្រធាន​ពន្ធនាគារ​ត្រពាំងផ្លុង បញ្ជាក់​ថា អ្នក​ដែល​ចាប់​ផ្ដើម​អត់​អាហារ​តាំង​ពី​ថ្ងៃ​អាទិត្យ ដោយ​រួម​ទាំង​លោក វន់ ពៅ ផង បាន​ទទួល​ទាន​អាហារ​ឡើង​វិញ​ហើយ ប៉ុន្តែ​ក៏​នៅ​មាន​អ្នក​បន្ត​អត់​អាហារ​មួយ​ចំនួន​ទៀត​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

9 Responses to "សាលាឧទ្ធរណ៍​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាដំបូង​លើ​រឿង​ក្ដី​​មនុស្ស​​២១​នាក់"

  1. !!! says:

    release 21 people and do arrest Kheng chyto , bun sreng, … who are shoots the workers OK

  2. អបអរសាទរយ៉ាងក្រៃលែង! ជ័យោ នីតិរដ្ឋ ! ជ័យោ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា! ចូលរួមទាំងអស់គ្នា លុបបំបាត់និទណ្ឌភាព!

  3. bol says:

    វាត្រូវតែអញ្ចឹង។ ត្រឹមត្រូវណាស់ ! សមត្ថកិច្ចចាប់ឃាត់តែពួកក្រុមអនាធិបតេយ្យ ទេ។ បើមិនចង់ឲ្យគេចាប់ ចូរកុំទៅចូលរួមក្នុងជួរពួកអនាធិបតេយ្យ!
    ម៉េចក្នុងក្រុមអនាធិបតេយ្យ ផ្លុំកញ្ចែរបញ្ជាកម្លាំងវាយប្រហារ ដូចឪខ្លាធំ ឬ ? ដល់ចូលគុក បែរជាថា សុទ្ធតែជាកូនឈ្លូស ឬយ៉ាងម៉េច?
    កុំដោះខ្លួន

  4. ដានី says:

    អ្នកនិយាយថារដ្ឋាភិបាលត្រូវ ខ្ញុំសូមនិយាយថាអ្នកនោះពិតជាគ្មានភ្នែក និងគ្មានខួរក្បាលគិតទេ។
    បើប្រទេប្រជាធិបតេយ្យមែន គេក៏ត្រូវចាប់អ្នកបាញ់គេស្លាប់ដាក់គុកដែរ។ ចុះហេតុអីពេលនេះអ្នក​ញុះញង់ជាប់គុក អ្នកបាញ់គេស្លាប់បែជានៅរស់ដោយសម្បាយវិញ? នេះរឺការដឹកនាំដ៏ឈ្លាសវៃរបស់​សម្តេចនោះ?

  5. ហុង(LDP) says:

    បើដោះលែងមានន័យថាសម រង្ស៊ី កឹម សុខា
    ដែលជាអ្នកញុះញង់ឲ្យកម្មករធ្វើបាតុកម្ម ត្រូវបានលាងខ្លួនស្អាតធេង។ឯសម រង្ស៊ី កឹម សុខា
    ដាក់ពាក្យប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ(យើងមិនដឹងថាពិតជាប្ដឹងឬអត់ព្រោះគាត់ក្រឡិច
    ក្រឡុចពេក)។ដូច្នេះចង់ឬមិនចង់អ្នកទាំង២១នាកត្រូវតែនៅជាចំណាប់ខ្មាំង ដើម្បីជាផ្លូវក្រោយ
    សម្រាប់ចាត់ការសម រង្ស៊ី កឹម សុខា និងមេៗដែលជាអ្នកញុះញង់ឲ្យទៅបាតុកម្ម។អ្វីដែលខ្លោចចិត្ត
    នោះគឺអ្នកទាំង២១នាក់ដែលបណ្ដោយខ្លួនឲ្យក្លាយទៅជាសន្លឹកបៀររបស់គណបក្សធំទាំង២។
    ចំណងនេះនរណាអ្នកចង អ្នកនោះត្រូវចេញមុខស្រាយ។នៅថ្ងៃខាងមុខបើពលរដ្ឋ កម្មករនៅតែគាំ
    ទ្រគណបក្សនយោបាយណាដែលធ្វើនយោបាយឆ្លៀតឱកាស យកឈ្នះយកចាញ់ រកខុសរកត្រូវ
    ដូចគណបក្សសង្គ្រោះជាតិសព្វថ្ងៃ បងប្អូនងាយនឹងក្លាយទៅជាសន្លឹកបៀររបស់គេយ៉ាងងាយស្រួល
    បំផុត។មិនចូលរួមនយោបាយជាកំហុសមួយ ។ចូលរួមទាំងងងិតងងល់ក៏ជាកំហុសមួយដែរ។
    សូមពិចារណារកឲ្យឃើញពីគណបក្សនយោបាយណាមួយដែលធ្វើនយោបាយសមស្រប
    នឹងស្ថានការណ៍ស្រុកទេសរបស់យើង ហើយចូលរួមទាំងអស់គ្នាទើបយើងអាចនាំជាតិយើង
    ទៅដល់គោលដៅបាន៕

  6. sarika says:

    ថាមែន,មែន! បើនិយាយ ដៃមិនកាន់ព្រនង់ មិនបាច់និយាយជាមួយពួកហ្នឹងក៏បានដែ។ទុកពេលយំ សោករៀបរាប់រឿងកំសត់ រឿងអយុត្តិធម៌ប្រាប់គ្នា ប្រាប់ញ្ញាត្តិមិត្តដែលមាននិស្ស័យនឹងគ្នាវិញល្អជាង ព្រោះ1) វាបានលំហែចិត្ត 2)វាបានផ្សព្វផ្សាយអំពើអាក្រក់របស់ពួកបិសាចឧ្យគ្នាយើងបានដឹង ទុកជាកុសលដល់ថ្ងៃបោះឆ្នោត។

  7. bol says:

    អ្នកណាម្នាក់ ដែលហ៊ានធានាថា ពួកនេះគ្មានកំហុស? អ្នកធានានោះគឺមេក្រុមអនាធិបតេយ្យ។
    ដឹងទេថា នៅពេលរដ្ឋាភិបាល សួរទៅមេបក្ស CNRP ពីបញ្ហាអនាធិបតេយ្យ , ពួកនោះថា អ្នករួមបាតុកម្មរបស់បក្សខ្លួន ពុំមានអ្នកធ្វើសកម្មភាពអនាធិបតេយ្យដូចនេះទេ ថែមទាំងបានសុំឲ្យរដ្ឋាភិបាលទទួលខុសត្រូវ។
    ពេលនេះ រដ្ឋាភិបាលបានទទួលខុសត្រូវហើយ ដើម្បីស្ថេរភាព និងសន្តិសុខសង្គម ធ្វើឲ្យប្រជាពលរដ្ឋរាប់លាននាក់ក្នុងប្រទេស និងក្នុងរាជធានី ក្រុង មានជីវភាពល្អ សុខសប្បាយ ដូចពេលនេះ។

  8. ប្រជាពលរដ្ឋ says:

    ,,,,,,, សូមយល់ស្រប , ដានី , និយាយ គឺ ជា ការ ពិត , !

  9. Anonymous says:

    ជាការងាស្រួលបំផុតបើចង់ដោះលែងអ្នកចាប់ចោទទាំង២១អ្នកគឹដោះដូរគ្នាទៅគឹយកមេញុះញុំង
    គឹលោក សម រង្សុី លោក គឹម សុខា និង លោក រុ៉ង ឈុន ព្រមទាំងក្រុមសហជិពទាំង១៨អ្នកទៀតហើយសុំកាអនុញាតពីតុលាកាពួគខ្ញុំសុំដោះដូរដោយអោយអ្នកទោសទាំង២១អ្នករួចខ្លួនហើយពួគខ្ញុំទាំង២១នាក់សុកចិត្តសុកាយព្រមចូលក្ន្ុងមន្ទីឃុំឃាំងដើម្បីជាថ្នូលសូមលោកចៅក្រមមេត្តាអនុញាតដល់ពួគខ្ញុំបាតផង។