កាលពីម្សិលមិញ សហជីពចំនួន១៦បានគំរាមធ្វើកូដកម្មទូទាំងប្រទេស ប្រសិនបើសកម្មជន និងអ្នកតវ៉ាទាំង២១នាក់ដែលកំពុងជាប់ពន្ធនាគារបន្ទាប់ពីការតវ៉ារបស់ឧស្សា ហកម្មកាត់ដេរកាលពីថ្ងៃទី២ និងទី៣ ខែមករា មិនត្រូវបានដោះលែងឲ្យនៅក្រៅឃុំនៅថ្ងៃនេះទេនោះ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (ទី២ពីឆ្វេង) និងអ្នកស្រី យ៉ោម បុប្ផា សកម្មជនសិទ្ធិដីធ្លី ហែក្បួនជាមួយសមាជិកសហជីព និងសកម្មជនមួយចំនួនទៀតតាមតីរវិថីព្រះស៊ីសុវត្ថិ កាលពីម្សិលមិញ។ ស៊ីវ ចាន់ណា
សហជីពទាំងនេះក៏បានអំពាវនាវឲ្យលើកលែងការចោទប្រកាន់ដល់អ្នកជាប់ឃុំទាំង២១នាក់ ដែល១៦នាក់ក្នុងចំណោមនោះបានចាប់ផ្តើមធ្វើកូដកម្មអត់អាហារនៅក្នុងពន្ធនាគារកាលពីថ្ងៃអាទិត្យ ហើយអ្នកជាប់ ឃុំពីរនាក់ទៀតត្រូវបានដោះលែងឲ្យនៅ ក្រៅឃុំកាលពីថ្ងៃសៅរ៍។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានមានប្រសាសន៍ថា “សហជីពក្នុងមូលដ្ឋាន និងសហជីពថ្នាក់ជាតិបានព្រមព្រៀងគ្នាថា ប្រសិនបើមិនមានការដោះលែងអ្នកជាប់ឃុំ២១នាក់ និងមិនមានការដំឡើងប្រាក់ខែគោលដល់កម្មកររោងចក្រកាត់ដេរក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទេនោះ យើងនឹងធ្វើកូដកម្មនៅទូទាំងប្រទេសតែម្តង”។
លោកបានមានប្រសាសន៍ថា “ប្រសិនបើពួកគេមិនលើកលែង[ការចោទប្រកាន់]ដល់អ្នកជាប់ឃុំទាំង២៣នាក់ និងដំឡើងប្រាក់ខែកម្មករឲ្យបាន១៦០ដុល្លារទេនោះ យើងនឹងកំណត់របៀបវារៈ ហើយជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធនឹងការធ្វើកូដកម្មទូទាំងប្រទេស”។
បន្ទាប់ពីកិច្ចប្រជុំ តំណាងសហជីពនិងអ្នកអ្នកគាំទ្រជាង១០០នាក់ដឹកនាំដោយព្រះសង្ឃប្រហែល២០អង្គបានហែក្បួនតាមតីរវិថីព្រះស៊ីសុវត្ថិក្នុងរាជធានីភ្នំពេញ នៅពេលរសៀលទៅកាន់ព្រះអង្គដងកើ នៅមុខព្រះបរមរាជវំាង ដែលនៅទីនោះពួកគេបានបង្ហោះប៉េងប៉ោងជំនួសអ្នកជាប់ឃុំទាំង២៣នាក់។
ការហែក្បួនគ្រោងបន្តទៅកាន់ស្ថានទូតបរទេសនានាក្នុងរាជធានីដើម្បីដាក់ញត្តិ ប៉ុន្តែបន្ទាប់ពីការបង្ហោះប៉េងប៉ោងនោះមក អ្នកតវ៉ាបានបំបែកគ្នាទៅបរិភោគអាហារថ្ងៃត្រង់ ដើម្បីចៀសវាងពីកម្ដៅថ្ងៃ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានមានប្រសាសន៍ថា “ដោយសារថ្ងៃក្ដៅពេកនៅរសៀលនេះ យើងត្រូវបំបែកគ្នាជាក្រុមតូចៗដើម្បីដាក់ញត្តិជូន ស្ថានទូតនានា”។
លោក ស មូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាបានមានប្រសាសន៍ថា ទីបំផុតយើងបានដាក់ញត្តិជូនស្ថានទូតអាមេរិក អូស្ត្រាលី ស្ថានទូតបារំាង និងក្រោយមកដាក់ជូនប្រតិភូសហភាពអឺរ៉ុបនៅពេលរសៀល។
កាលពីព្រឹកម្សិលមិញ អ្នកភូមិសហគមន៍បឹងកក់ប្រហែល១០០នាក់ និងព្រះសង្ឃ២០អង្គក៏បានប្រមូលផ្ដុំគ្នានៅខាងក្រៅក្រសួងយុត្តិធម៌ និងសាលាឧទ្ធរណ៍ទាមទារឲ្យដោះលែងអ្នកជាប់ឃុំទាំងនោះផងដែរ។ ទោះជាសន្តិសុខបិទច្រកចូលក្រសួងនេះក៏ដោយ ក៏សកម្មជនប្រឆាំងការបណ្ដេញចេញពីដី និងអ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់និងស្ត្រីពីរនាក់ទៀតត្រូវបានអនុញ្ញាតឲ្យចូលក្នុងក្រសួងដើម្បីដាក់ញត្តិអំពាវនាវឲ្យដោះលែងអ្នកជាប់ឃុំទាំងនោះមុនពេលក្រុមនេះបានដើរទៅសាលាឧទ្ធរណ៍នៅក្បែរនោះដើម្បីដាក់ញត្តិផងដែរ។
អ្នកស្រី ទេព វន្នី បាននិយាយថា “ប្រសិនបើក្រសួងយុត្តិធម៌ គឺជាក្រសួងពិតប្រាកដ ហើយមិនមែនជាក្រសួងក្លែងក្លាយនោះ…ខ្ញុំជឿថា អ្នកជាប់ឃុំទាំងនោះនឹងទទួលបានយុត្តិធម៌នៅថ្ងៃស្អែក”។ នៅក្រៅប្រទេសឯណោះវិញ សហជីពក្នុងប្រទេសចំនួន២២ក៏គ្រោងដាក់ញត្តិទៅស្ថានទូតកម្ពុជាកាលពីម្សិលមិញអំពាវនាវឲ្យដោះលែងអ្នកជាប់ឃុំទាំងនោះផងដែរ។
លោក Leonie Guguen មន្ត្រីទំនាក់ទំនងនៅ IndustriALL Global Union ជាសហជីពមួយក្នុងចំណោមសហជីពដែលរៀបចំព្រឹត្តិការណ៍នោះបានលើកឡើងតាមអ៊ីម៉េលថា ញត្តិទាំងនោះត្រូវបានដាក់ជូនទៅស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសឥណ្ឌូណេស៊ីរួចហើយ ដោយសមាជិកសហជីពជាង៣០០នាក់ “ កំពុងចាត់វិធានការនៅក្នុងទីក្រុងហ្សាការតា”។
លោក My-Kying Ryu ប្រធានសហព័ន្ធសហជីពពាណិជ្ជកម្មអន្តរជាតិកូរ៉េបានមានប្រសាសន៍តាមទូរស័ព្ទពីប្រទេសកូរ៉េខាងត្បូងថា សមាជិកសហជីពនិងសកម្មជនប្រហែល៣០នាក់បានដាក់ញត្តិជូនស្ថានទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល។ មន្ត្រីកុងស៊ុលទទួលបន្ទុកកិច្ចការកម្មករនៅស្ថានទូតនោះដែលបានទទួលយកញត្តិ “មិនចង់ស្ដាប់ទេ…លោកស្រីបាននិយាយថា គណបក្សសង្គ្រោះជាតិកំពុងគ្រប់គ្រងកម្មកររោងចក្រកាត់ដេរក្នុងប្រទេសកម្ពុជា ហើយការតវ៉ាបានរំលោភច្បាប់”។
នៅក្នុងលិខិតចំហមួយផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការមួយក្រុមទៀតបានអំពាវនាវឲ្យដោះលែងអ្នកជាប់ឃុំដែលនៅសេសសល់នៅក្នុងសវនាការសុំឲ្យដោះលែងនៅក្រៅឃុំនៅថ្ងៃនេះ។
លោក គា សុវណ្ណា ប្រធានមណ្ឌលអប់រំកែប្រែទី៣ ក្នុងខេត្តកំពង់ចាម កន្លែងដែលគេឃុំខ្លួនអ្នកជាប់ឃុំដែលនៅសេសសល់២១នាក់នោះបានអះអាងថា អ្នកជាប់ឃុំ១៦នាក់បានបដិសេធមិនបរិភោគអាហារសម្រាប់ថ្ងៃទី២ កាលពីម្សិលមិញ។ លោក គា សុវណ្ណា បានមានប្រសាសន៍ថា “អ្នកជាប់ឃុំ១៦នាក់កំពុងធ្វើកូដកម្មអត់អាហារនៅឡើយ”៕ សារុន
(រាយការណ៍បន្ថែមដោយ Lauren Crothers និង ហ៊ុល រស្មី)
© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
ទាល់តែឲ្យអារ៉ុងឈុន វាចូលគុកម្តង ទើបទទួលបានសិទ្ធី ប្រជាធិបតេយ្យ ពិតៗ។
អានេះ កំពុងការពួកកូនចៅអនាធិបតេយ្យរបស់វា ហើយ។
រុង ឈុន មេបះបោសហជិពនិងស្រ្តីឈ្មោះ យោ៉ម បផ្ផាដែលជាស្រីប្តីវាយអំពីរឿងមានសហាយជាមួយប្រុសក្មេងខ្ញុំមិនិកស្មានថាអ្នកដែលល្មោពកាម្មមានតែអានុប្រធានបក្សប្រឆាំង គឹម សុខាទេបើអញ្ជិងជាកាងារិតតែស្រ្ួលបំផុតរុង ឈុនអែង គឹម សុខា យ៉ោម បុប្ផានិងសមាជិកសហជិប១៨អ្នកថែមទៀតរួចឈុនអែងចូលសុំតុលាកាចូលទៅគុគទៅបានហើយខ្ញជឿជាក់ថាតុលាកានិងអនុញាតឲឈុនអែងជាមិនខានទេ។
អបអរសាទរយ៉ាងក្រៃលែង! ជ័យោ នីតិរដ្ឋ ! ជ័យោ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា! ចូលរួមទាំងអស់គ្នា លុបបំបាត់និទណ្ឌភាព!
ចុះតើអាសម្អុយរ៉ុងឈុនហ្នឹងវាស្អីដែរ?ប្រធានគ្រូបង្រៀនម៉ែវាអីនាំតែគ្នាកាងជនពាលល្មើសច្បាប់អញ្ចឹង? តើអាហ្នឹងវាស៊ីប្រាក់ខែគ្រូដែរឬទេ?ខ្ញុំឆ្ងល់ណាស់ថាតើហេតុអីបានជាអារ៉ុងឈុនហ្នឹងមានឈ្មោះជាគ្រូ ហើយដឹកនាំគ្នីគ្នាធ្វើតែសកម្មភាពបះបោរដូច្នេះហ្ន???ហេតុអីបានជាក្រសួងអប់រំបណ្ដែតបណ្ដោយឲ្យវា ធ្វើស្រេចតែនឹងចិត្តអញ្ចឹង???