ដោយ៖ ណុល ដារ៉ា
ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
ប្រជាពលរដ្ឋសម្ព័ន្ធសហគមន៍កសិករកម្ពុជា ខេត្តតាកែវ ជាង១០០នាក់ នៅម៉ោង៨ និង៣០នាទីព្រឹកថ្ងៃអង្គារនេះ យកញត្តិទៅដាក់នៅសាលាខេត្តតាកែវ សុំឲ្យដោះលែងបាតុករ២១នាក់ ដែលកំពុងជាប់ឃុំនៅមន្ទីរឃុំឃាំងត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។
ការប្រមូលផ្ដុំគ្នា មានសហគមន៍កសិករចំនួន១០សហគមន៍ មកពីស្រុកបាទី និងស្រុកសំរោង ខេត្តតាកែវ និងដោយមានការចូលរួមពីប្រជាពលរដ្ឋសហគមន៍កសិករស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលផងដែរ។
មន្ត្រីចងក្រងសហគមន៍ នៃសហគមន៍កសិករកម្ពុជា លោក ម៉ឺន រតនៈ ប្រាប់ VOD នៅព្រឹកថ្ងៃអង្គារនេះថា នាយករដ្ឋបាលសាលាខេត្តតាកែវ លោក អ៊ុន វណ្ណា បានចេញទទួលយកញត្តិរបស់ប្រជាសហគមន៍កសិករកម្ពុជា ទាំងមិនពេញចិត្ត ហើយដោយមិនបានចុះហត្ថលេខាទទួលផងដែរ។ លោកបន្ថែមថា ដោយមិនចង់ឲ្យមានការប៉ះទង្គិចគ្នា ជាមួយកងកម្លាំងប្រដាប់អាវុធ ការជួបជុំរបស់សម្ព័ន្ធសហគមន៍កសិករកម្ពុជា ត្រូវបានបំបែកនៅម៉ោង ១០ និង៣០នាទី ក្រោយពេលមានការពង្រាយកងកម្លាំងជាង១០០នាក់ និងដាក់ឡានទឹកមួយគ្រឿង នៅមុខសាលាខេត្ត។
ក្រោយការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងបាតុករ២៣នាក់ ដែលធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួល១៦០ដុល្លារ តំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជាង២០០ បានដើរដាក់ញត្តិតាមស្ថានទូតនានានៅកម្ពុជា ដើម្បីឲ្យរដ្ឋាភិបាលដោះលែងបាតុករទាំង២៣នាក់៕
សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com
វាត្រូវតែអញ្ចឹង។ ត្រឹមត្រូវណាស់ ! សមត្ថកិច្ចចាប់ឃាត់តែពួកក្រុមអនាធិបតេយ្យ ទេ។ បើមិនចង់ឲ្យគេចាប់ ចូរកុំទៅចូលរួមក្នុងជួរពួកអនាធិបតេយ្យ!
ម៉េចក្នុងក្រុមអនាធិបតេយ្យ ផ្លុំកញ្ចែរបញ្ជាកម្លាំងវាយប្រហារ ដូចឪខ្លាធំ ឬ ? ដល់ចូលគុក បែរជាថា សុទ្ធតែជាកូនឈ្លូស ឬយ៉ាងម៉េច?
កុំដោះខ្លួន
អបអរសាទរយ៉ាងក្រៃលែង! ជ័យោ នីតិរដ្ឋ ! ជ័យោ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា! ចូលរួមទាំងអស់គ្នា លុបបំបាត់និទណ្ឌភាព!