ដោយ៖ តាំង វីដា
ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
ព្រះសង្ឃ លើកបដាដើម្បីតវ៉ាឲ្យមានការដោះលែងអ្នកទាំង២៣ (រូបថត៖ តាំង វីដា)
បណ្តាញព្រះសង្ឃឯករាជ្យ និងប្រជាសហគមន៍ដីធ្លី ប្រមាណ ៥០នាក់ បាននាំគ្នាទៅបន់ស្រន់ និងបង្ហោះប៉ោងៗ នៅមុខព្រះអង្គដង្កើ និងព្រះបរមរាជវាំង បន្ទាប់សាលាឧទ្ធរណ៍ សម្រេចបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់អ្នកជាប់ឃុំ២១នាក់។
នៅម៉ោងប្រមាណ ១២ថ្ងៃត្រង់នេះ បណ្តាញព្រះសង្ឃឯករាជ្យ និងប្រជាសហគមន៍ដីធ្លី ប្រមាណ ៥០នាក់ បានជួបជុំគ្នានៅមុខព្រះអង្គដង្កើ ដើម្បីបន់ស្រន់សុំឲ្យអ្នកទាំង ២៣នាក់ រួចពីការចោទប្រកាន់ និងបានបង្ហោះប៉ោងប៉ោង ទាមទារឲ្យដោះលែងអ្នកដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ទាំង២១នាក់។
បន្ទាប់ពីបន់ស្រន់ និងបង្ហោះប៉ោងប៉ោងរួច ព្រះសង្ឃ និងប្រជាសហគមន៍ដីធ្លីទាំងនោះ បានបន្តដំណើរទៅមុខព្រះបរមរាជវាំងទៀត ប៉ុន្តែត្រូវបានសមត្ថកិច្ចប្រដាប់ដោយខែល និងតំបងប្រមាណ ២០០នាក់ រារាំង។
ព្រះសង្ឃព្រះនាម ប៊ុត ប៊ុនតេង ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ មានសង្ឃដីកាថា អ្នកទាំង២១នាក់នោះ ពុំមានកំហុសដូចការចោទប្រកាន់របស់តុលាការទេ។ ព្រះអង្គ មានសង្ឃដីកាបន្តថា អាជ្ញាធរមិនគួរប្រើហិង្សាបង្ក្រាបទៅលើកម្មករដែលតវ៉ាដោយសន្តិវិធី និងចាប់ពួកគេដាក់ឃុំឃាំងនោះទេ។ ព្រះអង្គស្នើសុំឲ្យតុលាការពិចារណាឡើងវិញ ដោយដោះលែងអ្នកទាំង២១នាក់ និងទម្លាក់បទចោទទៅលើអ្នកទាំង២៣នាក់នោះ។
សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃអង្គារនេះ បដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់អ្នកជាប់ឃុំទាំង២១នាក់ ដោយលើកហេតុផលថា សំណុំរឿងមានសហចារីច្រើនអាចប៉ះពាល់ដល់ដំណើរការសវនាការ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងដោយសារសំណុំរឿងកំពុងស្ថិតក្នុងនិតិវិធីស៊ើបអង្កេត៕
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
ការប្រមូលផ្តុំគ្នានៅនឹងមុខវាំងដើម្បីអោយវត្ថុសាកសិទ្វិជួយដោះលែងវីរះបាតុករ
មិនមែនប្រមូលផ្តុំគ្នានៅមុខវាំងដើម្បីអោយសីហា មុនីជួយទេពីព្រោះប្រជារាស្រ្ត
ដឹងថាស្តេចស្រុកខ្មែរគ្នានប្រយោជន៏សំរាប់ពួកគាត់ទេ។
the new king that take over the king NORODOM SIHANOU. that was SIHANOU son have no response or implement to political stand off that this nation facing in extremely bad situation. it just like what I said HUN SEN CPP government have been taken royal families hostage. we can not blaming to the king for not response to this matters. when the black cloud is gone we will see the clear sky. peace to all CAMBODIAN
នេះមកពីយើងបានផ្តើមគំនិត និងបង្កើតរឿងឲ្យចូលគុក ដូចនេះ។ សូមពិនិត្យខ្លួនឯងឡើងវិញ ថាមកពីអ្វី? កន្លងមកក្រុមយើងបានរំលោភសិទ្ធិគេច្រើនណាស់ ហើយថ្ងៃនេះ ចូរឈប់បន្តទៀតទៅ!
អ្នកជាប់គុក វាពិតជាជាប់ហើយ តែមិនជាប់មួយជីវិតទេ។ ឲ្យវាជាប់សិនទៅ ដើម្បីបានរៀនសូត្រខ្លះពីសិទ្ធិមនុស្ស កុំឲ្យចេះតែគិតថា មានតែឯងទេដែលមានសិទ្ធិនោះ!
យើងមានសិទ្ធិវាយបំផ្លាញគេ ដូចនេះយើងក៏មានសិទ្ធិចូលគុកដែរ។ យើងមានសិទ្ធិបិទផ្លូវសាធារណៈ ដូចនេះយើងក៏ត្រូវមានសិទ្ធិឡើងតុលាកាដែរ។ នេះហើយសិទ្ធិមនុស្ស។ ឲ្យរៀន ៦ ខែអីសិនទៅ។
ឮថា សង្ឃ ស្អី ប៊ុត ប៊ុនតេងនេះ ចង់ដុតខ្លួនឬ? កណា មានសាំងណា៎!