​គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ខ្លួន​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ដោយ​ស្នើ​ឲ្យមាន​ការបោះឆ្នោត​មុន​អាណត្តិ​​

ដោយ៖​ ជន ស្រីណុច​
ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ (រូបថត៖ តាំង វីដា)

​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ចន្ទ​នេះ បង្ហាញ​ជំហរ​ជាថ្មី​ម្តងទៀត ថា​ខ្លួន​ចង់​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​កម្ពុជា ប្រកប​ដោយ​សន្តិវិធី បន្ទាប់​ពី​មេ​បក្ស​ប្រឆាំង​មួយ​នេះ វិល​ត្រឡប់​មកពី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង​កូរ៉េខាងត្បូង។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ ប្រាប់​VOD នៅ​ថ្ងៃ​អង្គារ​ទី​១១ នេះ​ថា បណ្តា​ប្រទេស​ធំៗ​នៅ​អឺរ៉ុប ក៏ដូចជា​ពលករ​នៅ​ប្រទេស​កូរ៉េខាងត្បូង មាន​ការគាំទ្រ លោក សម រង្ស៊ី យ៉ាងខ្លាំង នៅពេលដែល​លោក​បាន​ដាក់​ញត្តិ​សុំ​អន្តរាគមន៍ ទៅ​ដល់​រដ្ឋាភិបាល​កម្ពុ​ជា ឲ្យមាន​ការគោរព​សិទ្ធិមនុស្ស។ លោក​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លើ​បញ្ហា​ប្រទេស​ជាតិ និង​ទាមទារ​ឲ្យមាន​ការកែទម្រង់​ការបោះឆ្នោ​ត និង​សុំឲ្យ​មាន​ការបោះឆ្នោ​តមុន​អាណត្តិ​ជាដើម។

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​វិល​មក​កាន់​ប្រទស​កម្ពុជា​វិញ កាលពី​រាត្រី​ថ្ងៃ​ចន្ទ ក្រោយពី​បាន​ចាកចេញ​ពី​កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា ធ្វើដំណើរ​ទៅ​ទីក្រុង​ហ្ស៊ឺ​ណែ​វ ប្រទេស​ស្វីស ដើម្បី​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់ អង្គការសហប្រជាជាតិ និង​ស្តាប់​របាយការណ៍​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ ក្រោយមក​លោក បាន​ធ្វើដំណើរ​ទៅ​ប្រទេស​អាល្លឺម៉ង់ ប៊ែល​ហ្សិ​ក និង​បារាំង ដើម្បី​ជួប​ជាមួយ​បណ្តា​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំងនោះ ពិភាក្សា​នយោបាយ​ការទូត អស់​ពេល​ជាង​មួយ​សប្តាហ៍ ហើយ​លោក​ក៏​បន្ត​ទៅ​ជួប​ជាមួយ​អ្នកគាំទ្រ​គណបក្ស​របស់​លោក​ក្នុងប្រទេស កូរ៉េខាងត្បូង​កាលពី​ថ្ងៃអាទិត្យ៕​

សូមសរសេរមកកញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

13 Responses to "​គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ខ្លួន​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ដោយ​ស្នើ​ឲ្យមាន​ការបោះឆ្នោត​មុន​អាណត្តិ​​"

  1. សូយទៅបាត់ ! បើខាងសង្គ្រោះជាតិ នៅតែប្រកាន់ជំហរ យ៉ាងដូច្នេះ។ ខាងសភាឯកបក្សបាន

    ប្រឹងដាក់គំនាប មានដូចជា បកស្លាកលេខរថយន្តលេខ ០៧២  បង្វែប្រាក់ខែរដ្ឋសភាខាងបក្ស

    ប្រឆាំង ៥៥ នាក់ចូលទៅក្នុងធនាគាររដ្ឋវិញ ក៏នៅតែមិនព្រមចូលសភាទៀត។ មានវិធីអ្វីទៀត

    ទេ ? ប្រឹងសំពងទី១ ក៏កើតរថយន្តទំនើប ២ គ្រឿងថ្មីស្រឡាង។ សំពងលើកទី២ ក៏នាំគ្នាចេញ

    ទៅរកការគាំទ្រពីអន្តរជាតិ និងពន្លឿនឲ្យមានការបោះឆ្នោតមុនអាណត្តិទៅវិញ។ វិលក្បុងមើល

    រឿងភាគ សាមកុក លែងចូល ទៅហ្មង!។

  2. chheko says:

    I wish cnrp succeed for hept our contries.

  3. អ្នកធ្វើស្រែ says:

    វាមិនផេះកណ្ដាលចង្ក្រានស្អីទេលោកយឹមសុវណ្ណអើយ​ ចៀសស្លៀកក្បិនពាក់អាវកត្រង់ចូលវាំងមិនរួចទេ គ្មានក្រឡាគេចវេះទៅជើងមេឃឯណាទេ!!!

  4. ហុង(LDP) says:

    ចង់ចចាគ្នា។ជំហររបស់គណបក្សប្រជាជនមិនបោះឆ្នោតមុនអណ្ណត្តិទេ ឯគណបក្សសង្គ្រោះជាតិ
    ទាមទារការបោះឆ្នោតមុនអណ្ណត្តិ តើអាចចចាគ្នាត្រូវដែរឬទេ?បើឳបមាថាបោះឆ្នោតទៅគណបក្ស
    សង្គ្រោះជាតិឈ្នះ ប៉ុន្តែគណបក្សប្រជាជនគាត់មិនព្រមហើយដឹកនាំធ្វើបាតុកម្មទាមទារការបោះឆ្នោត
    ឡើងវិញ តើយើងអាចមានពេលកសាងជាតិដែរឬទេ?កុំភ្លេចថាអ្វីដែលគណបក្សសង្គ្រោះជាតិធ្វើរាល់
    ថ្ងៃនេះ នៅថ្ងៃអនាគតគណបក្សប្រជាជនក៏អាចដឹកនាំធ្វើបានដូចគ្នានៅពេលគាត់ចាញ់ឆ្នោត។តើ
    អ្នកដែលគាំទួ្រគណបក្សសង្គ្រោះជាតិ ពិសេសអ្នកដែលដើរស្រែកតាមថ្នល់ថាហ៊ុន សែនអើយចុះ
    ចេញទៅៗៗៗមានបានគិតគូរដល់ចំណុចនេះដែរឬអត់?មិនចូលរួមនយោបាយជាបញ្ហាមួយ។ចូល
    រួមទាំងងងិតងងល់ជាបញ្ហាមួយទៀត។អ្វីដែលត្រឹមត្រូវនោះគឺចូលរួមនយោបាយដោយយល់ច្បាស់
    ប្រកបដោយទស្សនវិស័យភ្លឺថ្លា ទើបអាចនាំជាតិទៅដល់គោលដៅបាន៕

  5. ប្រជាពលរដ្ឋ says:

    ស.ម ហ៊ុន សែន លេងល្បែង នយោបាយ ប្រជាធិបតេយ្យ ចាញ់ ប្រជាពលរដ្ឋខ្មែរ ! ស.ម ហ៊ុន សែន

    ក៏ កែប្រែ នយោបាយ ចុងកាណុងកាំភ្លើង គំរាមកំហែង មួលបង្កាច់ ចាប់ដាក់គុក វ៉ៃ បាញ់សម្លាប់ !

  6. អ្នកធ្វើស្រែ says:

    ការភ្ជួររាស់មិនមែនជាដំបៅរបស់ផែនដីទេ។អាចម៍បំណះណាដែលមិនមានគុណប្រយោជន៍ដល់ការលូត លាស់ដំណាំស្រូវ លើកវាគ្រវាត់ចោលលើភ្លឺស្រែទុកឲ្យគេដើរជាន់ទៅ។ពលរដ្ឋក៍ដូច្នោះដែរ អ្នកណាធ្វើ សកម្មភាពបំផ្លាញជាតិយកវាទៅដាក់កន្លែងដោយឡែកទៅ តើចង់យ៉ាងម៉េចទៀត?????????!!!ហា!!

  7. bol says:

    ចេះតែនិយាយគ្មានដឹងស្អីនេះទៅ!
    កុំយករឿងប្រទេសថៃមកភូតភរប្រជាជន។
    មកដល់ម៉ោងនេះ គេពុំដែលឮរដ្ឋាភិបាលប្រទេសមហាអំណាចណា ឬអគ្គលេខាធិការ អសប. និយាយថា តម្រូវឲ្យកម្ពុជាត្រូវតែបោះឆ្នោតមុនអាណត្តិស្អីនោះទេ។ សូម្បីតែការបង្ហើបពាក្យ អ្វីមួយក៏គ្មានដែរ។
    អាមេរិក អសប. និងសហគមន៍អឺរ៉ុប គេនិយាយតែពីរឿងឲ្យគណបក្សទាំងពីរត្រូវជជែកគ្នាទៅ។
    ធ្លាប់គិតថា ម្សៀរ យឹម សុវណ្ណ នេះ គ្រាន់បើរដែរ តែដល់រៀនតាមសម រង្ស៊ីយូរទៅៗ ឡឺកឺនិយាយគ្មានដឹងអី។
    រៀនឡើងវិញ រៀនឲ្យដូចពីមុន គឺកុំឡឺកឺអញ្ចឹង។

  8. Kdor TOM says:

    អា Bol អាអាចម៌

  9. bol says:

    Kdor TOM
    February 12, 2014 at 9:55 am

    អា Bol អាអាចម៌
    ________________
    Bol និយាយត្រូវពេកមែនទេ?

  10. សុំញោះលោក អ្នកខាងសភាឯកបក្ស បន្តិចទៅចុះ !។ មានលោក អ្នកខ្លះ បានលើកឡើងថា បើ

    ពេលខាងមុខនេះ បក្សប្រជាជន ជាអ្នកចាញ់ការបោះឆ្នោត នឹងមានការអនុវត្តសងសឹកធ្វើដូចគ្នា

    នឹងខាងបក្សសង្គ្រោះជាតិ វិញផងដែរ។ ខ្ញុំថា ធ្វើទៅវាមិនរួច ដោយសារ អ្នកដឹកនាំខាងបក្ស

    ប្រជាជន ប្លុកប្រទេសសេរីនិយមមិនសូវរាក់ទាក់ ហើយម្យ៉ាងទៀតខាងបក្សសង្គ្រោះជាតិច្បាស់

    ជាមានសមត្ថភាពជំរុញបក្សឈ្នះឆ្នោតទាំងអស់ ឲ្យចូលរួមប្រជុំរដ្ឋសភា…។ លោក អ្នកពិតជា

    មេដឹកនាំផ្លុំផេះមិនហុយ ដោយសារញុះញង់សមាជិកសភា ៥៥នាក់ឲ្យចូលប្រជុំរដ្ឋសភាមិនបាន។

  11. ហុង(LDP) says:

    សុំញោះលោក អ្នកខាងសភាឯកបក្ស បន្តិចទៅចុះ !។ មានលោក អ្នកខ្លះ បានលើកឡើងថា បើ
    ពេលខាងមុខនេះ បក្សប្រជាជន ជាអ្នកចាញ់ការបោះឆ្នោត នឹងមានការអនុវត្តសងសឹកធ្វើដូចគ្នា
    នឹងខាងបក្សសង្គ្រោះជាតិ វិញផងដែរ។ ខ្ញុំថា ធ្វើទៅវាមិនរួច ដោយសារ អ្នកដឹកនាំខាងបក្ស
    ប្រជាជន ប្លុកប្រទេសសេរីនិយមមិនសូវរាក់ទាក់ ហើយម្យ៉ាងទៀតខាងបក្សសង្គ្រោះជាតិច្បាស់
    ជាមានសមត្ថភាពជំរុញបក្សឈ្នះឆ្នោតទាំងអស់ ឲ្យចូលរួមប្រជុំរដ្ឋសភា…។ លោក អ្នកពិតជា
    មេដឹកនាំផ្លុំផេះមិនហុយ ដោយសារញុះញង់សមាជិកសភា ៥៥នាក់ឲ្យចូលប្រជុំរដ្ឋសភាមិនបាន។
    ——————————————-
    មិនបាច់ប្រើពាក្យថាញោះទេ។ខ្ញុំគ្រាន់តែលើកឡើងពីអ្វីដែលក្រុមសង្គ្រោះជាតិធ្វើសព្វថ្ងៃ។
    គ្រាន់តែការធ្វើបាតុកម្មមានទាក់ទងអីនឹងគុម្មុនីស្ដ ឬសេរី?ធ្វើបាតុកម្មដើម្បីផ្ដួលគ្នា ដើម្បីកាច់គ្នា
    តើទៅពឹងអីដល់បរទេស បើមន្ត្រីរបស់គណបក្សប្រជាជនសុទ្ធតែអ្នកមានគ្រាក់ៗ។ត្រឹមមនុស្ស
    ៥០-៦០ម៉ឺននាក់ស្មានថាគណបក្សប្រជាជនប្រមូលមកមិនបានឬ?កុំថាគណបក្សប្រជាជនឈ្នះ
    ឆ្នោត ដែលមានហេតុផលត្រឹមត្រូវដើម្បីការពារជ័យជំនះរបស់គាត់ បើគាត់ចាញ់ហើយមិនឲ្យតើ
    ធ្វើអីគាត់កើត?កាល៩៣ទ័ពអ៊ុនតាក់នៅផង នៅមិនវាយ។ហៅបរទេសមកវាយទម្រាំឈ្នះចាញ់
    ខ្ទេចខ្ទីរប្រទេសគ្មានសល់។តើនរណាទទួលខុសត្រូវ?ខ្ញុំមើលឃើញថា គណបក្សសង្គ្រោះជាតិ៖
    ១.មិនឈ្នះគណបក្សប្រជាជន
    ២.បើឈ្នះអាចគេមិនឲ្យ
    ៣.បើឲ្យអាចប៉ែងជើង(តាមរយៈបាតុកម្មទាមទារឲ្យបោះឆ្នោតឡើងវិញ ទាមទារបោះឆ្នោតមុន
    អណ្ណតិ្ត ទាមទារនេះនោះ)ព្រោះប៉ូលីស ទាហានសុទ្ធតែខ្សែល្អរបស់ហ៊ុ​ន សែន។គាត់គ្រាន់ញាក់
    ចិញ្ចើមបន្តិចទៅលទ្ធផលពិតជាអាណោចអាធមមិនខាន)។មាននរណាគេចង់បានពួកអាថោក
    ៥៥នាក់ទៅឈ្លោះនៅសភាធ្វើអីទេ កុំឲ្យតម្លៃខ្លួនឯងខ្ពស់ពេក(៥០%+១)ទេ៕

  12. khmer angkor says:

    cpp did alot of trick and did cheated alot and killing alot of our nationalish.if they are nationalish want to build the country together cpp should compromise and ajust the position for cnrp like 1993 hun-sen wanted.but cpp very cunning trick to serve only veitnames.hun-sen love power never improve to cambodian people .only 5% middle class 95% poor and the national road very bad everywhere.bad management every where,corruption everywhere from the top to buttom.hun-sen and his cpp group become richer and richer make a big gap between poor and rich.students finish school no jods no future life.in the future if cnrp become the government there wont be dictator only two term otherwise i will be blush off.

  13. ឥឡូវនេះគេចង់និយាយ មានន័យថា មេដឹកនាំខ្មែរនិយមកុម្មុយនិស្ត កំពុងតែមានកម្លាំងខ្យល់

    ខ្សោះខ្សោយ ផ្លុំផេះមិនហុយ។ ហេតុអ្វីបានជា ៥៥ នាក់មិនព្រមរករឿង មេដឹកនាំបក្សសង្គ្រោះ

    ជាតិ អំពី រឿងអត់បើកប្រាក់ខែ ?។ មកពី ៦៨ នាក់ផ្លុំផេះអត់ហុយ។ យល់អត់ ?។