ដោយ ម៉ម មុនីរតន៍
2014-02-11
RFA

ភរិយា លោក វន់ ពៅ ផ្ដល់បទសម្ភាសន៍ក្រោយការសម្រេចរបស់សាលាឧទ្ធរណ៍ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤។ RFA/Sochivy
ចៅក្រមស៊ើបសួរនៃសាលាឧទ្ធរណ៍ បានសម្រេចបន្តឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស និងកម្មករ ២១នាក់ដដែល បន្ទាប់ពីជំនុំជម្រះក្នុងសំណុំរឿងសុំនៅក្រៅឃុំបណ្ដោះអាសន្ន។ ភ្លាមៗក្រោយសេចក្ដីសម្រេច ទាំងសកម្មជនដីធ្លី សហជីព និងសាច់ញាតិជនជាប់ចោទ ចាត់ទុកថា សេចក្ដីសម្រេចរបស់ចៅក្រមនៃសាលាឧទ្ធរណ៍នេះ គឺស្ថិតក្រោមឥទ្ធិពលនយោបាយ និងអំពើពុករលួយ ជាពិសេស ជាតុលាការពុំមានភាពឯករាជ្យ។
«សំឡេងរបស់ប្រជាពលរដ្ឋយំ និងស្រែកជេរនៅមុខសាលាឧទ្ធរណ៍»
នេះជាសំឡេងស្រែកដង្ហោយរកយុត្តិធម៌របស់សាច់ញាតិអ្នកជាប់ឃុំ និងសកម្មជនតស៊ូក្នុងរឿងដីធ្លី ក្រោយពីពួកគេដឹងថា ជនជាប់ចោទទាំង ២១នាក់ ពុំត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
រស់នៅរាជធានីភ្នំពេញ លោកស្រី ប៉ាន់ ស៊ីណា ដែលមានកូនប្រុសឈ្មោះ គុណ សម្បត្តិពិសិដ្ឋ ដែលត្រូវបន្តឃុំខ្លួន ក្នុងចំណោមអ្នកជាប់ឃុំ ២០នាក់ផ្សេងទៀត ថ្លែងថា លោកស្រីចង់ឲ្យតុលាការដោះលែងកូនប្រុសរបស់ខ្លួន ដែលកំពុងមានរបួសធ្ងន់ធ្ងរបាក់ដៃ ឲ្យមានសេរីភាពឡើងវិញ។ លោកស្រីបន្តថា ការពិតកូនប្រុសរបស់លោកស្រីពុំបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ឡើយ។ ហេតុនេះ តុលាការគប្បីដោះលែងដោយគ្មានលក្ខខណ្ឌ។
«សំឡេង»
ចំណែកតំណាងក្រុមសហជីព តំណាងប្រជាពលរដ្ឋ សកម្មជនដីធ្លីតំបន់បឹងកក់ បុរីកីឡា និងសហគមន៍ថ្មីគោល ពួកគេបានហៅការសម្រេចរបស់ចៅក្រមសាលាឧទ្ធរណ៍ តម្កល់ការសម្រេចរបស់ចៅក្រមស៊ើបអង្កេតរបស់សាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនសកម្មជនការពារសិទ្ធិមនុស្ស និងកម្មករនៅពេលនេះថា គឺជារឿងអយុត្តិធម៌។ ជាពិសេស នោះ គេចោទថា តុលាការពុករលួយ និងជាកូនអុករបស់អ្នកនយោបាយ។
«សំឡេង»
មនុស្សប្រមាណ ៣០០នាក់ ដែលមកពីសហជីព ព្រះសង្ឃ សកម្មជនសិទ្ធិមនុស្ស សហគមន៍ដីធ្លី និងប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ផងបានប្រមូលផ្ដុំគ្នាកកកុញនៅខាងមុខសាលាឧទ្ធរណ៍។
លោក ណៃ វ៉ង់ដា មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់សមាគមអាដហុក (Adhoc) ថ្លែងថា វាជាប្រការគួរឲ្យសោកស្ដាយចំពោះសេចក្ដីសម្រេចរបស់តុលាការនៅពេលនេះ ដែលបន្តឃុំខ្លួន។ លោកគិតថា ចំណាត់ការនេះនឹងនាំឲ្យមានហិង្សាផ្ទុះឡើង។
ក្រុមអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលសវនាការ ហៅការសម្រេចក្ដីនេះថា ទំនងជារងឥទ្ធិពលផ្នែកនយោបាយច្រើនជាង។ ហេតុនេះ ជនជាប់ឃុំទាំង ២១នាក់ ទំនងត្រូវដោះលែងម្នាក់ម្ដងៗ ឬជាក្រុម ឬអាចប្រៀបធៀបថា ដូចជាការបង់រំលោះការប្រាក់ ឬបង់ផ្ដាច់តែម្ដង នៅក្រោយការជាប់គាំងផ្នែកនយោបាយត្រូវដោះស្រាយរួច។
បន្ទាប់ពីដឹងលទ្ធផលនៃសវនាការថា ជនជាប់ចោទទាំង ២១នាក់ ត្រូវបានចៅក្រមបដិសេធការស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្ន អ្នកចូលរួមស្ដាប់សវនាការនៅខាងក្រៅរបងឯណេះវិញ ព្យាយាមសម្រុកចូលទៅខាងក្នុងបរិវេណសាលាឧទ្ធរណ៍ ប៉ុន្តែការចូលនេះ មានស្ត្រីប្រមាណ ៣នាក់ប៉ុណ្ណោះ ត្រូវគេអនុញ្ញាត។ លើសពីនេះ ពួកគេបានចោទប្រកាន់ និងស្ដីបន្ទោសស្ថាប័ននេះថា ធ្វើសេចក្ដីសម្រេចស្ថិតក្រោមសម្ពាធរបស់អ្នកនយោបាយ។
«សំឡេង»
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺពីមន្ត្រីរដ្ឋាភិបាលមួយចំនួន និងលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បានភ្លាមៗទេ ដោយពុំមានអ្នកទទួលទូរស័ព្ទ។
កម្លាំងបង្ក្រាបបាតុកម្ម និងកងសន្តិសុខសាលាខណ្ឌដូនពេញ ជាច្រើននាក់ ត្រូវគេដាក់ពង្រាយដើម្បីត្រៀមបង្ក្រាបប្រឆាំងក្រុមអ្នកចូលរួមស្ដាប់សវនាការ។ នៅនាទីចុងក្រោយ ក្រុមអ្នកតវ៉ាមួយចំនួន ដោយរួមទាំងព្រះសង្ឃផង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះរារាំងម្ដងជាពីរដងនៅខាងមុខព្រះបរមរាជវាំង ខណៈពួកគេព្យាយាមស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ។ ប៉ុន្តែ សកម្មភាពនេះពុំបណ្ដាលឲ្យមានការប៉ះទង្គិចគ្នាណាមួយឡើយ។
លោក ចាន់ សុវ៉េត មន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក ចាត់ទុកថា បើទោះជាតុលាការមានឆន្ទានុសិទ្ធិធ្វើសេចក្ដីសម្រេចក៏ដោយចុះ ប៉ុន្តែថា ការសម្រេចរបស់តុលាការ មិនដោះលែងនេះនឹងបង្កើតជាការប្រឈមខ្ពស់ទៅវិញនៅពេលខាងមុខ។
«សំឡេង»
ចំណែកប្រធានសហជីពធំៗមាន លោក រ៉ុង ឈុន លោក អាត់ ធន់ លោក ប៉ាវ ស៊ីណា និងលោក សរ មូរ៉ា ព្រមទាំងសម្ព័ន្ធសហជីពមួយចំនួនទៀត ព្រមានរួចហើយថា មហាបាតុកម្ម និងកូដកម្ម នឹងត្រូវផ្ទុះឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តើតុលាការអន្តរជាតិនឹងពិនិត្យមើលបណ្ដឹងប្រឆាំងរដ្ឋាភិបាលកម្ពុជាឬទេ?
- សាលាឧទ្ធរណ៍តម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងលើរឿងក្ដីមនុស្ស២១នាក់
- សង្គមស៊ីវិលធ្វើយុទ្ធនាការទាមទារឲ្យដោះលែងមនុស្ស២១នាក់
- តំណាងកសិករនៅស្វាយរៀងដាក់ញត្តិទាមទារឲ្យដោះលែងអ្នកជាប់ឃុំ២១នាក់
- សហជីពធំ៣លើពិភពលោកគ្រោងជួបគ្នានៅតាមបណ្ដាស្ថានទូតខ្មែរ
- កម្មករ២នាក់ក្នុងចំណោម២៣នាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
- សមត្ថកិច្ចកម្ពុជាបដិសេធសហការជាមួយមេធាវីអន្តរជាតិករណីនៅផ្លូវវ៉េងស្រេង
- តុលាការក្រុងភ្នំពេញដោះលែងកម្មករ២នាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
- ប្រធានពន្ធនាគារខេត្តបាត់ដំបងរងការចោទថារារាំងមេធាវីចូលជួបកូនក្ដី
ចេះតែប្រតិកម្មប្រឆាំងនឹងច្បាប់ទៅ កុំគិតពីកំហុសរបស់ខ្លួនឲ្យសោះ។
ពលរដ្ឋរាប់លាននាក់ដែលពេញចិត្តនឹងការសម្រេចរបស់ឧទ្ធរ។ គេភ័យណាស់ ភ័យនឹងពួកនេះ ដែលនឹងមកបង្ករឿងចលាចលក្នុងសង្គមទៀត។
ណែនាំប្តី ណែនាំបងប្អូន ណែនាំមិត្ត របស់យើងកុំឲ្យចូលរួមសកម្មភាពអនាធិបតេយ្យនេះទៀតទៅ ហើយទទួលស្គាល់កំហុសរបស់យើងទៅ ក្រែងតុលាកាអាចពិនិត្យមាត្រាច្បាប់ណាមួយ បន្ថយបន្ទុកចោទប្រកាន់ និងដោះលែងបានឆាប់។
sorry girl., ur husband was deserved to treat liked this, he was a troubled maker every days to Khmer society, I wishes him,that, he can stay more longer in jail,,
I wishes that, one day this situation will happened to you and your family, iphone5….
អាសមរង្សុីជាដើមចម ទោសវាត្រូវជាប់គុក តែក្រោយប្រមុខរដ្ឋាភិបាលនិង
ព្រះមហាក្សត្រលើកលែងទោស វារួចខ្លួនវាស្រែកថាខ្ញុំគ្មានទោសទេ គេចោទ
គេចាប់ទាំងអយុត្តិធម ពួកនេះដូចគ្នា ហានលែងសាកមើល អ្នកចោទអ្នក
ចាប់ខុសទាំងស្រុង ។ម្នាលចោរលួចចោរប្លន់ទាំងឡាយ!ជនល្មើសច្បាប់ទាំង
ឡាយ!ពេលសមត្ថកិច្ចចាប់គ្នីគ្នាអ្នកយកទៅដាក់គុក សូមប្រមែប្រមូលគ្នីគ្នាមក
ធើបាតុកម្មបង្ខំអោយសមត្ថកិច្ចដោះលែងទៅល្អហើយ…
ខ្ញុំថាមិនត្រូវដោះលែង!!!តើក្រុមវាណឹង វាអាចទាញស្រុកខ្មែរអោយក្រឡាប់
បានដែរឬទេ???