សាលា​ឧទ្ធរណ៍​បដិសេធ​ការសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​សិទ្ធិ​មនុស្ស​និង​កម្មករ

ជនរង​គ្រោះ​ដី​ធ្លី​នៅ​តំបន់​បឹង​កក់​ប្រមាណ​ជាង​២០០​នាក់ រួមទាំងអ្នកស្រី យ៉ោម បុប្ផា (ស្តាំ) ផងដែរ ​​ បាន​ស្រែក​យំ​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ។

ហេង រស្មី
12 កុម្ភៈ 2014
វីអូអេខ្មែរ

ភ្នំពេញ — សម្រែក​ទ្រហ៊ោយំ​បាន​ឮ​ខ្ទរខ្ទារ​ក្នុង​បវិវេណ​សាលា​ឧទ្ធរណ៍​ក្បែរ​ព្រះបរម​រាជវាំង បន្ទាប់​ពី​ការប្រកាស​សេចក្តី​សម្រេច​របស់​តុលាការដែល​បដិសេធ​មិន​ព្រម​ឱ្យ​សកម្មជន​ការពារ​សិទ្ធិមនុស្សនិង​កម្មករ​ចំនួន​២១​នាក់ ​បាន​នៅ​ក្រៅឃុំ​តាម​ការស្នើសុំ។

ក្រុម​អ្នក​គាំទ្រ​ដល់​សកម្មជន​ទាំង​នោះ​ស្រែក​ថា៖

«លោក​ចៅ​ក្រម​ចេញ​មក​សង​យុត្តិធម៌​ឱ្យ​ពួក​យើង​វិញ​មក។ ​ហេតុ​អ្វី​បាន​ជាអស់​លោក​ប្រើប្រាស់នូវ​ប្រព័ន្ធ​តុលាការ​របៀប​នេះ? ​ពួកខ្ញុំ​១៣​នាក់រង​នូវ​ភាព​អយុត្តិធម៌​ម្តង​ហើយ ​ហេតុអ្វី​ផ្តល់​នូវភាព​អយុត្តិធម៌​មក​ដល់​ពួក​គាត់​ទៀត?»។

លោក​ ឃុន លាង​ ម៉េង​ ប្រធាន​ចៅ​ក្រម​ជំនុំជម្រះ​របស់​សាលាឧទ្ធរណ៍ ​បាន​សម្រេច​ដម្កល់​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ ដោយ​បន្តឃុំ​ខ្លួន​តំណាង​សហជីព​និង​ក្រុម​កម្មករនៅ​ក្នុង​ពន្ធនាគារ​ ម៣ ​ត្រពាំង​ផ្លុង​ដដែល។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មេធាវី​ការពារ​ក្តី​ជន​រងគ្រោះ។

សវនាការ​របស់​សភា​ព្រហ្មទណ្ឌ​ស៊ើប​សួរ​នៃ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ធ្វើ​ឡើង​ដោយកំបាំង​មុខលើ​សំណុំ​រឿង​ស្នើសុំ​ឱ្យ​នៅ​ក្រៅ​ឃុំជនជាប់​ចោទ​២១​នាក់​ ហើយ​បាន​ចំណាយ​ពេល​អស់​ជាង​បី​ម៉ោង។ ​សវនាការ​នេះ​បាន​ធ្វើ​ឡើង​ជា​អសាធារណៈ។ ក្រុម​អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ សមាជិក​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ និង​អ្នក​កាសែត​មិន​អនុញ្ញាត​ឱ្យ​ចូល​ស្តាប់​ក្នុង​អង្គ​សវនាការ​ឡើយ ​លើក​លែង​តែ​មេធាវី​ការពារ​ក្តី​ចំនួន​១០​រូប​តែ​ប៉ុណ្ណោះ។

លោក​ ឃុន លាង​ម៉េង​ ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​ត្រូវ​បាន​មេធាវី​ការពារ​ក្តី​ស្រង់​សំដី​មក​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ មូលហេតុ​ដែល​តុលាការ​មិន​សម្រេច​ដោះ​លែង​ជនជាប់​ចោទ​ឱ្យ​នៅ​ក្រៅ​ឃុំ​ពីព្រោះ​ថា វាអាច​បង្ក​ឱ្យ​មាន​ភាព​ចលាចល​សន្តិសុខ​សាធារណៈ​និង​បើ​ឱ្យ​ជន​ជាប់​ចោទ​នៅ​ក្រៅ​ឃុំ​ គឺ​មិន​អាច​រក្សា​ជូន​ជន​ជាប់​ចោទ​តាម​នីតិវិធី​របស់​តុលាការ។

អ្នក​ស្រី​ ប្រាក់ សុវណ្ណរី​ អាយុ​៣០​ឆ្នាំ​ ភរិយា​លោក ​វន់ ពៅ​ និង​កូន​ប្រុស​អ្នក​ស្រី​បាន​ទ្រហ៊ោយំ​នៅ​ពេល​ដែល​អ្នក​ស្រី​បាន​ឮ​ការ​បដិសេធស្នើ​សុំ​ឱ្យ​នៅ​ក្រៅ​ឃុំ។

អ្នក​ស្រី​បាន​និយាយ​ថា​ អ្នក​ស្រី​នឹង​ប្តឹង​ទាស់​ទៅ​កាន់​តុលាការ​កំពូល​ទៀត​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​សាលាឧទ្ធរណ៍។

លោក​ស្រី​និយាយ​ថា៖

«ក្នុង​នាម​ខ្ញុំជា​ភរិយា​លោក​ វន់ ពៅ​ ខ្ញុំ​គិត​ថា ​រដ្ឋាភិបាល​ហើយ​នឹង​តុលាការ​សាលា​ឧទ្ធរណ៍​មិន​សម​ថា​ មិន​ដោះ​លែង​គាត់ឱ្យ​នៅ​ក្រៅ​ឃុំទេ។ នៅ​ពេល​ដែល​តុលាការ​មិន​អនុញ្ញាត​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ​មាន​ន័យ​ថា ​រដ្ឋាភិបាល​យង់​ឃ្នង​មែន​ទែន​ដែល​ធ្វើ​បាប​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឯង»។

លោក​ សំ សុខគង់​ មេធាវី​ការពារ​ក្តី​ឱ្យ​ជន​ជាប់​ចោទ​បាន​ស្តី​បន្ទោស​តុលាការ​ថា ​មាន​ភាព​មិន​ត្រឹម​ត្រូវ​ ហើយ​លោក​មិន​ប្តឹង​ទាស់​ចំពោះ​សេចក្តី​សម្រេច​នេះ។

លោក​និយាយ​ថា៖​ «​ក្រុម​មេធាវី​របស់​ពួក​ខ្ញុំ​ទាំង​អស់​គ្នា​និង​មាន​បំណង​ប្តឹង​ទៅ​តុលាការ​កំពូល​ចំពោះ​សេចក្តី​សម្រេច​នេះ​ ​ដោយ​សារ​សេចក្តី​សម្រេច​នេះ​ពុំ​មាន​លក្ខណៈ​ត្រឹម​ត្រូវ​នៅ​ឡើយ»។

នៅ​ខាង​ក្រៅ​អគារ​តុលាការក្រុម​សហជីព​និង​អ្នក​រង​គ្រោះ​ដី​ធ្លី​នៅ​តំបន់​បឹង​កក់​ប្រមាណ​ជាង​២០០​នាក់​ បាន​ឈរ​ស្រែក​ទាម​ទារ​ឱ្យ​តុលាការ​ដោះ​លែង​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ ​ហើយ​ក្រោយមក​បាន​នាំ​គ្នា​ទៅ​បួង​សួង​នៅ​ពីមុខ​ព្រះអង្គដង​កើ​វិញ ​ក៏ប៉ុន្តែ​ មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង​ការ​បួង​សួង​នេះ​ត្រូវ​បាន​កង​កម្លាំង​មាន​សមត្ថកិច្ច​វាយ​បំបែក។

សកម្មជន​ទាំង​នោះ​បាន​ស្រែក​ថា៖

«ពួក​យើង​ទាមទារ​នូវ​សេរីភាព​ទាមទារ​នូវ​ប្រាក់​ឈ្នួល។ យើង​មិន​បាន​ទាមទារ​ឱ្យ​អស់​លោក​ណា​ចុះ​ចេញ​ឬ​មិន​ចុះ​ចេញ​យើង​អត់​ខ្វល់ទេ។ ​យើង​ខ្វល់​តែ​ប្រជាពលរដ្ឋ​យើង​មាន​ប្រាក់​ឈ្នួល​សមរម្យ»។​

លោក​ នី ចរិយា​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​មាន​ប្រសាសន៍​ថា​ការ​សម្រេច​មិន​ដោះ​លែង​កម្មករ​ទាំង​២១​នាក់​អាច​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ។

លោក​និយាយ​ថា៖​ «​អ្នក​ទាំង​២៣​នាក់​នេះ​គឺ​សុទ្ធតែ​ជាអ្នក​បាន​បង្ហាញ​មុខ​ក្នុង​ការ​គាំទ្រ​ទៅ​លើ​គណបក្ស​សង្គ្រោះជាតិ ហើយ​ខ្ញុំ​យល់​ថា​ការ​សម្រេច​សេចក្តី​ដែល​មាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​រឿង​នយោបាយ​ជាអំពើ​ល្មើស​ច្បាប់​ទាំង​សាលា​ឧទ្ធរណ៍​ទាំង​សាលា​ដំបូង»។

ជនជាប់​ចោទ​ដែល​នៅ​សេស​សល់​ក្នុង​ពន្ធនាគារ​ចំនួន​២១​នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ចំនួន​៤​បទ​ល្មើស​ដូចៗគ្នា​ពី​បទពាក់ព័ន្ធ​នឹង​ហិង្សា​ដោយ​ចេតនា ​ដោយ​មានស្ថាន​ទម្ងន់​ទោស​ ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​ប្រមាថ​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​សណ្តាប់​ធ្នាប់​ចរាចរណ៍​សាធារណៈ​ ពាក់​ព័ន្ធ​នឹង​ការ​វាយ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​នៅសួន​ឧស្សាហកម្ម​កាណាឌីយ៉ា និង​រោង​ចក្រ​យ៉ាក ជីង ពី​ដើម​ខែមករា៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង


What Next?

Related Articles

27 Responses to "សាលា​ឧទ្ធរណ៍​បដិសេធ​ការសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​សិទ្ធិ​មនុស្ស​និង​កម្មករ"

  1. ង្វៀង ធីទ័រ says:

    តើខ្ញុំខុសអី បានស្រីសុំលែង? តែអាខ្វាក់ វាឆ្ងល់ថា តើខ្ញុំខុសអី បានរាស្រ្តដេញអោយចុះ? ហាស ហាស ហា…វាខ្វាក់ មើលមិនឃើញ…ភាពអយុត្តិធ៍មសង្គមមានច្រើនគរដូចភ្នំ អាខ្វាក់មើលមិនឃើញ…!
    មូលហេតុចំបង គឺហ្អែងមេប្លន់ឆ្នោតរាស្រ្ត…!

  2. bol says:

    ហេតុអ្វីក៏ស្រឡាញគ្នាម្លេះ? ស្រឡាញ់គ្នាដូចយ៉ោម បុប្ផា ផិតប្តីអញ្ចឹង អ្នកណា គេជឿ!
    គ្រាន់តែប្តីប្រពន្ធខ្លួនឯង គង់តែកាប់ចាក់គ្នា ចុះទម្រាំមនុស្សមិនដែលបាននិយាយគ្នាសោះ ម្តេចក៏ស្រឡាញដល់យ៉ាងនេះៗ??

  3. I,Khmer says:

    The round face chubby yellow shirt with scant are Bun Rany, the one with sticker on the cheek and head band are Hun Mana, the white shirt with pink stripe sport pant are Hun Seng Ny, the yellow shirt with red pant are Hun Sinath and the two kids are Hun Sen grand child. They cry because the ICC decided to hang Mr. Hun Sen in public….May your soul not rest in peace!!!???

  4. goddy says:

    very good about your writing which compared Mr Hun sen’s family to cambodian citizen getting a painfulness and unjustic with Appeal court ( tolaka ach chhke).

  5. goddy says:

    a bol bol !!!, cham reong nis thleak tov dol ( mel and oav a heng) that is a bol will deng hoey

  6. dxo says:

    យើងគិតថាបើមានអ្នកដ៏ទៃទៅអុកឡុកឬធ្វើបាតុកម្មទាមទារចុះឡើងច្រើនពេកគឺកាន់តែ
    ធ្វើបាបដល់អ្នកកំពុងជាប់ពន្ធនាគារទាំង២១នាក់នោះទៅវិញទេ។យកល្អសុំឲ្យគណបក្សប្រឆាំង
    ឬពួកសកម្មជនដីធ្លីឬក៏សហជីពផ្សេងៗផ្អាកសកម្មភាពញុះញង់ប្រជាពលរដ្ឋឲ្យចូលរួមហែរ
    ក្បួនទាមទារតទៅទៀតដើម្បីឲ្យសភាពការណ៏ស្ងប់ស្ងាត់បន្តិចទើបរដ្ឋាភិបាលនឹងធ្វើការ
    ពិចារណារដោះលែងអ្នកទាំងអស់នោះឲ្យមានសេរីភាពមកវិញជាមិនខាន។រដ្ឋាភិបាលនឹងដោះ
    លែងតែមិនដោះលែងក្រោមសម្ពាធនៃការតវ៉ាឬទាមទាររបស់ជនណាឬស្ថាបន័ណាមួយឡើយ។

  7. ក្បាច់សាមកុក says:

    អា ចុយម្រាយ bol និង អាងាប់ ហ៊ុន សែន មនុស្សអស់សាច់ អា ឆ្កែ រឿងពិតមិនឈឺចាប់ ជាមនុស្សស្អី អាកូនមិចោរ ចុយម្រាយ !!!!!!!!!!!!!!

  8. Cambodia says:

    Is it their relative, what they cry for?

  9. ក្បាច់សាមកុក says:

    ពូកអាឯងជាយួនច្បាស់ណាស់ ហើយល្ងង បើជាអ្នកធម្មតា យួន ក៏ដោយខ្មែរក៏ដោយ គូរត្រូវការផ្លាស់ប្តូរដូចគ្នា ព្រោះមនុស្សត្រូវការសង្គមមួយដែលខ្លួនកំពុងរស់នៅមានការរឹកចំរើន យុតិធម៍ អាខ្វាកើ វាមានទែរបៀបនេះ ? ប្រជាជនយុំស្រែករាល់ថ្ងៃ ចំពោះមុខ វាជាមនុស្សអី?

  10. Banh Bev says:

    យំមែនទែន ឬក៏ធ្វើយំ​! ទុក្ខសោករបស់ប្រជាជន គឺជាមាសប្រាក់របស់ពួកយើង!!

  11. ខ្មែរស្នេហាជាតិ says:

    Banh Bev ហែងខ្វាក់ភ្នែកឬ អរភ្លេចថាហែងខ្វាក់ភ្នែកដូចមេហែងអញ្ចឹង។។

  12. ខ្មែរស្នេហាជាតិ says:

    Banh Bev តើ១ខែគេឲ្យប៉ុន្មានដែល បានជាខំប្រឹងម្លឹងៗៗៗៗៗៗៗៗៗៗៗ?????

  13. អ្នកធ្វើស្រែ says:

    Ce n’est que larme de crocodile.

  14. 123456 says:

    យើងគិតថាបើមានអ្នក​ដទៃ​ទៅអុកឡុកឬធ្វើបាតុកម្មទាមទារចុះឡើងច្រើនពេក គឺកាន់តែ
    ធ្វើបាបដល់អ្នកកំពុងជាប់ពន្ធនាគារទាំង២១នាក់នោះទៅវិញទេ។យកល្អសុំឲ្យគណបក្សប្រឆាំង
    ឬពួកសកម្មជនដីធ្លីឬក៏សហជីពផ្សេងៗផ្អាកសកម្មភាពញុះញង់ប្រជាពលរដ្ឋឲ្យចូលរួមហែរ
    ក្បួនទាមទារតទៅទៀតដើម្បីឲ្យសភាពការណ៏ស្ងប់ស្ងាត់បន្តិចទើបរដ្ឋាភិបាលនឹងធ្វើការ
    ពិចារណារដោះលែងអ្នកទាំងអស់នោះឲ្យមានសេរីភាពមកវិញជាមិនខាន។រដ្ឋាភិបាលនឹងដោះ
    លែងតែមិនដោះលែងក្រោមសម្ពាធនៃការតវ៉ាឬទាមទាររបស់ជនណាឬស្ថាបន័ណាមួយឡើយ។

  15. សែនសែន says:

    ទុក្ខសោករបស់ប្រជាជន គឺជាមាសប្រាក់របស់ពួកកូនមីកន្ដួយស្អុយ កូនអាចុយម្រ៉ាយ ហ៊ុន សែន
    និងកូនមីកន្ដួយហើមប៉ុនខ្ទះត្នោត ដង្កូវចោះរុកប្រហោងកន្ដួយធ្លុង បាញ់ បែវ ។

  16. iPad4 says:

    Good actor n crying for money ,lol

  17. Anonymous says:

    I see nothing but the drama. These people is very skillful for dramatizing!!!
    Sooner or later they will be in the movie at the theatre near you!!!! This is CNRP ‘s image.

  18. _ says:

    សង្គមដែលមានការតវ៉ាដើម្បីសេរីភាពនិងយុត្តិធ៌មពីប្រជាពលរដ្ឋម្តងហើយម្តងទៀត ជាសញ្ញាបង្ហាញពីភាពបរាជ័យនែការដឹកនាំប្រទេស ព្រោះថាពុំមានដំណោះស្រាយណាមួយមានប្រសិទ្ធភាព ចំពោះរាល់បាតុភាពដែលជាដើមចមនែការតវ៉ា ……
    ក្រុមខ្មែរក្រហមបង្ហាញពីជោគជ៊យនែការដឹកនាំរបស់ខ្លួនក្នុងរយៈពេលជិត៤ឆ្នាំ តាមរូបមន្តដឹកនាំផ្តាច់ការ តែមិនអាចបន្តយន្តការដឹកនាំនោះទៀតបាន ។
    មិនខុសពីការដឹកនាំក្នុងកំលុងជាង២០ឆ្នាំកន្លងមកនេះទេ ភាពអវិជ្ជមាននិងកង្វះខាតនែការដឹកនាំចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ….. ដែលជាកត្តានាំមកនូវភាពវឹកវរក្នុងសង្គមនាពេលបច្ចុប្បន្ននេះ ។
    នេះជាតថភាពមិនអាចប្រកែកបាន….

  19. ស្រមោលលង្វែក says:

    ចាកប្រធានបទ
    ចចារជាមួយឃាទករកញ្ជះយួន ដូចជាបាចអំបិលចូលទន្លេរ ! ព្រោះនេះមិនមែនជាការចង់បានរបស់រាស្រ្តខ្មែរទេ ! គាំទ្រជំហរCNRP តស៑ូ ឡើង ព្រោះការប្រឹងប្រែង
    របស់CNRPកន្លងមកធ្វើអោយអាឈាមឆ្កែ Cheat ក្អួតឈាម ប្រកាច់ប្តូរឈ្មោះ មិនដឹងជាប៉ុន្មានសិប
    ដងព្រោះតែការមើលងាយCNRPនេះឯង !

  20. ង្វៀង ធីទ័រ says:

    នេះជាទុក្ខសោក របស់ពលរដ្ឋខ្មែរ ក្នុងសម័យដែកចោរ ភ្នែកទោ កំពូលមេចោរប្លន់ឆ្នោតរាស្រ្ត…គឺវាប្លន់អំនាច ប្លន់ឆ្នោតរាស្រ្ត រស់លើគំនរទុក្ខសោក និងការឈឺចាប់របស់រាស្រ្ត…វាប្រព្រឹត្តិខុសនឹងច្បាប់ឋានកណ្តាល វារំលោភលើច្បាប់ឋានលើ…ព្រះឥន្រ្តនឹងដាក់ទោសវា នឹងទំលាក់វាទៅឋាននរក គឺនរក៩ជាន់ ចាប់ឃាត់ព្រលឹងវាទុក មិនអោយមកចាប់ជាតិជារៀងរហូត…!!!
    ខំប្រឹងធ្វើអាក្រក់អោយច្រើនថែមទៀតទៅ នោះហ្អែងនឹងស្គាល់ICC ហើយ….បើមិនដូច្នោះទេ ថ្ងៃក្រោយ វាសនាអាខ្វាក់ឋង នឹងមិនខុសពីតា នួន ជា និង ខៀវ សំផនឡើយ…!
    សាងល្អ បានល្អ…សាងអាក្រក់ បានអាក្រក់ ! ថ្ងៃក្រោយ ប្រវត្តិសាស្រ្តនឹងចារថា ហុ៊ន សែន ហៅអាខ្វាក់ ជាជនក្បត់ជាតិ ជាឆ្កែកញ្ជះយួនដាច់ថ្លៃ រាប់ពូជ តំណ តកូនតចៅ… និងជាជនដែលបានកាត់កោះត្រល់ កោះក្រចកសេះ…អោយយួនជាថ្នូរនឹងអំនាច…!!!

  21. 23 October says:

    កងកម្លាំងប្រដាប់អាវុធ​ទាំង​ទាហាន នគរបាល និង​កងរាជអាវុធហត្ថ កើតចេញពី​ប្រជាពលរដ្ឋ​និង​សម្រាប់​ការពារ​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​សង្គម​ក្នុងករណី​ចាំបាច់ និង​សម្រាប់​ការពារ​បូរណភាព​ទឹកដី​ប្រឆាំង​ការរំលោភ​ឈ្លានពាន​ពី​បរទេស​។ ប៉ុន្តែ​ថ្មីៗ​នេះ រដ្ឋាភិបាល ហ៊ុន សែន បាន​ប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ​ឱ្យប្រើ​អំពើហិង្សា​និង​បាញ់សម្លាប់​កម្មករ ព្រមទាំង​ប្រជាពលរដ្ឋ​ស្លូតត្រង់​យ៉ាង​សាហាវព្រៃផ្សៃ​ទៅវិញ​។ ការដែល​រដ្ឋាភិបាល ហ៊ុន សែន ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​ឱ្យ​បង្ក្រាប​ទៅលើ​កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ ព្រមទាំង​ក្រុមបាតុករ​ដែលមាន​តែ​បាតដៃ​ទទេ​មានន័យថា​រដ្ឋាភិ​បាល ហ៊ុន សែន កំពុង​ប្រព្រឹត្ត​ខុសច្បាប់​។ ហេតុនេះហើយ​ទើប​សហគមន៍​អន្តរជាតិ​រិះគន់ថា រដ្ឋាភិបាល ហ៊ុន សែន កំពុង​ចាត់ទុក​ប្រជាពលរដ្ឋ​របស់ខ្លួន​ជាស​ត្រូវ​។​​

  22. Liza says:

    More money more power…!!! More people die..??

  23. ក្បាច់សាមកុក says:

    http://www.rfa.org/khmer/

  24. ឯកឧត្តមំ សមំ រង្សំ says:

    មន្រ្តីក្រសួងអយុត្តិធម៍របស់លោកហ៊ុន សែន កំពុងសប្បាយលើគំនរទុក្ខរបស់រាស្រ្តខ្មែរទៀតហើយ។
    មិនដឹងពេលណាទើបភ្ញាក់ខ្លួន កែចរិកធូរថ្លៃ (ថោក) ចោលនោះទេ!!!?
    .
    ប្រហែលជាជិតដូចកាដាហ្វី ទើបភ្ញាក់ខ្លួនមើលទៅ?

  25. ង្វៀង ធីទ័រ says:

    ឱ ម្នាលខ្វាក់ទាំងឡាយអើយ ចូរអ្នកខិតខំសាងអំពើល្អអោយបានច្រើន នោះអ្នកនឹងទទួលបានផលល្អ តែបើអ្នកសាងអំពើអាក្រក់អ្នកនឹងជួបអន្តរាយនៅថ្ងៃណាមួយមិនខានឡើយ។ចូរកុំរកសុី ធ្វើមានបានលើគំនរទុក្ខសោក អ្នកដទៃ…ចូរខំសាងបុណ្យអោយបានច្រើន ប្រយត្ន័ចុះនរក មិនអាចកើតជាមនុស្សបាន។
    ចូរចាំថា មាស ប្រាក់ លុយកាក់ អំណាច ជារបស់ក្រៅខ្លួន ហើយគ្មានអ្វីជាអមត:ទេ។កើតមកមួយខ្លួន ទៅវិញក៏១ខ្លួនដែរ…ដូចនេះមានតែខំសាងអំពើល្អទៅ ដើម្ប៏បន្សល់នូវកេរ្ត៍ឈ្មោះល្អ ទុកនៅពេលខ្លួនងាប់ទៅ។

  26. da says:

    រង្សីកំពុងតែទ័លតំរិះមិនដឹងថាត្រូវប្រើល្បិចអ្វីទៀតដើម្បីបោកប្រជាជនព្រោះពេលនេះប្រជាប្រិយភាពរបស់ សម រង្សី កំពុងតែជិតរលត់ផុតដូចភ្លើងទៀនត្រូវខ្យល់បក់ផាត់ហើយ។ កម្ពុជានៅតែមិនត្រូវការមេដឹកនាំក្បាលខូចដូចរង្សីនេះឡើយ មានតែ សម្តេចតេជោម្នាក់គត់ដែលជានាវិកដឹកនាំសំពៅកម្ពុជាទៅកាន់ត្រើយនៃសន្តិភាព។

  27. កម្មករ កសិករ says:

    ផ្ញើ អោយ da .. 8:22 pm

    > . ស.ម ហ៊ុន សែន មនុស្ស អន់ លេងល្បែង នយោបាយ ប្រជាធិបតេយ្យ ចាញ់ ប្រជាពលរដ្ឋខ្មែរ !

    ស.ម ហ៊ុន សែន

    ក៏ កែ ប្រែ នយោបាយ ចុងកាណុង​កាំភ្លើង គំរាមកំហែង មួលបង្កាច់ ចាប់ដាក់គុក វ៉ៃ បាញ់សម្លាប់ !