ដោយ ឡេង ម៉ាលី
2014-02-11
RFA

ជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងសវនាការសាលាក្ដីខ្មែរក្រហម ក្នុងអំឡុងឆ្នាំ២០១៣។ Photo courtesy of ECCC
សាលាក្ដីខ្មែរក្រហមនៅថ្ងៃទី១១ កុម្ភៈ បានបើកសវនាការស្ដាប់ហេតុផលផ្ទាល់មាត់ពីភាគីនានា ទាក់ទងនឹងសំណុំរឿងក្ដីលេខ ០០២ វគ្គ ២ បន្ទាប់ពីបានជំទាស់ដោយក្រុមមេធាវីការពារ ខៀវ សំផន ដែលថា តុលាការគួរបញ្ចប់សំណុំរឿង ០០២ វគ្គ ១ ឱ្យចប់សិន។
សវនាការរបស់សាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី ១១ កុម្ភៈ ត្រូវបានប្រធានអង្គជំនុំជម្រះប្រកាសថា ជាការជម្រះបញ្ហាមុននឹងចាប់ផ្ដើមការជំនុំជម្រះសំណុំរឿងក្ដី ០០២ វគ្គទី ២។
សវនាការនេះ បានពិភាក្សាគ្នាលើរបៀបវារៈចំនួន ២ គឺទី ១ ស្ដាប់ចម្លើយតប និងទឡ្ហីករណ៍ផ្ទាល់មាត់ពីមេធាវីការពារក្ដី ខៀវ សំផន ដែលលើកឡើងថា សំណុំរឿង ០០២ វគ្គ ១ គួរតែត្រូវបានសម្រេចសេចក្ដីឱ្យបានចប់សព្វគ្រប់សិន រួមទាំងបញ្ចប់បណ្ដឹងសាទុក្ខផង មុនពេលចាប់ផ្ដើមការជំនុំជម្រះលើសំណុំរឿង ០០២/០២។
ភាគីសហព្រះរាជអាជ្ញា និងភាគីដើមបណ្ដឹងរដ្ឋប្បវេណីលើកហេតុផលថា អង្គជំនុំជម្រះគួរតែបន្តចាប់ផ្ដើមការជំនុំជម្រះលើសំណុំរឿង ០០២/០២ ឱ្យបានឆាប់ ពីព្រោះការបន្លាយពេលរឹតតែធ្វើឱ្យដំណើរការជំនុំជម្រះរឹតតែពន្យារពេលកាន់តែច្រើន ហើយធ្វើឱ្យការទទួលខុសត្រូវ ដែលធ្វើឡើងដោយជនជាប់ចោទរឹតតែមិនមានលទ្ធភាពជំនុំជម្រះបាន៖ «ការធ្វើបែបនេះ គឺគ្រាន់តែជាការពន្យារពេល ដើម្បីបំពេញកិច្ចការរបស់សាលាក្ដីនេះតែប៉ុណ្ណោះ ហើយជាលទ្ធផល ធ្វើឱ្យមានការចំណាយបន្ថែមមិនចាំបាច់នូវថវិកា ដែលបានមកពីរាជរដ្ឋាភិបាលកម្ពុជា និងម្ចាស់ជំនួយ ហើយចំណុចសំខាន់ទៀតនោះ ការធ្វើដូចនេះ វាជាការបដិសេធមិនឱ្យជនរងគ្រោះទទួលបាននូវយុត្តិធម៌ពីបទចោទ ដែលនៅសេសសល់ ដែលពួកគាត់បានរង់ចាំអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ»។
មេធាវីការពារក្ដី ខៀវ សំផន លោក គង់ សំអុន ថ្លែងតបថា ជំហរភាគីលោកមិនចង់ឱ្យវគ្គទី ២ ទេ ហើយតុលាការជំនុំជម្រះបទចោទ ដែលសហព្រះរាជអាជ្ញាចោទនៅក្នុងសំណុំរឿង ០០២ វគ្គ ១ឱ្យអស់សិន ដោយមិនត្រូវគិតពីរឿងលុយទេ៖ «ខ្ញុំចង់បង្ហាញថា ការស្វែងរកយុត្តិធម៌មិនត្រូវផ្អែកទៅលើថវិកាជាចម្បងនោះទេ។ បើសិនជាលទ្ធភាពរបស់តុលាការមិនអាចមានថវិកាគ្រប់គ្រាន់ ដើម្បីផ្ដល់ប្រតិបត្តិការក្នុងការស្វែងរកយុត្តិធម៌ តុលាការនេះអាចត្រូវបញ្ឈប់បេសកកម្មរបស់ខ្លួន ហើយត្រូវដោះលែងលោក ខៀវ សំផន ឱ្យសេរីភាពឡើងវិញ។ នេះជាមូលដ្ឋានក្នុងការស្វែងរកយុត្តិធម៌ ពីព្រោះថា យុត្តិធម៌មិនមែនស្វែងរកដោយផ្អែកទៅលើថវិកាទាំងស្រុងទេ»។
មេធាវីការពារក្ដីជនជាប់ចោទ នួន ជា មិនយល់ស្របតាមក្រុមមេធាវីជនជាប់ចោទ ខៀវ សំផន ទេ ដោយហេតុថា វ័យរបស់កូនក្ដីលោកកាន់តែជរា ហើយការចងចាំកាន់តែចុះខ្សោយ ដែលនាំឱ្យការការជំនុំជម្រះមិនយុត្តិធម៌។
មេធាវីការពារក្ដីជនជាប់ចោទ នួន ជា គឺលោក សុន អរុណ ថ្លែងដែរថា ការបំបែកសំណុំរឿងក៏មិនអាចទទួលយកបានដែរ៖ «ព្រះរាជអាជ្ញាបានបញ្ជូនដីកាឱ្យស៊ើបអង្កេត មានការចោទប្រកាន់នៅក្នុងដីកាស៊ើបអង្កេតហ្នឹងទាំងអស់ជាមួយគ្នា ក្នុងរឿងតែមួយ។ ក្នុងអង្គហេតុតែមួយ ក្នុងអង្គសេចក្ដីតែមួយ។ ដល់ពេលនេះ តុលាការបានបំបែករឿង បំបែកនីតិវិធីឱ្យទៅជាមួយកង់ៗ ហើយឱ្យមានសាលក្រមម្ដងមួយៗ។ មានន័យថាមានសាលក្រមច្រើន។ ត្រង់នេះមួយ ជាការមិនគួរយកកពិចារណាសោះ ហើយខ្ញុំឆែកពិនិត្យមើលទៅ មិនឃើញមានតុលាការណាបានធ្វើដូច្នេះ»។
ប្រធានចៅក្រមសាលាដំបូង លោក និល ណុន បញ្ជាក់ថា អង្គជំនុំជម្រះ នឹងចេញសេចក្ដីសម្រេចអំពីសវនាការនេះនៅពេលខាងមុខ ហើយអង្គជំនុំជម្រះនឹងសម្រេចដែរថា តើចាំបាច់ត្រូវវាយតម្លៃស្ថានភាពសុខភាពជនជាប់ចោទដែរ ឬយ៉ាងណា។ អង្គជំនុំជម្រះនឹងកំណត់កាលបរិច្ឆេទសម្រាប់សវនាការបឋមលើសំណុំរឿង ០០២ វគ្គ ២ នៅពេលណាអង្គជំនុំជម្រះដោះស្រាយបញ្ហាចប់ ហើយទទួលបានបញ្ជីសាក្សី អ្នកជំនាញ និងឯកសារពីភាគីនានា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលាក្ដីខ្មែរក្រហមនឹងបើកកិច្ចប្រជុំរៀបចំសវនាការលើសំណុំរឿង០០២នៅថ្ងៃទី១១
- មេធាវីជនជាប់ចោទសំណុំរឿង០០៤បារម្ភពីការកាត់ក្ដីមិនយុត្តិធម៌
- ព្រឹត្តិការណ៍សំខាន់ៗទាក់ទងដំណើរការសាលាក្ដីខ្មែរក្រហមឆ្នាំ២០១៣
- ជនរងគ្រោះជំរុញឲ្យសាលាក្ដីខ្មែរក្រហមពន្លឿនការជំនុំជម្រះក្ដី
- សាលាក្តីខ្មែរក្រហមនឹងវិនិច្ឆ័យសំណុំរឿង០០២/០២
- អង្គការយុត្តិធម៌អន្តរជាតិជំរុញឲ្យកាត់ក្ដីមេដឹកនាំខ្មែរក្រហមបានឆាប់
- សាលាក្ដីខ្មែរក្រហមប្រកាសតែងតាំងសហព្រះរាជអាជ្ញាអន្តរជាតិថ្មី
- ខ្មែរក្រោមជាង៥០នាក់ទៀតចង់ក្លាយជាដើមបណ្ដឹងរដ្ឋប្បវេណីសំណុំរឿង០០៣-០០៤
- រដ្ឋបាលសាលាក្ដីខ្មែរក្រហមគាំទ្រការបង្កើតក្រុមប្រឹក្សាជំនុំជម្រះរឿង០០២វគ្គ២
He is innocent, I don’t think that he knew what’s going on in the country. He was busy working in phnom penh with his comrades. See, when you ignorance( elemantary teacher), Incompitance ( doctor degree in 3 months), and your vision only 50% ……….you will end up like them. One of these day the ICC court will ask you, ” What’s happen? ” and you would say like Mr. Khiev Samphorn……” I don’t know!!! “……… You wii get hung like Saddam….too bad!?!
កាត់ទោសខ្មែរក្រហមទទួលថ្មបាក់
ឯខ្មែរក្រហម(យួន)សំឡាប់ខ្មែររួចខ្លួនបានធំនិងកុំពុងតែក្បត់ជាតិនិងបំផ្លាញជាតិដដែល!!!
POL POT, NOUN CHEA, KHIEV SAMPHAN. was Khmer RUEGE but HUN SEN, CHEA SIM, HENG SAMRIN are also Khmer RUEGE they are jus blaming each other . both of them was the killer. look at HUN SEN right now they still killing peoples. the us to kill they can not stop it. peace to all CAMBODIAN