យ៉ាងតិច​ស្ត្រី​៤​នាក់ នៅ​តំបន់​បុរី​កីឡា រងរបួស​ដោយសា​រកា​រ​បង្ក្រាប​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

ស្រ្តីម្នាក់ដែលរងរបួស នៅពេលសមត្ថកិច្ចបង្រ្កាបនៅព្រឹកថ្ងៃសុក្រនេះ/រូបថតពី លោក មឿន តុលា

ស្រ្តីម្នាក់ដែលរងរបួស នៅពេលសមត្ថកិច្ចបង្រ្កាបនៅព្រឹកថ្ងៃសុក្រនេះ/រូបថតពី លោក មឿន តុលា

មន្ត្រី​សិទ្ធិមនុស្ស ឲ្យដឹងថា យ៉ាងហោច​ណាស់​ប្រជា​សហគមន៍​អ្នក​បុរី​កីឡា​៤​នាក់ រងរបួស​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដោយសារ​ការបង្ក្រាបរ​បស់​កម្លាំង​សមត្ថកិច្ច នៅពេល​ពលរដ្ឋ ព្យាយាម​មិន​ចេញ​ពី​អគារ​នៅ​តំបន់​បុរី​កីឡា​។​

​ប្រធាន​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​លោក​មឿន តុលា មានប្រសាសន៍​ថា​យ៉ាងតិច​ស្ត្រី​បុរី​កីឡា​៤​នាក់ រងរបួស ខណៈ​ពួកគេ ត្រូវ​បាន​បណ្តេញ​ចេញ​យ៉ាង​ហិង្សា​ពី​អគារ​បុរី​កីឡា ដែល​កំពុង​សាងសង់​។​

អ្នករងរបួស ត្រូវបានអង្គការលីកាដូ យកទៅពិនិត្យ និងព្យាបាល។ បន្ទាប់ពីបណ្តេញអ្នកបុរីកីឡា សមត្ថកិច្ចរាប់សិបនាក់ ចាប់ផ្តើមឡោមព័ទ្ធរបងនៅតាមច្រក កុំឲ្យពលរដ្ឋចូលទៅក្នុងអគារ។

​ប្រជា​សហគមន៍​បុរី​កីឡា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រកាសថា ពួកគេ​ប្តេជ្ញា​បន្តកាន់កាប់​អាគារ​ទី​៩ ស្ថិតនៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា បើទោះជា​មាន​ការ​រាំង​ពី​សមត្ថកិច្ច​ក៏​ដោយ​។​

(ស្រ្តីនៅសហគមន៍បុរីកីឡាម្នាក់ទៀត រងរបួស/រូបថតពីលោក មឿន តុលា)

​ការអះអាង​នេះ ធ្វើឡើង​បន្ទាប់​ពី​តំណាង​ប្រជា​សហគមន៍​ចំនួន​១២​នាក់ ត្រូវបាន​អនុញាតិ​ឲ្យចូល​ទៅជួប​អភិបាល​រាជធា​នី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស កាល​ពី​ម្សិលមិញ​។​

​សហគមន៍​បុរី​កីឡា មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ខាង​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច បាន​សន្យាថា​នឹង​សាងសង់​អាគារ​ចំនួន​១០ សម្រាប់​ជា​ថ្នូរ​នឹង​ការ​យក​ដី​តំបន់​បុរី​កីឡា​ទៅ​អភិវឌ្ឍន៍ ប៉ុន្តែ​ក្រុមហ៊ុន​នេះ សង់​បាន​តែ ៨​អាគារ ជាហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ដែល​មិន​ទទួលបាន​សំណង ផ្ទុះ​ការតវ៉ា រហូតមកដល់​បច្ចុប្បន្ន​នេះ​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

3 Responses to "យ៉ាងតិច​ស្ត្រី​៤​នាក់ នៅ​តំបន់​បុរី​កីឡា រងរបួស​ដោយសា​រកា​រ​បង្ក្រាប​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​​"

  1. ស្រីនោ says:

    រដ្ឋាភិបាលមានអាថកំបាំងអ្វី ជាមួយក្រុមហ៊ុនផានអីមិុចនោះ បានជាមិនព្រមដោះស្រាយ អោយរួចទៅ សន្យាសាងសង់អាគារ១០ខ្នង សាង១០ខ្នងអោយរួចទៅវាចប់ គ្មានអីតវ៉ាទៀត គ្រាន់តែប៉ុណ្ណឹង ដោះស្រាយមិនចេញធ្វើអីផ្សេងទៀតម៉េចកើតទៅ។

  2. ង្វៀង ធីទ័រ says:

    គ្មានចេះអ្វីក្រៅពីប្រើហិង្សា បង្រ្កាប ចាប់ចង ដាក់គុកច្រវាក់នោះទេ…! រដ្ឋាភិបាលចោរ ឬរដ្ឋាភិបាលទេវត្ត ចេះតែបុ៉ណ្ណឹង…?

  3. goddy says:

    Cambodian government is very good at killing , fighting, suppressing compatriot without pity, this is communist leading for 30 year and wonderful strategy after meeting with pouk a youn already. a dog a dog dog hun sen!