
ពលរដ្ឋកម្ពុជា ឈរចាំដល់វេនរបស់ខ្លួន ដើម្បីបោះឆ្នោត។
ម៉ែន គឹមសេង
15 កុម្ភៈ 2014
វីអូអេខ្មែរ
វ៉ាស៊ីនតោន — ក្រុមបន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោតឆ្នាំ២០១៣ និងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតបានទទូចឱ្យគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបង្កើតនូវយន្តការកែទម្រង់ការបោះឆ្នោតមួយដែលមានការចូលរួមពីច្រើនភាគី មានតម្លាភាពនិងមានការទទួលខុសត្រូវដើម្បីដោះស្រាយប្រព័ន្ធបោះឆ្នោតដែលកំពុងមានបញ្ហានាពេលបច្ចុប្បន្ននេះ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមដែលគាំទ្រដោយអង្គការក្រៅរដ្ឋាភិបាលចំនួន១៤ ហើយត្រូវបានចែកចាយទៅបណ្តាញផ្សព្វផ្សាយនានាកាលពីថ្ងៃសុក្រ។
ពួកគេបានបញ្ជាក់ថាយន្តការនោះ គួរតែមានការចូលរួមពីតំណាងគណបក្សនយោបាយទាំងពីរ អង្គការសង្គមស៊ីវិលនិងអ្នកជំនាញឯករាជ្យ។ ការអំពាវនាវនេះកើតឡើងក្រោយពីគណបក្សប្រជាជនកម្ពុជាបានសម្រេចបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវលើវិធី កែលម្អប្រព័ន្ធបោះឆ្នោតដែលមានសមាសភាពមកតែពីគណបក្សប្រជាជនកម្ពុជា។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលរងការរិះគន់ជាខ្លាំងនៅមុននិងក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ដោយត្រូវចោទថាលម្អៀងទៅគណបក្សកាន់អំណាចនិងធ្វើឱ្យបាត់ឈ្មោះអ្នកបោះឆ្នោតជាច្រើន។
គណបក្សសង្គ្រោះជាតិបានបដិសេធលទ្ធផលឆ្នោតហើយទាមទារឱ្យមានការបោះឆ្នោតឡើងវិញនិងធ្វើការកែទម្រង់ប្រព័ន្ធបោះឆ្នោត។ ការចរចាកន្លងមករវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សប្រឆាំងបានឈានទៅព្រមព្រៀងទៅរកវិធីកែទម្រង់ប៉ុន្តែនៅខកខានមិនចេញជារូបរាងអ្វី ឡើយដោយសារតែការជាប់គាំងនយោបាយនៅបន្ត។
ក្រុមអង្គការសង្គមស៊ីវិលនេះក៏ បានស្នើផងដែរថា«អនុសាសន៍និងរបាយការណ៍ចុងក្រោយដែលយន្តការនេះរកឃើញត្រូវតែមានទម្ងន់ផ្នែកច្បាប់ដែលតម្រូវឱ្យស្ថាប័នរដ្ឋអនុម័តយកនិងអនុវត្តតាម»។
សេចក្តីថ្លែងការណ៍នោះបន្ថែមថា៖
«យើងសង្ឃឹមយ៉ាងមុតមាំថាគណបក្សនយោបាយទាំងពីរទទួលយកនិយាមដែលមានកម្រិតទាបបំផុតដែលបានស្នើឡើងនេះ»។
គណបក្សធំៗទាំងពីរ នៅមិនទាន់មានប្រតិកម្មតបវិញយ៉ាងណានៅឡើយទេរហូតដល់ពេលនេះ៕
អត្ថបទព័ត៌មានទាក់ទង
- កម្ពុជាប្រតិកម្មនឹងការទទូចរបស់ស.រ.អា.ឲ្យស៊ើបអង្កេតភាពមិនប្រក្រតីរឿងការបោះឆ្នោត
- គណបក្សប្រជាជនឈ្នះឆ្នោតជាផ្លូវការតែបាត់អាសនៈយ៉ាងច្រើន
- ក្រុមប្រឹក្សាធម្មនុញ្ញបញ្ចប់ការដោះស្រាយបណ្តឹងបក្សប្រឆាំង ហើយបើកភ្លើងខៀវឱ្យគ.ជ.បប្រកាសលទ្ធផលឆ្នោត
- គ.ជ.បផ្សព្វផ្សាយសៀវភៅ«ស» មុនប្រកាសលទ្ធផលឆ្នោត
- គណបក្សសង្គ្រោះជាតិមិនទទួលស្គាល់ការម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃព្រហស្បតិ៍
កែទំរង់អី កែទៅ ធ្វើម៉េចអោយតែកុំយកមនុស្សអវិជ្ជាមកធ្វើទៅបានហើយ។ជាក់ស្តែង តាំងពីឆ្នាំ៩៨មក រដ្ឋាភិបាលចោរ បានយកមនុស្សល្ងង់មកធ្វើការ ដោយមិនទាន់ចេះអក្សរខ្មែរស្ទាត់ផងមកធ្វើការ។ឥចឹងហើយ បានជារៀងរាល់អាណត្តិ មានការបាត់ឈ្មោះរហូត នេះស្តែងអោយឃើញថា សុទ្ធតែមនុស្សល្ងង់…!?
ជាតិយួន សាសនាទមិឡ ព្រះមហាចោរ
តើពួកសង្គមសុីវិលមានអីអស្ចារ្យទៅបានជាទាមទារចង់ចូល???ពួកអាអាច់ក្រៀម!!!
ស្មានថាថ្នាក់ដឹកនាំCPP&CNRPដំឡូងមូលមិនចេះគ្រប់គ្រងដឹកនាំប្រទេសទេឬអី??
ចង់យកStandardប្រទេសណាមកអោយខ្មែរអនុវត្ត???