ដោយ៖ ឡាយ សាមាន
ថ្ងៃអាទិត្យ ទី16 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
សហជីពធំៗ និងសមាគមចំនួន១៦ នឹងចាប់ផ្តើមចែកខិត្តប័ណ្ណពីថ្ងៃទី១៩ ខែកុម្ភៈ ដល់កម្មករ កម្មការនី ឲ្យចូលរួមធ្វើកូដកម្មទូទាំងប្រទេស ដើម្បីទាមទារដំឡើងប្រាក់ខែគោល និងទាមទារឲ្យដោះលែងអ្នកជាប់ទាំង២១នាក់ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម។
ក្នុងខិត្តប័ណ្ណដែលសហជីពគ្រោងចែកនោះ មានបំណងទាមទារឲ្យរដ្ឋាភិបាល និងនិយោជកដោះស្រាយបញ្ហាចំនួន៧ចំណុច រួមមាន ១.សុំឲ្យដោះលែងជនជាប់ចោទទាំង២១នាក់ និងទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងអស់លើអ្នកទាំង២៣នាក់ ២.សុំឲ្យមានការចរចាឡើងវិញលើប្រាក់ឈ្នួលគោល១៦០ដុល្លារក្នុងមួយខែ ៣.ត្រូវដាក់ទោសដល់ជនល្មើសដែលបានប្រើហិង្សានិងសម្លាប់កម្មករ ព្រមទាំងផ្តល់សំណងជំងឺចិត្តដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត រងរបួស និងជាប់ឃុំឃាំង ៤.រដ្ឋាភិបាលត្រូវដកបម្រាមនៃការជួបជុំជាសាធារណៈរបស់ប្រជាពលរដ្ឋចេញ វិញ និងលុបចោលការព្យួរការចុះបញ្ជីការអង្គការវិជ្ជាជីវៈពីក្រសួងការងារ ៥.តំណាងក្រុមហ៊ុនទាំងអស់ត្រូវដកបណ្តឹងដែលប្រឆាំងសហជីព និងកម្មករនិយោជិត ៦.សុំទទួលយកកម្មករដែលត្រូវបញ្ឈប់ពីការងារឲ្យចូលធ្វើការវិញ ព្រមទាំងផ្តល់ប្រាក់រម្លឹក និងអត្ថប្រយោជន៍ផ្សេងៗ និងចំនុចទី៧ ត្រូវទូទាត់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ទៀងទាត់ជូនដល់កម្មករ ដែលនិយោជកបានកាត់ ក្នុងអំឡុងពេលធ្វើកូដកម្ម។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ មានប្រសាសន៍ថា ប្រសិនបើការធ្វើកូដកម្មនេះនៅតែមិនទាន់មានដំណោះស្រាយ សហព័ន្ធសហជីព សមាគម និងកម្មករនិយោជិតនៅគ្រប់វិស័យ ព្រមានធ្វើកូដកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែមីនា ដោយកម្មករនិយោជិត និងមន្ត្រីរាជការ នឹងធ្វើកូដកម្មមិនទៅធ្វើការ។ ចំណែកថ្ងៃទី១៦ដល់ថ្ងៃទី១៩ ខែមីនា កម្មករនិយោជិតនឹងទៅកន្លែងធ្វើការ តែមិនបំពេញការងារ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
ហៅមនុស្សទៅងាប់ទៀតហើយបងប្អូន។នៅសុខៗអត់ចង់ទេ។តើក្រោយពីបាតុកម្មរួច
បងប្អូនបានស្អីខ្លះក្រៅពីប្រាក់ខែមិនឡើង ងាប់ របួស បាត់ខ្លួន ជាប់គុក?តើក្រដាសដែលថ្កោល
ទោសរដ្ឋាភិបាលអាចស៊ីកើតទេ?មុននឹងទៅបាតុកម្ម សូមបងប្អូនប្រើខួរគិតមើល និងស្ទាបស្ទង់
មើលលទ្ធផលផងថាតើវាអាចចំណេញ ឬខាត?បើបងប្អូនមិនបានធ្វើការផង ហើយថែមទាំងបំផ្លិច
បំផ្លាញរោងចក្រទៀត សួរថាតើបងប្អូនសមនឹងទទួលបានលុយទេ?ឧបមាថាបងប្អូនជាថៅកែរោង
ចក្រ នៅពេលកម្មករមិនព្រមធ្វើការ បំផ្លិចបំផ្លាញរោងចក្រហើយស្រាប់តែមកទារលុយ តើបងប្អូន
ឲ្យកម្មករទាំងនោះទេ?បងប្អូនចិត្តមនុស្សយើងមិនខុសគ្នាទេ។កុំថាដល់ថៅកែដែលជាជនជាតិ
ដទៃ សាសន៍ដទៃ ហើយមានចរិកកិបកេងកម្មករ សូម្បីតែឪពុកម្ដាយយើងបង្កើតផង បើសិនជាកូន
ណាដែលមិនជួយការងារ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ពេលកូននោះទៅសុំលុយចាយ ក៏ឪពុក
ម្ដាយគ្មានចិត្តនឹងឲ្យផង ចុះទម្រាំជាតិសាសន៍ដទៃ មិនត្រូវជាសាច់ឈាមយើង ហើយចង់តែកេង
ចំណេញពីយើងទៀត តើគាត់អាចឲ្យយើងទេ?ទៅអត់រួចទេបងប្អូន។សង្ឃឹមថាបងប្អូនចេះគិត
ពិចារណា វិភាគថ្លឹងថ្លែង មុននឹងសម្រេចចិត្តតាមការញុះញង់របស់ប្រធានសហជីពចោលម្សៀត
មួយចំនួន ដែលពួកវាត្រូវការផលប្រយោជន៍ផ្នែកនយោបាយ ប៉ុន្ដែយកឈ្មោះរបស់បងប្អូនកម្មករ
ទៅកេងចំណេញ៕
It is good that you still have the cimmittment to get free those workers in jail because they demand increment of salaries. The ruling party is to use strategy to kill andsuck blood of cambodian to threaten cambodian. If we surrender to them, those who have been in jail will sacrified thier lives for nothings. Pls stand up and wait for the results.can they can all cambodian people. Do the world ignor cruelty of the governments?.