អ្នកវិភាគ៖បក្ស​ជាប់ឆ្នោត​ទាំងពីរ​អស់​ផ្លូវ​ដើរ​ទើប​ចូល​ចរចា

ថ្ងៃ អាទិត្យ 16 កុម្ភៈ 2014
ដោយ ស៊ុន មេសា
RFI

ក្រោយ​ភាព​តានតឹង​ផ្នែក​នយោបាយ​ដោះស្រាយ​មិន​រួច​អស់​រយៈពេល​កន្លះ​ឆ្នាំ​មក អ្នកវិភាគ​សង្គម​នៅ​កម្ពុជា បាន​អះអាងថា ទាំង​គណបក្សកាន់អំណាច និង​បក្សប្រឆាំង​បាន​អស់​ផ្លូវ​ដើរ​ដើម្បី​ដាក់​សម្ពាធ​លើ​គ្នា​ឱ្យ​ស្របតាម​ការចង់បាន​របស់ខ្លួន ទើប​វិល​មករក​តុ​ចរចា​ឡើងវិញ។ តុ​ចរចា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គ្រោង​ជួបប្រជុំគ្នា​នៅ​ថ្ងៃទី១៨ កុម្ភៈ​ខាងមុខ។

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុង កិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣ (RFI/Siv Channa)


សេចក្តីរាយការណ៍​របស់​ ស៊ុន មេសា

(02:21)


គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ អស់​មាន​ផ្លូវ​ដាក់​សម្ពាធ​ដល់​គ្នា​ទើប​វិល​មករក​តុ​ចរចារ​ឡើងវិញ។ នេះ​គឺជា​បញ្ជាក់​របស់​អ្នកវិភាគ​បញ្ហា​សង្គម​ខ្មែរ លោក បណ្ឌិត សុខ​ទូច និង​លោក ស្រី​ជា វណ្ណាត ដែល​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIនៅ​ថ្ងៃអាទិត្យ​នេះ។

 
លោក​បណ្ឌិត សុខ ទូច បាន​អះអាងថា មូល​ហ​តុ​ដែលនាំឱ្យ​មានការ​ចូល​ចរចារ​ឡើងវិញ​របស់​​គណបក្ស​ទាំងពីរ គឺ​ដោយសារ​បក្ស​កាន់អំណាច​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​អាណ​តិ្ត​ទី៥នេះ គឺ​មិនអាច​ខ្វះ​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ និង​ការវិនិយោគ​បរទេស ព្រោះថា​មូល​ដ្ឋាន​​សេដ្ឋកិច្ចកម្ពុជា​នៅ​មិនអាច​ទ្រង់​ទ្រង់​ដោយ​ខ្លួនឯងបាន​នៅឡើយ។
 
ចំណែក​បក្សប្រឆាំង​វិញ លែងមាន​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ផ្នែក​ថវិកា និង​ការ​ស្ទាក់​ស្ទើរ​​ក្នុងការ​ចូលរួម​ជាមួយ​បក្សប្រឆាំង​ជា​បន្ត ព្រោះ​ការបង្ក្រាប់​របស់​រដ្ឋាភិបាល រួមទាំង​ការ​ជម្រុញ​ឱ្យ​ដោះស្រាយ​ជម្លោះ​នយោបាយ​រវាង​ខ្មែរ​និង​ខ្មែរ ពី​សហគមន៍​អន្តរជាតិ។ ស្រដៀង​នឹង​លោក​សុខ​ទូច​ដែរ លោកស្រី​ជា វណ្ណាត បាន​មើលឃើញថា ក្រោយ​ជម្លោះ​នយោបាយ​អស់​រយៈពេល​ជាច្រើន​ខែ និង​ការព្យាយាម​ប្រើប្រាស់​យន្តការ​ដោះស្រាយរៀងៗខ្លួន​ក៏ត្រូវ​ជាប់គាំង​មិនអាច​ទៅរួច​នោះ ទើប​អ្នកនយោបាយ​ទាំងពី​គណបក្ស​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក សម រង្ស៊ី ជ្រើសរើស​តុ​ចរចារ​ឡើងវិញ។ ហើយ​ថា ស្ថានការណ៍​នៅ​កម្ពុ​ជាមាន​សភាព​ទុំ​ជោរ​ដែល​តម្រូវឱ្យមាន​ដំណោះស្រាយ​ខាង​នយោបាយ។
 
ដំណោះស្រាយ​នយោបាយ​ដែល​គណបក្ស​ទាំងពីរ​ធ្លាប់​ជ្រើស​រើសយក​ការដាក់​សម្ពាធ​ដោយ​ប្រើប្រាស់​កំលាំង​អ្នកគាំទ្រ និង​អំណាច​របស់ខ្លួន​នោះ។ ត្រង់ចំណុច​នេះ លោកស្រី​ជាវ​ណ្ណាត បាន​ពន្យល់ថា លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​មិនទាន់មាន​ភាពចាស់ទុំ​ពោលគឺ​ទាំង​អ្នក​នយោបាយ និង​ពលរដ្ឋ​ច្រើន​ប្រើប្រាស់​កំហឹង​ដោះស្រាយ​ជាជាង​ប្រើប្រាស់​យន្តការ​ដោះស្រាយ​ដោយ​ការចរចារ។
 
សូមបញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ ព្រម​ព្រៀ​ជួបគ្នា​សារជាថ្មី​ម្តង​ទៀត នៅ​ថ្ងៃទី១៨ កុម្ភៈ​ខាងមុខ ក្រោយ​ការរំលាយចោល​ជំនួប​ដែល​ព្រមព្រៀងគ្នា​កាល​ពី​ដើម​​ខែមករា​កន្ល​ង​ទៅ។ ជា​ជំនួប​ដែល​អ្នកវិភាគ​ទាំងពីរ​សង្ឃឹមថា នឹងមាន​លទ្ធផល​ជា​ផ្លែផ្កា​ដែល​នឹង​ជំរុញឱ្យមាន​ដំណោះស្រាយ​នយោបាយ​ឆាប់រហ័ស និង​ដើម្បី​ចាប់ដៃគ្នា​កសាង​​ប្រទេស​ដែល​នេះ​ជា​បំណងប្រាថ្នា​របស់​ពលរ​ដ្ឋ៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

13 Responses to "អ្នកវិភាគ៖បក្ស​ជាប់ឆ្នោត​ទាំងពីរ​អស់​ផ្លូវ​ដើរ​ទើប​ចូល​ចរចា"

  1. ក្នុងជំនួបចរចានេះ មិនមានលទ្ធផល វិជ្ជមាន ច្រើននោះទេ។ គណបក្សធំៗ ទាំងពីរនេះ មាន

    សមត្ថភាព រឹងមាំដូចគ្នា។ ម្ខាងមានសមត្ថភាព ដំណើរការប្រក្រតី ឯម្ខាងទៀតមានសមត្ថភាព

    ធ្វើពហិការបានយូរអង្វែងជានិច្ច។

  2. ហុង(LDP) says:

    បើស្ថានភាពពលរដ្ឋខ្មែរនៅតែដូចសព្វថ្ងៃនេះទេ នោះការធ្វើនយោបាយបែបប្រជាភិថុត
    ការសន្យាឲ្យនេះឲ្យនោះពីសំណាក់អ្នកនយោបាយនៅតែមានប្រសិទ្ធិភាព។នៅពេលពល
    រដ្ឋមានចំណេះដឹងជាមូលដ្ឋានក្នុងការពិចារណាគ្រប់គ្រាន់ហើយ នោះទីផ្សារនៃអ្នកធ្វើ
    នយោបាយបែបបច្ចុប្បន្ននេះទាំងគណបក្សប្រឆាំង ទាំងគណបក្សកាន់អំណាចនឹងអស់
    ផ្លូវពិតប្រាកដ។ដូច្នេះទោះស្ថានភាពប្រែទៅជាបែបណាក៏ដោយក៏បេសកកម្មរបស់ពួក
    យើងនៅតែពន្យល់ៗៗៗៗៗៗៗ។សូមអ្នកដែលយល់ទាំងអស់ធ្វើសកម្មភាពព្រមៗគ្នា
    ដើម្បីឲ្យអ្នកនយោបាយទុច្ចរិតដូចបច្ចុប្បន្នអស់ផ្លូវដើរដោយខ្លួនគាត់៕

  3. sambo says:

    លោកស្រី ជាវណ្ណាត! មិនមែនប្រ/ជ ប្រើអំពើរហិង្សា ជាជាងការជជែកគ្នាទេ ព្រោះប្រ/ជគ្មានអាវុធយុត្តិភ័ណ គ្មានដំបងឆក់ គ្មានខែល គ្មានព្រនង់ ដូចកងប្រដាប់អាវុធទេ ហេតុអ្វីលោកស្រីថាពលរដ្ឋប្រើហឹង្សាទៅកើត ពោលគឺកងប្រដាប់អាវុធទេដែលមានឯកសណ្ថានជាឯកសិទ្ទ ជាអ្នកការពារច្បាប់និងនិតិរដ្ឋ តើប្រ/ជណាទៅហា៑នតតាំងជាមួយឯកសន្ថាននោះ ទោះបីអត់មានកាំភ្លើងឫដំបងនៅក្នុងដៃ ក៏ប្រ/ជមិនហា៑នប្រើហិង្សារជាមួយដែរ ព្រោះអ្វី??ព្រោះឯកសណ្ថាន

  4. LopSot says:

    វិភាគដូចឡប់!ការចរចានេះអាចកើតឡើងដោយសារតែCPP​ ទាល់ស្នៀតអស់ក្រឡាដើរ!ងអានេះក្បាលរឹងខូចណាស់ំ​ មិនងាយចរចាជាមួយអ្នកស្រឡាញ់
    យុត្តិធម៌ទេ!!!

  5. colab says:

    មិនមែនគណបក្សប្រជាជន​អស់​ផ្លូវ​ដើរ​ ទើប​វិល​មករក​តុ​ចរចា​ឡើងវិញនោះទេ។ ​គណបក្សប្រជាជន​តែងតែ​បើកចំហ​ទ្វារ​សម្រាប់ការ​ចរចារ​
    តាំង​ពីដើម​មក​។ ការពិភាក្សា​របស់អ្នកវិភាគ ​ខុស​ទាំងស្រុង

  6. Former Hia lola says:

    គឺគណបក្ស​សង្គ្រោះ​ជាតិ​​ទេ ដែលអស់​ផ្លូវ​ដើរនោះ​ មិនមែនគណបក្សប្រជាជន​អស់​ផ្លូវ​ដើរ​​នោះទេ។ ​តើអ្នកវិភាគនេះ គាត់​មក​ពីណា បានជាមិន​ដឹងថា ​គណបក្សប្រជាជន​តែងតែ​បើកចំហ​ទ្វារ​សម្រាប់ការ​ចរចារ​ជានិច្ចនោះ?

  7. erd says:

    គណបក្សប្រជាជន​អស់​ផ្លូវ​ដើរ​​? That makes people laught.

  8. កម្មករ កសិករ says:

    ស.ម ហ៊ុន សែន មនុស្សអន់ ធ្វើនយោបាយ ប្រជាធិបតេយ្យ ចាញ់ប្រជាពលរដ្ឋខ្មែរ ! ស.ម

    ហ៊ុន សែន ក៏កែប្រែ នយោបាយ បំបិទសិទ្ធិសេរីភាព បាតុកម្ម អហឹង្សា ដោយប្រើចុងកាណុង

    កាំភ្លើង គំរាមកំហែង មួលបង្កាច់ ចាប់ដាក់គុក វ៉ៃ បាញ់សម្លាប់ !

  9. 123456 says:

    លោក​ស្រី​ជា​វណ្ណាត​មាន​ប្រសាសន៍ត្រូវ​ហើយ ទះ​ដៃ​តែ​ម្ខាង​មិន​ឮទេ។

  10. Chourn says:

    ខុសហើយអ្នកវិភាគខាងលើវិភាគមិនចំបញ្ហា។ ការដែលវិលចូលតុចរចារនេះគឺបញ្ហាធំមកពីការទាល់ ច្រករបស់រដ្ឋាភីបាលបក្សប្រជាជនព្រោះតែម្ចាស់ជំនួយផ្អាកការផ្តល់ជំនួយធ្វើឲ្យរដ្ឋាភិបាលអស់លុយ ឥឡូវនេះ។ ឃើញទេមកដល់ថ្ងៃនេះហើយមានតែស្ថាបន័កងកំលាំងប្រដាប់អាវុធទេដែលបានបើក ប្រាក់ខែមករា តែមន្ត្រីរាជ្យការ គ្រូបង្រៀន…..នៅមិនទាន់បើកប្រាបៀវត្សខែមករានៅឡើយទេកុំសូវ ពេក។ ចំពោះបក្សប្រជាជនបើកុំតែអស់លុយបើកឲ្យមន្ត្រីរាជ្យការនោះគ្មានផ្លូវចរចារនោះទេ គឺគេ ប្រាកដណាស់នៅតែទៅមុខទៀតមិនខ្វល់ដូចហ៊ុនសែនធ្លាប់និយាយអញ្ចឹង។ តែឥឡូវត្រូវដល់ ពេលខ្វល់ហើយព្រោះស្រួលមិនស្រួលមន្ត្រីរាជ្យការធ្វើកូដកម្មឈប់ធ្វើការអស់មិនចប់ប៉ាដោយ ទេអី។

  11. ដដែល says:

    អ្នកវិភាគ​ទាំងឡាយទោះបណ្ឌិតក្តី មិនបណ្ឌិតក្តី ស្លៀកពាក់ខោអាវមានហោប៉ៅ មានសក់ខ្មៅ មាត់ច្រកអាហារ លាមកម៏ស្អុយដូចតែគ្នាទេ ! អ្នកណាយល់ថាម៉េចយល់ទៅ កុំដៀលគ្នាអី វិភាគយ៉ាងណាក៏ត្រូវ បើនិយាយថាត្រូវគឺត្រូវល្អ អ្នកខ្លះវិភាគខុសក៏ខុសល្អដែរ ( ទាំអស់នេះជាបាតុភូតនយោបាយ ) មិនខុសពី ល្បែងអុកទេ អ្នកខ្លះបើទោះជាមានលទ្ធភាពស៊ីកូនអុកគេហើយ តែបែរជាមិនស៊ីទេ នៅមានចិត្តប្រាប់គេ
    ទៀតដើម្បីឲ្យគេគិតនិងដើរសារឡើងវិញ អ្នកខ្លះវិញមិនប្រាប់គេទេបើមានឳកាសស៊ី
    ហើយគឺស៊ីដោយស្រេកឃ្លានណាស់ឬគ្មានសិលធម៏យោគយល់ ឬបង្ហាញភាពខ្លាំង
    និងជំនាញដើម្បីបង្ហាញផ្លូវខុសដល់គេទេ ។ សូមបួងសួងឲ្យខ្មែរជួបតែសេចក្តីសុខ ។

  12. CHEA says:

    you right CHOUM not jus United state & EU ,JAPAN they are holding their support to HUN SEN too. that right they to come to negotiation table in a hurry .peace will come soon

  13. 23 October says:

    Sometime, it is hard to listen Khmer analyst. Some house go to that way and some house go to this way.