ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​បាន​ទៅ​លើ​នាយទាហាន​និង​នាយ​នគរបាល​មិន​តុល្យភាព​ទៅ​នឹង​ប្រសិទ្ធភាព​នៃ​ការងារ​ការពារ​ជាតិ​ទេ

Posts by DTN7
February 16, 2014

​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ដែល​គ្រប់គ្រង​អំណាច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ដ៏​មាន​អំណាច​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ នៃ​កង​យោធពលខេមរភូមិន្ទ​ចំនួន​៣​នាក់​គត់​ ដែល​ជា​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ម្តង​ គឺ​ ៖

១-​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធានរដ្ឋសភា​នីតិកាល​ទី​៥​បច្ចុប្បន្ន​ (​ដំឡើង​ឋានន្តរស័ក្តិ​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៩/១១៨៧​ ចុះ​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០០៩)​ ។​

២-​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ព្រឹទ្ធសភា​នីតិកាល​ទី​៣​បច្ចុប្បន្ន​ (​ដំឡើង​ឋានន្តរស័ក្តិ​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៩/១១៨៨​ ចុះ​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០០៩)​ ។​

៣-​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​រយៈពេល​ជាង​២០​ឆ្នាំ​ទល់​បច្ចុប្បន្ន​ (​ដំឡើង​ឋានន្តរស័ក្តិ​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៩/១១៨៩​ ចុះ​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០០៩)​ ។​

​គិត​ត្រឹម​ដើមខែ​កុម្ភៈ​ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ ពោល​គឺ​រយៈពេល​ប្រមាណ​តែ​ជាង​២​ខែ​ ចាប់ពី​កកើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ចំនួន​២៩​នាក់​ និង​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ចំនួន​៧​នាក់​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ (​ផ្កាយ​៤)​ ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ មាន​នាយ​ឧត្តមសេនីយ៍​ចំនួន​សរុប​ជាង​៧០​នាក់​ ខណៈ​ដែល​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ និង​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ បូក​សរុប​ចូល​គ្នា​ គឺ​មាន​ចំនួន​ដល់​ទៅ​រាប់​ពាន់​នាក់​ឯណោះ​ ។​

​កាលពី​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៣​ មាន​នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ចំនួន​៧០​នាក់​ ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ (​ក្នុង​នោះ​ឧត្តមសេនីយ៍ឯក​ចំនួន​៩​នាក់​,​ ឧត្តមសេនីយ៍ទោ​ចំនួន​២០​នាក់​ និង​ឧត្តមសេនីយ៍ត្រី​ចំនួន​៤១​នាក់​)​ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ ប៉ុន្តែ​មាន​ឧត្តមសេនីយ៍​មួយ​ចំនួន​ដែល​ចូល​និវត្តន៍​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ​ផង​ដែរ​ ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការណ៍​ដែល​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​មាន​ផ្ទៃដី​តូច​ និង​មាន​ប្រជាជន​តិច​ ប៉ុន្តែ​បែរ​មាន​នាយទាហាន​ និង​នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​(​ពាក់​ផ្កាយ​)​ច្រើន​ព្រោងព្រាត​បែប​នេះ​ គឺ​កើត​ចេញពី​សិល្បៈ​នៃ​ការ​លើកទឹកចិត្ត​ដល់​នាយទាហាន​ នាយ​នគរបាល​ទាំងនោះ​ ដែល​ដង្ហែ​តាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ តាម​រយៈ​ការ​ដំឡើង​កាំ​ប្រាក់បៀវត្សរ៍​ និង​ប្រាក់​សោធន​និវត្តន៍​ គិត​តាម​ចំនួន​ផ្កាយ​ប៉ុណ្ណោះ​ ។​ ផ្ទុយ​ទៅ​វិញ​ វា​មិន​តុល្យភាព​ទៅ​នឹង​ប្រសិទ្ធភាព​នៃ​ការងារ​ការពារ​ជាតិ​ និង​ការងារ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​អ្វី​ឡើយ​ ខណៈ​ដែល​ថវិកាជាតិ​ត្រូវ​ចំណាយ​ចេះ​តែ​កើន​ឡើងជា​លំដាប់​ និង​លើស​ពី​នេះ​ វា​ក៏​អាច​ធ្វើ​ឲ្យ​តម្លៃ​ឋានន្តរស័ក្តិ​ថ្នាក់ឧត្តម​សេនីយ៍​ឈាន​ទៅ​ធ្លាក់​ក្នុង​សភាព​អាប់ឱន​ និង​អតិផរណា​ថែម​ទៀត​ផង​ ៕​ 
Heg-Samrin-Letter
Chea-Sim-Letter
Hun-Sen-Letter-20
Hun-Sen-Letter-20


What Next?

Recent Articles

6 Responses to "ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​បាន​ទៅ​លើ​នាយទាហាន​និង​នាយ​នគរបាល​មិន​តុល្យភាព​ទៅ​នឹង​ប្រសិទ្ធភាព​នៃ​ការងារ​ការពារ​ជាតិ​ទេ"

  1. Sva watpnom says:

    អង្គុយតែប្រថាប់ត្រាស្រួលដែរ បើមិនធ្វើ ស្រួលមិនស្រួលបាត់វាំងតែអីឡូវហ្នឹង។

  2. កម្មករ កសិករ says:

    , 。 ព្រះមហាក្សត្រ បើមិនធ្វើតាម ហ៊ុន សែន ច្បាស់ជា ខានបានសោយរាជ្យ !

  3. អាខ្វាក់ says:

    គេមិនគិតអំពីតុល្យភាពទៅនឹងប្រសិទ្វិភាពនៃការងាការពារជាតិទេគឺគេគិត
    តុល្យភាពអំណាចដើម្បីបំរើមនុស្សតែម្នាក់ឬមួយគ្រូសារតែប៉ុណ្ណោះ។

  4. សំឡាញ់! says:

    អញ្ចឹងសោះទើបប្រាក់ខែកម្មករ គ្រូបង្រៀន មន្ត្រីរាជការតូចតាច ដំឡើងមិនរួច ។ តើទ្រឹមត្រូវទេ
    ប្រិយមិត្ត ?

  5. Sen-Gaddafi says:

    កុំបបួលគ្នាភ្លើរពេកហ៊ុនសែនមិនដែលខ្វល់ពីស្ថាបន័ណាក្រៅពីស្ថាបន័កងកំលាំងប្រដាប់អាវុធនោះ ទេព្រោះកងកំលាំងប្រដាប់អាវុធនេះហើយដែលជួយការពារអំណាចហ៊ុនសែនដ៍មានប្រសិទ្ធភាព។ ដូច្នេះហ៊ុនសែនត្រូវតែយកចិត្តពួកនេះបើមាននណាចង់បានឡើងសគ្គ័គឺតម្លើងបានភ្លាមដើម្បីបំពេញ ចិត្តហើយបំរើស្មោះស្មគ្គ័ចំពោះហ៊ុនសែន។ ដូច្នេះការយកចិត្តទុកដាក់លើកងកំលាំងប្រដាប់អាវុធមាន សារះសំខាន់ណាស់ព្រោះជាជញ្ជាំងដ៍រឹងមុំាសម្រាប់ទប់អំណាចឲ្យហ៊ុនសែន ហើយចង់ស្ថាបន័ណា រលំអីរលំទៅមិនខ្វល់នោះទេ​​ ដូចជាមកដល់ពេលនេះមានតែស្ថាបន័កងកំលាំងប្រដាប់អាវុធទេដែល បានបើកប្រាក់ខែមករា ចំពោះស្ថាបន័ផ្សេងមិនទាន់បានបើកប្រាក់នោះទេ។

  6. សមមិត្តសន says:

    ឧត្តមសេនីយផ្កាយចោរ៥!!!
    ហេតុតែវង្វេងវាលបីមានសក្តិគ្មានយស!!!