ដោយ តាំង សារ៉ាដា
2014-02-28
RFA

អ្នកបឹងកក់ ព្រះសង្ឃ និងកម្មករ នាំគ្នាយកលុយដុល្លារថតចម្លងទៅបិទនឹងស្លាករបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ RFA/Ouk Savborey
អំពើនិទ្ទណ្ឌភាពមិនអាចខាត់ជម្រះដោយគ្មានការដាក់ទោសទណ្ឌពីតុលាការបានទេ ក្នុងប្រទេសដែលគោរពប្រព័ន្ធតុលាការឯករាជ្យ ទោះអ្នកប្រព្រឹត្តិជាប្រធានាធិបតី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬមេបញ្ជាការយោធាក៏ដោយ។ ជាក់ស្តែង ក្នុងពេលថ្មីៗនេះ តុលាការនៃប្រទេសអ៊ុយក្រែន (Ukraine) បានចេញដីកាតាមចាប់ប្រធានាធិបតីរបស់ខ្លួន ដែលរងការចោទប្រកាន់ពីបទសម្លាប់ក្រុមបាតុករជាច្រើន កាលពីខែពាក់កណ្ដាលខែមករា ឆ្នាំ២០១៤។
ចុះចំណែកបរិបទប្រទេសកម្ពុជា វិញ តើតុលាការបានចេញដីកាចាប់ខ្លួនអ្នកបញ្ជាឲ្យបាញ់សម្លាប់ក្រុមកម្មករទាំងកណ្ដាលថ្ងៃត្រង់ កាលពីចុងខែមករា ឆ្នាំ២០១៤ នោះដែរហើយឬនៅ?
ករណីរត់ចោលស្រុកគេចពីគុករបស់មេដឹកនាំផ្តាច់ការលើពិភពលោក បានកើតឡើងទៀតហើយ។ ពេលនេះ គឺជាមេដឹកនាំនៃប្រទេសដែលនៅកៀកក្លៀកអតីតប្រទេសមហាអំណាចកុម្មុយនីស្តតែម្តង នោះគឺប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក វ៉ិចត័រ យ៉ានុកូវ៉ិច (Viktor Yanukovych)។
លោក វ៉ិចត័រ យ៉ានុកូវ៉ិច ត្រូវបានតុលាការចោទប្រកាន់ពីបទបញ្ជាឲ្យមានការបាញ់ក្រុមបាតុករជាង ២០នាក់ ហើយជាង ២០០នាក់ផ្សេងទៀតរបួស។
ពលរដ្ឋអ៊ុយក្រែន កាលពីពាក់កណ្ដាលខែមករា បានធ្វើបាតុកម្មប្រឆាំងនឹងការបដិសេធរបស់រដ្ឋាភិបាលក្នុងការធ្វើពាណិជ្ជកម្មជាមួយសហគមន៍អឺរ៉ុប ដោយសារទទួលសំណូកចំនួន ១៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ពីប្រទេសរុស្ស៊ី។
អ៊ុយក្រែន ធ្លាប់ជាប្រទេសមួយស្ថិតក្នុងចំណុះរបស់សហភាពសូវៀត ដែលគ្រប់គ្រងដោយរបបកុម្មុយនីស្ត។ ប្រទេសមួយនេះបានទទួលឯករាជ្យពីសហភាពសូវៀត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៩១ ហើយចាប់ផ្ដើមអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលធ្វើឲ្យអំណាចទាំងបី រួមមានអំណាចរដ្ឋាភិបាល អំណាចរដ្ឋសភា និងអំណាចតុលាការ ស្ថិតនៅដាច់ពីគ្នា។
ប្រព័ន្ធតុលាការក្នុងប្រទេសអ៊ុយក្រែន ធ្លាប់មានរូបភាពដូចគ្នាទៅនឹងប្រព័ន្ធតុលាការនៅប្រទេសកម្ពុជា ដែលរងសម្ពាធធ្ងន់ធ្ងរដោយក្រុមអ្នកនយោបាយ អ្នកមានអំណាច និងអ្នកជំនួញធំៗ។
នៅឆ្នាំ២០១០ អ៊ុយក្រែន បានចាប់ផ្ដើមបោះពួយខ្លាំងឆ្ពោះទៅរកការកែទម្រង់ប្រព័ន្ធតុលាការឲ្យមានភាពឯករាជ្យ ដើម្បីស្វែងរកយុត្តិធម៌ពិតប្រាកដជូនសង្គម និងធានាសិទ្ធិសេរីភាពពេញលេញជូនពលរដ្ឋរួចមក ពេលនោះឥទ្ធិពលរបស់រដ្ឋាភិបាល អ្នកនយោបាយ និងអ្នកជំនួញ ហាក់លែងអាចហក់រំលងរបងអំណាចច្បាប់ដូចមុនៗទៀតហើយ។
រហូតមកទល់ពេលនេះ តុលាការនៃប្រទេសអ៊ុយក្រែន ត្រូវបានពលរដ្ឋរបស់ខ្លួនចាត់ទុកថា ជាតុលាការដែលមានភាពឯកភាព និងឥតលម្អៀង ហើយជាស្ថាប័នមួយដែលផ្តល់នូវក្តីសង្ឃឹម និងផ្តល់ការជឿជាក់ខ្ពស់ធំបំផុតសម្រាប់មហាជន។ លើសពីនេះទៅទៀត តុលាការនៃប្រទេសអ៊ុយក្រែន បានកាត់ក្តីមន្ត្រីរដ្ឋាភិបាលកំពូលៗជាច្រើនសឹងរាប់មិនអស់ទៅហើយ រួមទាំងប្រធានាធិបតី លោក Victor Yanukovych កាលពីពេលថ្មីៗនេះថែមទៀត។
ចុះចំណែកប្រព័ន្ធតុលាការនៅប្រទេសកម្ពុជា វិញយ៉ាងម៉េចដែរ?
បើនិយាយពីប្រព័ន្ធតុលាការកម្ពុជា វិញ ភាពមិនប្រក្រតីមានច្រើនណាស់ សេចក្តីរាយការណ៍ខ្លីមួយនេះនិយាយមិនអស់ទេ ប៉ុន្តែសូមលើកខ្លះៗទៅចុះ។ សម្រាប់កម្ពុជា ពាក្យថាប្រព័ន្ធតុលាការឯករាជ្យ និងឥតលម្អៀង គ្រាន់តែជាការផាត់ពណ៌ឲ្យល្អមើលប៉ុណ្ណោះ។ មនុស្សជាច្រើនដឹងសឹងគ្រប់ៗគ្នាទៅហើយថា មន្ត្រីតុលាការភាគច្រើនតាំងពីសាលាដំបូង រហូតដល់សាលាកំពូល សុទ្ធសឹងតែជាសមាជិករបស់បក្សកាន់អំណាច សុទ្ធសឹងតែបង់លុយចូលបក្ស ដើម្បីការពារអំណាច និងតួនាទី។
បើនិយាយអំពី លោក ជីវ កេង វិញ លោកមានតួនាទីជាប្រធានតុលាការក្រុងភ្នំពេញផង ជាចៅក្រមផង ជាទីប្រឹក្សាផ្ទាល់របស់រដ្ឋាភិបាលផង និងថែមជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ផង។ នេះមិនទាន់និយាយអំពី លោក ឌិត មុន្ទី ប្រធានតុលាការកំពូលទេ។ លោក ឌិត មុន្ទី លោកក៏មានតួនាទីមិនចាញ់ លោក ជីវ កេង ប៉ុន្មានដែរ លោកមិនមែនត្រឹមតែជាសមាជិកធម្មតានៃបក្សកាន់អំណាចប៉ុណ្ណោះទេ តែលោកជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនកម្ពុជា ជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាចៅក្រមថែមទៀត។
ដូច្នេះ ប្រសិនបើមេតុលាការកំពូលៗរបស់ប្រទេសជាសមាជិករបស់បក្សកាន់អំណាចទៅហើយ តើនៅមានការសង្ស័យអ្វីទៀតដែលមន្ត្រីតុលាការតូចតាចផ្សេងៗមិនចូលជាសមាជិកបក្ស ដើម្បីបានយ័ន្តការពារ និងពង្រឹងអំណាចរបស់ពួកគេរៀងៗខ្លួននោះ?
ក្នុងរដូវឃោសនាបោះឆ្នោតម្តងៗ ការងារដែលរវល់ជាងគេរបស់ចៅក្រម ព្រះរាជអាជ្ញាក្រៅតែពីកាត់ក្តីជម្រះក្តីនោះ គឺចេញជួយឃោសនាបក្សជួយពង្រឹងបក្សតាមមូលដ្ឋាន ឬជួយរកលុយដើម្បីទ្រទ្រង់បក្ស ជាដើម។
ផ្អែកតាមភស្តុតាងទាំងនេះ ស្តង់ដារនៃប្រព័ន្ធតុលាការកម្ពុជា ហាក់ដូចគ្នាទៅនឹងប្រព័ន្ធតុលាការនៃបណ្ដាប្រទេសកុម្មុយនីស្តមួយចំនួន ដូចជា ប្រទេសចិន វៀតណាម កូរ៉េខាងជើង ឬបណ្ដាអតីតប្រទេសកុម្មុយនីស្តមួយចំនួន ដូចជាប្រទេសរុស្សី ហ្សេអ័រហ្សី (Georgia) អ៊ុយបេគីស្តង់ ឬកាហ្សាស្តង់ ជាដើម។
តុលាការនៃប្រទេសកុម្មុយនីស្ត រាល់ចៅក្រម ព្រះរាជអាជ្ញា សុទ្ធសឹងជាសមាជិករបស់បក្សដែលធ្វើកិច្ចការ ដើម្បីផលប្រយោជន៍បក្ស គោរពនយោបាយរបស់បក្ស និងការពារការដឹកនាំរបស់បក្ស។ ដូច្នេះ ស្ថាប័នតុលាការជាស្ថាប័នកំពូលមួយដែលមានសារសំខាន់ជាទីបំផុតសម្រាប់ប្រទេស។ ស្ថាប័ននេះ គឺជន្ទល់សម្រាប់ការដឹកនាំប្រទេស។ ប្រសិនបើមេដឹកនាំមួយចាប់យកតុលាការជាចំណាប់ខ្មាំងបានទៅហើយ នោះការដឹកនាំប្រទេសនឹងក្លាយទៅជាការដឹកនាំបែបផ្តាច់ការតែម្តង។ ប៉ុន្តែ ប្រសិនបើមេដឹកនាំបែងចែកប្រព័ន្ធតុលាការឲ្យនៅឯករាជ្យបាន នោះការដឹកនាំប្រទេសនឹងមានសេរីភាពប្រកបដោយយុត្តិធម៌។
ប្រព័ន្ធតុលាការក្រោមគំនាបរបស់អ្នកមានអំណាច អាចធ្វើឲ្យជញ្ជីងយុត្តិធម៌ផ្អៀងញាំញីដោយអំពើគ្មានទោសពៃរ៍ ហើយអ្នកមានអំណាចតែងរួចផុតពីបទល្មើសដែលខ្លួនប្រព្រឹត្ត។
ចាប់តាំងពីឆ្នាំ១៩៩៧ មក បទឧក្រិដ្ឋកម្មទ្រង់ទ្រាយធំនៅកម្ពុជា បានកើតឡើងមិនចេះចប់ ចាប់តាំងពីការសម្លាប់រង្គាលកងទ័ពរាជានិយមរបស់គណបក្សហ៊្វុនស៊ិនប៉ិច នៅដើមខែកក្កដា ការសម្លាប់ជីវិតអ្នកកាសែតជាង ១០នាក់ ការធ្វើគត់ព្រះសង្ឃ និងអ្នកសិល្បៈដ៏សន្ធឹកការបោកគ្រាប់បែកមុខរដ្ឋសភាសម្លាប់មនុស្ស ១៦នាក់ ការបាញ់សម្លាប់ក្រុមមេដឹកនាំសហជីព អ្នកការពារព្រៃឈើ និងការបាញ់សម្លាប់កម្មករកាត់ដេរចំនួន ៥នាក់ កាលពីខែមករា ឆ្នាំ២០១៤។
បទឧក្រិដ្ឋកម្មទាំងនេះសុទ្ធសឹងធ្វើឡើងក្រៅប្រព័ន្ធតុលាការ ផ្ទុយច្បាប់ជាតិ និងអន្តរជាតិ។ ហើយរហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញមានជនដៃដល់ទាំងនោះ ត្រូវបាននាំយកមកកាត់ទោសចំពោះមុខច្បាប់នោះឡើយ។
ក្នុងរយៈពេលចុងក្រោយនេះ កម្ពុជា កាន់តែមានឈ្មោះអាក្រក់ៗទៅក្នុងពិភពលោក ខាងការសម្លាប់មនុស្សដើម្បីដោះស្រាយបញ្ហា។ អំពើអាក្រក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន បានធ្វើអោយឥស្សរជននយោបាយអន្តរជាតិមួយរូប ដែលធ្លាប់តែទប់ចិត្តមិនហ៊ានរិះគន់ លោក ហ៊ុន សែន ជាសាធារណៈ ទ្រាំលែងបាន។
លោក ហ្គារ៉េត អេវ៉ាន (Gareth Evans) អ្នកការទូតជើងចាស់អូស្ត្រាលី ម្នាក់ និងជាស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានប្រកាសជាសាធារណៈថា មេដឹកនាំពិភពលោកគួរឈប់ប្រើសម្ដីការទូតទៀតក្នុងទំនាក់ទំនងជាមួយកម្ពុជា ហើយគួរតែស៊ើបអង្កេតពីអំពើរំលោភបំពាន និងអំពើពុករលួយនានា ហើយដាក់ទណ្ឌកម្មលើមេដឹកនាំកម្ពុជា។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍ស្ដីពីសិទ្ធិមនុស្សពិភពលោក សម្រាប់ឆ្នាំ២០១៣ ដែលបានរិះគន់ពីភាពមិនប្រក្រតីនៃការបោះឆ្នោត ការជ្រៀតជ្រែកនយោបាយក្នុងប្រព័ន្ធយុត្តិធម៌ ការគាបសង្កត់សិទ្ធិក្នុងការប្រមូលផ្តុំ និងការរំលោភបំពានលើអ្នកជាប់ឃុំឃាំងនៅកម្ពុជា ជាដើម។
របាយការណ៍នោះក៏បានរិះគន់អំពើពុករលួយ ដែលកំពុងកើតមាននៅគ្រប់ស្ថាប័នសំខាន់ៗទាំងអស់ក្នុងប្រទេសកម្ពុជា ហើយថា ព្រះរាជអាជ្ញា ចៅក្រម ប៉ូលិស ទទួលសំណូកខុសច្បាប់ពីពាណិជ្ជករ ដែលធ្វើឲ្យអំពើពុករលួយបានរុញច្រានឲ្យមានអំពើនិទ្ទណ្ឌភាពកាន់តែខ្លាំង។
ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអំពើនិទ្ទណ្ឌភាពដ៏ក្រាស់ក្រៃលែងមិនយកមកខាត់ជម្រះនៅតុលាការ ដែលញាំញីដោយសម្ពាធនយោបាយបានទេ នោះមានតែតុលាការអន្តរជាតិប៉ុណ្ណោះទើបជាក្តីសង្ឃឹមចុងក្រោយ ក្នុងការស្វែងរកយុត្តិធម៌ពិតប្រាកដជូនពលរដ្ឋខ្មែរស្លូតត្រង់បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីចោទលោក ហ៊ុន សែន ថាជាមេដឹកនាំពុករលួយស្ទើរផុតលេខ
- អាមេរិកប្ដេជ្ញាដាក់គំនាបលើរដ្ឋាភិបាលណាដែលរំលោភសិទ្ធិមនុស្ស
- លោក ផៃ ស៊ីផាន ប្រតិកម្មនឹងលោក សម រង្ស៊ី ប្រៀបធៀបកម្ពុជាទៅនឹងអ៊ុយក្រែន
- លោក ហ៊ុន សែន អំពាវនាវឲ្យបក្សប្រឆាំងចូលរួមក្នុងកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច
- អ្នកវិភាគ៖ លោក ហ៊ុន សែន រក្សាអំណាចបានយូរដោយសារចិននិងវៀតណាមជួយ
- មូលនិធិសង្គ្រោះជាតិជំរុញឲ្យអាមេរិកទប់ទល់សម្ពាធអំណាចរបស់ចិនមកលើកម្ពុជា
- មេដឹកនាំបក្សសង្គ្រោះជាតិជួបអ្នកគាំទ្រនៅខេត្តកណ្ដាលដោយគ្មានការរារាំង
- មតិជុំវិញការប្រកាសដកបម្រាមជួបជុំនិងចែកទីលានប្រជាធិបតេយ្យជា២
- រដ្ឋាភិបាលសន្យាមិនបិទបណ្ដាញព័ត៌មានសង្គម
នេះដោយសារពួកប្រតិកិរិយារួមទាំងបនបក្សប្រឆាំងដែលនាំស្រុកទេសបែបនេះការរស់នៅសព្វថ្ងៃប្រពន្ឋជួបប្រពន្ឋកូនចៅជួបជុំគ្រួសារ ។
ពេល សម រង្សីុធ្វើជាស្តេចនិងកឹម សុខា ធ្វើជានាយករដ្ឋមន្ត្រី គង់ គាំធ្វើប្រធានព្រឹទ្ធសភា ហើយប្រពន្ធសម រង្សី ធ្វើជាប្រធានសភា កូន សម រង្សិធ្វើជារដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ …., ពេលនោះតុលាការខែ្មរយុតិ្តធម៌ហើយវើយ!
អាឆ្កួតបរិមីព្រះវិហារ ជាមនុស្សខួរបង្កង និយាយមិនចេះគិត រស់ធ្ងន់ផែនដីធ្វើអី???
អ្តថបទនេះ បានបង្ហាញយ៉ាងច្បាស់ពីចិត្តច្រណែនឈ្នានិះរបស់ពួកមួយក្រុម ដែលមានចរិត «ទឹកឡើងត្រីស៊ីស្រមោច , ទឹកហោចស្រមោចស៊ីត្រី»។
នេះ គឺនយោបាយឯកភាពជាតិរបស់ពួកប្រតិកិរិយា ដែលនឹងបន្តវេនពីក្រុមប៉ូលពត នាសម័យ ១៩៧៥។ ពួកនោះ ជានរណា ? គឺ សម រង្ស៊ី និងកឹម សុខា។
ទាំងអស់គ្នា ត្រូវដឹងថា តេជោសែនគ្រប់គ្រងប្រទេស ប្រទេសមានសន្តិភាពក្រោមម្លប់ព្រះមហាក្សត្រ, តែប់ពួកសម រង្ស៊ីគ្រប់គ្រងប្រទេសវិញ ភាពចលាចលវឹកវរ ក្រឡាប់ចាក់នឹងកើតមានពេញប្រទេស ដោយសារតែ អ្វីដែលសម រង្ស៊ី ធ្លាប់បានបណ្តុះក្នុងស្មារតីច្រណែនឈ្នានិះក្នុងអារម្មណ៍របស់មនុស្សនឹងកើតមាន ភ្លាម គឺកើតចោរកម្មពេញប្រទេស និងកាប់សម្លាប់គ្នា ព្រោះតែចង់ស៊ីសងគ្នា។
គេអាចសង្កេតមើលបរិយាកាស ល្ងាចថ្ងៃទី ២៨ កក្កដា ២០១៣ ក្រោយការឮពីសម្លេងឆ្នោត ថា CNRP ឈ្នះនោះ ស្រាប់តែទីក្រុង ទីប្រជុំជន ដែលកំពុងតែអ៊ូអរ ប្រែជាស្ងាត់ជ្រាបបិទទ្វាររបង ទ្វារផ្ទះ ទ្វារហាងទំនិញ អស់ពេល៥ ទៅ ៦ ថ្ងៃ ព្រោះតែខ្លាចចោរចូលផ្ទះ និងគំនំគុំគួន។ ពេលនោះដែរ គេសង្កេតឃើញថា ក្រុមអ្នកដែលងប់ងុលនឹងសម រង្ស៊ី កឹម សុខា បានបង្ហាញពីចរិតក្រអឺតក្រទម ស្រែកចំអកពេញភូមិ គួរឲ្យព្រឺ ភ័យខ្លាចជាទីបំផុត។
នេះគឺជាការបន្ត អោយឃើញនូវខ្លឹមសារពាក្យធ្លាប់គម្រាមក្នុងយុទ្ធនាការឈោសនា ដែលគេបង្រៀនគ្នាស្រែកថា « ដូរ ឬមិនដូរ? » ។ សាហាវណាស់ ព្រៃផ្សៃណាស់ពាក្យនេះ!
ចាំមើលចុះ បើសម រង្ស៊ីឈ្នះបានគ្របគ្រងរដ្ឋាភិបាលពេលណា , សកម្មភាពក្នុងប្រវត្តិសាស្ត្រ ឆ្នាំ ៧៥ នឹងវិលមកវិញមិនខាន។
ហ៊ុន សែន ដឹកនាំកម្ពុជា បង្ករ អំពើពុករលួយ រាប់សែន ករណី មិនចាំបាច់រកមុខមន្ត្រី ពុករលួយទេ ដឹកនាំក៏គ្មានប្រជាធិប្បតេយ្យ។ ហ៊ុន សែន គាប់សង្គត់ ប្រជាភិថុត និង អាយ៉ងប្រទេសដទៃ យកបរបូមាត់ជាច្បាប់ របបលួចប្លន់។ អង្គរក្ស ប៉ូលីស ទាហាន គួរតែ អព្យាក្រឹត្យ ការពារសុវត្ថិភាពប្រជាពលរដ្ឋ សុខសន្តិភាព ព្រំដែន និងព្រះមហាក្សត្រ។
ស្រុកខ្មែរ អំណាចទាំងមួល សភា គណៈរដ្ឋមន្ត្រី តុលាការ ស្ថិតនៅលើតែ ហ៊ុន សែន និង បក្សពួក សុខអាន ។ កើត ចាស់ ឈឺ ស្លាប់ លើលោកនេះ មិនទៀង ទេ។ បាបកម្ម…….អ្វីៗទាំងអស់ ជារបស់ ហ៊ុន សែន ?
លឺគេថាកាលសម័យប៉ុល ពតកាន់អំណាចដឹកនាំប្រទេសពីឆ្នាំ ១៩៧៥-១៩៧៩ សង្គមមានភាពស្ងប់ស្ងាត់ណាស់ គ្មានការតវាទោះបីជាប្រជាពលរដ្ឋទាំងអស់ត្រូវដេញចេញពីលំនៅដ្ឋាន ឬ ភូមិកំណើតក៍ដោយ ។ អ្វីៗប្រព្រឹត្តទៅដោយរលូននិងស្ងាត់ស្ងៀមជាទីបំផុត ។ ប៉ុន្តែ ពេលកងទ័ពរណៈសិរ្សនិងកងទ៌ពវៀតណាមវាយដណ្តើមអំណាចពីរបបខ្មែរក្រហមនោះ មិនទាន់ទាំងបានឈ្នះទាំងស្រុងផង កងឈ្លប ឬ មេសហករណ៍ត្រូវប្រជាពលរដ្ឋតាមកាប់សំលាប់ដោយកាំបិត ពូថៅ បណ្តាលអោយស្លាប់យ៉ាងវេទនានិងខ្លោចផ្សាបំផុត ។
និយាយនេះមិនមែនគាំទ្រអំពើព្រៃផ្សៃយង់ឃ្នងនុះទេ តែចង់និយាយថា ខ្មែរស្ទើរតែ ១០០ ភាគរយកាន់ពុទ្ធសាសនា ដែលមានវិន៌យមួយចំបង គឺការមិនចងពៀរ ឬ សំលាប់សត្វមានជីវិតឡើយ កុំថាដល់ទៅសំលាប់មនុស្សដូចគ្នាឆៅៗនោះ ។ តើនេះមកពីមូលហេតុអ្វី ដែលធ្វើអោយសត្វឈ្លូសស៊ីស្មៅក្លាយទៅជាសត្វខ្លាស៊ីសាច់?
PUK AH ORS NIS EIY KOR CHHKUT MLES ROUENG NOYOBAY VEARPI BAK YUL NAS TAL TEE NEAK ENG ORKKA PEIT. BIR NEAK ENG MIN DENGTEIR KOM NUM KNEAR CHKOT TVEI OUY KHMER CHKOT MOUY NORKOR .BIR YUN VEAR KAN KAB SROK KHMER BANTECHTEIRT NEAK ENG CHES NEYANH( DO MEAR MAY)( CHET ROY) (FUCK YOU)THIS IS YOUR LAST CHANGE YOU STUPID IDIOT
……………………… អា បុល bol និយាយ ដូចខ្វាក់ ភ្នែក ! !!!!!!!!!!!!!!!!!
When will the judiciary in Cambodia become neutral and independent? How could the rule of law in Cambodia strengthened? These questions have been asked by Cambodians and international public for decades. It looks that it is hard to do these things while there is no real commitment from the country leaders. The judiciary is one of effective tools for the ruling party to be used to suppress the opposition and to strengthen or intensify their power base.
In Cambodia, president and senior officials of the court – lower to upper court, are member of the ruling CPP. The court in Cambodia has been under the influence of the ruling CPP for decades to use to intimidate and arrest any opposition members who they are targeted. Is it neutral and independent of political influence? Of course not, this institution has been under the political influence of the CPP. Obviously, president of courts are members of the standing/central committee of the Cambodian People’s Party (CPP). Clearly, CPP uses the court to silence the opposition. Everyone can see that lots of Cambodians has been victimized by this politically-affiliated court system.
The ruling party cannot allow this institution to become neutral and independent. When this institution becomes neutral and independent of political influence, the ruling party must be difficult in commanding the judge or prosecutor to issue any arrest warrant for anyone whom is targeted as their enemy. Also, the ruling party cannot frighten or intimidate anyone on their whim.
Brothers and sisters! Because of this politically-affiliated judiciary, many Cambodian citizens have been victimized of social injustice, abuse of power, suppression, etc. For instance, the fake killers of the famous union leader Chea Vichea had been arrested and sentenced unjustly by this biased court. Does Mr. Hun Sen want the judiciary to become neutral and independent? Likely, the answer is NO, while it is an effective tool for him and his officials to frighten, intimidate, threat, etc. the opposition or anyone who is targeted their enemies. Also, this politically-affiliated court plays a key role to help maintain or strengthen his power and to defend his and other officials ‘interests.
អត់មានគេគាំទ្រ ដាក់ឈ្មោះផ្សេងៗគាំទ្រខ្លួនឯង
ចំជាមិនចេះខ្មាស់គេមែនហ្មង់ ។
ចាំសេះដុះស្នែងសិន…។
remove the root the branches will die. but this root is not easy unless with a big axe.
Mr. Bol,លោក បរិមីព្រះវិហារ
ប្រហែលជាអ្នកទាំងពីរមានតួនាទីធំៗនៅក្នុងរដ្ឋាផិបាលហើយមើលទៅ
បានជានិយាយមិនដឹងខ្យល់បន្តិចសោះ ឬមួយពួកលោកមើលតែទូរទស្សន៍ជាតិ
និងស្តាប់តែវិទ្យុជាតិ
និងមិនដែលដើរចេញពីភូមិគ្រិៈលោកទេអី គួរតែពួកលោកធំៗកុំគិតតែប្រយោជន៍ផ្ទាល់ពេក ព្រោះ
មនុស្សកើតមកយ៉ាងមេច ស្លាប់ទៅវិញយ៉ាងហ្នឹងដែរ យើងធ្វើជាអ្នកដឹកនាំចាំបាច់ណាស់ការគិត
គូរដល់ប្រទេសជាតិ និងប្រជាជន សូមកុំភ្លេចថា អាមេរិក សហគមអឺរុប មិនអាចដាក់ឈ្មោះបាន
ទេ តែបើវៀតណាម និងសៀមគឺអាចដាក់បាន ។ តើពួកលោកដឹងទេសព្វថ្ងៃប្រជាជនក្រីក្ររស់
នៅយ៉ាងណាដែរ ពួកលោកដេញយកដីស្ទើរគ្រប់ទីកន្លែង បើប្តឹងទៅតុលាការវិញដេកចាំដប់ឆ្នាំក៏
មិនដោះស្រាយផង ព្រោះគ្មានលុយ ឬបក្សពួក ម្យ៉ាងទៀតកូនចៅអ្នក្រនាំគ្នាទៅធ្វើទាសករនៅ
ប្រទេសគេសឹងគ្មានសល់ ឬដូចពាក្យរដ្ឋាភិបាលថា លុបបំបាត់ភាពក្រីក្រ គឺមានន័យថាបំបាត់
អ្នកក្រទាំងអស់ពីប្រទេស ។ ព្រោះសុភាសិតបានពោលថាៈ ទីណាមានការគាបសង្កត់ ទីនោះ
មានការរើបំរាស់ ។ តាមការពិត វិទ្យុ RFI,VOA and RFA សុទ្ឋសឹងតែនិយាយតាមការជាក់ស្តែង
មិនមែនហៃអើ ហៃអើនោះទេ ៕ សូមអរគុណ
បើប្រៀបធៀបក្នុងចំណោមប្រទេសអាស៊ានទាំង១០ គឺខ្មែរមានតុលាការពុករលួយដល់ឆ្អឹង ហើយ
អាក្រក់ផុតលេខ។
.
ពុករលួយស្រុកខ្មែរ គឺជាប្រព័ន្ធ។ ចែកគ្នាស៊ីតាំងពីលើដល់ក្រោម ធំស៊ីតាមធំ តូចស៊ីតាមតូច។
.
ភស្តុតាង ឯកសារពិត ប្រែជាសំរាម ចំណែកឯកសារបន្លំក្លែងក្លាយ ប្រែក្លាយជាត្រឹមត្រូវ យកជាសាច់
ការទៅវិញ។
.
រឿងពិតកណ្តាលថ្ងៃចែស! ប្រែទៅជាយប់ខ្មៅងងឹត។ បិសាចប្រែជាទេវតា អ្នករក្សាសីលក្លាយជាឃាតករ។
.
នេះហើយ មហាតុលាការស្រុកខ្មែរ បច្ចុប្បន្ន។
.
បើលោក ហ៊ុន សែន មិនស្រឡាញ់អំណាច ហើយផ្តាច់ការ តុលាការក៏មិនពុករលួយដែរ…។
តុលានៅកម្ពុជា ជាតុលាការមុខប្រាក់ មិនមែនតុលាករមុខដែកវែកមុខការពិតនោះទេ ។ ពួកអស់នោះ ដែលបានចេញទៅរៀននៅប្លុកកុម្មុយនិស្ត កាលពី អំឡុងសង្រ្គាមច្បាំង យួនឈ្លានពានកម្ពុជា ១៩៧៩ នៅតែមានឥទ្ធិពលដដែល ។ នៅក្នុងក្របខណ្ឌច្បាប់របស់ កម្ពុជា មានបណ្តាញយួនធ្វើការ ម្លោះហើយបញ្ហានេះ អ្នករដ្ឋការខ្មែរ មិនមែនថាមិនដឹងសោះទេ ។
បើ ប្រជាពលរដ្ឋ កម្មករ កម្មការីនី មិនសាមគ្គីគ្នា កំចាត់ អំពើពុករលួយ កេងប្រវ័ញ កម្លាំងពលកម្ម
ទេ ជីវភាព របស់អ្នក ក៏ មិនបាន ល្អ ប្រសើរដែរ !
( អ្នកនឹងត្រូវ គេ ជិះជាន់ កេងប្រវ័ញ ត កូន តចៅ រហូត ! )
តុលាការចោរដុះកន្ទុយបក់រវិចស្ដាប់តែ ហ៊ុន សែន បង្អៅឱ្យព្រុសទេ
ចោទបង្ខូច ស ថា ខ្មៅ អាក្រក់ ថា ល្អ !
កាត់ក្ដីឱ្យ ពួកឃាតក ពួកចោររួចខ្លួន !
ប្រជាជនរងគ្រោះមានកំហុស ជាប់ចោទ ជាប់គុក !
បើសិនអោយតុលាការស្រុកខ្មែរដូចប្រទេសអ៊ុយក្រែននោះទាល់តែបំបាតុរបបគុម្មនិយ
ឬរបបផ្តាការជាមុនសិនទើបតុលាការមានឯករាជ្យ។
very funny if we talk about justic in cambodia .khmer roug ‘case alway got problem with hun-sen so justic from mr hun-sen mouth.
គ្រប់មតិយោបល់របស់អស់លោកនៅទីនេះសុទ្ធតែដណ្តើមគ្នាដេកកណ្តាល (អាចកំណត់បានត្រួសៗថា៖ ៦០ភាគរយដើម្បីបក្សនិងគណៈបក្សដែលខ្លួនគាំទ្រ ឯ២០ភាគរយឬតិចជាងជាទស្សនៈជាតិឬជាទស្សនៈ បុគ្គល….បើដើម្បីជាតិដើម្បីប្រជាជាតិគួរនាំគ្នានិយាយការពិត…ពីរពីរដងបួនគឺបួន ព្រោះការបញ្ចេញគំនិតរបស់បុគ្គលគេអាចដឹងពីការនិយាយពិតឬមិនពិត ព្រោះអ្នកមានមតិនៅទីនេះមួយចំនួនកំពុងរស់នៅក្នុងប្រទេសឯមួយចំនួនកំពុងរស់នៅក្រៅប្រទេស ដូចនេះទស្សនៈខ្លះអាចមិនចុះសំរុងនឹងគ្នា…..តែ បើដើម្បីជាតិខ្មែរនិងប្រជាពលរដ្ឋខ្មែរគួរហ៊ានទទួលយកឬបកស្រាយពីការពិតក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះនឹងផ្តល់មតិដើម្បីស្ថាបនា
veng sreng
Procheachun Khmer trov ka cut kbal ah chker kvac Hun Nal neng mi chokachoy mok khmouch chao Sam Hengt mouy pouch
—————————————————————
sl
Pouch ah kbot cheat, ah khiet to kor, ah bomplanh cheat, ah samre, ah thoak tieb:
Ah norouk Hun Neang
Mi norouk Di Pok
Ah norouk Phdey mi kanhchas Bun Seng Ly
Mi kanhchas jit ngoab Bun Seng Ly
Ah chhker kvac Hun Sen
Mi mok khmouch chhao reu sat chomlek Bun Sam Heng
Ah chhker Mi chhker kon chao vea teng oss
Pouk heng, mi ngeng, kert morc chenray cheat khmean ban ka ey teng oss
——————————————————–
Anonymous
March 8, 2014 at 11:55 am
ពូកែរជេរមែន ប្រយ័ត្នបាបដល់ដូនតានិងកូនចៅជំនាន់ក្រោយខ្លួនអែងណា veng sreng។ ជេរអ្នកធំចឹងប្រាកដជាល្ហេមល្ហាមទៅៗហើយ។ បុណ្យអ្នកណាអ្នកនឹងទទួល។ ជាតិមុនប្រហែល veng sreng អែងសាងបុណ្យអាក្រក់ហើយ បានជាជាតិនេះចេះតែរស់នៅដោយក្ដៅក្រហាយ?
———————————————————–
Min bab te, ker ban bon chren nas, pi pros pal na monos ah krorc vineas, monos laor neng ban sok. Yerng min trov chhor merl amper ah krorc te na. Vea veay samlab bong phown mer ey con chao Khmer os chren nas, kam pea nis vea neng trov to tul vinh. Mouy pouch vea neng trov tay hong