ដោយ៖ ពៅ មេត្តា
ថ្ងៃសៅរ៍ ទី1 ខែមិនា ឆ្នាំ2014
http://vodhotnews.com
គណបក្សប្រជាជនកម្ពុជា (CPP) ដាក់បេក្ខភាពឈរបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ច្រើនជាងគេ ក្នុងរយៈពីរថ្ងៃដំបូងដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាប់ផ្តើមទទួលពាក្យ។
សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា នៅថ្ងៃទី២៧ និង២៨ខែកុម្ភៈ គណបក្សបី ដែលចុះឈ្មោះប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ គឺគណបក្សប្រជាជនកម្ពុជាដាក់បេក្ខភាពរបស់ខ្លួនបានច្រើនជាងគេ។
ក្នុងសេចក្តីជូនដំណឹងបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាដាក់បេក្ខភាពរបស់ខ្លួនបានចំនួន២៣មណ្ឌលរាជធានីខេត្ត និង ១៨៨មណ្ឌល ក្រុង ស្រុក ខណ្ឌ គណបក្សសង្គ្រោះជាតិ ដាក់បាន៨មណ្ឌលរាជធានី ខេត្ត និង ៦២មណ្ឌល ក្រុង ស្រុក ខណ្ឌ ចំណែកគណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បាន១មណ្ឌលក្រុង ស្រុក ខណ្ឌ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ផ្តើមចុះឈ្មោះគណបក្សនយោបាយ និង បេក្ខជនឈរឈ្មោះ ពីថ្ងៃទី២៧ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤៕
សរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Please cambodian people stop vote for CCP , they all vietname
បោះឆ្នោតធ្វើអី បើលទ្ធផលគេដឹងមុនអស់ហើយហ្នឹង…! យកល្អ បោះឆ្នោត តាំងពីមេភូមិ មេឃុំ រហូត បោះឆ្នោតសភាជាតិ ត្រូវតែបោះដោយប្រជាពលរដ្ឋខ្មែរទាំងអស់ ទើបគេហៅថា ជាប្រទេសប្រជាធិបតេយ្យពិតប្រាកដ…!
គួផ្លែស្រូវរុំព័ទ្ឋទេវតា មានន័យថានៅចោលដីស្រែមិនធ្វើច្រើនណាស់…………..