ប្រជាពលរដ្ឋ​ជាង​២០០​នាក់ បរិច្ចាគ​ឈាម​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង​​

ដោយ៖​ ជន ស្រីណុច និង ឡេង ចាន់រតនា​
ថ្ងៃអាទិត្យ ទី2 ខែមិនា ឆ្នាំ2014
http://vodhotnews.com

យុវជនម្នាក់កំពុងបរិច្ចាគឈាម (រូបថត ឡេង ចាន់រតនា)

យុវជនម្នាក់កំពុងបរិច្ចាគឈាម (រូបថត ឡេង ចាន់រតនា)

​យុវជន​និង​ប្រជាពលរដ្ឋ​ខេត្ត​ស្វាយរៀង ប្រមាណ​ជាង​២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បរិច្ចាគ​ឈាម​នៅ​ស្នាក់ការ​សហព័ន្ធ​សហភាព​យុវជន​ខេត្ត ដើម្បីឧ​ប​ត្ត​ម្ភ​ទៅឲ្យ​មន្ទីរពេទ្យបង្អែក​ខេត្ត​នេះ ដែល​សព្វថ្ងៃ​កំពុងតែ​ខ្វះ​ឈាម សម្រាប់​ព្យាបាល​ឲ្យ​ជនរងគ្រោះ​។​

​ប្រធាន​សហព័ន្ធ​សហភាព​យុវជន​ខេត្តស្វាយរៀង លោក ឌី វិជ្ជា មានប្រសាសន៍​នៅក្នុង​ពិធី​នា​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​០២​នេះ​ថា មន្ទីរ​ពេទ្យ​បង្អែក​​ខេត្ត​ស្វាយរៀង​សព្វថ្ងៃ​នេះ កំពុងតែ​ខ្វះខាត​ឈាម សម្រាប់​ផ្តល់​ឲ្យ​អ្នកជំងឺ ជាពិសេស​អ្នកជំងឺ​ក្រីក្រ ដែល​មិន​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​​ឈាម​ពី​គេ​ដាក់​ព្យាបាល​។ លោក ​ឌី វិជ្ជា អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​ចូលរួម​បរិច្ចាគ​ឈាម​ទាំងអស់គ្នា ដើម្បី​ជួយ​ជន​រង​គ្រោះ ដែល​ពួកគេ​កំពុងតែ​រង់ចាំ​ការជួយ​សង្គ្រោះ​ជា​បន្ទាន់​។​

ព្រះសង្ឃ និងយុវជន ចុះឈ្មោះបរិច្ចាគឈាម (រូបថត ឡេង ចាន់រតនា)

គួរបញ្ជាក់​ថា ការបរិច្ចាគ​ឈាម​នេះ គឺ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម ប្រមាណ​ជា​២០០​នាក់ មកពី​ស្រុក​ចំនួន​៨ នៃ​ខេត្ត​ស្វាយរៀង៕

សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles