សហជីព​ត្រៀម​ដាក់​លិខិត​អញ្ជើញ​តំណាង​រដ្ឋាភិបាល​ឲ្យ​ចូល​រួម​វេទិកា​សាធារណៈ

ដោយ ទេព សុរ៉ាវី
2014-03-02
RFA

រ៉ុង ឈុន ៦១០
ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដឹក​នាំ​ក្បួន​ដង្ហែ​តាម​ផ្លូវ​មាត់​ទន្លេ ឆ្ពោះ​មក​ព្រះអង្គ​ដងកើ ទាមទារ​ឲ្យ​ដោះលែង​មនុស្ស ២១​នាក់​ជាប់​ឃុំ​នៅ​គុក​ត្រពាំងផ្លុង កាល​ពី​ព្រឹក​ថ្ងៃ​១០ កុម្ភៈ ឆ្នាំ​២០១៤។ RFA/Morm Moniroth

សហព័ន្ធ​សហជីព​និង​សមាគម ១៨​អង្គភាព គ្រោង​ដាក់​លិខិត​អញ្ជើញ​តំណាង​រដ្ឋាភិបាល​ស្ថាប័ន​តុលាការ និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង នៅ​ថ្ងៃ​ច័ន្ទ ទី​៣ ខែ​មីនា ឲ្យ​ចូល​រួម​ក្នុង​វេទិកា​សាធារណៈ​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា ខាង​មុខ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​អាទិត្យ ទី​២ ខែ​មីនា ថា តាម​គម្រោង​សហព័ន្ធ​សហជីព​និង​សមាគម នឹង​រៀបចំ​ការ​ជួប​ជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​មាន​អញ្ជើញ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មាន​លោក ជីវ កេង ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក គាត ឈន់ តំណាង​ក្រុម​ចរចា​ប្រាក់ខែ​គោល​កម្មករ លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូល​រួម​សួរ​ដេញ​ដោល​ចំពោះ​ការ​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ ការ​បាញ់​សម្លាប់​កម្មករ និង​ការ​ឃុំ​ខ្លួន​មនុស្ស​ជា​ច្រើន​នាក់​កាល​ពី​ដើម​ខែ​មករា ដាក់​ពន្ធនាគារ។

សហព័ន្ធ​សហជីព​និង​សមាគម​ធំៗ​ចំនួន ១៨ បាន​បញ្ចប់​យុទ្ធនាការ​ចែក​ខិត្តប័ណ្ណ​ដល់​កម្មករ​នៅ​​ចុង​សប្ដាហ៍​នេះ ក្នុង​ការ​អំពាវនាវ​ឲ្យ​កម្មករ​ដែល​ជា​សមាជិក​ទាំង​អស់​មិន​ធ្វើ​ការ​ថែម​ម៉ោង។

លោក រ៉ុង ឈុន ប្រាប់​ថា គម្រោង​នោះ​បាន​ជោគជ័យ ហើយ​ខាង​សហព័ន្ធ​សហជីព​កំពុង​បោះ​ជំហាន​ទី​២ ដើម្បី​រៀបចំ​វេទិកា​សាធារណៈ​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៨ មីនា ប្រសិន​បើ​នៅ​តែ​មិន​មាន​ដំណោះស្រាយ​ទៀត កូដកម្ម​ទ្រង់ទ្រាយ​ធំ​នឹង​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៥ មីនា ដោយ​កម្មករ​និង​មន្ត្រី​រាជការ​ធ្វើ​កូដកម្ម​អត់​មក​ធ្វើ​ការ និង​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ មីនា កម្មករ​នឹង​មក​កន្លែង​ធ្វើ​ការ ប៉ុន្តែ​អត់​បំពេញ​ការងារ។ គោលបំណង​សំខាន់​ដែល​កម្មករ​ធ្វើ​កូដកម្ម​នោះ គឺ​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ និង​ទាមទារ​ឲ្យ​ដោះលែង​មនុស្ស ២១​នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ខេត្ត​កំពង់ចាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

7 Responses to "សហជីព​ត្រៀម​ដាក់​លិខិត​អញ្ជើញ​តំណាង​រដ្ឋាភិបាល​ឲ្យ​ចូល​រួម​វេទិកា​សាធារណៈ"

  1. ?? says:

    I have no confident that they will come to any news conference .they like to stay in the dark as all of us knew.

  2. អាឡេវ says:

    មិនបានមកទេ ព្រោះជាប់រវល់នឹងស្រីក្មេង។

  3. អាឡេវ says:

    មិនបានមកទេ ព្រោះជាប់រវល់នឹងស្រីក្មេង។

  4. អាឡេវ says:

    មិនបានមកទេ ព្រោះជាប់រវល់នឹងស្រីក្មេង។

  5. អាឡេវ says:

    មិនបានមកទេ ព្រោះជាប់រវល់នឹងស្រីក្មេង។

  6. .. says:

    ពួកឣ្ហែងហ្នឹងជាស្ឣី!ចង់ហៅគេឲ្យមក ពួកឣ្ហែងហ្នឹងវាមិនស្មើនឹងឣាចម៍ឆ្កែមួយកូនដុំផងហ្នឹង!
    ចាំតែមកបង្ហិនពេលវេលាតើ។

  7. កម្មករ កសិករ says:

    អា ឆ្កែ .. ចុច 2 អ្ហែង កុំមើលងាយមនុស្ស បើអ្ហែង ខ្លាំង បង្ហាញមុខ នៅទី សាធារណះ មក !