ដោយ៖ ស៊ុន ណារិន
ថ្ងៃចន្ទ ទី3 ខែមិនា ឆ្នាំ2014
http://vodhotnews.com
ស្ថានទូតអាមេរិក នឹងបង្កើតសេវាបន្ថែមក្នុងការសម្រួលធ្វើទិដ្ឋាការ ដើម្បីបង្កភាពងាយស្រួលដល់ប្រជា ពលរដ្ឋកម្ពុជា ដែលមានគម្រោងសុំទិដ្ឋការទៅសហរដ្ឋអាមេរិក។
មន្ត្រីផ្នែកកុងស៊ុលស្ថានទូតអាមេរិក នឹងធ្វើសន្និសីទសារព័ត៌មានស្តីពីសេវាកម្មថ្មីសម្រាប់ទិដ្ឋាការអាមេរិក ចំពោះអ្នកដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ទាំងអស់ ទិដ្ឋាការគូដណ្តឹង (K1) និងទិដ្ឋាការ SB1 នៅថ្ងៃព្រហស្បតិ៍ ទី ៦ ខែមិនា ឆ្នាំ ២០១៤ វេលាម៉ោង ៣:៣០ នាទីរសៀល នៅក្នុងស្ថានទូតអាមេរិក រាជធានីភ្នំពេញ។ មន្ត្រីកុងស៊ុលនឹងឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីសេវាកម្មថ្មីនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូត ឲ្យដឹងថា នៅថ្ងៃសុក្រ ទី ២៨ ខែកុម្ភៈ ស្ថានទូតអាមេរិកបានប្រកាស នៅលើគេទំព័ររបស់ខ្លួនថា ចាប់ផ្តើមពីថ្ងៃទី ៧ ខែមិនាទៅ ស្ថានទូតនឹងផ្តល់ប្រព័ន្ធផ្តល់សេវាកម្មថ្មី សម្រាប់អ្នកដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ដោយក្នុងនោះរួមមានការបន្ថែមមជ្ឈមណ្ឌលទូរស័ព្ទហៅចូល និង គេហទំព័រថ្មី ដើម្បីជួយដល់អ្នកដាក់ពាក្យសុំទិដ្នាការក្នុងការកំណត់ពេលវេលានៃការណាត់ជួប សម្ភាសន៍ និងឆ្លើយសំណួរស្តី ពីដំណើរការនៃការដាក់ពាក្យសុំទិដ្ឋាការ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
