លោកស្រី ជូលី ប៊ីសប (Julie Bishop) រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីបានវាយបកទៅលោក ហ្គារេ៉ត អ៊ីវ៉ាន អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី ដែលបានបញ្ចេញមតិរិះគន់កិច្ចខិតខំប្រឹងប្រែងក្នុងផ្លូវការទូតរបស់លោកស្រីនៅប្រទេសកម្ពុជា។ គួរបញ្ជាក់ថា លោក អ៊ីវ៉ាន បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។
លោក អុីវ៉ាន ជាឥស្សរជនអន្តរជាតិដំបូងដែលស្នើឲ្យមានការត្រួតពិនិត្យប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ ដែលអាចជាអង្គការ អុ៊នតាក់ និងបានអភិវឌ្ឍយ៉ាងលឿននូវទំនាក់ទំនងជិតស្និទ្ធមួយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់លោក ហ៊ុន សែន នៅក្នុងទស្សនមតិមួយកាលពីថ្ងៃពុធ ទាក់ទងទៅនឹងការសម្លាប់កម្មកររោងចក្រកាត់ដេរ ដែលធ្វើកូដកម្មកាល?ពីក្នុងខែមករា។
នៅក្នុងទស្សនមតិនេះ លោក អ៊ីវ៉ាន លើកឡើងថា លោកស្រី ប៊ីសប ដែលមិនបានរិះគន់ខ្លាំងៗអំពីការសម្លាប់នេះ អំឡុងដំណើរទស្សនកិច្ចនៅក្នុងរាជធានីភ្នំពេញកាលពីចុងខែមុន និងបានអំពាវនាវឲ្យលោកស្រីរិះគន់លោក ហ៊ុន សែន ខ្លាំងៗថែមទៀត។
លើកឡើងនៅក្នុងកិច្ចសម្ភាសមួយជាមួយសាជីវកម្មផ្សព្វផ្សាយព័ត៌មានអូស្ត្រាលី (Australian Broadcasting Corporation) ហៅកាត់ថា ABC (អេប៊ីស៊ី) កាលពីម្សិលមិញ លោកស្រី ប៊ីសប បានសាកសួរអំពីចំណុចលើកទឹកចិត្តឲ្យលោក អ៊ីវ៉ាន ធ្វើសេចក្តីអត្ថាធិប្បាយបែបនោះ។ គួររំឭកផងដែរថា កាលពីពេលថ្មីៗនេះលោក អ៊ីវ៉ាន បានលើកសរសើរលោក ហ៊ុន សែន យ៉ាងច្រើនកាលពីខែកញ្ញា ឆ្នាំ២០១០។
លោកស្រី ប៊ីសប បានមានប្រសាសន៍ថា “នាងខ្ញុំកត់សម្គាល់ឃើញថា លោក អ៊ីវ៉ាន មានមតិរិះគន់ទាំងនេះនៅក្នុងសប្តាហ៍មួយ ក្រោយពីនាងខ្ញុំបានបំពេញទស្សនកិច្ចរបស់ខ្ញុំនៅប្រទេសកម្ពុជា ក៏ប៉ុន្តែគាត់បានរក្សាភាពស្ងប់ស្ងាត់ នៅពេលលោក បប់ ខា (Bob Carr) មេដឹកនាំគណបក្សការងារ បានបំពេញទស្សកិច្ចនៅកម្ពុជា។ខ្ញុំនឹងមិនលេងល្បែងនយោបាយនិងអ្វីដែលជាបញ្ហាធំទេ”។
លោក បប់ ខា ដែលធ្លាប់ជារដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអូស្ត្រាលី រហូតដល់ពេលគណបក្សសេរីអភិរក្សនិយមរបស់លោកស្រី ប៊ីសប បានឈ្នះគណបក្សការងារក្នុងការបោះឆ្នោតកាលពីក្នុងខែកញ្ញាផងដែរនោះ បានមកបំពេញទស្សកិច្ចក្នុងប្រទេសកម្ពុជាកាលពីខែមីនាឆ្នាំមុន។ ក្នុងដំណើរទស្សនកិច្ចនោះលោក បប់ ខា បានទុកលោក ហ៊ុន សែន ជា “បុរសរដ្ឋគួរឲ្យគោរព” ម្នាក់ ដែលលើកស្ទួយការគោរពសិទ្ធិពលរដ្ឋ។
នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុ អេប៊ីស៊ី កាលពីម្សិលមិញ លោកស្រី ប៊ីសប ក៏បានបដិសេធផងដែរថា លោកស្រីមិនបានគេចពីបញ្ហាសិទ្ធិមនុស្សនៅក្នុងជំនួបរបស់លោកស្រីជាមួយរដ្ឋាភិបាលកាលពីខែមុនទេ។
លោកស្រី ប៊ីសប បានមានប្រសាសន៍ថា “ខ្ញុំបានលើកឡើងពីបញ្ហាសិទ្ធិមនុស្ស ក្នុងជំនួបនីមួយៗរបស់ខ្ញុំជាមួយនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសកម្ពុជា”។
លោក អុីវ៉ាន មិនបានឆ្លើយតបនឹងសំណើសុំធ្វើសេចក្តីអត្ថាធិប្បាយកាលពីម្សិលមិញទេ ប៉ុន្តែកាលពីថ្ងៃពុធ លោកបានលើកឡើងនៅក្នុងសុន្ទរកថាកាលពីថ្ងៃពុធរបស់លោកថា លោកបានរក្សាភាពស្ងាត់ស្ងៀមក្នុង ពេលកន្លងមករបស់លោក ជុំវិញបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ដោយសារតែលោកជឿថា លោក ហ៊ុន សែន ប្តេជា្ញលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។លោកបានសរសេរថា “ រហូតទល់ពេលនេះ ខ្ញុំបានជំទាស់នឹងការរិះគន់ពីសាធារណជនយ៉ាងខ្លាំង ពីព្រោះខ្ញុំគិតថា មានក្តីសង្ឃឹមសម្រាប់ទាំងលោក និងរដ្ឋាភិបាលរបស់លោក។ប៉ុន្តែបច្ចុប្បន្ន ពួកគេមានឥរិយាបថហួសព្រំដែនហើយ”៕ ប៊ុននី
© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
Dear Julie Bishop,
I am a Cambodian national disagree with your visiting in Cambodia recently that you didn’t talke much about human right abuse in Cambodia with Hun Sen rather you fucused on the useless things e.g, requested Cambodia gov. to receive migrant people who being stayed in Australia to live in Cambodia. She didn’t talk much with Hun Sen about the death of worker killed by Hun Sen’s military police and other important thing that benefit to victims in Cambodia abused by its own gov..
ឆ្កែតែងតែសរសើអាចមន៏
ព្រាយតែតែងសរសើប្រែត
លោក អុីវ៉ាន បានលើកឡើងនៅក្នុងសុន្ទរកថាកាលពីថ្ងៃពុធរបស់លោកថា លោកបានរក្សាភាពស្ងាត់ស្ងៀមក្នុង ពេលកន្លងមករបស់លោក ជុំវិញបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ដោយសារតែលោកជឿថា លោក ហ៊ុន សែន ប្តេជា្ញលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។
– ចំណែកខ្ញុំក៍ស្មានថាវាអា ហ៊ុន សែន ប្តេជា្ញលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសខ្ញុំដែរ
តែទីបំផុតមកទល់ពេលនេះ អាក្បត់ជាតិ ហ៊ុន សែន បោកប្រាស់ប្រជាជនខ្មែររហូត អាចុយម្រ៉ាយនេះ ។