​លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​កាត់បន្ថយ​ចម្លង​វប្បធម៌​បរទេស និង​ដាក់​បញ្ចូល​កម្មវិធីសិក្សា​ស្តី​ពី​វប្បធម៌ សិល្បៈ​​

ដោយ៖​ ឡាយ សាមាន និង ស៊ុន ណារិន​
ថ្ងៃចន្ទ ទី3 ខែមិនា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ចន្ទ​នេះ អំពាវនាវ​ឲ្យ​កាត់បន្ថយ​ការចម្លង​វប្បធម៌​ពី​បរទេស និង​ចៀសវាង​ការលួចចម្លង​កម្មសិទ្ធិ​បញ្ញា ដែល​ធ្វើឲ្យប៉ះពាល់​ដល់​វប្បធម៌​កម្ពុជា ដោយ​ដាក់​អនុសាសន៍​មួយចំនួន​សម្រាប់​ក្រសួង​វប្បធម៌ វិចិត្រសិល្បៈ និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ការអំពាវនាវ​នេះ​ធ្វើឡើង នៅ​ក្នុង​ទិវា​វប្បធម៌​ជាតិ​លើក​ទី ១៦ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​មិនា ឆ្នាំ​២០១៤ នៅ​សាលសន្និសីទ​ចតុមុខ​។​នាយករដ្ឋមន្ត្រី លោក  ហ៊ុន សែន បាន​ថ្លែងថា បច្ចុប្បន្ន សម្បត្តិ​បេតិក​ភ័​ណ្ឌ បាន​ចូលរួមចំណែក​ធ្វើឲ្យ​កេរ្តិ៍ឈ្មោះ​កម្ពុជា មាន​ភាពល្បីល្បាញ​ទូទាំង​ពិភពលោក​។ ជាមួយ​ភាព​ល្បីល្បាញ​របស់​កម្ពុជា លោក​ហ៊ុន សែន សើ្ន​ឲ្យ​ផលិតកម្ម​ក្នុងស្រុក កាត់បន្ថយ និង​ជៀសវាង​ការលួចចម្លង​វប្បធម៌ និង​ស្នាដៃ​បរទេស ដោយ​ចាត់ទុក​ការលួចចម្លង​ជា​ទោសកំហុស​មួយ នាំឲ្យ​មាន​ភាព​អាប់អោន​មួយ​ដល់​ជាតិ «បង្កើតផលិតផលវប្បធម៌ថ្មី ឲ្យបានច្រើន  ដែលនឹងបម្រើឲ្យផលប្រយោជន៍ ច្រើនថែមទៀតដល់សង្គមជាតិ និងប្រជាជន ប៉ុន្តែដាច់ខាតមិនអាចអភិវឌ្ឍវប្បធម៌សិល្បៈ ដែលប្រាសចាកពីទម្រង់នៃវប្បធម៌ជាតិ ប្រាសចាកពីសេចក្តីថ្លៃថ្នូរ និងគុណធម៌របស់មនុស្សជាតិបានឡើយ។ ទន្ទឹមនេះ សូមកាត់បន្ថយនិងចៀសវាងការលួចចម្លងទាំងដុល នូវស្នាដៃ នៃសិល្បៈរបស់បរទេស»។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​អប់រំ សហការ​ជាមួយ​ក្រសួង​វប្បធម៌ ដាក់បញ្ចូល​កម្មវិធីសិក្សា​ស្តី​ពី​វប្បធម៌ សិល្បៈ ទៅ​ដល់​យុវជន និង​ក្មេងជំនាន់ក្រោយ ដែលជា​អ្នក​បន្តវេន​ក្នុង​ការការពារ និង​ថែរក្សា​វប្បធម៌ និង​សិល្បៈ​។ លោកនាយក​រដ្ឋមន្ត្រី ជំរុញ​ឲ្យ​ក្រសួង​វប្បធម៌ បង្កើត​វគ្គ​បណ្តុះបណ្តាល ដើម្បី​ផ្តល់​ជំនាញ និង​ចំណេះ​ពិតប្រាកដ​ដល់​ពលរដ្ឋ​កម្ពុជា ដើម្បី​ឈានដល់​ការបង្កើត​ស្នាដៃ​ដោយ​ខ្លួនឯង ដើម្បី​រក្សា​វប្បធម៌ និង​សិល្បៈ​ឲ្យ​ស្ថិតស្ថេរ​ប្រកបដោយ​ចីរភាព​។

​ថ្មីៗ​នេះ ក្រសួង​ព័ត៌មាន បាន​ចុះ​អនុស្សរណៈ​យោគយល់​(MOU) ជាមួយ​វិស័យ​ឯកជន ក្នុងនោះ​រួមមាន​ក្រុមហ៊ុន Sabay Digital Corporation មជ្ឈមណ្ឌល​តន្ត្រី Madison និង ក្រុមហ៊ុន TY KEA ដើម្បី​សម្ពោធ​បើក​កម្មវិធី “​ស្ដាប់​ចម្រៀង​របស់ខ្ញុំ​”​ជ្រើសរើស​រក​ឲ្យបាន​អ្នកនិពន្ធ​ថ្មី ក្នុង​ការផលិត​បទ​ចម្រៀង​ថ្មី គឺ​ថ្មី​ទាំង​ទំនុកច្រៀង និង​ទំនុកភ្លេង​។​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ លើកឡើងថា ប្រភព​ទីផ្សារ និង សម្ពាធ​ពាណិជ្ជកម្ម បាន​តម្រូវឲ្យ​មាន​ការលួចចម្ល​ង ព្រោះថា អ្នកនិពន្ធ​ម្នាក់ មិន​អាច​និពន្ធ​បទ​ចម្រៀង ១០ បទ ក្នុង​១​ខែ គឺ​យ៉ាងច្រើន​បាន ១ ឬ ២ បទ​ប៉ុណ្ណោះ​។​

​ប្រធាន​សមាគម​សិល្បៈ​កម្ពុជា លោក សុះ ម៉ាច មានប្រសាសន៍ថា ការអំពាវនាវ​របស់​នាយករដ្ឋមន្ត្រី ជា​ចំណុច​ដែល​សមាគម​សិល្បៈ​ខ្មែរ ចង់ឃើញ​។ លោក​បន្តថា កូន​ខ្មែរ គឺជា​ឈាមជ័រ​អ្នកសិល្បៈ ដូចនេះ​គួរតែ​មាន​គំនិត​ច្នៃប្រឌិត​ដោយ​ខ្លួនឯង ដើម្បី​រក្សា​វប្បធម៌​ខ្មែរ​ឲ្យបាន​គង់វង្ស​។ លោក ក៏​បាន​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន ឈប់​រើសអើង​អ្នកសិល្បៈ​មួយ​ចំនួន ដែល​មាន​និន្នាការ​ខាង​គណបក្ស ហើយ​គួរ​បន្ត​ជំរុញ និង​លើកទឹកចិត្ត​ពួកគាត់​បន្ថែម​ទៀត​ទាំង​ការសម្តែង ច្រៀង និង​និពន្ធ​​ផងដែរ​ «វាទំនើបជាងសម័យមុខទៅទៀត ដូច្នេះពួកគាត់ចេះដឹងច្រើនគ្រប់គ្រាន់ និងមានសមត្ថភាពនិងអាចអ្វីដែលគាត់អាចបង្កើតស្នាដៃខ្លួនឯងបាន ប៉ុន្តែដោយសារទំនោរ លើវប្បធម៌បរទេសហូរចូលញឹកខ្លាំងពេក អ្នកស្តាប់ ជាពិសេសយុវវ័យយើង គាត់ក៏មានទំនោរ ទៅខាងវប្បធម៌បរទេស ធ្វើឲ្យការផលិតបទចម្រៀងពីម្ចាស់ផលិតកម្ម គាត់គិតតែពីយកបទបរទេស ដើម្បីបំពេញតម្រូវការទៅលើអ្នកស្តាប់ ដែលគាត់ចង់បាន អ៊ីចឹងធ្វើឲ្យយើងមិនមានអ្វីបង្កើតស្នាដៃខ្លួនឯងក្រៅពីលួចចម្លងគេ»។​

​អ្នកនិពន្ធ​បទ​ចម្រៀង​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស លោក សុខ ចាន់​ផល មានប្រសាសន៍ថា ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ គួរតែ​មាន​វិធានការ​តឹងរឹង​ចំពោះ​ផលិត​កម្មណា ឬ បណ្តា​ក្រុមហ៊ុន​ណា​នាំចូល​វប្បធម៌​វ​បរទេស​។  លោក​បន្ត សព្វ​ថ្ងៃនេះ លោក​កំពុង​និពន្ធ​បទ​ថ្មីៗ​ដោយ​ខ្លួនឯង​ជាច្រើន និង​ស្នើឲ្យ​អ្នកនិពន្ធ​ផ្សេងទៀត កែ​ច្នៃប្រឌិត និង​បង្កើត​គំនិត​ថ្មីៗ​ដោយ​​ខ្លួនឯង​ «ខ្ញុំក៏កំពុងតែធ្វើបទថ្មីច្រើនដែរ ប៉ុន្តែគ្រាន់តែថា ក្រសួងហេតុអ្វីមិនបិទទាំងអស់តែម្តងទៅ នៅតែមានបទចម្លងអ៊ីចឹង ពិបាកណាស់។ យើងប្រកួតប្រជែងជាមួយបទចម្លង វាពិបាក បើគេបិទបទចម្លងអស់ទៅ បទថ្មីនឹងមានច្រើន។ អ្នកនិពន្ធគេមិនដែលចង់លួចចម្លងទេប្អូន ប៉ុន្តែដោយសារតែខាងក្រសួងហ្នឹង បើកដៃឲ្យផលិតកម្មធ្វើបទចម្លង អ៊ីចឹងបងគ្រាន់តែចង់ធ្វើម៉េចឲ្យខាងក្រសួង ចាំចាប់មានបទចម្លងធ្វើអ្វី បើបទតែម្តងទៅផលិតកម្មធ្វើបទចម្លងម៉េចចេញ»។​

​លោកនាយក​រដ្ឋមន្ត្រី ឲ្យដឹងទៀតថា ការបង្កើត​ស្នាដៃ និង​ផលិតផល​សិល្បៈ​ទស្សនីយភាព​គ្រប់​ប្រភេទ គ្រប់​ទម្រង់ គឺ​មិន​ត្រឹម​តែ​គិត​ឲ្យមាន​ភាព​ល្អមើល និង​ពិរោះ​ស្តាប់​នោះទេ ប៉ុន្តែ​ក្នុងនោះ​ត្រូវ​មាន​បង្កប់​នូវ​គំនិត  និង​ទស្សនៈ​ល្អៗ ដែល​មាន​គុណប្រយោជន៍​ក្នុង​ការលើកកម្ពស់​នៃ​ការអប់រំ​សិល្បៈ​ធម៌ គុណធម៌ មនសិការ​ស្នេហា​ជាតិ ក្នុង​ការអភិវឌ្ឍ​សង្គម​ផងដែរ​៕

អត្ថបទទាក់ទង៖     អ្វីជាវាំងននខ្មៅ របស់សិល្បៈខ្មែរ?​

សរសេរ​មកកាន់ លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com និង​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

3 Responses to "​លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​កាត់បន្ថយ​ចម្លង​វប្បធម៌​បរទេស និង​ដាក់​បញ្ចូល​កម្មវិធីសិក្សា​ស្តី​ពី​វប្បធម៌ សិល្បៈ​​"

  1. ★★★ says:

    Don’t say, just show. Don’t talk, just act. Don’t promise, just prove.

  2. o says:

    A JOY MRAY A JKORT ENG TROV TVE KUM ROUG MUNN KE PROS A JKORT HUN SEN TOV YOUN ORT NIYEARY KHMER 1 MUT SORS NIYEARY YOUN TING ORS A JOY MRAY TAM NANG OY KHMER TE TVE JKORT JKORT

  3. A sen hun says:

    បានតែថាទេ!