CPP និង​ CNRP ឯកភាព​កែទម្រង់​កែទម្រង់​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ច្បាប់​ហិរញ្ញវត្ថុ​គណបក្ស​​

ដោយ៖​ តាំង វីដា និង ស៊ុន ណារិន​
ថ្ងៃចន្ទ ទី3 ខែមិនា ឆ្នាំ2014
http://vodhotnews.com

ភាគីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ធ្វើសន្និសីទក្រោយពេលជួបចរចា (រូបថតដោយតាំង វីដា)

ភាគីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ធ្វើសន្និសីទក្រោយពេលជួបចរចា (រូបថតដោយតាំង វីដា)

​គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ឯកភាពគ្នា​ក្នុង​ការកែទម្រង់​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ច្បាប់​ស្តីពី​ការប្រើប្រាស់​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស ព្រមទាំង កំណត់​យក​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ពិភាក្សា​លើ​បញ្ហា​មួយចំនួន​ទៀត រួមមាន​កំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ជា​ដើម​។​

​បន្ទាប់​ពី​កិច្ចពិភាក្សា​ជាង​៤​ម៉ោង នៅ​មន្ទីរ​ព្រឹទ្ធសភា តំណាង​គណៈកម្មការ​ចម្រុះ​គណបក្ស​ទាំង​ពីរ គឺ លោក ប៊ិន ឈិន និង​លោក លោក សុន ឆ័យ ឲ្យដឹងថា គណៈកម្មការ​នេះ ឯកភាពគ្នា​ក្នុង​ការរៀបចំ​ចុះបញ្ជី​ឈ្មោះ​បោះឆ្នោត ការធានា ការពារ​សិទ្ធិ​បោះឆ្នោត​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប និង​ការបង្កើត​ច្បាប់​ស្តីពី​ការប្រើប្រាស់​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​នយោបាយ​។​

​លោក សុន ឆ័យ តំណាង​គណៈកម្មកា​រគ​ណ​បក្ស​សង្គ្រោះ​ជាតិ ឲ្យដឹងថា ចំណុច​មួយ​ចំនួន​ផ្សេង​ទៀត ដែល​គណបក្ស​សង្គ្រោះ​ជាតិ បានលើកឡើង តែ​មិន​ទាន់​ព្រមព្រៀង​គ្នា​នោះ គឺ​ភាគី​ទាំងពីរ ក៏​បាន​ឯកភាពគ្នា ជួប​គ្នា​ម្តង​ទៀត​នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែ​មីនា ឆ្នាំ​២០១៤  ដោយ​នឹង​ប្រជុំ​បន្ត​លើ​បញ្ហា​ដែល​នៅ​សេសសល់​នោះ រួម​មាន​ការ​កំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត កំណែទម្រង់​រចនាសម្ព័ន្ធ ការបង្កើត​យន្តការ​ដោះស្រាយ​វិវាទ​ការបោះឆ្នោត កំណែ​ទម្រង់ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការប្រើប្រាស់​តួនាទី​ត្រឹមត្រូវ​របស់​មន្ត្រីរាជកា​រ និង​កងកម្លាំង​ជាដើម​ «ឃើញថាមានចំណុចសំខាន់អ្វីខ្លះហើយ នោះយើងនឹងចាប់ផ្តើមការងាររបស់យើងហើយ ដូច​តាម​កិច្ច​ព្រមព្រៀងរបស់គណៈកម្មការការងារ របស់គណបក្សទាំងពីរ ដែលបានសម្រេច កាលពីថ្ងៃទី១៨ ខែកុម្ភៈ តើយើងធ្វើយន្តការ សិក្ខា​សា​លាថ្នាក់ជាតិ វេទិកាសាធារណៈ យ៉ាងម៉េចជាមួយ មួយណាមុនមួយណាក្រោយ ជួបអង្គការអន្តរជាតិ NGO ពិគ្រោះ​យោ​បល់​យ៉ាង​ម៉េច គឺយើងនឹងពិភាក្សាបន្តទៀត។»

​លោក ប៊ិន ឈិន តំណាង​គណៈកម្មកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា ឲ្យដឹង​ដែរថា គឺ​គណៈកម្មការ​ចម្រុះ​បក្ស​ទាំងពីរ អាច​នឹង​មាន​ពិភាក្សា​លើ​បញ្ហា​ផ្សេងៗ​ក្នុង​របៀបវារៈ​កិច្ចចរចា​ជា​បន្តបន្ទាប់ ក្រោយ​ពី​ប្រមូល​មតិយោបល់ និង​អនុសាសន៍​ពី​សង្គម​ស៊ីវិល ក៏ដូចជា​ប្រជាពលរដ្ឋ ក្នុង​វេទិកាសាធារណៈ​ «មិនអាចថា សព្វគ្រប់ទេ បើយើងដាក់ទៅ ជួនកាល គេឆ្លុះបញ្ចាំងពីក្រោមឡើងវិញ វេទិកាសាធារណៈគេ ឆ្លុះ​បញ្ចាំង​ថា ខ្ញុំថែមបញ្ហានេះទៀត ខ្ញុំសុំថែមបញ្ហានោះទៀត ចឹងវេទិកាសាធារណៈហើយ បានសិក្ខាសាលាជាតិមួយ មាន​អ្នក​ជំនាញ​ផ្តល់​យោ​បល់ថែ​មទៀត ដល់នោះ បានក្រុមការងារនេះ ជួបគ្នាទៀត ជជែកគ្នាទៀត។»

​អ្នកវិភាគ​នយោបាយ លោក បណ្ឌិត សុខ ទូច ចាត់ទុកថា នេះ​ជា​ភាព​កាន់តែ​ស្របគ្នា​រវាង​បក្ស​ទាំងពីរ ប៉ុន្តែ លទ្ធផល​នៃ​កិច្ច​ជំនួប​ក្រុម​បច្ចេកទេស​នេះ គ្រាន់តែ​ជា​លទ្ធផល​មិនទាន់​សម្រេច​តែ​ប៉ុណ្ណោះ ដែល​មិនទាន់​មាន​ការឯកភាព​ទាំងស្រុង​ពី​ថ្នាក់ដឹកនាំ​កំពូល​នៅឡើយ​។ លោក​យល់ថា រាល់​សំណើ​ដែល​បាន​សម្រេច​ដោយ​ក្រុមការងារ ថ្នាក់ដឹកនាំ​កំពូល​បក្ស គប្បី​បង្ហាញ​ឆន្ទៈ​ភ្លាមៗ ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ «វាគ្រាន់ជាល្បឿនទៅមុខហើយ ខាងបច្ចេកទេសជឿនលឿន ប៉ុន្តែ យើងចង់ឲ្យបានឃើញ អ្នកនយោបាយ ចុះ​ហត្ថ​លេ​ខា​មុខ​ប្រជា​រាស្ត្រ មុខម្ចាស់ឆ្នោតទាំងអស់ថា បានយល់ព្រមទៅលើកិច្ចការទាំងអស់នោះ ពេលនោះហើយ យើងជឿជាក់ថា ល្បឿន​នៃ​ការ​ជាប់​គាំង​នយោ​បាយ នឹងថយមែនទែន។»

កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ក្រុមការងារ​គណបក្ស ក្រុមការងារ​គណបក្ស​ទាំងពីរ បាន​ព្រមព្រៀង​គ្នា​បង្កើត គណៈកម្មការ​ចម្រុះ ដោយ​មាន​សមាសភាព​ស្មើគ្នា ដើម្បី​រៀបចំ​ក្រប​ខណ្ឌ​កំណែទម្រង់​ការបោះឆ្នោត បំពេញការងារ តាមរយៈ​ការប្រមូលផ្តុំ​មតិយោបល់ និង​អានុសាសន៍​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​ប្រទេស​ដៃគូរ​អភិវឌ្ឍន៍​នានា ដើម្បី​កែលម្អ​ច្បាប់ និង​កំណែទម្រង់​ការបោះឆ្នោត នាពេលខាងមុខ​។ ហើយ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់ ត្រូវបាន​មន្ត្រី​តំណាង​គណបក្ស​ទាំង​ពីរ អះអាងថា ជា​ការអនុវត្ត​ការងារ​បន្ត ស្រប​តាម​ខ្លឹមសារ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នៃ​ជំនួប​កំពូល​រវាង​ថ្នាក់ដឹកនាំ​គណបក្ស ទាំងពីរ កាលពី​ថ្ងៃ​ទី​១៦​ខែ​កញ្ញា​៕​

សរសេរ​មកកាន់ លោក តាំង វី​ដា តាមរយៈ​vida@vodhotnews.com

What Next?

Recent Articles

11 Responses to "CPP និង​ CNRP ឯកភាព​កែទម្រង់​កែទម្រង់​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ច្បាប់​ហិរញ្ញវត្ថុ​គណបក្ស​​"

  1. ★★★ says:

    Protect your negotiation partners like your daughter, love them like a wife, respect them like your mother. Finally, the result is positive,

  2. តាកំសត់ says:

    មុខតា​​​ឈៀង​វុន​និង​យាម​លាប​​ហាក់បីចាស់ជាងមុន ​

  3. វាសនាខ្ញុំ អនាគតខ្ញុំ says:

    តាមពិតការចរចារត្រូវនិយាយតែការដោះស្រាយនិងរកឲ្យឃើញពីភាពមិនប្រក្រតីនៃការបោះឆ្នោតនាថ្ងៃទី២៨កក្កដា​២០១៣ មិនត្រូវអូសបន្លាយពេលវេលាឥតប្រយោជន៍ប្រយ័ត្នចាញ់កលល្បិចបក្ស ប្រជាជន​ដែលមានយួននៅពីក្រោយខ្នង៕

  4. VN99 says:

    Actual result , CPP won forever

  5. Chourn says:

    បើតាមការតាមដានការចរចារពីកំណែទំរង់កាបោះឆ្នោតរវាងបក្សទាំងពីរនេះឃើញថាប្រហែលជាចេត នារបស់បក្សប្រជាជនក្នុងកាពន្យាពេលដើម្បីធ្វើឲ្យអ្នកគាំទ្របក្សសង្គ្រោះជាតិសាបរលាបកំហឹងនិង ដើម្បីគៀងតំណាងរាស្ត្របក្សសង្គ្រោះចាំតិចូលសភាប៉ុណ្ណោះ។​ ហើយបន្ទាប់ពីតំណាងរាស្ត្របក្ស​ សង្គ្រោះជាតិបានចូលសភាហើយនោះ នោះបក្សប្រជាជននិងមិនខ្លាចពីការប្រើយុទ្ធសាស្ត្រចាស់នោះទេ។ ហើយប្រសិនបើដល់ពេលនោះ មែនខ្ញុំនិងមិនឈឺចាប់ជាមួយបក្សសង្គ្រោះជាតិនោះទេទុកឲ្យបក្សសង្គ្រោះជាតិព្រឈមមុខជាមួយ អ្នកគាំទ្រខ្លួនទៅ ព្រោះតែចាញ់ល្បិចបក្សប្រជាជន។

  6. Chourn says:

    ធ្វើស្រែទាន់ក្តៅដី យប់យន់សុបិន្តច្រើន បើមិនដូច្នោះទេ និងមានវិបដិសារីនិងស្តាយក្រោយ។​ កូនអ៊ុក របស់បក្សសង្គ្រោះជាតិកំពុងតែដើរល្អនៅពេលនេះ ហើយប្រសិនបើវាយសង្គ្រប់ជាទឹកចុងក្រោយតែ ម្តងទៀតនោះនិងទទួលបានជោគជ័យហើយ។ គ្មានការធ្វើសង្គ្រាមណាដែលគិតតែពីចរចារហើយមិន ប្រើធម៌ក្តៅខ្លះនោះទេ។

  7. Koun Lok says:

    ប្រយ័ត្នទៅទាំងបុីទាំងស្គវើយ!!, គួតែចរចារអំពីការបោះឆ្នោតកន្លងមក, ការដូរក្បាលគ.ជ.បចេញ ល្បិច

    ពួកយួនជ្រៅណាស់វើយ !! ប្រយ័ត្នតៃហោងទាំងអស់គ្នាទៀត។

  8. ?? says:

    Please try to understanding more about this meeting. I see some positive way of peace that this two party trying to get closer to each other . as the whole world see no one party can eliminate another party they have to work together by taking constitution of our country as the guide line . no one can go over or under this constitution. peace will come to this nation if this two party keep their nation as their first priority. please every body do not crew up I do not want to see bloody thing going on again but I still keep an eye open what will happen in the future. Please CAMBODIA try to be your own boos in this century the whole world have change. for example the small country do not have to be under influence of any larger country unlike the past century. come on you can do it…………………………………………………………………….

  9. ?? says:

    Please try to understanding more about this meeting. I see some positive way of peace that this two party trying to get closer to each other . as the whole world see no one party can eliminate another party they have to work together by taking constitution of our country as the guide line . no one can go over or under this constitution. peace will come to this nation if this two party keep their nation as their first priority. please every body do not crew up I do not want to see bloody thing going on again but I still keep an eye open what will happen in the future. Please CAMBODIA try to be your own boos in this century the whole world have change. for example the small country do not have to be under influence of any larger country unlike the past century. come on you can do it………………………………………………..please do not trying to intensify my comment just think about it

  10. Rayuth says:

    It is good to see that the two political parties continued the meeting to discuss the national issues to pave the way for the end of the current political illness. Though, everyone is still skeptical of the meeting and the CPP strategy to delay the situation and show the national and international public that the CPP is strongly committed to return the negotiating table with the CNRP, to discuss to reconcile the issue and find a solution to the present political crisis and attempted to silence the wave of protests of the Cambodian citizens or it is a tactic to prevent the opposition-organized demonstration demanding a reelection and justice affecting the face and name of the CPP and the biased NEC. Even though, many people is questionable of this meeting and asked that is it a tactic of the CPP to prolong the situation till the end of the legislative term. But, it is still better than NOTHING and at least we can see the position and behavior of the CPP on the present political issue.

    Nevertheless, the CNRP needs to be cautious with the CPP and need to maintain its firm position and commitment to demand a reelection and election reform. The CNRP needs to learn from the past (Prince Norodom Ranariddh and the Funcinpec) that went into the political trap arranged by the CPP.

    It is good to see that the two political parties discussed and reached a joint agreement on the reform of the voters list and registration process, establishment of the law on political finance, reform of the law on election of members of the National Assembly (LEMNA), composition of the NEC (from the national to local level), and media for political parties. Hopefully, the two parties will continue discussions to reach a solution to the current political deadlock.

    Anyway, honesty, tolerance, and political commitment are a must. These can be the cornerstone towards the achievement of political results and to end the current political crisis. I hope that these politicians and leaders will play an open and transparent or honest political game, not hidden or secret game as they played in the past. Everyone wishes to see what will happen next. Everyone wishes to see that the top meeting will soon be held to discuss the end of the current political illness. As said that every issue can be settled if Cambodian politicians really have willingness and honesty to discuss openly to find a solution. That is not about magic, but it is about the commitment and honesty. Now there are lots of recommendations on the election reform studied and compiled by UN and national and international organizations that have experience and expertise on the election reform. Cambodian politicians (CPP and CNRP) ought to consider adopting these recommendations for reforming the upcoming election. The CPP and government cannot just accuse that those recommendations are biased while they do not yet study and have no real commitment to reform.
    Obviously, the post-election political illness happened in Cambodian because of the system and the biased NEC. Thus, these ought to be improved in order to prevent any political impasses to happen in the future.
    Also, everyone wants to see the reelection. Everyone wants to see Cambodia is on the right way to the democracy and the rule of law and development bringing progress and prosperity to the people, not fears and cries. The reelection could be happened as long as the two parties agreed jointly to review and amend the constitution to pave the way for the holding of a reelection before the legislative term-end and the reform of the current national election committee (NEC). The CNRP cannot go sit in the National Assembly with the CPP while no written promise and commitment from the CPP to amend the constitution and reform the NEC, and the reelection. Or, the CNRP would have as same chance as Funcinpec in the past (1998-2008). Cambodian citizens will condemn the opposition CNRP or accuse them of having betrayed the will of the voters.

    No one wants to have demonstrations after the election. No one wants to see Cambodia always suffered the political crisis after the election. But, sometimes, you cannot blame them for leading the demonstration demanding for justice or reelection while election fraud and irregularities happened before the electionday, during the election day and vote-counting process. All these issues have to be settled fairly and justly to make sure that the election conducted fairly, freely and justly.
    However, it is time for Cambodian politicians to install or focus the national interest before the group’s. They need to look to and follow the developed countries in the world rather than looking to or following the communist or dictatorial countries. Cambodia can be developed quickly if the leaders are intelligent and capable to lead the country well by making real effort to combat corruption from the top to low level, collect and manage tax and income transparently, management of the natural resource, promote the farmer’s products and address to the market inflation, conduct public administration reform, legal and judicial reform, etc. With lots of financial aid from donor countries, Cambodia can be developed and the living condition of the people improved.

    Once again, Cambodia cannot stay in the political crisis further. Cambodian cannot be isolated from other countries in the world. Cambodia cannot always lose reputation at the region and international stage due to this unsettled political impasse. The two political parties (CPP and CNRP) are a winner. But, Cambodians are a loser because they lost hope on politicians and leaders. It is true that Cambodia national Assembly cannot be a single-party National Assembly. This proves that there is no check and balance in the country. Surely, the National Assembly and government need legitimacy and recognition from everyone and international community, donor countries, etc. Also, the CNRP cannot just stay outside the Assembly and continue to lead demonstration demanding for change and justice.

    Please remember that only reelection is not real remedy to cure this political stalemate. It can only solve the problem temporarily. But, it cannot be used as the medicine to cure the future disease. Therefore, only real reform should be made as the aboved mentioned.

  11. Koun Lok says:

    If CPP willing to honestly discussion or negotiation, they should release the 21 people first, the tricky of CPP is to prolong the confrontation of CNRP and they prepared on other way of politic
    especially to conclude the whole financial issues, they would take all significants and proof to
    the world such as European to get financial aid, after that they would wind up and brake all of CNRP members one by one exactly they have done to Funcinpec.