ដោយ៖ បូ សាវី
ថ្ងៃចន្ទ ទី3 ខែមិនា ឆ្នាំ2014, ម៉ោង 04:47
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
អ្នកគាំទ្របក្សសង្គ្រោះជាតិ លោក ស៊ាំ បាវ ដែលមានឪពូក ជាបេក្ខជនក្រុមប្រឹក្សាបក្សសិទ្ធិមនុស្ស រងការគំរាមសម្លាប់ផ្ដាច់ពូជ (រូបថត៖ បូ សាវី)
អ្នកគាំទ្រ និងសកម្មជនគណបក្សសង្គ្រោះជាតិមួយគ្រួសារ នៅស្រុកអង្គរធំ ខេត្ដសៀមរាប រងការគំរាមសម្លាប់ផ្ដាច់ពូជ ពីអនុប្រធានភូមិរបស់ខ្លួន ដោយសារ មាននិន្នាការគាំទ្រនយោបាយគណបក្សប្រឆាំង។
អ្នកគាំទ្រគបក្សប្រឆាំង ដែលមានឪពុកជាសកម្មជន នៅភូមិព្រះគោ ឃុំស្វាយចេក លោក ស៊ាំ បាវ ប្រាប់VOD នៅការិយាល័យអង្គការសិទ្ធិមនុស្ស នាព្រឹកថ្ងៃចន្ទនេះថា អនុប្រធានភូមិព្រះគោ លោក ពៅ សង ជាសកម្មជនគណបក្សប្រជាជនកម្ពុជា បានគំរាមសម្លាប់ក្រុមគ្រួសាររបស់លោកផ្ដាច់ពូជ និងប្រមាថមើលងាយជាច្រើនលើក ដោយសារ លោកគាំទ្រគណបក្សសង្គ្រោះជាតិ។
លោកថា លោកមានការព្រួយបារម្ភនិងភ័យខ្លាច ដោយសុំអន្ដរាគមន៍ ពីអង្គការពារសិទ្ធិមនុស្ស លីកាដូប្រចាំខេត្ដនេះ ដើម្បីជួយចាត់វិធានការលើអនុប្រធានភូមិនោះតាមផ្លូវច្បាប់ «បានខ្ញុំហ៊ានថាអ៊ីចឹង? មួយចង្កោមគេមកទាំងអស់ ព្រោះថាខាងគេ ព្រោះថាខាងគេ នៅខាងគេទាំងអស់ សព្វថ្ងៃនេះ ខ្ញុំទៅណាតែឯងក៏ខ្ញុំអត់ហ៊ានទៅដែរ ព្រោះខ្ញុំធ្វើការ ទៅរកហូប ទៅតែផ្លូវឆ្ងាយ ទៅភ្នំទៅអី អត់ហ៊ានទៅទេ បើខ្ញុំទៅតែឯងដែរ ម្តាយខ្ញុំទៅតែឯងដែរ ដឹកអូស ដឹកសសរ ដឹកកូនឈើអី ទៅតែឯងដែរព្រួយបារម្ភ»។
ឪពុកជនរងគ្រោះ និងបេក្ខជនក្រុមប្រឹក្សាឃុំ គណបក្សសិទ្ធិមនុស្ស លោក ម៉ាន់ ស៊ាំ អាយុ៦១ឆ្នាំ ឲ្យដឹងថា អនុប្រធានភូមិរូបនោះ បានប្រៀបដូចគ្រួសារគាត់ទៅនឹងដើមឈើ ចង់សម្លាប់ឬកាប់បំផ្លាញថ្ងៃណាក៏បាន។
លោកបន្ថែមថា លោក ពៅ សង បានហាមឃាត់គ្រួសារគាត់ មិនឲ្យដើរលើផ្លូវ ដែលកសាងដោយគណបក្សប្រជាជនកម្ពុជាទៀតផង។ លោកថាអនុប្រធានភូមិ លោក ពៅ សង ជាថ្នាក់ដឹកនាំប្រកាន់បក្សពួកនិយម និងរើសអើងគណបក្សនយោបាយ «មិនមែនជារឿងដែលកំប៉ិចកំប៉ុក ដែលខ្ញុំចង់បានថាឲ្យជួយ ដើម្បីរកសេចក្តីសុខ ជូនដល់ពួកខ្ញុំដែលជាគណបក្សផ្សេងៗ កុំឲ្យរងគ្រោះតទៅទៀត»។
VOD មិនអាចទាក់ទងអនុប្រធានភូមិព្រះគោ លោក ពៅ សង ដែលរងការចោទប្រកាន់នេះបានទេ។ មេឃុំស្វាយចេក លោក ឈួន ឯម ក៏មិនទាន់ទទួលបានព័ត៌មាននេះនៅឡើយដែរ។ ប្រធានគណបក្សសង្គ្រោះជាតិ ស្រុកអង្គរធំ លោក អ៊ុំ សុផាត មានប្រសាសន៍ថា លោក ស៊ាំ បាវ ជាកូនប្រុស លោក ម៉ាន់ ស៊ាំ ដែលជាសកម្មជនគបក្សសង្គ្រោះជាតិប្រចាំឃុំស្វាយចេក លំដាប់លេខបី។ លោកថា ពួកគាត់ធ្លាប់បានចូលរួមឃោសនាយ៉ាងសកម្មទៀតផង «បាទ គាត់គឺជាសកម្មជនដ៏សកម្មរបស់យើង ហើយគាត់ឈរលំដាប់លេខ៣ នៅក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប»។
អ្នកឃ្លាំមើលសិទ្ធិមនស្សអង្គការលីកាដូ ប្រចាំខេត្ដសៀមរាប អ្នកស្រី ឈុយ វណ្ណថា មានប្រសាសន៍ថា បន្ទាប់ពីទទួលពាក្យបណ្ដឹងហើយនោះ អ្នកស្រីនឹងចុះស៊ើបអង្កេតនៅក្នុងសប្ដាហ៍នេះ ។
អ្នកស្រីបន្ដថា បើសិនរកឃើញថា អនុភូមិព្រះគោ លោក ពៅ សង ប្រព្រឹត្ដដូចការចោទប្រកាន់មែន គឺជាករណីរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ អ្នកស្រីថា អាជ្ញាធរភូមិឃុំមានតួនាទីបម្រើប្រជាពលរដ្ឋមិនបម្រើឲ្យគណបក្សនយោបាយណាឡើយ។
កាលពីអំឡុងឃោសនាបោះឆ្នោតជាតិ ឆ្នាំ២០១៣កន្លងមក អ្នកគាំទ្រគណបក្សប្រឆាំងមួយគ្រួសារ នៅឃុំពាក់ស្នែង ស្រុកអង្គរធំនេះដែរ ក៏មានការគំរាមកំហែងដល់អាយុជីវិត ពីមេឃុំពាក់ស្នែង ប៉ុន្ដែអាជ្ញាធរមានសមត្ថកិច្ច ពុំមានវិធានការដាក់ពិន័យ ឬផ្ដន្ទាទោស ចំពោះអ្នកប្រព្រឹត្ដបទល្មើសនោះឡើយ៕
សូមសរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com
អ្នកឃ្លាំមើលសិទ្ធិមនស្សអង្គការលីកាដូ ប្រចាំខេត្ដសៀមរាប អ្នកស្រី ឈុយ វណ្ណថា មានប្រសាសន៍ថា បន្ទាប់ពីទទួលពាក្យបណ្ដឹងហើយនោះ អ្នកស្រីនឹងចុះស៊ើបអង្កេតនៅក្នុងសប្ដាហ៍នេះ ។
_______________________
អ្នកស្រីត្រូវធ្វើយ៉ាងណាអង្កេតទៅតាមវិជ្ជាជីវៈ កុំចេះតែថាទៅតាមអារម្មណ៍ឲ្យសោះ។
បើម្នាក់ៗចេះតែយ៉ាងនេះ វាស្លាប់អស់ទៅហើយ នៅស្រុកខ្មែរយើងនេះ។
សួរថា តើមានសកម្មជាន សម រង្ស៊ី និងកឹម សុខា ប៉ុន្មាន ក្នុងស្រុកខ្មែរនេះ? តែយើងគ្រាន់តែសំគាល់ថា ឲ្យតែសកម្មជន មិនដឹងជាយ៉ាងម៉េច បានជា ដេកយល់សប្តិឃើញតែគេសម្លាប់ដូចនេះ។ បើតាមក្បួនចិត្តវិទ្យាវិញគេថា មនុស្សដែលតែងតែឃើញគេប៉ងសម្លាប់ គឺជាមនុស្សដែនបានប្រព្រឹត្តកំហុសធ្ងន់អ្វីមួយ ទៅលើនរណាម្នាក់ ឬលើសង្គម។ ម្លោះហើយអារម្មណ៍ភ័យខ្លាច វាចេះតែតាមលង។ ដូចដែលស៊ាំ បាវ និយាយថា ហាមប្រពន្ធកូន កុំឲ្យដើរលើផ្លូវរបស់គណបក្សប្រជាជននោះ វាជាមនុស្សមានទស្សនៈងងិតងងល់ផ្កាប់មុខ មិនយល់ស្គាល់ពីអ្វីទាល់សោះ តែម្តង។
នេះ បើយើងនិយាយឲ្យចំទៅវិញ គឺថា មនុស្សនេះ បានចិញ្ចឹមចិត្តចាំតែសងសឹកទេ។ តែបើយើងនិយាយពីផ្លូវថ្នល់ ដែល ស៊ាំ បាវ មិនឲ្យគ្រួសារដើរ តើ ស៊ាំ បាវ អាចជៀសពីអ្វីដែលជាសមិទ្ធិផលរបស់គណបក្សប្រជាជនឬទេ? សាលារៀន មន្ទីរពេទ្យ??? តែគណបក្យប្រជាជន ចាត់ទុកនោះជាស្នាកដៃក្នុអាណត្តិរបស់ខ្លួន សម្រាប់បម្រើជាសេវាសាធារណរបស់ជាតិទាំងមូល សង្គមទាំងមូល។ គេមិនដែលរើសអើងទេ។
នេះ សំណាងហើយដែលគណបក្សប្រជាជននៅតែកាន់អំណាច។ តែប្រសិនជាគណបក្សប្រជាជនធ្លាក់វិញ ប្រហែលជា ឈ្មោះស៊ាំ បាវ នេះ នឹងប្រព្រឹត្តអំពើឃោរឃៅមកលើនរណាម្នាក់ ឬជាច្រើននាក់ក្នុងភូមិក្នុងឃុំ តែម្តង, ពិសេសអាជ្ញាធរតែម្តង។ និយាយយ៉ាងនេះ សូមអ្នកដឹកនាំគណបក្សCNRP ចាប់ផ្តើមអប់រំគ្នាទៅ គឺមិនត្រូវប្រកាន់ទស្សនៈចង្អៀតចង្អល់អញ្ចឹងទៀតទេ។ ហើយចំណែកឯវិទ្យ ឬសារពត៌មាន កុំពូកែរឿងបំផ្លោងពាក្យញុះញង់ពេក វាមិនល្អទេ។ តាមតែសំគាល់គឺឃើញថា ក្រអ្នកសារពត៌មានទាំងអស់នេះ ចូលចិត្តបង្កើតពត៌មានគ្មានសីលធម៌សំរាប់ការអប់រំឲ្យមានការរួបរួមទេ គឺមានតែការបំបែកបំបាក់។ ឈប់ទៅ ៗ ឈប់ប្រកបរបរបំបែកបំបាក់នេះទៅ បើស្រឡាញ់ជាតិ ពិត។
បើតាមពត៌មានដែលសរសេរមកនេះ បានបង្ហាញពីចរិតពិតរបស់ ស៊ាំ បាវ រួចហើយថា ជាមនុស្សផ្កាប់មុខ។
ដូចជាពុំមានរឿងដែលដល់ថ្នាក់គេប៉ងសម្លាប់ស៊ាំ បាវ នោះទេ។ មកដល់ពេលនេះហើយ គេគួរតែដឹងថា គេខ្លាចណាស់ គេខ្លាចអ្នកមាននិន្នការប្រឆាំងស្លាប់ដោយអាថ៌កំបាំង ដែលនឹងនាំឲ្យមានការចោទប្រកាន់លើហេតុផលនយោបាយ។
គេគួរតែពិនិត្យពីចរិតនិងមុខរបរស៊ាំ បាវ របស់ នេះ ទៅវិញថា តើគេរកស៊ីអី ដែលនាំឲ្យខ្លួន មានការភ័យព្រួយពីសំណាញ់ច្បាប់? ហើយចរិតមនុស្សយ៉ាងណា? គ្រាន់តែឃើញមុខ ក៏អាចឲ្យមានការទាយទុកថា ដូចជា មិនធម្មតាទេ។
bol, alop, if you are threaten to be killed, how do you feel?
Bol និយាយអត់ចេះគិតបើសិនមានគេមកគំរាមលោកវិ តើលោកមានអារម្មណ៍យ៉ាងណាដែរ?
បក្សCPP ចិត្តចង្អៀតតែងដើរគាំរាមអ្នកគំាទ្របក្សដ៏ទៃអញ្ចឹងអែង។
I thinks so