ពាក្យ «យួន» និង​ប្រភព​របស់​វា

Wednesday, 05 March 2014
សម រង្ស៊ី
ភ្នំពេញ ប៉ុស្តិ៍

20140305_02

លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​​​។ រូបថត ហេង ជីវ័ន

នៅ​ក្នុង​អត្ថបទ​ថ្មីៗ​ចំនួន​ពីរ​មាន​ចំណង​ជើង​ថា «ការ​សម្លាប់​គូស​បញ្ជាក់​អំពី​ការ​ស្អប់» និង «លោក រង្ស៊ី ចោទ​ប្រកាន់​ថា មាន​ការ​បំភិត​បំភ័យ» ចុះ​ផ្សាយ​នៅ​ថ្ងៃ ទី១៨ និង​ថ្ងៃ ទី២១ កុម្ភៈ ២០១៤ ភ្នំពេញ ប៉ុស្តិ៍ បាន​លើក​ដដែលៗ​អំពី​ការ​ប្រើ​ប្រាស់​វោហារស័ព្ទ​បញ្ឆេះ​កំហឹង​លើ វៀតណាម ថា​កើត​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​និង​ខ្លួន​ខ្ញុំ​ផ្ទាល់។

ប្រជាជាតិ​លោក​ខាង​លិច​ដែល​ដឹង​តិច​តួច​ណាស់​អំពី​ភាសា​ខ្មែរ ប្រវត្តិសាស្រ្ត និង​វប្បធម៌​ខ្មែរ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ថា ពាក្យ «យួន» នេះ​ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា វៀតណាម ឬ​ជនជាតិ វៀតណាម វា​ជា​ពាក្យ​បរិហារកេរ្តិ៍ និង​ថែម​ទាំង​ថា ជា​ពាក្យ​ប្រកាន់​ពូជ​សាសន៍​ទៅ​វិញ។ ប្រជាជាតិ​លោក​ខាង​លិច​ទាំង​នេះ​បាន​លើក​ឡើង​ថា ប្រជាជន​ខ្មែរ​គួរ​តែ​និយាយ​ពាក្យ «យួន» នេះ​ជំនួស​ដោយ​ពាក្យ វៀតណាម វិញ​ដែល​ជា​ពាក្យ​សមរម្យ​អំពី​ប្រទេស​ជិត​ខាង។

ជា​ការ​ពិត​ពាក្យ «យួន» គឺជា​ពាក្យ​បុរាណ​ដែល​មិន​មាន​ន័យ​ប្រកាន់​ពូជ​សាសន៍​ទេ។ ពាក្យ​នេះ​ត្រូវ​បាន​ប្រើ​ដោយ​ខ្មែរ ថៃ និង ចាម ជាង​មួយ​ពាន់​ឆ្នាំ​មក​ហើយ​ដែល​បច្ចុប្បន្ន​នេះ ហៅ​ថា «វៀតណាម»។

ការ​ពិត​នេះ​ត្រូវ​បាន​ធ្វើ​មិន​ដឹង​ដោយ​ប្រជាជន​លោក​ខាង​លិច​មួយ​ចំនួន​ដែល​ចោទ​សួរ​អំពី​ការ​ប្រើ​ប្រាស់​ពាក្យ «យួន» ដោយ​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស កម្ពុជា។ នៅ​ដែនដី កម្ពុជា​ក្រោម ដែល​មាន​ខេត្ត​ខ្មែរ​ចំនួន ២១ ដែល​គ្រប់​គ្រង​ដោយ វៀតណាម ក្នុង​ឆ្នាំ ១៩៤៩ ជនជាតិ​ដើម​ខ្មែរ​នៅ​ទី​នោះ​ដែល​នៅ​ជាមួយ យួន/វៀតណាម អស់​រយៈ​ពេល​ជាង ៤០ឆ្នាំ នៅ​តែ​បន្ត​ហៅ «យួន» ដោយ វៀតណាម ទាំង​នោះ​មិន​មាន​អារម្មណ៍​គិត​ថា​ជា​ការ​ប្រមាថ​ទេ។

ការ​ពិត​នេះ​ក៏​ត្រូវ​បាន​ធ្វើ​មិន​ដឹង​មិន​ឮ​ផង​ដែរ​ដោយ​ប្រជាជាតិ​លោក​ខាង​លិច​មួយ​ចំនួន ដែល​បាន​និង​កំពុង​ចោទ​សួរ​ប្រជាជន​ខ្មែរ​អំពី​ការ​ប្រើ​ប្រាស់​ពាក្យ​យួន​នេះ។

ពាក្យ «យួន» បាន​ចូល​ក្នុង​ពាក្យ​វចនានុក្រម​ខ្មែរ​អស់​រយៈ​ពេល​ជិត ៤០ឆ្នាំ ហើយ​ពាក្យ​នេះ​ពាក់​ព័ន្ធ​នឹង​ហេតុ​ផល​នយោបាយ​ពាក់ព័ន្ធ​នឹង​សង្គ្រាម​រវាង វៀតណាម និង​ខ្មែរ​ក្រហម​ដែល​គ្រប់​គ្រង​កម្ពុជា ក្នុង​ចុង​ទសវត្សរ៍ ៧០។ ជា​ផ្នែក​នៃ​ការ​ឃោសនា​សង្គ្រាម​របស់​ខ្លួន​កងទ័ព វៀតណាម បាន​ចាប់ផ្តើម​កំណត់​និង​ឃោសនា «ពាក្យ​យួន» ថា​ជា​ពាក្យ​ប្រមាថ​នៅ​ពាក់​កណ្តាល​ឆ្នាំ ១៩៧៧ នៅ​ពេល វៀតណាម បាន​ផ្តើម​ត្រៀម​ចូល​ឈ្លាន​ពាន​របប កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម។ ពាក្យ​ឃោសនា​របស់ វៀតណាម នេះ​បាន​ធ្វើ​ឡើង​ជា​ប្រតិកម្ម ចំពោះ​គោល​នយោបាយ​ប្រឆាំង វៀតណាម ក្រោម​របប លន់ នល់ និង ប៉ុល ពត ដែល​បាន​យក​ពាក្យ «យួន» នេះ​ប្រើ​ជា​អត្ថន័យ​អវិជ្ជមាន​ក្រោម​កាលទេសៈ​ជាក់​លាក់​មួយ​ដែល​ចាត់​ទុក​ពាក្យ​នេះ​ថា​អាក្រក់។ ប៉ុន្តែ​រយៈ​ពេល​ខ្មៅ​ងងឹត​នេះ​បាន​បន្ត​មាន​ក្នុង​រយៈ​ពេល​តិច​ជាង ៩ឆ្នាំ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​កម្ពុជា។ អស់​រយៈ​ពេល​ជាង​មួយ​ពាន់​ឆ្នាំ​ពាក្យ​អព្យាក្រឹត​នេះ​គឺជា​ផ្នែក​នៃ​ភាសា​ខ្មែរ និង​ប្រពៃណី​ដូច​ភ័ស្តុតាង​បង្ហាញ​យ៉ាង​ជាក់​ស្តែង​អំពី​អត្ថន័យ​អព្យាក្រឹត​នៃ ពាក្យ «យួន» នៅ​ក្នុង​វចនានុក្រម​ខ្មែរ​ដែល​ត្រឹម​ត្រូវ​បំផុត​បោះពុម្ព​ដោយ​វិទ្យាស្ថាន​ពុទ្ធសានិក​ក្នុង​ឆ្នាំ ១៩៦៧ និង​មិន​មាន​ការ​លើក​ឡើង​ដែរ​អំពី​ពាក្យ «វៀតណាម» ជា​ពាក្យ​ជម្រើស​ប្រើ​ជំនួស​ពាក្យ «យួន» ទេ។ បន្ទាប់​ពី​ការ​ឃ្លាន​ពាន​កម្ពុជា​ដោយ​កងទ័ព វៀតណាម ក្នុង​ខែ មករា ឆ្នាំ ១៩៧៩ និង​ការ​បង្កើត​របប​មួយ​គាំទ្រ​ដោយ​ក្រុង ហាណូយ ពាក្យ «យួន» នេះ​ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​ប្រើ​ដែល​នេះ​ហាក់​បី​ដូច​ជា​ការ​លុប​ចោល​នូវ​ភាសា​ខ្មែរ​និង​វប្បធម៌ ខ្មែរ​នៃ​ការ​ប្រើ​ពាក្យ​នេះ។ ទោះ​យ៉ាង​ណា​ក្តី ក្រោយ​ពី​ការ​បញ្ចប់​ការ​កាន់​កាប់​ដោយ វៀតណាម និង​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស វា​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ខុស​ពី​ស្ថានភាព​ក្នុង​ទសវត្សរ៍ ៨០ ហើយ​ប្រជាជន​ខ្មែរ​ទទួល​បាន​វប្បធម៌​ប្រពៃណី​ពេញ​លេញ​របស់​ខ្លួន​ឡើង​វិញ​បន្ទាប់​ពី​រង​ការ​ឈឺចាប់​ក្រោម​ការ​គ្រប់​គ្រង​ពី​ទាំង​ខ្មែរ​ក្រហម​និង វៀតណាម។

ងាក​មក​មើល​ប្រវត្តិសាស្រ្ត​បន្តិច នៅ​ពាក់​កណ្តាល​នៃ​សតវត្សរ៍ ទី១៩ កម្ពុជា បាន​ជួប​ប្រទះ​បទ​ពិសោធ​ដ៏​សែន​ឈឺចាប់។ «យួន» (ដែល​ពាក្យ «វៀតណាម» ពុំ​មាន​ទេ​ពេល​នោះ) ដែល​កាន់​កាប់ កម្ពុជា បាន​បង្ខំ កម្ពុជា ឲ្យ​លះបង់​ភាសា​វប្បធម៌ និង​ប្រពៃណី។ វា​ជា​គោល​នយោបាយ​ធ្វើ វៀតណាមូបនីយកម្ម ដែល​អនុវត្ត​ដោយ​អធិរាជ Ming Mang និង​ឧត្តម​សេនីយ៍ Truong Minh Giang ដែល​ជា​អ្នក​គ្រប់​គ្រង កម្ពុជា ដោយ​ប្រើ​កណ្តាប់​ដៃ​ដែក។ ប្រជាជន​ខ្មែរ​ជា​ច្រើន​នាក់​ដែល​តស៊ូ​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​របស់ វៀតណាម ក្នង​ការ​បំផ្លាញ​វប្បធម៌​របស់​ខ្លួន​ត្រូវ​បាន​សម្លាប់​រង្គាល​ដែល​គេ​អាច​ចាត់​ទុក​ថា ជា​ការ​ចាប់​ផ្តើម​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍។ ក្រោម​ការ​គ្រប់​គ្រង​របស់​បរទេស កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ប្រទេស​ដែល​ស្ថិត​ក្រោម​ការ​ជិះជាន់ ក្នុង​ការ​រក្សា​ភាសា វប្បធម៌​និង​ប្រព័ន្ធ​របស់​ខ្លួន​គឺជា​សកម្មភាព​តស៊ូ។

បច្ចុប្បន្ន នៅ​សតវត្សរ៍ ទី២១ ដើម្បី​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​គូ​ប្រជែង​នយោបាយ​របស់​ខ្លួន​និង​ដើម្បី​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សាធារណជន​ពី​បញ្ហា​ពិត​ប្រាកដ រដ្ឋាភិបាល​ផ្តាច់​ការ​បច្ចុប្បន្ន​គាំទ្រ ហាណូយ ដែល​មេ​ដឹក​នាំ​កំពូល​ត្រូវ​បាន​បន្តុប​អំណាច​ដោយ​កងទ័ព​កុម្មុយនីស្ត វៀតណាម កាល​ពី​ឆ្នាំ ១៩៧៩ នោះ បាន​រៀបរាប់​ប្រជាជន​កម្ពុជា​ដែល​បន្ត​ប្រើ​ប្រាស់​ពាក្យ “យួន” ថា ជា «អ្នក​រើស​អើង​ជាតិ​សាសន៍» និង «អ្នក​ជ្រុល​និយម»។ នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​អន្តរជាតិ​ដើម្បី​បន្ទាប​បន្ថោក​គណបក្ស​ប្រឆាំង ដែល​ស្នេហា​ជាតិ និង​មាន​មេ​ដឹក​នាំ​ដែល​ជា​អ្នក​ប្រកាន់​លិទិ្ធ​ប្រជាធិបតេយ្យ។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ចាប់​ផ្តើម​យុទ្ធនាការ​នេះ ដើម្បី​បោក​ប្រាស់​មេ​ដឹក​នាំ​បរទេស​និង​ប្រជាជាតិ​លោក​ខាង​លិច​ដែល​ឆាប់​ជឿ ដោយ​មាន​ជំនួយ​ពី​អ្នក​ជំនាញ​បរទេស​ក្លែង​ក្លាយ ប៉ុន្តែ​ជា​ក្រុម​ស៊ីឈ្នួល​យ៉ាង​ពិត​ប្រាកដ (Allen Myers, Raoul Jennar ។ល។) ដែល​ពុំ​សូវ​ដឹង​អំពី​ប្រទេស កម្ពុជា។ នៅ​ថ្ងៃ ទី៣ ខែ តុលា ឆ្នាំ ១៩៩៨ លិខិត​ទៅ​ព្រឹទ្ធ​សមាជិក​អាមេរិក លោក John McCain និង​លោក John Kerry លោក ហ៊ុន សែន បាន​ឆ្លៀត​ឱកាស​លើ​ការ​មិន​ដឹង​របស់​ព្រឹទ្ធ​សមាជិក​ទាក់ទង​នឹង​ពាក្យ «យួន» ដោយ​លើក​ឡើង​ថា៖ «លោក សម រង្ស៊ី ហៅ​ខ្ញុំ​ថា អាយ៉ង យួន។ ក្នុង​ករណី​ឯកឧត្តម​មិន​ដឹង​អំពី​ពាក្យ យួន យួន គឺជា​ពាក្យ​មើល​ងាយ និង​រើស​អើង​ជាតិ​សាសន៍​ដែល​ប្រើ​ដើម្បី​បន្ទាប​បន្ថោក​អ្នក​ដែល​មាន​ដើម​កំណើត វៀតណាម»។ គេ​ស្គាល់​លោក ហ៊ុន សែន មាន​ចំណង​ជាមួយ​នឹង វៀតណាម។ អ្វី​ដែល​ខ្ញុំ​និយាយ​មិន​មែន​ជា​រឿង​ថ្មី​ទេ។ ប៉ុន្តែ​លោក ហ៊ុន សែន បាន​ជ្រើស​រើស​វាយ​ប្រហារ​ការ​ប្រើ​ពាក្យ​សម្តី​របស់​ខ្ញុំ «យួន» ជា​ជាង​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​ថា គាត់​បម្រើ​ផល​ប្រយោជន៍​បរទេស​ជាជាង​ផល​ប្រយោជន៍​ប្រទេស​របស់​ខ្លួន។

វា​ជា​រឿង​នយោបាយ​ប៉ុន្តែ​មិន​ត្រឹម​ត្រូវ​តាម​ប្រវត្តិសាស្រ្ត ក្នុង​ការ​ចោទ​ប្រកាន់​ខ្មែរ​ទាំង​ឡាយ ដែល​ថ្កោល​ទោស​លើ​ការ​ធ្វើ​អាណានិគម​លើ​កម្ពុជា ហើយ​ដែល​កំពុង​តែ​ប្រយុទ្ធ​ដើម្បី​ឲ្យ​ប្រទេស​រស់​រាន​មាន​ជីវិត​ថា​ជា​អ្នក​រើស​អើង​ជាតិ​សាសន៍​ទេ។​ផ្អែក​លើ​ការ​ប្រើ​ប្រាស់​ពាក្យ​តែ​មួយ​ការ​ចោទ​ប្រកាន់​ថា រើស​អើង​ជាតិ​សាសន៍​គឺ​គ្មាន​មូលដ្ឋាន ហើយ​មិន​សម​ស្រប ព្រោះ​មនុស្ស​ជាច្រើន និង​អង្គការ​ជាច្រើន​ដូចជា​សម្តេចតា​រហូត​ដល់​មន្រ្តី​រដ្ឋាភិបាល រហូត​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​គាំទ្រ​គណបក្ស​ប្រជាជន និង​ប្រជាជន​សាមញ្ញ បាន​ប្រើ​ឬ​កំពុង​តែ​ប្រើ​ម្តង​ពាក្យ «យួន» និង​ម្តង​ពាក្យ «វៀតណាម»។

ជន​បរទេស​ជាច្រើន​ជា​ពិសេស ពលរដ្ឋ​លោក​ខាង​លិច​ត្រូវ​បាន​គេ​បោក​ក្នុង​ភាព​ចម្រូង​ចម្រាស​នៃ​ការ​ប្រើ​ប្រាស់​ពាក្យ «យួន» នេះ​ដែល​តាម​ពិត​បាន​លាក់​បាំង​នូវ​សង្គ្រាម​ចិត្តសាស្រ្ត និង​នយោបាយ។ បុគ្គល​ដែល​មាន​វិចារណញ្ញាណ និង​ចក្ខុវិស័យ នឹង​មិន​ចូល​រួម​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ប្រើ​ពាក្យ​សម្តី​នេះ ដោយ​មិន​ស្វែង​យល់​ជា​មុន​អំពី​ប្រវតិ្តសាស្រ្ត វប្បធម៌ និង​នយោបាយ​នោះ​ឡើយ។

ចំពោះ​ការ​ពន្យល់​ខាង​លើ​នេះ​អត្ថបទ​ទាំង​ពីរ​ខាង​លើ​ក្នុង ភ្នំពេញ ប៉ុស្តិ៍ មាន​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន និង​មិន​ត្រឹម​ត្រូវ ជា​ពិសេស អត្ថបទ​មួយ ដែល​សរសេរ​ថា គណបក្ស​សង្គ្រោះ​ជាតិ និង​ខ្ញុំ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​ព្រៃផ្សៃ​នោះ។ ការ​ចោទ​ប្រកាន់​នេះ​លើក​ឡើង​ដោយ​ខុស​ឆ្គង​ថា បន្ទាប់​ពី​វាល​ពិឃាត​របស់​ខ្មែរ​ក្រហម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ មាន​ពាក្យ​សម្លាប់​ដូចជា យួន។ ការ​អត្ថាធិប្បាយ​នេះ​បាន​ធ្វើ​ឡើង និង​ផ្សាយ​នៅ​ក្រៅ​បរិបទ​នៃ​ការ​សម្លាប់​មនុស្ស​យ៉ាង​ឃោរឃៅ កាល​ពី​ខែ​មុន នៅ​តាម​ផ្លូវ នៅ​ពេល​ប្រជាជន​ខ្លះ​ស្រែក​ថា យួន វៃ ខ្មែរ។ កម្ពុជា ជា​ប្រទេស​ដែល​មាន​ប្រពៃណី​ប្រើ​អំពើ​ហិង្សា​និង​វប្បធម៌​និទណ្ឌភាព។ វិវាទ​តូច​តាច​បំផុត អាច​នាំ​ទៅ​ប្រព្រឹត្ត​អំពើ​មនុស្សឃាត​ករណី​ប្លន់​តូច​តាច អាច​សម្លាប់​ចោរ​ហើយ​ការ​ចោទ​ប្រកាន់​ថា ប្រើ​មន្ត​អាគម​អាច​បណ្តាល​ឲ្យ​គេ​សម្លាប់​អ្នក​ប្រើ​មន្ត​អាគម បើ​គិត​អំពី​ការ​អត់ឱន​ចំពោះ​ការ​ប្រើ​យុត្តធម៌​ដោយ​ហ្វូង​មនុស្ស។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ប្រជាជន​កម្ពុជា​រាប់​រយ​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​ស្ថានការណ៍​បែប​នេះ។ ក្នុង​បរិបទ​នេះ ករណី​អាក្រក់​បំផុត​អាច​កើត​ឡើង​ពេល​ណា​ក៏​បាន និង​នៅ​កន្លែង​ណា​ក៏​ដោយ​ដោយ​មិន​គិត​អំពី​ជាតិ​សាសន៍​របស់​ជន​រងគ្រោះ​ទេ។ ក្នុង​បរិបទ​ប្រហាក់​ប្រហែល​គ្នា ករណី​អាក្រក់​បំផុត​អាច​កើត​ឡើង​នៅ​ទីក្រុង អ៊ីស្រាអែល ឬ ប៉ាឡេស្ទីន ពេល​គេ​ស្រែក​ថា «អារ៉ាប់​វាយ​ជ្វីព» ឬ​«ជ្វីព​វាយ អារ៉ាប់» ដោយ​គ្មាន​អ្នក​ណា​ត្រូវ​បាន​គេ​ថា ជា​អ្នក​រើស​អើង​ជាតិ​សាសន៍​ទេ។ ដើម្បី​បង្ការ​សោកនាដកម្ម​នេះ ការ​អប់រំ​ជា​គន្លឹះ។ មេ​ដឹក​នាំ​ទទួល​ខុស​ត្រូវ​ទាំង​អស់​ត្រូវ​តែ​ចូល​រួម​គ្នា​បង្ហាញ​ការ​ពិត​យ៉ាង​ពេញ​លេញ​ដោយ​គ្មាន​លំអៀង​ហើយ​ជំរុញ​ឲ្យ​មាន​ការ​ត្រា​ប្រណី។ អ្វី​សំខាន់​ជាង​នេះ​នោះ គឺជា​ជាង​មិន​យក​ចិត្ត​ទុក​ដាក់​ដល់​ក្តី​បារម្ភ​ស្រប​ច្បាប់​របស់​ប្រជាជន គេ​ត្រូវ​តែ​លើក​សំណើ​ដោះស្រាយ​បញ្ហា​ដូចជា អំពើ​ហិង្សា​សង្គម​និទណ្ឌភាព អំពើ​ពុករលួយ ភាព​គ្មាន​ច្បាប់ ភាព​គ្មាន​ការងារ​ធ្វើ និង​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់៕ PS/TK

ដោយ​ក្តី​រាប់អាន សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ


What Next?

Recent Articles

44 Responses to "ពាក្យ «យួន» និង​ប្រភព​របស់​វា"

  1. bol says:

    លោកសម រង្ស៊ី ខំបកស្រាយធ្វើអ្វីខ្លាំងម្លេះ?
    អ្វីក៏ដោយនៅក្នុងភាសាររបស់មនុស្ស គឺវាសុទ្ធតែមានន៍យ ណាលោក។
    ពាក្យ « យួន » មួយម៉ាត់ គេអាចប្រើក្នុងន័យល្អក៏បាន ព្រោះក្នុងឥរិយាបថ និងកាយវិការទាំងចិត្ត និងមាត់ហារចេញរបស់មនុស្ស គ្រាន់តែដើម្បីបង្ហាញពីអ្វីមួយ តែប៉ុណ្ណោះ ។ ឧទាហរណ៍ គេហៅថា «សម្លរម្ជូរយួន» ។ កុំថាហៅនៅក្នុងហាងខ្មែរ សូម្បីហៅនៅហាងបាយយួនទៅទៀត ក៏យួនមិនរវល់ខឹងដែរ , ព្រោះនេះ ពុំមានចេតនាវាយប្រហារ ជាការជេរ ជាការបង្ករឿងឡើយ ។ ទាំងនោះគឺជាអ្វី?? គេហៅថាការប្រើភាសាទំនាក់ទំនង!!
    ក៏ប៉ុន្តែ ពាក្យមួយម៉ាត់ ហៅថា « យួន » របស់សមរង្ស៊ី គឺជាភាសាស្តីចេញមកជាមួយនឹងឈាម គឺជាភាសាក្នុងចេតនាញុះញង់ បង្កជម្លោះ ដុតរោល ឲ្យការគំគួនចងកំហឹងនៅក្នុងអារម្មណ៍ខ្មែរ។

    មិនបាច់បកស្រាយថា សម រង្ស៊ីនេះ វាប្រើពាក្យយួន ក្នុងន័យណាទេ។ គេគ្រាន់តែត្រូវដឹងថា ពាក្យដែលសម រង្ស៊ីនិយាយចេញមក មិនថាពាក្យណា ឃ្លាណា ប្រយោគណា នោះទេ គឺសុទ្ធតែចេញមកជានឹងឈាម ញុះញង់ឲ្យមានគំនំជាតិសាសន៍ គំនុំបក្ស គំនុំអ្នកមានអ្នកក្រ គំនុំក្នុងជាតិសាសន៍។
    ចាំមើលចុះ បើគេទាយខុស គឺ តែកាលណាសម រង្ស៊ី មានសំណាងកាន់អំណាច ប្រទេសកម្ពុជា នឹងធ្លាក់ចូលរណ្តៅដានប្រវត្តិសាស្ត្រចាស់ ១៧ មេសា ទៀតហើយ៕

  2. o says:

    OU VIRAK PITH JEA JKORT MEIN A JKORT TER TROV DOK PIRK NEUNG JANH EIY A LOB

  3. 18 Mars says:

    bol
    March 5, 2014 at 2:56 pm
    ________________________________________________________
    ????????????????????????????????????????????????????????????????????????????

  4. Bakan says:

    លោកបុល! មានតែពួកធ្លាប់សំលាប់មនុស្សទេ ដែលជ្រើសរើសមធ្យោបាយបង្ហូរឈាមនោះ

  5. បរិមី ព្រ:វិហារ says:

    Bol, និយាយត្រឹមត្រូវ និងសុំបញ្ជាក់បន្ថែម រង្សីគ្មានផ្លូវឡើងកាន់អំណាចនោះទេ ហើយផ្លូវគាត់កំពុងមានសង្ឃឹមបំផុតនោះក្នុងការបញ្ឆេះកំហឹងមរកនៃការស្អប់ខ្ពើមយួនរបស់ខែ្មរ ដើម្បីមានសំលេងដណ្តើមអំណាចនោះ នឹងក្លាយជាអាវុធក៍មហាសែនកាចសាហាវក្នុងការកាប់សំលាប់គ្នា ហើយកំលាំងប្រដាប់អាវុធនឹងទាញរង្សីចុះពី ឡាន570 មកជិះកង់ឌុបមិនខានឡើយ ។ Camnews ឥឡូវក្លាយពត៌មានអវិជ្ជមានជាប្រវតិ្តសាស្ត្រហើយ ហើយអ្វីជាការចូលរួមរបស់យើង ជាមតិជួយតំរង់ទិសកុំឱយមនុស្សខែ្មរវង្វេងច្រើនពេក តាមពត៌មានទាំងនេះ ។

  6. AAA says:

    All forengher is idiot ?

  7. Siem Reap says:

    “Word” in History if we do not explain it clearly, political person always take to use in order to get political gain or popularity.

    The word “Youn” is a history word such as Khmer (Kampuchea), as Siem (Thai), as Burma (Myanmar). When you study history details you will know and understand the fully of its meaning.

    From my point view, the word “Youn” is used in Cambodia for long long time already. But our current leader tried to use the word “Vietnam” as the respect to the help from Youn that help him to get power.

    So Sad, that some of the younger generation, do not study details about the history of khmer but listen very much only to the current leader, which is born mainly supported beside the curtain by Vietnamese government, and do not understand our long long khmer history and ethics of the word “Youn”

  8. eclipse says:

    នៅផ្ទៃក្នុងនៃអ្នកដឹកនាំប្រទេសវៀតណាម ខ្ញុំធ្លាប់បានឮពួកគេជជែកគ្នាញ៉េវញ៉ាវខ្លាំងៗថា ( ថាងមាន)

    បកប្រែជាភាសាខ្មែរមកវិញថា ( អាខ្មែរ) ។ តើហេតុអ្វីបានជាផ្ទៃក្នុងប្រទេសរបស់ខ្មែរយើងចង់ជជែក

    គ្នាតែផ្ទៃក្នុងប្រទេសជាតិរបស់យើង ដោយហៅគេថា ( អាយួន) វិញមិនបាន ?។ មកពីមានជនជាតិយួន

    កំពុងតែរស់នៅក្នុងទឹកដីខ្មែរច្រើនណាស់ពេក ឫមួយក៏ មតិអស់លោកមួយចំនួនដូចខាងលើជាជន

    បង្កប់ខ្លួនរបស់អ្នកដឹកនាំនៃប្រទេសយួន ?។

  9. Chourn says:

    វាពិតជាខ្ជះខ្ជាយពេលវេលាពេកហើយក្នុងការឈ្លោះគ្នារវាងខ្មែរនិងខ្មែឬដោយសារតែពាក្សថា​ (យួន) នេះ បើខ្មែរមានប្រវត្តិសាស្ត្រច្បាស់លាស់ហើយនោះតើមានខ្មែរណាដែលយល់ថាមិនធ្លាប់ឮពាក្សនេះ នោះ។ ហេតុអីបានជាលោកអ៊ូវីរៈមិនធ្វើកិច្ចការសិទ្ធមនុស្សដែលកំពុងតែកើតមានធ្ងន់ធ្ងរច្រើន ណាស់មិនធ្វើបែរជាមកយករឿងកំប៉េកំប៉ុកមកឈ្លោះគ្នាដើម្បីគ្រាន់តេលើកមុខលើកមាត់ប្រជាជនយួន ប៉ុណ្ណោះ។ តើអ៊ូវីរៈនិងបានផលប្រយោជន៍អ្វីខ្លះនៅពេលលោកបានកំពុងតែលើកតំកើងជាតិសាសន៍ ដ៍ទៃហើយបង្អាប់ខ្មែរឲ្យទៅសុំទោសយួន។ តើតាំងពីករកើតនគរខ្មែរមកដល់បច្ចុប្បន្នដែលមានខ្មែរ ណាម្នាក់ដែលហ៊ានប្រឆាំងខ្មែរគ្នាឯងឲ្យទៅសុំទោសយួនដូចលោកអ៊ូវីរៈនេះដែរទេ? តើមុននិងក្លា ហានចេញមកការពារសិទ្ធិមនុស្សពិតប្រាកដនេះតើអ៊ូវីរៈដែលបានអានប្រវត្តិសាស្ត្រខ្លះហើយឬនៅ? ខ្លួនខុសហើយនៅតែទាមទាយកត្រូវតើលោកសមជាបុគ្គលម្នាក់ទទួលខុសត្រូវស្មើរភាពគ្នានិងទៅ បង្រៀនគេឲ្យចេះគោរពសិទ្ធមនុស្សហើយឬនៅ បើខ្លួនឯងមិនទាន់យល់ច្បាស់ពីសិទ្ធិមនុស្សផង នោះ? ឮថាអ៊ូវីរៈមិនត្រឹមតែទទួលស្គាល់ថាខ្លួនបានធ្វើជ្រុលពេកនោះទេថែមទាំងទៅទូរពិតលោក ខាងលិចដើម្បីបង្ខូចបក្សសង្គ្រោះជាំតិនិងលោកសមរង្សីមិនស្ទើរនោះទេដើម្បីបានជំនួយក្នងការ បន្តរការងា។ ពិតជាខ្មែរមិនមែនខ្មែពិតប្រាកដមែន អស់ទឹកអសដីដោយសារតែមានមនុស្សប្រភេទ អ៊ូវីរៈនេះហើយ។

  10. Chourn says:

    បើអ៊ូវិរៈពិតជាវីរៈជនសិទ្ធិមនុស្សមែននោះគួរតែចំណាយពេលខ្លះដើម្បីស្រាវជ្រាវពីភាគីខាងយួនវិញ ថាតើយួនសព្វថ្ងៃមានដែលប្រើប្រាស់ពាក្សមិនសមរម្យដើម្បីប្រមាថខ្មែរដែរឬទេ? បើចង់ធ្វើកិច្ចការ នេះអាចជួលខ្មែរកម្ពុជាក្រោមដើម្បីបកប្រែភាសារយួនឲ្យលោកបាន ប៉ុន្តែខ្ញុំប្រហែលជាមិនជឿរថា អ៊ូវីរះនិងចង់ស្រាវជ្រាវពីប្រជាជនយួនបានប្រើភាសាមើលងាយខ្មែរនោះទេព្រោះអ៊ូវីរៈមិនបានចំណេញ ដូចការអន្តរាគមន៍ឲ្យលោកសមរង្សីទៅសុំទោសយួននោះទេ ព្រោះលោកសមរង្សីមិនមានលុយដើម្បី ជូនរង្វាន់ដល់អ៊ូវីរៈដូចបក្សដ៍ទៃ។

  11. Judge says:

    Word’ Yuon’ is not an insult to vietnamese or Vietnam. Yuon is citizen of Vietnam. Likewise, Khmer is citizen of Cambodia or Kampuchea.Siam used to be citizens of Ajuthya, later became Thailand. It Appears that Vietnam wished to change ‘Yuon’ to Vietnamese just after 1979 , possibly to erase the bitter past that Khmers and Khmer Krom had to suffer in the past. It tried to change Khmers perception towards Vietnam forits long term goal aachievable’NEW FORMED INVASION.
    Perhaps , nothing would change, if past history is in our school curriculum.
    To current, there is not a great deal to attempt explain this term excessively.
    Just let it go ideally.

  12. បរិមី ព្រ:វិហារ says:

    ភាពប្រាកដនិយមនិងជាតិនិយមរបស់ជនជាតិខែ្មរស្អប់ខ្ពើម រើសអើង គំនុំគុំគួន និងចងអាយាតជាមួយប្រទេសវៀតណាមនិងជនជាតិវៀតណាមនេះ បានកប់យ៉ាងជ្រៅក្នុងបេះដូងកូនចៅខែ្មរច្រើនជំនាន់តាំងពីបុរាណកាលមកដល់បច្ចុប្បន្នកាល ។ អ្នកនយោបាយខែ្មរតែងតែយកមូលដ្ឋាននេះដើម្បីទទួលបាន កំលាំងគាំទ្រយ៉ាងមហិមាពីជនជាតិខែ្មរទាំងក្នុងស្រុកនិងក្រៅស្រុក ទាំងអ្នកចេះដឹងនិងខ្្វះការអប់រំ ។ ឱយតែនិយាយចំការស្អប់ខ្ពើម និងការច្រណែនឈ្នានីសថា យួនធ្វើនេះនិងយកនោះប៉ះពាល់ដល់ប្រទេសខែ្មរនិងជនជាតិខែ្មរ គឺទាក់ទាញបានទាំងចិត្ត ទាំងកាយពីក្រុមខែ្មរជ្រុលនិយមមួយចំនួនមិនខាន ។ យើងមើលឃើញភាពគ្រោះថ្នាក់បានដល់មាត់ជ្រោះ នៅពេលមេបក្សប្រឆាំងរង្សីុ និង សុខា លេងល្បែងនយោបាយល្បួងវិញ្ញាណខែ្មរប្រឆាំងយួននេះ ដែលភាពប្រកដប្រជានៃការកាប់សំលាប់គ្នាអាចកើតឡើងភ្លាមៗនៅពេលណាដែលមានការប្រកាសថាពួកគេឈ្នះឆ្នោត ។ ខ្ញុំបានទទួលភ្លាមៗ នូវពត៌មានក្រុមមនុស្សប្រុស5-6នាក់មានកាំបិតលីលើស្មាចាប់ផ្តើមគំរាមសំលាប់យួនរស់នៅនេសាទកែ្បរភូមិ ដើម្បីយកថ្លើមយួនទាំងនោះធ្វើជាគ្រឿងក្លែមស្រា ។ ព្រឹតិ្តការណ៍កាប់សំលាប់យួន-ខែ្មរនឹងកើតឡើងហើយរង្សីុ និងសុខាគ្មានសមត្ថភាពនិងលទ្ធភាពណាគ្រប់គ្រងសភាពការណ៍បានទេ ។ យើងចងចាំសំដី រង្សីនិយាយនៅខេត្តព្រៃវែង3ថៃ្ងមុនការបោះឆ្នោតថា ” ខ្ញុំអាណិតបងប្អូនខែ្មរ ទឹកដីត្រូវយួនទន្ទានយកអស់ហើយ រដ្ឋាភិបាលមិនការពារខែ្មរទេ ការពារតែចោរយួន សុំបោះឆ្នោតឱយបក្សសង្គ្រោះជាតិ យើងនឹងការពារបងប្អូនខែ្មរនិងដេញពួកចោរយួនចេញពីប្រទេសរបស់យើង” ក្រោយបោះឆ្នោត រង្សីុនិងសុខា បន្តមហិ្ឆតាដុតបញ្ឆេះប្រឆាំង និងរើសអើងជនជាតិវៀតណាមហូរហែរទៀ ដូចជារង្សីុ និយាយគាំទ្រចិនប្រឆាំងវៀតណាម ដោយរង្សីនិយាយថា ” … ជនជាតិយួននេះអាក្រក់ណាស់លួចទឹកដីខែ្មរហើយ លួចទឹកដីចិនទៀត …” ។ ដោយបានឆ្លងកាត់សង្គ្រាមនិងសមភូមិយ៉ាងច្រើន ជាពិសេសសម័យខែ្មរក្រហម ដោយសារការគុំគួននេះ ខែ្មរបានសំលាប់គ្នាតាមរយះតែការលាបពណ៌ថាជនជាតិយួនៗនេះ ។ ប្រជាជនខែ្មរច្រើនណាស់ដែលយល់ដឹងពីវិនាសកម្មនេះពិតជាភ្លេចក្លាចចំពោះសោដវិនាសកម្មកើតជាថី្មនៅកម្ពុជា ព្រោះថា រង្សីុ និង សុខា នឹងCNRPបានធ្វើសកម្មភាពយ៉ាងចំហរ និងដោយសេរីប្រឆាំងអ្នកបោះឆ្នោតផ្សេងៗទៀតដែលយល់ថាមិនមែនសមាជិកខ្លួនលាបពណ៌សុទ្ធតែយួនទាំងអស់ ។ ការប្រឆាំងយួន ហើយស្រែកលាបពណ៌ថាយួនៗ នេះច្បាស់ណាល់គឺមានការរៀបចំបណ្តាញចាត់តាំង ហ្វឹកហ្វឺន និងផ្តល់ធនធាន ។ ប្រសិនជាអី្វៗកើតឡើងតាមផែនការរបស់រង្សីនិងសុខាមែននោះ ប្រហែលគ្មានអាមេរិក អឺរុ៉ប ណាជួយខែ្មរទាន់ទេ ប្រទេសខែ្មរអាចមានសង្គ្រាមពីរជាមួយគ្នាតែម្តង គឺសង្គ្រាមជាមួយវៀតណាម និងសង្គ្រាមសីុវិលក្នុងប្រទេស។ ចំពោះមុខ កម្ពុជាត្រូវប្រឈមមុខដោះស្រាយបញ្ហាទស្សនះជ្រុលនិយមនេះ ទាំងក្របខណ្ឌ័ជាតិនិងអន្តរជាតិ ។ ចាំបាច់ត្រូវកាត់ទោសមេដឹកនាំប្រឆាំង ដែលមានចេតនាបញ្ឆេះកំហឹងប្រកាន់ជាតិសាសន៍ជាមួយវៀតណាម ហើយអាចអូសទាញប្រទេសកម្ពុជាធ្លាក់ក្នុងបទប្រល័យពូជសាសន៍ឯងជាថ្មី ទៀត។ បើគ្មានវិធានការច្បាស់លាស់និងរឹងមាំទេ ប្រទេសនេះនឹងជាន់ប្រវត្តិសាស្ត្រច្រំដែលក្នុងការបង្កសង្គ្រាមជាមួយវៀតណាម និងកាប់សំលាប់ជាតិសាសន៍ឯង មិនរើសមុខមិនខានឡើយ ។
    ក្រុុមអ្នកគ្មានជំនឿអំពីលទ្ធផលរើសអើងជាតិសាសន៍ជាមួយវៀតណាមនឹងមានភាពអណោចអធមប៉ុនណា មានតែនាំគ្នធ្វើយ៉ាងណាឱយ រង្សីុបានធ្វើស្តេច សុខា ធ្វើនាយករដ្ឋមន្ត្រី ប្រពន្ធរង្សីធ្វើប្រធានសភា និង គង់ គាំធ្វើប្រធានព្រឹទិ្ធសភាទៅ នឹងបានដឹងរសជាតិពាក្យថា យួន យ៉ាងម៉េចហើយ ?!

  13. AAA says:

    SAM is xenophobe that why nobody ( foreigner) help him. Wait and see if he will shake hand with OBAMA or POUTINE or ANGELA MERKEL like Madam UNG SUU KYI from BIRMAN.

  14. ។។ says:

    អាសន រង្ស៊ីនេះវាចេះស្អីវា ក្រៅតែពីស៊កសៀត ចាក់ដោត ញុះញង់​ បង្កបញ្ហា បង្កចលាចលរួចវាគេចខ្លួន
    ទៅបរទេស​ធើងើយ។ចាំដល់ពលរដ្ឋខ្មែរភ្លេចខ្លួន វាលូន
    សំពះបាតជើងហ៊ុន សែនបន្តិចទៅ វាបានចូលស្រុកមកបង្កចលាចលទៀត។ឥឡូវវាប្រឹងបកស្រាយ
    គ្រប់សព្វ​។បើទោះជាវាប្រឹងយ៉ាងណា​ក៏ការពិតវានៅតែជាការពិត។ភូតច្រើនចាញ់អាត្មា។វានឹងថោក​ដោយខ្លួនឯង​។

  15. raksasok says:

    ខេត្តព្រះវិហារ​៖ ពលរដ្ឋខ្មែរ១២នាក់​ រងការបាញ់សម្លាប់ ​ពីសំណាក់ទាហានសៀម ​ខណៈពលរដ្ឋខ្មែរ​​រងគ្រោះ​បានលួចចូល​ទឹកដីសៀម​ដោយខុសច្បាប់​ដើម្បីកាប់ឈើក្រញូង​លើភ្នំដងរែក។

    ហេតុការណ៏ខាងលើកើតឡើង ​នៅវេលាម៉ោង១១ព្រឹក​ ថ្ងៃទី០៥ មីនា​ ២០១៤ ​នៅចំណុចអូររំចេក ​លើខ្នងភ្នំ​ដងរែក​ ​ក្នុងទឹកដីថៃ ​ក្បែរច្រកទ្វាអានសេះ ។

    សូមបញ្ជាក់ផងដែរថា​ សាកសពពលរដ្ឋខ្មែរ​ទាំង១២នាក់ខាងលើ​ គេមិនទាន់ដឹងអត្តសញ្ញាណ​នៅឡើយទេ ។ មន្រ្តីយោធាខ្មែរប្រចាំទីនោះ​បានឲ្យដឹងនៅរសៀល​ថ្ងៃពុធដដែលនេះថា ​ពេលនេះយោធាកម្ពុជា​ កំពុង​ទំនាក់​ទំនង​ជាមួយមេទ័ពសៀម ​ដើម្បីយកសាកសពចូលដីខ្មែរវិញ​ ប៉ុន្តែមិនទា​ន់ដឹងឬយ៉ាងណានោះទេ ពីព្រោះ​កន្លងទៅពលរដ្ឋ​ដែលខ្មែរស្លាប់ក្នុង​ទឹកដីសៀម ​គឺមិនដែលសៀមអនុញ្ញាត្ត​ឲ្យយកសាកសពនោះ​ទេ ​គឺសុខចិត្ត​ទុកសាកសព​ឲ្យស្អុយរលួយចោល ៕
    ឱព្រះអើយ ខ្មែរសម័យតេជោ ម្តេចវេទនាម្ល៉េះ ។
    -សៀមបាញ់ខ្មែរស្លាប់សឹងរាល់ថ្ងៃ របបអាឆ្កែឆ្កួតនេះ មិនខ្វល់ទេ
    -រឿងវិវាទខ្មែរនឹងយួន វាខ្វល់ខ្វាយណាស់
    -អាអ៊ូវីរៈ ក្រែងអែងពូកែការសិទ្ធិមនុស្សណាស់អី ខ្មែរត្រូវគេបាញ់ស្លាប់ ១២នាក់ អែងនៅឯណា ? អាថោកទាប ។
    -ខ្មែរក្លាយជាជនរងគ្រោះព្រោះតែពួកអាក្បត់ជាតិលក់ដីខ្មែរអោយបរទេស ធ្វើអោយខ្មែរគ្មានអ្វីធ្វើ ដើរស៊ីឈ្នួលគេ លួចចូលកាប់ឈើគេ គេបាញ់ស្លាប់ដូចសត្វធាតុ សូម្បីតែខ្មោចគេមិនអោយយកមក ធ្វើបុណ្យផង ។ ពួកអាហន្យំអស់នេះ ថ្ងៃណាទើបវាវិនាសទៅព្រះអើយ អាសូរខ្មែរណាស់ ។

  16. o says:

    A KVAK N A OU VIRAK KAM PUNG RO YUTETHOR OY YOUN A THORK TEAB KHMER RONG KROSS REAB MIN ORS VEAR RO YUTETHOR OY YOUN A JOY MRAY

  17. ប្រជាពលរដ្ឋ says:

    មាន ឆ្កែ ខ្លះ ខំ ព្រុះ ទាំងបិទភ្នែក ពី ក្នុង ម៉ាស៊ីនត្រជាក់ ដើម្បី …………………………………..! !

  18. ប្រជាពលរដ្ឋ says:

    អោយ តែ មិនប្រយ័ត្ន យ៉ាង យូរ 5 ឆ្នាំ ទៅ 10 ឆ្នាំ ទៀត ជនជាតិ យួន ធំៗ , ជនជាតិ ខ្មែរ តូចៗ !

  19. .. says:

    boromeiy A JKORT KADUY MER VEA A TVE DOJ JES NAS JENG A ACH KVAK DOJ MEI VEA A KVAK

  20. ?? says:

    ( PREYNORKOR is HOCHIMIN city)(KAMPOCHEA KROM is VIETNAME land)( KOSTRAL is CHOYDOC)( PHNOM PEN is NAM YANG )Cambodia is nothing there are no Cambodian on that land ( CHOY EIY TANG MEAN KHONGBEAK) Cambodia is exactly the same situation that happen in UKRAINE think about it

  21. sarika says:

    អ្នកដែលធ្វើឧ្យមានការរើសជាតិសាសន៏រវាងយួននិងខ្មែរ មិនមែនCNRP and Sam Rainsyទេ ប៉ុន្តែគឺ​CPP និង ហ៊ុន សែន។ រឿងនេះវាច្បាស់ដូចថ្ងៃ។ បើមិនជឿសូមពិចារណាជាមួយអាត្មា។តើជិតសែសិបឆ្នាំនេះ CPP និងហ៊ុន សែន បានអនុវត្តច្បាប់អត្តោប្រវេសន្តអ្វីខ្លះជាមួយយួន? ចម្លើយគឺសូន្ស។ ក្នុងបរិបទនៃប្រទេសមួយដែលជនជាតិនៃប្រទេសជិតខាងចូលមករស់នៅយ៉ាងគគ្លើនហាក់ដូចជាប្រទេសនេះនៅក្រោមអំណាចរបស់គេ តើជនជាតិម្ចាស់ស្រុកមានអារម្មណ៍និងសញ្ចេតនាយ៉ាងណាទៅរកជនជាតិទាំងនោះ?។ វាជាក្រិតក្រមវិទ្យាសាស្ត, វាជាក្រិតក្រមសត្យានុម័ត មិនថារវាងខ្មែរនិងយួន, ចិននិងជប៉ុន, ជប៉ុននិងរុស្សី, រុស្សីនិងចិន, ជប៉ុននិងកូរេ, ចិននិងម៉ុងហ្គោលី, បារាំងនិងអាលឹមង់, សែបនិងក្រូអាចា, អង់គ្លេសនិងអៀកឡង់, អាមេរិចនិងមេសិកូ, ជ្វិប និងប៉ាឡេស្ទីន ។ល។ ទេ វាមានអារម្មណ៌បែបហ្នឹងដូចតែគ្នាហ្នឹង ព្រោះវាជាអារម្មណធម្មជាតិកើតឡើងឯកឯងរបស់មនុស្សបថុជន។ ហើយព្រោះតែបែបហ្នឹងហើយទើបមេដឹកនាំប្រទេសនិមួយៗគេអនុវត្តច្បាប់អន្តោប្រវេសន្តក្នុងគោលបំណងឧ្យប្រជាជនគេស្ងប់ចិត្ត ហើយមិនខឹងនឹងប្រជាជាតិជិតខាង។
    ចុះយើងវិញជិតសែសិបឆ្នាំនេះបានធ្វើអ្វីខ្លះអំពីអន្តោប្រវេសន្តយួន? ចំឡើយគឺគ្មាន ។ ដូច្នេះបើទៅថ្ងៃមុខកើតមានការកោលាហលរវាងខ្មែរយួន ខ្មែរនឹងខាតព្រោះថាយួនវាចិតសិបលានឯណោះ ហើយយួននឹងចំណេញព្រោះវាបានសាបគ្រាប់ពូជតាមរយៈ CPPនិង ហ៊ុនសែនតាំងពី​1979ម្លេះ។ សរុបមក ការមិនអនុវត្តច្បាប់អន្តោប្រវេសន្តទៅលើយួនជារឹសគល់នែការរើសអើងជាតិសាសន៌ ហើយCPPនិងហ៊ុនសែនជាអ្នកទទួលខុសក្នុងរឿងនេះ៕

  22. អាឡេវ says:

    មិនគួរហៅគេយួនទេ គួរហៅអាកន្ទប, អាស្រកីយឿឬអាញ៉ឺងវិញទើបត្រឹមត្រូវជាង។

  23. Anonymous says:

    Sarika, I agreed with you 100% right.
    អាបុល បរិមី ព្រ:វិហារ,អាបុល ពឹតជាថោកទាបមែន !!!

  24. សែនសែន says:

    អារដ្ឋាភិបាលយួនឡប់ៗ មុនដាក់ឈ្មោះវា អាណាម, បន្តាប់មក ដាក់ថា យួន ក្រោយមកទៀត ដាក់ថា វៀតកុង
    ពេលវាទៅថើបគូតចិ វាដាក់ថា វៀតម៉ិញ ឥឡូវអាសាសន៍ឆ្កួតនេះដាក់ថា វៀតណាម តាមវាឆ្កួតគ្រប់ពេលហ្មង់
    មានតែពូជអារដ្ឋាភិបាលឆ្កួតកញ្ជះយួនហ៊ុនសែនទេ ដែលឡប់តាមវាបង្វិលក្បាល ដូចក្បាលឡោស៊ីអញ្ចឹង ។

  25. សែនសែន says:

    កែថែម =ពេលវាទៅថើបគូតចិន វាដាក់ថា វៀតម៉ិញ

  26. Country Student says:

    That is because in history Vietnam’s government or leader lead their people to aggress and took over Cambodian low land, Mekong delta (Kampuchea Krom); Vietnam administration and some of its people have abused and oppressed Khmer Kampuchea krom like animal and inhuman. They discriminate against Khmer Kampuchea krom; they have treated them as slave; they have eliminated Khmer krom identity forcing them to practice everything as Vietnamese. They secretly kill and arrest torture Khmer krom who protest their right; recently Viet authority jailed Khmer Krom monk who taught Khmer literature to Khmer children. Vietnam’s policy toward Khmer Krom the minority in its own land is worse than racism.
    Other than that Vietnamese took Champa and Lao. Not enough, the Vietnamese leader had planned to take over the remained present Cambodia. Vietnam is skillful and experience in aggression, taking over and expansion to its neighbors. Vietnam is next door and outnumbers population to Cambodia; Vietnam had colonized Cambodia by control Hun Sen puppet government behind the curtain.
    All countries in the world have their immigration law including Vietnam, the United States and Cambodia as well. If foreigner enters Vietnam and America illegally, they will strictly enforce their immigration law by arresting them and send back home or do whatever according to their law; unfortunately, Vietnamese flow none stop illegally, occupy illegally, and act illegally in Cambodia, but Hun Sen authority has not enforced any immigration law to them.
    The people of Cambodian fear and worry of losing the country to Vietnam like Kampuchea Krom, Champa and Lao; who want to live under Vietnamese control as slave? Do you want it American?
    Now, let me tell you U.S Department of States; Cambodian is not the type of racism people, they just fear, worry and want to defend their country only. It’s the situation created by Vietnamese leader that put Cambodians in that position. Don’t let the Vietnamese government and its spy and its puppet Hun Sen fool you. You count it how many races living in Cambodia today, Khmer people are number one about friendly and smile to foreigners!
    Vietnamese must stop illegally enter Cambodia and so do Vietnamese government must change its mind to not swallow the remain present Cambodia; that will stop Cambodian from fearing and worrying; that way Cambodian can have peaceful mind with all Vietnamese and good relationship as friend and neighbor

  27. Next Generation says:

    សារិកានិយាយត្រូវ ។​ ខ្ញុំគាំទ្រ១០០%។

  28. Next Generation says:

    និយាយឲ្យមែនទែនទៅ ជនជាតិយួនហៅខ្លួនឯងថាយួនបាន ប៉ុន្តែខ្មែរហៅគឺរឿង។គ្រាន់តែប៉ុណ្ណឹង យើងវិនិច្ឆ័យដឹងថានរណាជាអ្នកខូចទៅហើយ។ ដូច្នេះអ្នកដែលជេរយួនខ្លាំង ស្អប់យួនខ្លាំងអាចជាជនជាតិយួនខ្លួន​ឯងហើយទំលាក់កំហុសលើខ្មែរ ក្នុងលេសនយោបបាយ គឺពាក្យប្រកាន់ពូជសាសន៍។

    បានជាខ្ញុំនិយាយដូច្នេះ ព្រោះខ្ញុំស្គាល់យួនកើតស្រុកខ្មែរ ស្អប់យួនជេរយួនជាងខ្មែរទៅទៀត គេហៅថាជេរក្រៅឆាក សូមជនជាតិខ្មែរប្រយ័ត្ន ឲ្យមែនទែនក្នុងការប្រើពាក្យសម្តី មិនមែនខ្លាចយួនទេ ពាក្យទាំងនេះអាចជាការបញ្ឆេះគំនុំពូជសាសន៍ឈានទៅរកលេសក្នុងការកាប់សំលាប់គ្នា អ្នកដែលរងគ្រោះគឺខ្មែរ។​សូមចាំថាយួនមិនខ្លាចចំណាយប្រជាជនវាទេ វាយកប្រជាជនជាដើមទុន។
    រដ្ឋាភិបាលវាធ្វើដូចជាគិតគូរពលរដ្ឋវាណាស់ តាមពិតវាបោកប្រជាពលរដ្ឋវាទេ មើលតែការគោរពសិទ្ធមនុស្សក្នងស្រុកវាដឹងហើយ តើវាជិះជាន់គ្នាវាប៉ុណ្ណា ។

  29. Next Generation says:

    មួយទៀតខ្មែរយើងគួរប្រយត្នពាក្យសំដីគេថាកោកៗសឹកតែមាត់ត្រដោកឆ្អែតឯពោះក្របី នេះគ្រាន់តែជាការសង្កេតរបស់ខ្ញុំ មាត់នោះវាលឿនជាងចិត្ត គេថាស្អប់គេតែមាត់ តែគេផ្អែមមកបោកស៊ីអស់។​ ចំណែកយួនវិញ វាមិននិយាយថាស្អប់ខ្មែរទេ​ តែក្នុងចិត្តវាវិញស្រឡាញ់ខ្មែរចង់លេបទាំងរស់ កុំទើសអន្តរជាតិបន្តិចទេ នេះគ្រាន់ជាការកត់សំគាល់របស់ខ្ញុំ ហើយជាសច្ចធម៌ មានតែការដោះស្រាយដោយច្បាប់ទេ ទើបប្រហែលជាគ្រាន់បើបន្តិច ម្យ៉ាងទៀតក៏ពិបាកសង្ឃឹមរដ្ឋាភិបាលរាល់ថ្ងៃនេះនឹងដោះស្រាយឲ្យខ្មែរណាស់។

  30. Anonymous says:

    យួនខាងជើងចុះមករស់នៅយួនខាងត្បូង ឯយួនខាងត្បូងមកតាំងទីលំនៅរស់នៅលើទឹកដីប្រទេសខ្ម្មែរ ………….. បើមានកលយុគ្គ កម្ពុជានឹងដូចគ្នា
    នៅអ៊ុយក្រែន ….. ប្រាកដជាយួននិយាយថា: “ទ័ពចូលស្រុកខ្មែរគឺចូលមកការពារជនជាតិយួននឹងវិនិយោគិននឹងរោងចក្រ.

  31. Aussie says:

    Nowadays I live in oversea work in factory .I heard youn people charting about Cambodia ,and they said (thamiang!!)that make me hurt .why ????no one know .we are in oversea supported you Mr, Sam ran sey .Please copy that your comment keep for history . Youn is the word I knew sine I grow up .wish your party success figthing for our Contry.thank you very much.we loved your party.

  32. Judge says:

    Sadly, Cambodian government has allowed itself to be WEAK with CORRUPTION, but Viet government has attempted to be strong over the region after 1979.
    SHAME , SHAME, SHAME! !!!!.

  33. ប្រវត្តិសាស្ត្រ says:

    ប្រទេស យួន បច្ចុប្បន្ន មានប្រជាជន យួន ជាង 90 លាននាក់ហើយ !

    ផែនការ យួន ខ្មោច ហូ ជីមិញ ត្រូវបញ្ជូន ជនជាតិ យួន 10 លាននាក់ មកនៅ ប្រទេស ខ្មែរ មុននឹង

    លោក ហ៊ុន សែន គាត់ ស្លាប់ទៅ !

    តើ ហេតុអី យួន មានសិទ្ធ ដាក់ទូត កុងស៊ុល នៅគ្រប់ខេត្ត របស់ ប្រទេសខ្មែរ ? !

    សូមជួយពិចារណារ !

  34. La Rosa says:

    កុំប្រកាន់អារអ៊ូ វាធំនៅអាមេរិក ភ្លីភ្លើមិនដឹងអីទេ! វាសឿងគឹតថាវាចេះជាងគេ ព្រោះបាននៅអាមេរិក អាឧិកាសនិយម!!!!!!!

  35. Khmer??? says:

    អនិច្ចានគរខ្មែរ
    ម្ខាស់ក្លាយជាចោរ
    ចោរក្លយជាម្ចាស់
    នគរក្រលាប់ចាក់ប៉ុន្មានសម័យកាល
    រាស្រ្តរងទុកខឥតស្រាន្ត

    នគរភ្នំ
    នគរហ្នូណន
    នគរចេនឡា
    នគរចម្ប៉ា

    តើអ្នកជឿលើពុទ្ធទំនាយទេ? No Way?
    ក្ររដូចមាន មានដូចក្ររ

  36. ក្បាច់សាមកុក says:

    អោយតែ អង្គុយនិយាយការពារកោះត្រល់ អោយយួនក្នុងសភា ៥ ម៉ោង ២០ នាទីដូចលើកមុន និង ខ្លាច យួនចាប់ដាក់គុក ដូចនាយករដមន្ត្រីខ្មែរលោក ប៉ែន សុវណ្ណ ច្បាស់ណាស់ត្រូវរលាយ ៥ ឆ្នាំ ទៅ ១០ ឆ្នាំ ដូច ប្រជាពលរដ្ឋ និយាយអិចឹង …..

  37. bol says:

    លោក​សម រង្ស៊ី ត្រូវ​អ្នកប្រវត្តិសាស្ត្រ​និង​ទូរទស្សន៍​អាល្លឺម៉ង់​រិះគន់ថា លេង​សន្លឹក​បៀរ​ជាតិ​សាសន៍​និយម ប្រឆាំង​ជនជាតិ​វៀតណាម​
    (ថ្ងៃទី 6 មីនា 2014, ម៉ោង 02:50:PM) | ដោយ: គ្រីទិច

    ក- ក ក+ | Print
    10 Google +0 1 0 0
    ភ្នំពេញ: អ្នកប្រវត្តិសាស្ត្រ​និង​ទូរទស្សន៍​អាល្លឺម៉ង់ បាន​រិះគន់​មេដឹកនាំ​គណបក្សប្រឆាំង នៅ​ប្រទេស​កម្ពុជា​ថា កំពុងតែ​លេង​សន្លឹក​បៀរ​ពូជសាសន៍និយម ប្រឆាំង​ជនជាតិ​វៀតណាម ដើម្បី​ផលចំណេញ​នយោបាយ​។ នេះ​បើតាម​សេចក្តីរាយការណ៍​ព័ត៌មាន របស់​វេ​ប​សាយ​ភាសា​អង់គ្លេស The Cambodia Herald ដែលមាន​អាសយដ្ឋាន http://www.thecambodiaherald.com​។​

    ​យោងតាម​វេ​ប​សាយ The Cambodia Herald ទូរទស្សន៍​អាល្លឺម៉ង់​បាន​រាយការណ៍​ថា លោក​សមរង្ស៊ី​ម្តង​ហើយ​ម្តងទៀត បាន​យកចំណេញ​ទៅលើ​អារម្មណ៍​ជាតិនិយម ចំពោះ​ប្រទេស​វៀតណាម និង​ជនជាតិ​វៀតណាម ដែល​រស់នៅ​កម្ពុជា ដើម្បី​លើកកម្ពស់់​មុខមាត់​នយោបាយ​របស់គាត់​។​

    ​ទូរទស្សន៍​អាល្លឺម៉ង់ Deutsche Welle បាន​ដកស្រង់​សម្តី​អ្នកប្រវត្តិសាស្ត្រ​ជនជាតិ​អាល្លឺម៉ង់ កាល់ ហេន​ស៍ ហ្កូ​ល​ហ្ស៊ី​យ៉ូ ( Karl-Heinz Golzio) ដែល​និយាយថា លោក​កំពុង​តាមដាន​រឿងនេះ​ដោយ​ក្តីបារម្ភ​។ ប្រវត្តិវិទូរ​រូបនេះ បាន​រិះគន់ថា នៅក្នុង​នយោបាយ​កម្ពុជា វា​ហាក់ដូចជា​ថា គេ​មាន​ជម្រើស​តែ​ពីរ​ដែល​ត្រូវ​ជ្រើសរើស ទីមួយ គឺ​ពុករលួយ និង​ទី​ពីរ គឺ​ការ​ធ្វើទុក្ខបុកម្និញ​ដល់​ជនជាតិ​។​

    ​លោក​សម រង្ស៊ី ត្រូវបាន​គេ​ចោទប្រកាន់ថា កំពុងតែ​លេង​សន្លឹក​បៀរ​ជាតិនិយម ដោយសារតែ​លោក តែងតែ​ប្រើពាក្យ “​យួន​” ដើម្បី​និយាយ​យោង​ដល់​ជនជាតិ​វៀតណាម​។ លោក សម រង្ស៊ី បាន​ព្យាយាម​ជាច្រើន​ដង ដើម្បី​ការពារ​ខ្លួន​ថា ការប្រើ​ពាក្យ “​យួន​” គឺ​មិនមាន​បង្កប់ន័យ​នាំអោយមាន​សម្អប់​ពូជសាសន៍​នោះទេ​៕R/
    – See more at: http://www.cen.com.kh/localnews/show_detail/29?token=MzRiMmFlYm#sthash.aQaEJKHy.dpuf

  38. Sen-Gaddafi says:

    លោកសមរង្សីត្រូវបានអ្នកប្រវត្តិសាស្ត្រជនជាតិអាឡឺម៉ង់ដែលតែងតែកាន់ជើងកុំម្មុយនីស្ត៍ជាពិសេស គឺយួននោះបានរិះគន់ថា លោកសមរង្សីកំពុងតែលេងល្បែង លើប្រធានបទពុករលួយនិងជាតិ សាសន៍និយមប្រឆាំងនិងវៀតណាមដោយសាការប្រើពាក្សថាយួន!។ បើឡប់អញ្ចឹងខំធ្វើជាអ្នកប្រវត្តិ សាស្ត្រធ្វើអីអាឡប់អាឡឺម៉ង់នេះ។ បើធ្វើដល់អ្នកប្រវត្តិសាស្ត្រហើយម្តេចក៍ធ្វើមិនដឹងមិនឮពីការពិត ដែលខ្មែររាប់ជំនាន់មិនអស់តែងតែប្រើពាក្សថាយួន! ប្រទេសអាឡឹម៉ង់រិះគន់លោកសមរង្សីព្រោះតែ លោកសមរង្សីមិនបានធ្វើទស្សនះកិច្ចញឹកញាប់ដូចប្រទេសដែលគេសេរីជាង ដូចជាប្រទេសអូស្តាលី អាមេរិ អង់គ្លេស……………ដូច្នេះហើយបានជាអាឡឺម៉ង់មិនចូលចិត្តលោកសមរង្សីខំប្រឹងប្រត្តិកម្មទាំង ល្ងីល្ងឺធ្វើដូចជាខ្លួនហ្នឹងដឹងពីប្រវត្តិសាស្ត្រជាងខ្មែរទៀតអាភ្លើអាឡឺម៉ង់!!! ដោយសារតែប្រទេសវាជា ប្រទេសនៅសល់កំអែលផ្តាច់ការហ្នឹងហើយបានជាខ្ញុំមិនដែលមានអារម្មណ៍ទៅដើរលេងនៅអាឡឺម៉ង់ ទេមួយជាតិនេះនោះ។ បើធ្វើជាអ្នកប្រវត្តិសាស្ត្រហើយមកនិយាយភ្លើៗអញ្ចឹងមកឃ្វាលគោរឲ្យខ្ញុំវិញ ប្រសើរជាង។

  39. ហុង(LDP) says:

    រឿងនេះយើងមិនអាចរកចម្លើយនៅក្នុងក្បាលទេ យើងទៅរកវាក្នុងបេះដូង
    ទើបឃើញ។បើទោះជាលោកប្រធានខំរិះគិត ប្រើពាក្យពេជន៍បកស្រាយយ៉ាង
    ណាក៏នៅតែមានចំណុចដែលយើងអាចចាប់បាន ព្រោះថាបេះដូងលោកប្រធាន
    កខ្វក់ ធ្វើនយោបាយដោយឆ្លៀតឱកាស និងដោយគំនុំតែប៉ុណ្ណោះ។លោកប្រធាន
    ប្រើល្បិចថោកទាបគ្រប់សព្វទាំងអស់ធ្វើយ៉ាងណាឲ្យតែបានចំណេញនយោបាយ។
    ថ្វីត្បិតតែពាក្យយួននេះតំណាងឲ្យវៀតណាម តែលោកប្រធានប្រើក្នុងបំណងអ្វីលោក
    ប្រធានដឹងច្បាស់ជាងគេ។គ្រាន់តែនរណាដែលមិនគាំទ្រលោកប្រធាន ឬនិយាយការ
    ពិតមានហេតុផលច្បាស់លាស់ថាលោកប្រធានអាក្រក់អីចេះ អីចុះ លោកប្រធានក៏ជាសកម្ម
    ជនរបស់លោកប្រធានចោទថាអាយួន អាលក់ក្បាលឲ្យយួន ឬអាយ៉ងយួនភ្លាម បើទោះគេ
    ជាខ្មែរក៏ដោយ។មិនមែនឲ្យតែយួនសុទ្ធតែជាមនុស្សអាក្រក់ ខ្មែរសុទ្ធតែល្អទាំងអស់ឯណា។
    ពួកខ្មែរដែលមានសន្ដានចិត្តដូចលោកប្រធានក៏ជាមនុស្សអាក្រក់ដែរ។សុខចិត្តរស់នៅជាមួយ
    យួនដែលមានសន្ដានល្អ ប្រសើរជាងរស់នៅជាមួយខ្មែរដែលចេះតែបំផ្លាញខ្មែរដូចលោកប្រធាន។

  40. ម៉ែនសូក says:

    ពួកស្អប់ប្រជាជនជាតិខ្មែរខ្លួនឯង ឆ្កួតជួយយួនអើសអើងភ្លេចជាតិសាសន៍ឈាមលោហិតដូនតាវាគឺមាន
    ហ៊ុន សែន , ខៀវ សុភ័ក្គ , អា បូល បរិមី ដុំអាម៍ក្បែរព្រ:វិហារ ជាដើម ។ល។
    ពួកអាអស់ណឹង វាកើតរោគឆ្កួតចិត្ត និងរោគឆ្កែដំបៅក្បាលក្បត់ជាតិ ។

  41. បាត់ដំបង says:

    ប្រទេសរញេរញៃហើយយើងឈ្លោះគ្នាក៏ដោយសារយួន

  42. ការពិត says:

    យួនមាននៅក្នុងប្រទេសខ្មែរច្រើនមែន ម្ដេចមិនអោយគេថា ?

  43. Middle man says:

    I think mr Sam ransy want to revenge Hun sen so he Do anything to get power People are the looser people pay the price are you happy Sam ransy !