
ជនជាតិវៀតណាមលក់ត្រីនៅផ្សារព្រែកភ្នៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២។
សុខ ខេមរា
15 មិនា 2014
វីអូអេខ្មែរ
វ៉ាស៊ីនតោន — ការវាយសម្លាប់ជនជាតិវៀតណាមម្នាក់ក្នុងរាជធានីភ្នំពេញក្នុងជម្លោះបង្កដោយគ្រោះថ្នាក់ចរាចរមួយកាលបីខែមុន បានធ្វើឲ្យក្រុមអ្នកសង្កេតការណ៍ មន្ត្រីសិទ្ធិមនុស្សមួយចំនួនចង់ឃើញរដ្ឋាភិបាលរៀបចំច្បាប់ ឬអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យបានល្អ ដើម្បីអ្វីមួយដែលគេអះអាងថា អាចទប់ស្កាត់អំពើហិង្សាដោយការរើសអើងជាតិសាសន៍ និងធ្វើឲ្យពលរដ្ឋកម្ពុជាមានសន្តិភាពផ្លូវចិត្ត។
ត្រាំង វ៉ាន់ជៀន (Tran Van Chien) អាយុ២៨ឆ្នាំ មុខរបរជាជាងតុ ទូ ត្រូវបានក្រុមពលរដ្ឋខ្មែរ ដែលមានកំហឹងវាយរហូតដល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍មួយនៅរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០១៤ លើផ្លូវជាតិលេខ២ត្រង់ចំណុចសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ហេតុការណ៍នេះត្រូវគេបកស្រាយចម្រុះគ្នាថា ជាការវាយសម្លាប់ ដូចជាករណីផ្សេងទៀត និងខ្លះទៀតថា ជាកំហឹងជាតិសាសន៍រវាងពលរដ្ឋខ្មែរ និងបុរសវៀតណាមរូបនោះ។
ទោះជាប្រទេសវៀតណាមធ្លាប់បានបដិសេធការចោទប្រកាន់រឿងរំលោភ បំពានទឹកដី បញ្ជូននិគមន៍ជនខុសច្បាប់ចូលក្នុងទឹកដីកម្ពុជាជាហូរហែមែនក្តី តែក្តីបារម្ភសម្រាប់ពលរដ្ឋកម្ពុជាជាច្រើន និងគណបក្សជំទាស់ចំពោះជនជាតិវៀតណាម និងប្រទេសវៀតណាមនោះគឺការបាត់បង់ទឹកដី ការឈ្លានពានជាថ្មី ការបាត់បង់ពូជសាសន៍ ការបាត់បង់ធនធានធម្មជាតិជាដើម។
ក្រុមអ្នកវិភាគ និងមន្ត្រីសិទ្ធិមនុស្សទទូចឲ្យមានការអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យមានប្រសិទ្ធិភាពដើម្បីបញ្ជៀសបញ្ហារវាងជនអន្តោប្រវេសន៍វៀតណាមនិងពលរដ្ឋកម្ពុជា។
លោកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យម្នាក់ក្នុងប្រទេសកម្ពុជា បានថ្លែងថា ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រងជនអន្តោប្រវេសន៍ឲ្យបានដិតដល់ជារឿងសំខាន់សម្រាប់ពលរដ្ឋកម្ពុជា។
«ម្ល៉ោះហើយទាល់តែយើងធ្វើវិធានការហ្នឹង បានយើងអាចគ្រប់គ្រងអារម្មណ៍ប្រជាពលរដ្ឋថា អ្នកដែលគេមកនៅហ្នឹង គេសាសន៍ណាក៏ដោយ គេរស់នៅតាមច្បាប់»។
លោកស្រីជឿថា ការធ្វើតាមច្បាប់ ការពង្រឹងការអនុវត្តច្បាប់ធ្វើឲ្យពលរដ្ឋបានដឹងច្បាស់ថា មានជនជាតិផ្សេងៗមករស់នៅក្នុងទឹកដីកម្ពុជា រកស៊ី ប្រកបរបរពាណិជ្ជកម្មផ្សេងៗ គឺគេមានកាត មានប័ណ្ណត្រឹមត្រូវ មានការអនុញាតត្រឹមត្រូវ។
«ហើយកាលណាយើងធ្វើស្គាល់ត្រឹមត្រូវតាមច្បាប់ទៅ ហើយបើអ្នកណា ចង់ចូលសញ្ជាតិជាខ្មែរក៏ឲ្យមានច្បាប់ទម្លាប់ឲ្យចូលជាសញ្ជាតិខ្មែរត្រឹមត្រូវ អញ្ចឹងទៅ។ រឿងហ្នឹងកាត់បន្ថយពាក្យដែលថា ខុសច្បាប់ ខុសច្បាប់ ខុសច្បាប់ ព្រោះយើងដឹងថា សព្វថ្ងៃនេះយើងដឹងថា ចូលមកខុសច្បាប់ ចូលមកខុសច្បាប់»។
លោកស្រីបានអះអាងថា ជនអន្តោប្រវេសន៍ ដែលមករស់នៅដោយខុសច្បាប់ ត្រូវចាប់បញ្ជូនទៅកាន់ប្រទេសគេវិញ ដូចប្រទេសបារាំង និងអាមេរិកដែលចាប់បញ្ជូនជនជាតិខ្មែរមកស្រុកខ្មែរវិញជាដើម។
លោកអំ សំអាត មន្ត្រីស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានអះអាងថា ពលរដ្ឋខ្មែរមានការសណ្តោសប្រណីយូរណាស់មកហើយទាក់ទងនឹងបញ្ហាអន្តោប្រវេសន៍ដែលគេគួរតែធ្វើការពិភាក្សាគ្នារកវិធានការទប់ស្កាត់កុំឲ្យមានអំពើហិង្សាកើតឡើង ដោយសារតែគម្លាតវប្បធម៌ និងការរស់នៅ។
«ព្រោះតែការរស់នៅនេះវាមិនបានយោគយល់គ្នា។ វាមិនបានចុះសម្រុងគ្នា ដោយសារប្រពៃណីយ៍ ទំនៀមទម្លាប់មិនបានយល់គ្នា វប្បធម៌ខុសគ្នា អញ្ចឹងទៅ វានាំឲ្យមានគំនិតហៅថា រើសអើងបុគ្គល មិនមែនជាការរើសអើងជាតិសាសន៍ទេ។ អញ្ចឹងទៅដើម្បីកុំឲ្យវាមានបញ្ហា ខ្ញុំនៅតែគិតថា យើងត្រូវតែពង្រឹងការអនុវត្ត ជាពិសេស ច្បាប់អន្តោប្រវេសន៍ ច្បាប់សញ្ជាតិហ្នឹងឡើងវិញ»។
លោកបានបន្ថែមថា ប្រទេសណាក៏មានដែរអន្តោប្រវេសន៍ហ្នឹង តែគេត្រូវយល់ដឹង ចេះនិយាយភាសាខ្មែរ ត្រូវយល់ដឹងអំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ មុនពេលចូលសញ្ជាតិ ហើយរឿងនេះអាចរស់នៅដោយស្រួល។
«អាហ្នឹងវាកាត់បន្ថយភាពរើសអើងគ្នា ហើយកាលណាតែមកទៅ យើងឃើញហើយនិយាយការណ៍ពិតគឺថា រស់នៅមិនសូវចុះសម្រុងគ្នាទេ ហើយបើនិយាយពីភាសាអីហ្នឹងគឺវាជាទម្លាប់ក្នុងការប្រើជាយូរមកហើយ។ ហើយដូចភាសា ឬពាក្យថា «យួន»អីក្នុងវចនានុក្រមរបស់សម្តេចសង្ឃរាជជួន ណាតក៏មានប្រើភាសាយួនអីអញ្ចឹងដែរ។ អញ្ចឹងខ្ញុំគិតថា រឿងអីក៏ដោយយើងត្រូវពិនិត្យពិចារណាទៅលើអង្គហេតុ អីឲ្យបានច្បាស់លាស់»។
បុរសម្នាក់ឈ្មោះប៊ុន ចាន់រដ្ឋាត្រូវបានចាប់ឃុំខ្លួន ដោយសង្ស័យថា មានជាប់ទាក់ទងនឹងការសម្លាប់ត្រាំង វ៉ាន់ជៀន បុរសវៀតណាម ដែលត្រូវគេព្រួតវាយស្លាប់បន្ទាប់ពីគេឮពាក្យថា«យួនវ៉ៃខ្មែរ»នោះ។ ពាក្យយួននេះមានការបកស្រាយខ្លះថា ជាពាក្យរើសអើងជាតិសាសន៍នោះ។
លោកអំ សំអាតបានអះអាងថា ពាក្យនេះជាពាក្យឮតៗគ្នា ចេញពីអំពីការវាយសម្លាប់ដោយហ្វូងមនុស្សទៅលើជនជាតិវៀតណាមនេះ តែគេមិនដឹងថា ជាការណ៍ពិត ឬយ៉ាងណាទេពាក្យថា «យួនវ៉ៃខ្មែរ»នោះ។ លោកបានវែកញែកថា៖
«ឥឡូវ ឧទាហរណ៍ ពាក្យគេស្រែកថា ចោរ ដោយសារតែគាត់លួចឬយករបស់គេទៅ គេស្រែកថា «ចោរ»។ ហើយរឿងនេះគឺដោយសារតែគាត់ជាជនជាតិវៀតណាម ឬជនជាតិ«យួន» ហើយដល់ទៅវ៉ៃ អាហ្នឹងជាធម្មតា តើស្រែកថា សៀមវ៉ៃខ្មែរ ឬអាមេរិកវ៉ៃខ្មែរម៉េចកើត បើគាត់ជាវៀតណាម ឬក៏ជាយួនអញ្ចឹង។ នេះវាទៅអញ្ចឹង ហើយបើយើង(មិនអាច) គិតថា ពាក្យនេះជាការរើសអើងទេ ព្រោះនេះវាជាប្រពៃណី ទំនៀមទម្លាប់ជាយូរមកហើយ ដែលហៅតៗគ្នាថា យួននោះ»។
ដំណាលគ្នា ដែលអាជ្ញាធរកំពុងស៊ើបអង្កេតរឿងនេះ ក្រុមមន្ត្រីរដ្ឋាភិបាលខ្លះនិងមន្ត្រីប៉ូលិសជាន់ខ្ពស់ខ្លះបានភ្ជាប់ការប្រើពាក្យ«យួន»ដែលអ្នកខ្លះចាត់ទុកថា«រើសអើង»នេះទៅនឹងការរិះគន់របស់ក្រុមមន្ត្រីគណបក្សជំទាស់។
លោកឧត្តមសេនីយ៍ឯក គាត ចន្ថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ បានអះអាងថា សាធារណជនបានដឹងទាំងអស់គ្នាចំពោះមន្ត្រីគណបក្សសង្គ្រោះជាតិដែលបានប្រើពាក្យរើសអើងជាតិសាសន៍នេះកន្លងមក។
«ក្រោយពេលបោះឆ្នោតនេះ ខាងគណបក្សសង្គ្រោះជាតិ មុនពេលបោះឆ្នោតក៏អញ្ចឹងដែរ តែងតែលើកយកបញ្ហា ជាពិសេសបញ្ហាជនជាតិវៀតណាម ពោលពាក្យថា «យួន យួន» នេះយកមកដើម្បីឆ្លៀតយកចំណេញនយោបាយក្នុងពេលបោះឆ្នោតផង ហើយក៏បញ្ឆេះកំហឹងប្រជាពលរដ្ឋឲ្យមានការរោលរាលក្តៅ ក្រហាយអីតាមតែការនិយាយពន្យល់ខុសអីរបស់ខ្លួនអញ្ចឹងទៅ»។
លោកថ្លែងថា ជាការល្អដែលគណបក្សជំទាស់បន្ថយសកម្មភាព ហើយទុកកិច្ចការអន្តោប្រវេសន៍នេះឲ្យប៉ូលិសប្រឹងប្រែងធ្វើកិច្ចការរបស់ខ្លួន៖
«តាមពិតទៅ នាយកដ្ឋានអន្តោប្រវេសន៍នៅអគ្គនាយកដ្ឋាននគរបាលជាតិនេះ គេបានប្រឹងប្រែងច្រើនណាស់កិច្ចការអន្តោប្រវេសន៍ហ្នឹង។ គេបានជំរុញការងារអនុវត្តន៍ច្បាប់ ការងារចុះបញ្ជី ការងារគ្រប់គ្រងជនអន្តោប្រវេសន៍ហ្នឹង»។
ក្រៅពីការពារកិច្ចការរបស់ប៉ូលិសទាក់ទងនឹងការចោទប្រកាន់នានា លោកគាត ចន្ថារិទ្ធអះអាងថា បញ្ហានេះវាមិនចំណេញទេសម្រាប់កម្ពុជានិងប្រទេសណាក៏ដោយ ដោយសារអនសញ្ញាអន្តរជាតិគេហាមមិនឲ្យមានការរើសអើងនោះ។
ក៏ប៉ុន្តែលោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានច្រានចោលការចោទប្រកាន់នេះ ដោយបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិមិនគាំទ្រការប្រព្រឹត្តអំពើហិង្សាទេ ហើយការរិះគន់របស់គណបក្សជំទាស់គឺគ្មានអ្វីក្រៅពីចង់ឲ្យរដ្ឋាភិបាលរិតបណ្តឹងច្បាប់អន្តោប្រវេសន៍នោះទេ។
«អ្វីដែលយើងតែងតែលើកឡើងនោះ គឺយើងគ្រាន់តែចង់ឲ្យមានការអនុវត្តច្បាប់សញ្ជាតិ និងច្បាប់អន្តោប្រវេសន៍ឲ្យមានប្រសិទ្ធិភាពដើម្បីការពារទឹកដីរបស់យើងតែប៉ុណ្ណឹងទេ។ ហើយទោះជាប្រទេសណាក៏ដោយក៏គេមានច្បាប់សញ្ជាតិ ច្បាប់អន្តោប្រវេសន៍ដែរ។ ហើយបើប្រទេសមហាអំណាចធំៗទៀត ចូលប្រទេសគេមិនងាយបានទេ។ ទំរាំបានចូលទៅក្នុងប្រទេស ទៅរស់នៅក្នុងប្រទេសគេ ឬក៏ទៅលេងក្នុងប្រទេសគេហ្នឹងគឺត្រូវទាមទារបែបបទតឹងរឹងសម្បើមណាស់»។
លោកយឹម សុវណ្ណបានថ្លែងបន្តថា៖
«ព្រោះប្រទេសយើងមានច្បាប់ មានព្រំដែន មានអធិបតេយ្យភាពរបស់ប្រទេស មិនអនុញាតិឲ្យនរណាចូលមករស់នៅតាមតែអំពើចិត្តទេ តែគណបក្សប្រជាជនកម្ពុជាមិនបានចាត់វិធានការរឿងនេះទេ គឺបណ្តែតបណ្តោយតាមចិត្ត។ យើងមិនដឹងថា ក្នុងហេតុផលអ្វីទេ តែយើងដឹងថា ទង្វើបែបនេះវានឹងប៉ះពាល់ដល់ផលប្រយោជន៍ជាតិ»។
ទោះជាយ៉ាងណាក៏ដោយ ការសម្លាប់ជនជាតិវៀតណាមបង្កឲ្យមានការទទូចពីរដ្ឋាភិបាល និងស្ថានទូតវៀតណាមឲ្យរដ្ឋាភិបាលកម្ពុជាមានការស៊ើបអង្កេត និងផ្តន្ទាទោសជនដៃដល់។
លោកស្រីជា វណ្ណាតបានកោតសរសើរដល់ស្ថានទូត និងរដ្ឋាភិបាលវៀតណាម ដែលយកចិត្តទុកដាក់ចំពោះសន្តិសុខជនជាតិរបស់គេ។
«អាហ្នឹងស្ថានទូតប្រទេសយើងនឹងត្រូវតែចេញមុខការពារផលប្រយោជន៍ប្រជាពលរដ្ឋខ្លួនឯងហ្នឹងអញ្ចឹង។ ការដែលស្ថានទូតវៀតណាមធ្វើអញ្ចឹងក៏អាចចាត់ទុកថា ជាគម្រូដល់ស្ថានទូតកម្ពុជាយើងដែលនៅប្រចាំប្រទេសផ្សេងៗ ឲ្យយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋខ្មែរដែលទៅធ្វើការនៅប្រទេសផ្សេង»។
គណបក្សទាំងពីរដែលពុំទាន់ចរចាត្រូវគ្នានៅឡើយចំពោះបញ្ហាបោះឆ្នោតនិងការជាប់គាំងនយោបាយនោះ បានព្យាយាមការពារជំហររៀងៗខ្លួនពាក់ព័ន្ធនឹងអន្តោប្រវេសន៍វៀតណាមនេះ។
លោកភីធ័រ ម៉ាខ្វៃអ័រ (Peter Maguire) បានអះអាងថា រឿងអន្តោប្រវេសន៍វៀតណាមនេះជារឿងដែលពិបាកដោះស្រាយ ដោយសារមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួនកាលពីអតីតកាលត្រូវលើកបន្តុបដោយវៀតណាម ដែលរឿងនេះហើយធ្វើឲ្យគណបក្សជំទាស់ជាអ្នកផ្លុំភ្លើងនេះ។ តែលោកដាក់ចម្ងល់ចំពោះមនោសញ្ចេតនាជ្រុលនិយម មិនបានផ្តោតទៅលើប្រទេសចិនដែលធ្លាប់គាំទ្ររបបខ្មែរក្រហម តែផ្តោតទៅលើវៀតណាមខ្លាំងជាង។
«ខ្ញុំរកឃើញថា បញ្ហាទាំងអស់ចម្លែក ពីព្រោះសម្រាប់ខ្ញុំវាចម្លែកណាស់ដែលថា ពលរដ្ឋកម្ពុជាមានការប្រឆាំងនឹងវៀតណាមយ៉ាងខ្លាំង ខណៈពេលដែលពួកគេអន់ឱនដល់ចិន ជនជាតិចិន ដោយគិតពីតួនាទីចិនក្នុងអំឡុងរបបខ្មែរក្រហមជាច្រើនឆ្នាំនោះ»។
លោកគាំទ្រដល់ដំណើរការផ្តន្ទាទោសចំពោះជនល្មើស ហើយទទូចឲ្យគណបក្សជំទាស់ និងអ្នកគាំទ្រ ធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ។
គេមិនទាន់ដឹងប្រាកដថា បញ្ហាស្លាប់របស់ជនជាតិវៀតណាមម្នាក់នេះអាចនាំឲ្យកម្ពុជាមានការសើររើឡើងវិញចំពោះច្បាប់ និងការអនុវត្តច្បាប់អន្តោប្រវេសន៍របស់ខ្លួនឬយ៉ាងណាទេ។ តែក្រុមអាជ្ញាធរប៉ូលិសខ្មែរកំពុងបន្តការស៊ើបអង្កេតរបស់ខ្លួនដើម្បីស្វែងរកអ្នកពាក់ព័ន្ធ និងបង្ហាញថា តើករណីនេះមានជាប់ទាក់ទិននឹងការរើសអើងជាតិសាសន៍ ឬក៏យ៉ាងណា។
លោកថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមក្នុងប្រទេសអាមរិកបានអះអាងថា រដ្ឋាភិបាលកម្ពុជាត្រូវរកយុត្តិធម៌ ទោះបីជនជាតិវៀតណាមនោះរស់នៅក្នុងប្រទេសកម្ពុជាស្របច្បាប់ ឬមិនស្របច្បាប់ក៏ដោយ។ ហើយមួយទៀតជាពេលវេលាដែលរដ្ឋាភិបាលកម្ពុជានិងវៀតណាមត្រូវតែជួយឈឺឆ្អាលខ្មែរក្រោមនៅកម្ពុជាក្រោមផងដែរ។
«បើរដ្ឋាភិបាលយល់ថា ម្នាក់នោះជាជនជាតិវៀតណាម រដ្ឋាភិបាលត្រូវតែឈឺឆ្អាលចំពោះខ្មែរក្រោម ដែលជាម្ចាស់ស្រុក ម្ចាស់ទឹកដីផង ហើយរងគ្រោះរាល់ពេលវេលាទាំងអស់ អាហ្នឹងបើថា ឈឺឆ្អាល»។
លោកបន្តថា ពលរដ្ឋខ្មែរក្រោម ព្រះសង្ឃត្រូវគេចាប់ខ្លួន ផ្សឹក បិទសិទ្ធិសេរីភាព រំលោភសិទ្ធិពលរដ្ឋ សិទ្ធិដីធ្លី និងធ្វើទុក្ខបុក្ខម្នេញបែបអមនុស្សធម៌ផ្សេងៗទៀត។
រដ្ឋាភិបាលវៀតណាមត្រូវតែទទួលស្គាល់ថា ខ្មែរក្រោមជាខ្មែរ ដែនដីខ្មែរក្រោមថា ជាដែនដីខ្មែរ។ ហើយប្រទេសកម្ពុជាក៏អញ្ចឹងដែរ ត្រូវតែជំរុញឲ្យប្រទេសវៀតណាមទទួលស្គាល់អតីតកាល។ នោះនឹងជួយមិនឲ្យមានបញ្ហាដែលអាចកើតឡើងនៅថ្ងៃខាងមុខ៕
កាល ពី ប៉ុន្មានឆ្នាំ មុន យួន ក្អេងក្អាង ព្រួតគ្នា វ៉ៃ និង សម្លាប់ ខ្មែរ មិនចេះ តិច ! អាជ្ញាធរ ខ្មែរស្ងាត់ជ្រាប.
ល្បីថាស្ទាវយួនបានវាយលោកតាផ្កាយពីរ។
ខ្ញុំគាំទ្រអោយរដ្ឋាភិបាល អនុវត្តច្បាប់អន្តោបវេសន៍អោយបានត្រឹមត្រូវ ដោយមិនប្រកាន់ថាជនជាតិ យួន ចិន សៀម អី៉ឡើយ…!
បើសិនជាមេដីកនាំខ្មែរ ហ៊ុន សែនមិនលក់ខ្លួនធ្វើជាអាយ៉ងអោយ យួននោះទេ ក៏គ្មានអំពើហីង្សានេះកើតឡើងដែរ ។ ប្រវត្តិសាស្រ្តរវាងយួននិងខ្មែរ បានចាក់ជាប់យ៉ាងជ្រៅ ក្នង ប្រអប់បេះដូងជនជាតិខ្មែរគ្រប់ៗរូបមិនអាចរលប់បាននោះទេ ។ ដូច្នេះ ហើយ គួរតែរដ្ធាភិបាលយួនល្មមឹឈប់លូកដឺៃចូលកកាយពីរឿងផ្ទៃក្នុងរបស់ខ្មែរទៀតទៅ ។ ហើយរដ្ធាភិបាលបច្ជុប្បន្ន ត្រូវអនុវត្តន៏ នៅច្បាប់អន្តោប្រវេស្តន៏អោយមានប្រសិទ្ធភាពនោះ អ្វីៗ
នីងលែងជាអារម្មណ៏ខ្វល់ខ្វាយសំរាប់ជនជាតិខ្មែរទៀតហើយ ។ ជនជាតិយួនដែលបានមករស់នៅក្នុងស្រុកខ្មែរទាំងអស់ ត្រូវតែគោរពច្បាប់ស្រុកខ្មែរ និងរស់នៅដោយមានសិទ្ធស្មើរគ្នាជាមួយជនជាតិខ្មែរ ដោយរដ្ធាភិបាលមិនត្រូវអនុវត្តន៏ច្បាប់ដោយលំអៀងនោះទេ ។ ជនជាតិខ្មែរគីជាជនជាតិស្លូតបូត និងមានភាពមេត្តាងាយស្រួលនិងធ្វើការចុះសំរុង ក្នុងការរស់នៅក្នុងសហគមន៏ណាស់ ប៉ុន្តែ ក៏មិនងាយស្រួលអោយគេប្រមាថ ឬ រំលោភបំពាននោះដែរ ។
អ្នកលេង ថាឆ្លាតដូចល្ងង់ យោបល់និងគំនិតដូចអ្នកឯងនឹងហើយដែលពួកយួនស្រុកខែ្មរចង់បាន បើមិនដូចនេះទេ មិនមែនកន្លែងណាមានយួនរស់នៅច្រើនគឺ CPPចាញ់ឆ្នោតទេ ព្រោះយួនស្រុកខែ្មរភាគច្រើនចង់ថា CNRP មានទំនាក់ទំនងជាមួយយួនសេរីនៅអាមេរិកកាំងដែរ រហូតមានទទួលជំនួយពីពួកអាមេរិកប្រឆាំងរដ្ឋាភិបាលផងដែរ ។
បើនិយាយពាក្យថា” យួន ” ជាការរើសអើងជាតិសាសន៏, អ្នករើសអើងជាតិសាសន៌មុនគេគឺCPPហ្នឹងហើយ។ហេតុអី?
-ព្រោះរដ្ឋាភិបាលដែលដឹកនាំដោយCPP បានលើកដម្កើងសម្ដេចព្រះសង្ឃរាជជួនណាត( ដែលបានបកស្រាយវាក្យសព្ទ “យួន ” មុនគេក្នុងវចនានុក្រមរបស់ព្រះអង្គ ) ដោយធ្វើរូបបដិមាព្រះអង្គនៅជិតកាស៊ីណូណាហ្គា។ដូច្នេះ CPP ជាអ្នករើសអើង។
ដោយសារតែជនជាតិយួនចូលមករស់នៅកម្ពុជាដោយសេរីមិនដូចកម្ពុជាចូលទៅរស់ស្រុកយួន អនុវត្តច្បាប់មិនស្មើរភាពហ្នឹងហើយបានជាពលរដ្ឋកម្ពុជាមិនមានការគោរពជាតិសាសន៍ដោយ ស្ងប់ចិត្តបែបនេះនោះ។ ដូច្នេះមានតែការអនុវត្តច្បាប់អន្តោប្រវេសន្ត៍ដោយស្មើរភាពគ្នាទេទើប មិនមានការរើសអើងជាតិសាសន៍។ សំនួរសួរថាហេតុអីក៍ពលរដ្ឋកម្ពុជាមិនសប្បាយចិត្តនិងជន ជាតិយួនរស់នៅលើទឹកដីខ្មែរ? ទី១ ពូកែរលួច ឆក់ ប្លន់ ទី២ មិនគោរពជាតិសាសន៍ដើមកំនើត នៃប្រទេសរបស់គេទេ (ឧទាហរណ៍ ថ្មីៗនេះគឺជនជាតិយួននេះឯងចូលចិត្តប្រើអំពើហឹង្សារលើ ពលរដ្ឋខ្មែរមុន គ្រោះថ្នាក់ចរាចរសោះយួនដេញវ៉ៃខ្មែរដល់អញ្ចឹងទៅខ្មែរគេប្រដៅម្តងទៅ ហើយថ្មីៗ នេះយួនទំនើងម្នាក់ទៀតបានប្រើអំពើហឹង្សាលើមន្ត្រីយោធាខ្មែរនៅក្រសួងការបរទេសដែលមាន ឋានះផ្កាយពីត្រូវយួនម្នាក់នោះវ៉ៃឲ្យប៉ោងភ្នែងនិងរបួសជើងយ៉ាងដំណំ)។ ទី៣ យួនរស់នៅស្រុក ខ្មែរមានចរិកបំផ្លិចបំផ្លាញធនធានធម្មជាតិមិនកោតក្រែង។ ទី៤យួននៅស្រុកខ្មែរពូកែរផលិតរបស់ ក្លែងក្លាយនិងប្រើគ្រឿងញាណ ល្បែងពាលាអាវាសែរ ផឹកស្រាលេងកន្ទុយលេខដែរជាការរំខាន សណ្តាប់ធ្នាប់សង្គម។ នេះឬយួនដែលរស់នៅស្រុកខ្មែរដែលអ៊ូវីរះកាន់ជើងនោះ! បើរស់នៅស្រុក ខ្មែរគោរពច្បាប់ខ្មែរទៅមានអាណាទៅរើសអើងជាតិសាសន៍ មានតែយួននៅស្រុកយួនទេដែលរើស អើងជាតិសាសន៍ខ្មែរកម្ពុជាក្រោម។
Why we have to think a lot a bout this , we should think a bout
Develope ours country is better . One thing that we should do
Is try to creat immigration law that make sure to all the forienger
Who came in to Cambodia should have visa attach in their
Passport and have visa validity if they over stay we have to
Penalty them or deported them back to their country . One reall
Example : if Cambodia people go to Vietnam if we do not have
Passport and valid visa will Vietnam authority allowe us to
Check in their country? it sure that not , but when Vietnames
Come into Cambodia do they have passport that have valid
Visa? It is 100% not at all and not only they come for visit
But they can do business freely ! Is it Cambodia do their
Discriminated to Vietnam or vietnam do discriminated to
Cambodia? And you all can see the picture attach above
They stole all Cambodia’s people job why the
Cambodia GOV do not care a bout this ! But they Care
When Khmer pp kill VN ! But when VN kill Khmer
Do Cambodia and VN Gov care a bout that ? Is 100000% not
How a pity Khmer people are. That have the Gov do no
care of the PP and nation.
PP and also
យួន មកនៅលើទឹកដីខ្មែរ ហើយមានសិទ្ធិ ប្រមូលយក ទ្រព្យសម្បត្តិជាតិខ្មែរ ទៀត នេះដោយសារ
អាជ្ញាធរ ខ្មែរ ខ្លះ ក្បត់ជាតិខ្លួនអែង , ដោយសារ កន្ទបយួន គ្របពីលើក្បាល !