ស្ថាប័ន​ធ្វើការ​ផ្តោត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារម្ភ​ពី​សីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​បច្ចុប្បន្ន​​

ដោយ៖​ ពៅ មេត្តា
ថ្ងៃអង្គារ ទី18 ខែមិនា ឆ្នាំ2014
http://vodhotnews.com

ស្ថាប័ន្ធ​ដែល​ធ្វើការ​ផ្តោត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ  បង្ហាញ​ការព្រួយបារម្ភ​ថា បញ្ហា​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​បច្ចុប្បន្ន​នៅមានកម្រិត ដែល​ជា​ឧបសគ្គ​ដល់​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិតប្រាកដ​ដល់​សាធារណជន​។​

​សេចក្តីជូនដំណឹង​នៃ​កិច្ច​ពិភាក្សា​របស់​អ្នកសារព័ត៌មាន​ចំនួន​២០​ស្ថាប័ន​ផ្តោតលើ​ការអនុវត្តន៍​សារព័ត៌មាន​សន្តិភាព បាន​លើកឡើង​ថា អ្នកសារព័ត៌មាន​ភាគ​ច្រើន​មិន​បាន​ទទួល​ការបណ្តុះបណ្តាល​ចេញពី​សាលា​ព័ត៌មាន​ទេ​។ សេចក្តី​ដំណឹង​បន្តថា ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​ស្ថាប័ន​មួយចំនួន​ក៏​មិនសូវ​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ដែល​អាច​នាំមក​នូវ ការអភិវឌ្ឍន៍​ពិតប្រាកដ និង​សន្តិភាព​នៅក្នុង​សង្គម​ដែរ​។

​កម្មវិធី​ត្រួតពិនិត្យ និង វាយ​តម្លៃ​នៃ​ការអនុវត្តន៍​ព័ត៌មាន​សន្តិភាព រៀប​កិច្ចពិភាក្សា​ដោយ ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​(ACT) និង មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) ធ្វើឡើង​ខេត្តមណ្ឌលគិរី​ពី​ថ្ងៃ​ទី​១៨ ដល់​១៩​ខែ​មីនា ដែលមាន​អ្នកសារព័ត៌មាន​មកពី​២០​ស្ថាប័ន​ផ្សេង​គ្នា​ចូលរួម​នោះ ផ្តោត​លើ​ការដាក់​គំនិត​សន្តិភាព​ក្នុង​សារព័ត៌មាន​។​

កម្មវិធី​នេះ មាន​ការលើកឡើង​ជជែក​ពី​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ក្រមសីលធម៌​ដែល​ចងក្រង​ដោយ​អ្នកសារព័ត៌មាន រួម​ទាំង​ពិភាក្សា​លើ​បញ្ហា​ប្រឈម និង​ស្វែងរក​ដំណោះស្រាយ​ដែល​អ្នកសារព័ត៌មាន​សន្តិភាព​ជួបប្រទះ​ពេលបច្ចុប្បន្ន​។​

 

សូមសរសេរមកកាន់លោកពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

3 Responses to "ស្ថាប័ន​ធ្វើការ​ផ្តោត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារម្ភ​ពី​សីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​បច្ចុប្បន្ន​​"

  1. ង្វៀង ធីទ័រ says:

    មិនអោយអ្នកសារព៍តមាន តាប៉ែម្តេចបាន បើអារដ្ឋមន្រ្តី ក្រសួងព៍តមាន តាប៉ែលើសកូនចៅទៅទៀត …រឿងអីមិនអោយកូនចៅឈ្លើយតាម?

  2. bol says:

    រឿងនេះ ក្រសួងពត៌មានត្រូវតែមើលឲ្យបានល្អ និងត្រូវមានវិធានការចំពោះអ្នកសារពត៌មាន ឬក៏អង្គការសារពត៌មាន ឲ្យបានម៉ឺងម៉ាត់។ យើងមិនរំលោភសិទ្ធិសារពត៌មានទេ តែអ្នកសារពត៌មានត្រូវតែស្ថិតនៅក្នុងក្រមសីលធម៌ជានិច្ច។
    យើងបានឃើញថា អ្នកសារពត៌មានភាគច្រើន បានសរសេរអត្ថបទរបស់ខ្លួនទៅតាមតែទំនោរអារម្មណ៍របស់ខ្លួន ឬ ក្នុងនិន្នាកាវាយប្រហារ នៅពេលដែលខ្លួនមិនបានទទួលផលពីករណី ឬរឿងអ្វីមួយ, ឧទាហរណ៍ រឿងបទល្មើសព្រៃឈើជាដើម ។ ហើយរឿងខ្លះ ក៏ប្រឌិតលើកថាជាទស្សនៈ ឬក៏ជាមតិមហាជន ដើម្បីឲ្យបញ្ហាមានទម្ងន់។ យើងបានអាន យើងបានស្តាប់នូវពត៌មានដែលគាត់បានផ្តល់មកតាមកាសែត ឬតាមទូរទស្សន៍ យើងសំគាល់ថា អ្នកសារពត៌មានយើង គាត់ដូចជាគ្មានចំណេះដឹងទូទៅ រួមទាំងអក្សរសាស្រ្តខ្មែរផង ឲ្យបានលើសពីកម្រិតថ្នាក់ទី ១២ ផងទេ។ តាមពិតទៅ គឺគាត់ដូចជាពុំមានចំណេះចេះដឹងមែន។ ពត៌មានរបស់គាត់ដូចកូនក្មេងទូលពិតឪម៉ែ អញ្ចឹង។ ដូចជាយើងឃើញទូរទស្សន៍ CNC , លោកសោម ឆាយ៉ា បានសួរគាត់ពីគោ គាត់ទៅនិយាយពីឆ្កែ ទៅវិញ ក៏មាន។ យើងក៏មិនដឹងថា លោក សោម ឆាយា បានណែនាំគាត់បន្ថែម ឬក៏អត់ទេ។ រឿងរបៀបនេះ វាមាននៅសឹងគ្រប់ទូរទស្សន័ ដែលពេលស្តាប់ម្តងៗ ត្រូវតែបង្ខំចិត្ត ដូរប៉ុស្តឈប់មើលទៅវិញ។
    គេក៏បានសំគាល់ឃើញពីការចោទប្រកាន់ជាច្រើនដែលថា មានអ្នកសារពត៌មានខ្លះ ក៏ដូចជាភ្នាក់ងារអង្គការសង្គមស៊ីវីលខ្លះដែរ បានធ្វើខ្លួនឲ្យក្លាយជាភ្នាក់ងារសម្ងាត់ ឬចេញមុខជាភ្នាក់ងារប្រដេញក្រុមជនល្មើស ដូចសមត្ថកិច្ចដែរ ដើម្បីឃាត់ឃាំង ឬតាមអង្គាមសមត្ថកិច្ចមេព្រៃ ឬប៉េអឹម ឬប៉ូលីស ដើម្បីទទួលចំណែក, ហើយ បើមានចំណែក ក៏ស្ងាត់ទៅ, តែបើពុំមានទេ ក៏ស្រែកផ្អើលស្រុកខ្មែរទៅ។ យើងក៏យល់ដែរថា រឿងរបៀបនេះ ដែលត្រូវតែមានការចែកហ៊ុន គឺវាជារឿងអាក្រក់របស់សមត្ថកិច្ចដែរ ទើបគេទាមទារចែកហ៊ុន។ រឿងមកពី សមត្ថិកិច្ចបានយកច្បាប់ យកតួនាទីជាអ្នកបង្ក្រាបទៅប្រើប្រាស់លើជនល្មើស ថាបម្រើប្រទេស។ ផ្ទុយទៅវិញ សមត្ថកិច្ចទាំងនោះ បានប្រើអំណាច តួនាទីរបស់ស្ថាប័ន ប្លន់ឈើពីក្រុមជនល្មើស ដើម្បីប្រយោជន៍ពួកខ្លួនទៅវិញ។ ឧទាហរណ៍ ពត៌មានស្តីពីការបង្ក្រាបរបស់ប៉េអឹមខេត្តកំពង់ធំ កាលពីថ្ងៃទី ១៧ មីនា លើបទល្មើសរថយន្តក្រុងដឹកឈើក្រញូង ដែលគេអះអាងថា មានតម្លៃដល់ ១៥ ម៉ឺនដុល្លា។ បើតាមរបាយការណ៍នេះ គឺរឿងនេះ អាក្រក់មែន។
    យើងពិចារណាថា ចុះបើសមត្ថកិច្ចក៏ខូច ហើយចុះបើអ្នកសាពត៌មានក៏ខូចទៀត មានន័យថា ទាំងអស់គ្នា វាអាក្រក់ជាងក្រុមល្មើសនោះទៅទៀត។
    យើងក៏ចាត់ទុកថា អ្នកសារពត៌មានទាំងនោះ គឺស្ថិតក្នុងចំណោមមនុស្ស ដែលពុំមានការបណ្តុះបណ្តាលទៅចុះ។
    នៅមានទៀត អ្នកសារពត៌មានខ្លះ ដើរអួតអាង ពីបេសកកម្មរបស់ខ្លួនជាភ្នាក់ងារសារពត៌មាននេះ ឬនោះ ដើម្បីកាង ឬគាបជម្រិត រកផលប្រយោជន៍។
    យើងសូមឲ្យអង្គការសារពត៌មានទាំងអស់ ទាំងទូរទស្សន៍ និង វិទ្យុ រួមទាំង វិទ្យុបរទេសនិយាយភាសាខ្មែរទាំងប៉ុន្មាននោះផង ត្រូវយកចិត្តទុកដាក់ពីបញ្ហានេះ កុំចេះតែបណ្តោយ។ បើសិនជា អង្គការសារពត៌មាន វិទ្យុ ទូរទស្សន៍របស់អស់លោកចេះតែ ទទួលយករបាយការណ៍ពត៌មាន បទវិភាគ ឬបទវិចារណកថាទាំងនោះពីអ្នកឆ្លើយឆ្លងពត៌មានរបស់ខ្លួន មកផ្សាយ វានឹងធ្វើឲ្យអង្គការរបស់លោកបាត់បង់ប្រជាប្រីយភាព ជាពុំខាន។
    ក៏ដូចជា រឿងសង្គម រឿងនយោបាយផងដែរ ដែលអ្នកយកពត៌មានមួយចំនួន ចេះតែសរសេរតាមអារម្មណ៍ ធ្វើឲ្យមហាជនធុនទ្រាន់ ឬ វាបានបង្កើតឡើងនូវអស្ថេរភាព និងអសន្តិសុខក្នុងសង្គម។
    សូមសារពត៌មាន វិទ្យុ ទូរទស្សន៍ទាំងអស់ មេត្តាធ្វើការដើម្បីឲ្យសង្គមបានល្អ គឺកុំធ្វើការងាររបស់ខ្លួនឲ្យសង្គមទៅជាបែកបាក់។

  3. Srokphnom says:

    Au CAMBODGE,l’ethique de la profession dans le domaine journalistique est tres peu respecte’.
    Les membres du personnel de la presse ecrite,radiophonique et televisuelle de plusieur journaux,radio et tele’ sont sortis du meme moule.
    Certains agissent comme des perroquets.
    Le ministre de l’information lui meme est je ne sais quoi dire………..