កាលពីម្សិលមិញ ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ បានប្រកាសប្រឡូកក្នុងឆាកនយោបាយថ្មីក្នុងអាជីពជាអ្នកនយោបាយរបស់ព្រះអង្គដោយ ដាក់ឈ្មោះគណបក្សថ្មីនេះថា គណបក្ស សង្គម រាស្ត្រ រាជាធិបតេយ្យ ដោយព្រមានថា កំណើននៃសំឡេងគាំទ្រគណបក្សសង្គ្រោះ ជាតិបានគំរាមកំហែងដល់រាជានិយម។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បង្ហាញរូបសញ្ញាគណបក្សថ្មីរបស់ព្រះអង្គ ឈ្មោះថា គណបក្សសង្គម រាស្ត្រ រាជាធិបតេយ្យកាលពីម្សិលមិញ នៅចំពោះមុខអ្នកគាំទ្រប្រមាណ២០០នាក់នៅសណ្ឋាគារសាន់វ៉េ ក្នុងរាជធានីភ្នំពេញ។ ស៊ីវ ចាន់ណា
ដោយអះអាងថា អវត្តមានរបស់ព្រះអង្គពីឆាកនយោបាយបានជំរុញឲ្យគណបក្សប្រឆាំងទទួលបានសំឡេងគាំទ្រកាន់តែច្រើនឡើងៗ ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ បានមានព្រះបន្ទូលថា លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិនឹងធ្វើឲ្យរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាក្រឡាប់ចាក់ ប្រសិនបើអ្នកដឹកនាំទាំងពីរនេះត្រូវបានបោះឆ្នោតឲ្យគ្រប់គ្រងអំណាច។
ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ បានមានព្រះបន្ទូលទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីបានថ្លែងសុន្ទរកថាទៅកាន់អ្នកចូលរួមស្តាប់ប្រហែល២០០នាក់ ក្នុងសាលបិទទ្វារនៅសណ្ឋាគារ សាន់វេ ក្នុងរាជធានីភ្នំពេញថា “វា គឺជាសិទ្ធិរបស់លោក កឹម សុខា និងលោក សម រង្ស៊ី ដែលស្រឡាញ់របបមួយផ្សេងទៀត ក៏ប៉ុន្តែ ប្រជាជនខ្មែរភាគច្រើនស្រឡាញ់ របបរាជានិយមខ្លាំងណាស់”។
ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ បានមានព្រះរាជបន្ទូលទៀតថា “ខ្ញុំហ៊ាននិយាយថា នៅពេលនេះរបបរាជានិយមនឹងបញ្ចប់ប្រសិនបើ [លោក រង្ស៊ី និង លោក សុខា] ដឹកនាំប្រទេស”។ ក៏ប៉ុន្តែ ព្រះអង្គមិនបានបញ្ជាក់ច្បាស់ថា តើរឿងនេះនឹងអាចកើតមានដោយរបៀបណាទេ។
ព្រះអង្គម្ចាស់បានមានព្រះរាជបន្ទូលទៀតថា “អ្នកទាំងនោះមិនដែលនិយាយអំពីរាជានិយមទេ ក៏ប៉ុន្តែ ដើម្បី ទាក់ទាញសំឡេងគាំទ្រពីប្រជាជនដែលគាំទ្ររាជានិយម ពួកគេនិយាយថា ពួកគេសន្យាថានឹងរក្សារបបរាជានិយម”។
ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ជន្មាយុ៧០ព្រះវស្សាដែលបានចូលប្រឡូកក្នុងឆាកនយោបាយជាលើកទី៣តាំងពីត្រូវបានបណ្តេញចេញពីមុខតំណែងជាមេដឹកនាំគណបក្សហ៊្វុនសិុនបិុចកាលពីឆ្នាំ២០០៦នោះបានបដិសេធថា ព្រះអង្គមិនបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មីម្តងទៀត ដើម្បីទាក់ទាញសំឡេងគាំទ្រពីគណបក្សប្រឆាំងដែលប្រើកិត្តិស័ព្ទរបស់រាជានិយមរបស់ព្រះអង្គ។ ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ បានសារភាពថា “មិនមែនតែប្រជាជនប៉ុណ្ណោះទេ ឯកឧត្តម សម រង្ស៊ី ក៏បានលើកឡើងថា ខ្ញុំកំពុងចូលប្រឡូកក្នុងឆាកនយោបាយនាពេលនេះ ដើម្បីបំបែកសំឡេងរបស់គណបក្សប្រឆាំងផងដែរ” ។
ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ដែលពីមុនបានកាន់មុខតំណែងជានាយករដ្ឋមន្ត្រីទី១មកពីគណបក្សហ៊្វុនសិុនបិុច ក្នុងចន្លោះពីឆ្នាំ ១៩៩៣ដល់ឆ្នាំ១៩៩៧ ហើយបន្ទាប់មកក្លាយជាប្រធានរដ្ឋសភាក្នុងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៦ បានធ្វើឲ្យមានការភ្ញាក់ផ្អើលបន្តិចបន្តួចដោយមិនបានរិះគន់លោក ហ៊ុន សែន និងមន្ត្រីរបស់គណបក្សកាន់អំណាចទេកាលពីម្សិលមិញ។ ព្រះអង្គម្ចាស់បានបដិសេធថា ព្រះអង្គមិនមានទំនាក់ទំនងជាមួយគណបក្សកាន់អំណាចទ?។
ព្រះអង្គបានមានព្រះរាជបន្ទូលថា “ទី១ខ្ញុំមិនដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជាសូម្បីតែបន្តិច។ ទី២ ខ្ញុំសូមនិយាយថា វាមិនសំខាន់ទេប្រសិនបើខ្ញុំគ្រាន់តែចង់បំបែកសំឡេងគណបក្សប្រឆាំង”។
ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ បានមានព្រះរាជបន្ទូលទៀតថា គោលបំណងរបស់ព្រះអង្គក្នុងការវិលត្រឡប់មកប្រឡូកក្នុងឆាកនយោបាយវិញនេះ គឺដើម្បីបង្រួបបង្រួមអ្នករាជានិយមដែលនៅសេសសល់នៅក្នុងប្រទេសកម្ពុជា ដែលនេះជាភារកិច្ចមួយដែលព្រះអង្គបញ្ជាក់ថា ហួសពីសមត្ថភាពរបស់មេដឹកនាំបច្ចុប្បន្នរបស់គណបក្សហ៊្វុនស៊ិនប៉ិច។
ព្រះអង្គបានមានព្រះរាជបន្ទូលបន្តទៀតថា “ញឹក ប៊ុនឆៃ និង ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី មិនមានសមត្ថភាពប្រមូលអ្នកគាំទ្រដើម្បីបង្កើតក្រុមរាជានិយមពិត សម្រាប់ដោះស្រាយបញ្ហាជាតិទេ”។
ព្រះអង្គម្ចាស់ក្សត្រី អរុណរស្មី ដែលជាព្រះអានុជមានព្រះមាតាទីទៃ ព្រះបិតាតែមួយអង្គ ត្រូវបានតែងតាំងជាប្រធានគណបក្សហ៊្វុនសិុនបិុចមុនព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែកក្កដា។ គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នោះគណបក្សនេះមិនទទួលបានអាសនៈក្នុងរដ្ឋសភាទេ។
លោក ញឹក ប៊ុនឆៃ អតីតអគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិច បានជំរុញឲ្យមានការបណ្តេញព្រះអង្គ រណប្ញទ្ធិ ពីគណបក្សរាជានិយាម ហើយបច្ចុប្បន្ននៅតែជាអគ្គលេខាធិការរបស់គណបក្សនេះ និងជាឧបនាយករដ្ឋមន្ត្រីនៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
នៅក្នុងពិធីក្នុងសណ្ឋាគារសាន់វេ កាលពីម្សិលមិញ ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ បានបង្ហាញរូបសញ្ញាគណបក្ស សង្គម រាស្ត្រ រាជាធិបតេយ្យ ដែលមានអក្សរកាត់ “នរ” នៅកណ្តាលរង្វង់មូលខៀវ។ រូបសញ្ញានេះ ក៏មានលេខ៩ដែលតំណាងឲ្យអំណាចព្រាហ្មណ៍ និងព័ទ្ធជំុវិញដោយពណ៌លឿងតំណាងឲ្យរាជានិយម ពណ៌សតំណាងឲ្យសន្តិភាព និងពណ៌បៃតងតំណាងឲ្យទឹក។
ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ បានមានព្រះរាជបន្ទូលថា គណបក្សថ្មីរបស់ព្រះអង្គនឹងមិនចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ឬក៏គណបក្សសង្គ្រោះជាតិទេ ក៏ប៉ុន្តែ ព្រះអង្គបានមានព្រះរាជបន្ទូលបន្ថែមយ៉ាងលឿនថា “ខ្ញុំនឹងមិនស្ទាក់ស្ទើរចងសម្ព័ន្ធភាពជាមួយគណបក្សដែលការពារឧត្តមប្រយោជន៍របស់ប្រទេសជាតិជាមួយខ្ញុំទេ”។
ព្រះអង្គសីុសុវត្ថិ ធម្មិកោ ដែលជាលេខាដ៏យូររបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ បានមានព្រះរាជបន្ទូលថា សេចក្តីអះអាងរបស់ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ចំពោះគណបក្សសង្គ្រោះជាតិ មិនមានមូលដ្ឋានទេ។ គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ ធមិ្មកោបានឈរឈ្មោះជាបេក្ខជនមកពីគណបក្សសង្គ្រោះជាតិសម្រាប់រដ្ឋសភានៅក្នុងព្រឹត្តិការណ៍បោះឆ្នោតកាលពីខែកក្កដា។
ព្រះអង្គម្ចាស់ ធមិ្មកោ បានមានព្រះរាជបន្ទូលថា “គ្មាននរណានៅគណបក្សសង្គ្រោះជាតិប្រជែងជាមួយខាងរាជានិយមទេ និងប្រឆាំងរាជានិយមទេ”។ព្រះអង្គម្ចាស់បានមានព្រះរាជបន្ទូលបន្តទៀតថា ការលើកឡើងរបស់ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ដែលថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិនឹងធ្វើឲ្យរាជានិយមក្រឡាប់ចក្រនោះ គឺជាការឃោសនាឲ្យគណបក្សប្រជាជនកម្ពុជា”។
ព្រះអង្គម្ចាស់ ធម្មិកោ បានមានព្រះរាជបន្ទូលទៀតថា “យើងកំពុងតែប្រឆាំងនឹងរបៀបដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក៏ប៉ុន្តែមិនមានន័យថា យើងប្រឆាំង នឹងរាជានិយម ឬរដ្ឋធម្មនុញ្ញទេ”។
នៅចុងបញ្ចប់នៃកម្មវិធីកាលពីម្សិលមិញអ្នកគាំទ្រគណបក្ស សង្គម រាស្ត្រ រាជាធិបតេយ្យ ទើបនឹងបង្កើតថ្មី ដែលត្រូវបានដឹកមករាជធានីភ្នំពេញពីទូទាំងប្រទេស ត្រូវបានផ្តល់ឲ្យនូវស្រោមសំបុត្រដែលមានប្រាក់នៅខាងក្នុង ហើយបន្ទាប់មកត្រូវបានផ្តល់ជួននៅអាហារថ្ងៃត្រង់ប៊ូហ្វេនៅក្នុងសណ្ឋាគារនោះ។
លោក នរាណាប្ញទ្ធិ អានន្ទដាយ៉ាត ប្រធានខុទ្ទកាល័យរបស់ព្រះអង្គម្ចាស់នរោត្តម រណប្ញទ្ធិ បានឲ្យដឹងថា កម្មវិធីជួបជុំគ្នានេះគឺជាបន្ទុកចំណាយរបស់ព្រះអង្គផ្ទាល់ ក៏ប៉ុន្តែ លោកបានលើកឡើងបន្តថា លោកមិនដឹងថា កម្មពិធីនេះត្រូវចំណាយប្រាក់អស់ប៉ុន្មាននោះទេ។ លោក អិុន ស អាយុ៦៦ឆ្នាំបានលើកឡើងថា លោកជឿថា វត្តមានថ្មីរបស់ព្រះអង្គ ម្ចាស់ នរោត្តម រណប្ញទ្ធិ នៅក្នុងឆាកនយោបាយឆ្លុះបញ្ចាំងឲ្យឃើញការផ្លាស់ប្តូរព្រះទ័យនៅក្នុងអាជីពជាអ្នកនយោបាយដែលធ្លាប់បានទោទ?់តាមគណបក្សប្រជាជនកម្ពុជា។
លោកបានមានប្រសាសន៍ថា “ព្រះអង្គបានផ្លាស់ប្តូរយ៉ាងច្រើន ដើម្បីបង្កើតគណបក្សនយោបាយ ថ្មីនេះ ក្នុងគោលបំណងរួបរួមកម្លាំងអ្នកគាំទ្រអ្នករាជានិយម បម្រើ និងការពារប្រជាជាតិយើង។ ខ្ញុំទុកចិត្តព្រះអង្គមួយរយភាគរយ”។
កញ្ញា ប៉ុន ចន្ថា អាយុ២១ឆ្នាំដែលជាអ្នកគាំទ្រវ័យក្មេងម្នាក់ក្នុងចំណោមអ្នកគាំទ្រវ័យក្មេងពីរបីនាក់នៅក្នុងក្រុមអ្នកស្តាប់វ័យកណ្តាលភាគច្រើនបាននិយាយថា កញ្ញាជឿថា ព្រះអង្គម្ចាស់នរោត្តម រណប្ញទ្ធិ នៅតែអាចទាក់ទាញអ្នកគាំទ្រដែលខកចិត្តដោយសារជម្លោះរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ កញ្ញាបាននិយាយថា “មានភាពជាប់គាំងផ្នែកនយោបាយនៅក្នុងប្រទេសយើង ដូច្នេះ ប្រសិនបើគណបក្សប្រជាជន និងគណបក្សប្រឆាំងមិនអាចដោះស្រាយបញ្ហានេះបានទេ នោះប្រជាជនប្រហែលជាបង្វែរចំណាប់អារម្មណ៍របស់ខ្លួនទៅព្រះអង្គវិញ”៕សុធា
© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
សំរាមជាច្រើនអាចយកទៅកែឆ្នៃធ្វើជាជីឬវត្ថុផ្សេងៗសំរាប់ប្រយោជន៏សង្គមជាតិតែមនុស្សធន់សំរាម
បែបថង់ផ្លាស្ទីកតាមបំផ្លាញសង្គមរហូតដល់អនាគតយូរអង្វែង៕៕
គឺជាការសប្តិទាំងថ្ងៃនិងជាការមើលស្រាលលើប្រជាពលរដ្ផខ្មែរ??តើប្រជាជនខ្មែរពិតជាល្ងង់ងាយ
ស្រួលបោកបញ្ឆោតមែនឬ??សន្លឺកឆ្នោតក្នុងអណត្តិទី4ជាភស្តុតាងមិនអាចប្រកែកបានថារាស្ត្រ
ខ្មែរពិតជាមិនល្ងង់ងាយបោកប្រាសដូចការគិតរបស់អ្នកឡើយ??
គឺអ្នកទៅវិញទេជាមនុស្សល្ងង់បំផុតដុតបំផ្លាញលុយនិងពេលវេលា???????
អណត្តិទីមួយនាយករដ្ផមន្ត្រីទីមួយត្រូវក្មេងវត្តដាក់ប្រឡៅកដឹកដើរតាមអំពើចិត្ត
អណត្តិទី២ក្បត់មនុស្សនៅជុំវិញខ្លូនដើម្បីដំណែងប្រធានសភានិងផិតក្បត់ភរិយា(ស៊ីស្រីកូនចៅ)
អណត្តិទីបីសូម្បីតែសិទ្ធជ្រកកោនក្នុងប្រទេសក៏សឹងតែគ្មានផង
នយោបាយដើម្បីតែលុយនិងក្តិត??តើនៅសល់តំលៃជាមនុស្សអ្វីទៀត??
តើរាជាធិបតេយ្យបានផ្តល់អត្ថប្រយោជន៏អ្វីខ្លះដល់ជាតិនិងសង្គមខ្មែរ????????????
គឺសូន្យនិងបង្ហិនថវិការជាតិតែប៉ុណ្ណោះ????????
សំរាមជាច្រើនអាចយកទៅកែឆ្នៃធ្វើជាជីឬវត្ថុផ្សេងៗសំរាប់ប្រយោជន៏សង្គមជាតិតែមនុស្សធន់សំរាម
បែបថង់ផ្លាស្ទីកតាមបំផ្លាញសង្គមរហូតដល់អនាគតយូរអង្វែង៕៕
បើសូម្បីតែខ្លួនអែងការពារមិនបានផងមានសិទ្ធអែណាទៅអោយអនុសាសន៏ដល់គេ?ដើរលេចមួយ
ចង្កោមពីមុខហើយនៅមិនទាន់ដឹងខ្លួនទៀតឬទាល់តែដុំដ្មឬពងមាន់ស្អុយលេងក្បាលប្រងោលនឹង
ទើបដឹង??
តើបារាំងនៅប្រើមនុស្សរបៀបនេះទៅបង្រៀនកូនបារាំងទៀតឬអត់??????
ក្នុងលោកប្រហែលជាមានតែមួយទេអណត្តិទី១នាយករដ្ផមន្ត្រីទី១ត្រូវអ្នកទី២ក្មេងវត្តពាក់ប្រឡៅក
ដឹកដើរ។អណត្តិទី២ធ្លាក់ពី៦០ជាងកៅអីមកនៅជាង២០កៅអីលួចផិតក្បត់ដើម្បីតំណែងប្រធានសភា
ដើម្បីនាដការិនី(ជាស្រីរបស់កូនចៅ)។អណត្តិទីបីសូម្បីតែសិទ្ធជ្រកកោនក្នុងប្រទេសសឹងតែគ្មានផង។
តើរាជាធិបតេយ្យបានផ្តល់អត្ថប្រយោជន៏អ្វីខ្លះដល់ជាតិនិងសង្គមខ្មែរ????????????
គឺសូន្យនិងបង្ហិនថវិការជាតិតែប៉ុណ្ណោះ????????
No one believe you anymore, where were a 1st prime minister, what did you do? why khmer king did not like Thai King?
ឆ្កែវានៅតែជាសុនខ ដដែល វាមិនអាចក្លាយទៅជាសេះបានទេ!
អ្នកធ្លាប់ខ្ញុំគេ អាយ៉ងគេ វានៅតែដដែល គ្រាន់តែវាប្តូរយុត្តិសាស្រ្តកុំអោយច្រំដែលតែបុ៉ណ្ណោះ។
គ្រាន់តែអើតកមកភ្លាម មិនទាន់បើកបល្សបានជាផ្លូវការផង វាយប្រហារគេ ហើយទៅគាំទ្រអាទេវទត្ត ភ្នែកទោលទៅហើយ…តើវាមិនមែនជាកញ្ជះគេទេអី?
នៅអួតចេញទៀត ដឹកនាំពី៥៨កៅអី មករកតែជើងម៉ា ១ សំរាប់អង្គុយខ្លួនឋងមិនបានផង… នៅខំព្រុសអីទៀត…?
ពូជអត់កំណើត មាយាទមិនបាន ប្រពន្ធកូនចៅ ក៏ហ៊ានឆី មិនលើកលែងដែរ នៅអើតក្បាលមកធ្វើអីទៀត?
សុំទោស នរ អានថាម៉ិច? បើតាមខ្ញុំអ្នកចេះថា នរក មែនទេ?
ល្មមទៅរកវត្ត រៀនធម៌ រៀនអារ ទោ កុំមកធ្វើនយោបាយស្អី
ទៀត។ ម៉ិចនាំសមាំជិកសកម្មអោយដៃជើងហ៊ុនសែន សម្លាប់
មិនទាន់អស់ចិត្តឬ?
Pls ran arith stay in pease , don’t crazy …. again
This guys work for Hun Sen
មនុស្សកាក លាមក ! អត់បានការ !
សង្គមរាស្រ្តយំ្ ជាគំនឹតរបស់អន្ទឹតតេជោខ្វាក់ដើម្បីបំបែកអ្នកគាំទ្រសង្រ្គោះជាតិប៉ុណ្ណោះ។
តេជោខ្វាក់អស់ដំរិះនឹងទិញមនុស្សបានពីសង្រោះជាតិក៍ជ្រើសរើសយកល្បិចនេះ។
មនុស្ស នៅមិនសុខ សាច់កម្ម ចេញមក អោយគេ ស្តី ថា អោយ ទើបដេកលក់ !
គ្រាន់តែ ផ្លាកសញ្ញា គណបក្ស មិនដឹង ជាស្អី ទេ មើលមិនយល់ !
Anonymous ,I like your comment yes,it is 100% true .Before khmer people belived and loved king ,but from now on no one like king any more only king’s (Amey Atoung) .Don’t ever think khmer people easy to trick as before, westing your time .If you care about nation ,why don’t you talk with Hun sen .Cnrp is the real khmer party. Get lost Mr king stupid.
ឆ្កែវាំង ចាប់ផ្តើមព្រុសរកចំណីហើយ ព្រោះតែបុគ្គលរូបនេះទើបប្រទេសជាតិលិចលង់ដល់សព្វថ្ងៃនេះ ………គំនិតរាក់កម្ភែល មិនបានមួយចំណិតយួនផង។ ពួកស្វាស៊ីបាយលាបមាត់ពពៃ បីកំផ្លៀងនិងបីចង្កូមរបស់ឆ្កែយួន នៅតែមិនរៀងចាល មិនដឹងថាខួរក្បាលអន់យ៉ាងនេះសោះ កើតពីត្រកូលរាស្រ្ត នៅមិនដូរសារជាតិភ្ញាក់រលឹក។
Can somebody tell me what is he ?…….
What is he doing ?……..
O ! Help……
Norarit stop play game anymore u r fucking dog .
Sorry guys, i actually don’t understand your logo stand for what????
No one follow you. new generation do not believe you any more.
It is waste for your time.
តាមពិតវាជាDOGអាHUN SENនិង។។អាមួយនេះ។។
អាកន្តឿចោលម្សៀត រកលេខដាក់គ្មាននេះ គ្មានអ្វីក្រៅ ពីសុខចិត្ត ធ្វើជាឆ្កែបំរើ គេ ដើម្បី ដូរ យក បាយ
មកចិញ្ចីមប្រពន្ធក្មេង ដោយខ្លាចមីមួយនេះ រត់ចោលក្បាល វា នោះទេ ។
………………………………………………………………………………………………………………………………
Anonymous
March 18, 2014 at 8:57 am
សំរាមជាច្រើនអាចយកទៅកែឆ្នៃធ្វើជាជីឬវត្ថុផ្សេងៗសំរាប់ប្រយោជន៏សង្គមជាតិតែមនុស្សធន់សំរាម
បែបថង់ផ្លាស្ទីកតាមបំផ្លាញសង្គមរហូតដល់អនាគតយូរអង្វែង៕៕
បើសូម្បីតែខ្លួនអែងការពារមិនបានផងមានសិទ្ធអែណាទៅអោយអនុសាសន៏ដល់គេ?ដើរលេចមួយ
ចង្កោមពីមុខហើយនៅមិនទាន់ដឹងខ្លួនទៀតឬទាល់តែដុំដ្មឬពងមាន់ស្អុយលេងក្បាលប្រងោលនឹង
ទើបដឹង??
អាចម៏ អាអាចម៏ រាជានិយមមែងក្បាលហែងអីទៀត
សូមថ្វាយព្រះពរព្រះអង្គ សូមបានជោគជ័យក្នុងអាជីពថ្មី។
ទូលព្រះបង្គំសំណូមពរ ដើម្បីភាពថ្លៃថ្នូរក្នុងនាមជាអ្នកនយោបាយ សូមព្រះអង្គ ៖
១) បើទុកជាគណបក្សព្រះអង្គ ប្រកាសជាគណបក្សរាជា និយមក៏ពិតមែន តែកុំប្រើព្រះបរមនាមព្រះអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ឬក៏ព្រះបរមនាមព្រះមហាក្សត្របច្ចុប្បន្ន ឲ្យសោះ ។
ត្រូវព្រះតម្រិះថា បើគណបក្សរបស់ព្រះអង្គបានជោគជ័យ នុះ មានន័យថា ប្រជារាស្ត្រគាំទ្រព្រះមហាក្សត្រ ដែលមានព្រះអង្គជាតំណាង ជាអ្នកការពាររាជបល្ល័ង្គ។ តែចុះបើគណបក្សព្រះអង្គ មិនទទួលបានការគាំទ្រ សូម្បីមួយអាសនៈ នុះមានន័យយ៉ាងណា? គឺមានន័យថា គេពុំថា ប្រជារាស្ត្រមិនគាំទ្រព្រះអង្គទេ តែគេនឹងគេនឹងបង្ហាញទស្សនៈថា ប្រជារាស្ត្រចង់បានរបបសាធារណរដ្ឋ (ដូចព្រះអង្គចោទ កឹម សុខាអញ្ចឹង)។ ក្នុងន័យនេះ គឺធ្ងន់ធ្ងរណាស់។ យើងត្រូវតែទទួលស្គាល់ថា រាជរដ្ឋាភិបាលបច្ចុប្បន្ន ឬនិយាយឲ្យចំ គឺគណបក្សប្រជាជនតែម្តង បានប្រកាន់យកនូវនយោបាយរាជានិយមយ៉ាងមុតមាំ រួចទៅហើយ ដែលយើងមិនគួរប្រជែងតាំងខ្លួន ជាអ្នកស្នេហារាជានិយមជាងនេះទៀតឡើយ។ ដូចជាប្រទេសជប៉ុន គណបក្សណាជាប់ឆ្នោត គឺ ព្រះចៅអធិរាជ ក៏នៅតែព្រះចៅអធិរាជ ដដែល។ យើងត្រូវតែធ្វើការតាមគម្រូជប៉ុន គឺកុំប្រើឲ្យសោះនូវព្រះបរមនាមព្រះមហាក្សត្រ។ បើព្រះអង្គនៅតែប្រើ គឺគេនឹងឃើញថា ព្រះអង្គជាមនុស្សអន់ណាស់ អន់ជាទីបំផុត ហើយមិនត្រឹមតែប៉ុណ្ណេះ ព្រះអង្គបានទាញឋានៈដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រមកជាល្បែងនយោបាយរបស់ព្រះអង្គ។
ទី២) គួរតែព្រះអង្គព្រះតម្រិះថា ប្រវត្តិដើម គឺជាប្រវត្តិអាស្រូវយ៉ាងសែនអាម៉ាសជាទីបំផុត ដែលមិនគួរលើកឡើងឲ្យគេស្តាប់ទៀតឡើយ។ ដូចនេះ សូមឈប់មានបន្ទូលពីរឿងប្រវត្តិដើមរបស់ព្រះអង្គក្នុងទំនាក់ទំនង បង្កើតរាជរដ្ឋាភិបាល ពីឆ្នាំ ១៩៩៣ មក។ហើយ រឿងព្រះអង្គធ្លាប់តស៊ូក្នុងព្រៃក៏ពុំមែនជាប្រធានបទសម្រាប់ការឃោសនាទៅមុខនោះដែរ។ ព្រះអង្គត្រូវយល់ថា មនុស្សសព្វថ្ងៃនេះ គេមិនសូវខ្វល់ពីរឿងគុណសម្បត្តិយើងកន្លងមកទេ គឺគេមើលតែរឿងបច្ចុប្បន្នរបស់យើង និងគម្រោងទៅអនាគត របស់យើងទេ។ មិនខុសពីទស្សនៈប្រជាជនលើគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងរឿង ៧ មករា ឡើយ។ ការខិតខំលើករំលឹកពី ៧ មករា ចេះតែធ្វើទៅ តែថា ទទួលបានលទ្ធផលប៉ុណ្ណា ពិបាកនឹងប្រមាណណាស់។ ហើយ ព្រះអង្គក៏ត្រូវឈប់មានបន្ទូលពីរឿង ថា «ធម្មតា សំណង់អាគារធំមួយ វាមានគ្រឹះ ដែលគ្មាននរណាដឹងនោះទៅ»។ តាមពិតទៅ ជួនកាលព្រះអង្គចេះតែមានបន្ទូលតាពីសតាពាសថា អ្នកនេះក្បត់ អ្នកនោះមិនស្មោះត្រង់ ហើយជួនកាលព្រះអង្គមានបន្ទូល ប៉ះពារលើលោកហ៊ុនសែនក្នុងបរិបថទំនាក់ទំនងបុគ្គលក៏មាន ដែលជាប្រការឆ្គាំឆ្គង មិនគួរមានឡើយ។ ព្រះអង្គក៏ត្រូវឈប់អួតពីគុណសម្បត្តិព្រះអង្គដោយអង្គឯង ទៀតទៅ ។
ទី៣) អញ្ចឹងតើព្រះអង្គអាចធ្វើអ្វីកើត?
គឺព្រះអង្គត្រូវនិយាយតែពីរឿងថ្ងៃស្អែក គណបក្សព្រះមានគោលនយោបាយអ្វីល្អជាងគណបក្សប្រជាជន និងគណបក្សដទៃទៀត។ ព្រះអង្គត្រូវបង្ហាញពីយុទ្ធសាស្ត្រនិង វិធីដោះស្រាយ រួមជាមួយនឹងសមត្ថភាពរបស់គណបក្សក្នុងការអនុវត្តយុទ្ធសាស្ត្រសម្រេចគោលនយោបាយនោះ។
សួរថា តើត្រូវជេរគណបក្សប្រជាជន ឬជេរប្រមាថថ្នាក់ដឹកនាំជាតិសព្វថ្ងៃ ដែរឬយ៉ាងណា? នេះជាការយល់ឃើញរបស់ព្រះអង្គ។ តែយើងយល់ថា ក្នុងសីលធម៌ជាអ្នកនយោបាយដើម្បីជាតិមួយរស់នៅក្នុងលទ្ធិប្រជាធិបតេយ្យនិងមានសន្តិភាព ស្ថេរភាពសង្គមជានិរន្ត សូមព្រះអង្គកុំប្រើពាក្យណាមួយដែលជាឈ្នួនបង្កាត់ភ្លើងគំនំ បង្កើតចិត្តច្រណែនឈ្នានិះ ការរើសអើង ឲ្យសោះ។ សូមព្រះអង្គកុំប្រើវិធីរបស់លោកសម រង្ស៊ី និង កឹម សុខា ឲ្យសោះ។ វិធីនេះ នឹងនាំឲ្យប្រទេសធ្លាក់ក្នុងរណ្តៅអនាធិបតេយ្យជាពុំខាន។
អាចមានសំណូមពរច្រើនទៀត តែសុំតែប៉ុណ្ណឹងសិនចុះ៕
កញ្ញា ប៉ុន ចន្ថា អាយុ២១ឆ្នាំដែលជាអ្នកគាំទ្រវ័យក្មេងម្នាក់ក្នុងចំណោមអ្នកគាំទ្រវ័យក្មេងពីរបីនាក់នៅក្នុងក្រុមអ្នកស្តាប់វ័យកណ្តាលភាគច្រើនបាននិយាយថា កញ្ញាជឿថា ព្រះអង្គម្ចាស់នរោត្តម រណប្ញទ្ធិ នៅតែអាចទាក់ទាញអ្នកគាំទ្រដែលខកចិត្តដោយសារជម្លោះរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ កញ្ញាបាននិយាយថា “មានភាពជាប់គាំងផ្នែកនយោបាយនៅក្នុងប្រទេសយើង ដូច្នេះ ប្រសិនបើគណបក្សប្រជាជន និងគណបក្សប្រឆាំងមិនអាចដោះស្រាយបញ្ហានេះបានទេ នោះប្រជាជនប្រហែលជាបង្វែរចំណាប់អារម្មណ៍របស់ខ្លួនទៅព្រះអង្គវិញ”៕
____________________________
យើងមិនឃាត់ឃាំងសិទ្ធិបង្ហាញមតិរបស់នាងទេ។
តែនាងនៅក្មេងណាស់ គួរអង្គុយស្តាប់គេសិន ហើយរៀនតាមចាស់ៗដែលមានពិសោធន៍វិញល្អជាង។
សុំកុំធ្វើដូចនាង ធី សុវណ្ណថា អី។
នៅឲ្យស្ងៀម ហើយបិទមាត់សិន កុំអាលស្រែក, ខ្មាស់គេ យើងខ្ចីណាស់!!
ព្រះអង្គទៀតសោត ក៏អញ្ចឹងដែរ តើព្រអង្គបង្រួបបង្រួមអ្នករាជានិយមណាខ្លះ??
សូមព្រះអង្គបង្រួបបង្រួមតែព្រះញាតិវង្សសិនទៅ!
ដូចយើងបាននិយាយហើយថា ឈប់និយាយពីរឿងការពាររាជានិយម ព្រោះសុំឲ្យរាជានិយមខ្មែរ ដូចរាជានិយមជប៉ុន ទៅ!
Oh, no ! it is bad omen to have this crook coming back to play in political scenario. If you have already passed away, please don’t come back to haunt our people. You and your dead King father are not much different. There will not be a second chance for you to become a top leader in the history, so just stop fooling around, bald head !
នរ ប្រែថា នរក. ក្រុុមពេលអស់ជីវិតទៅ ថាននរករងចាំ ពីព្រោះសុទ្ធតែពូកធើ្វបាបទាសនឹងព្រះ។
ដាក់នៅខាងលើអីចឹងទើបស្រួលតិះដៀលអៅយបានគ្រប់គ្នានឹងសមមនុស្សគំរង់(ស្អុយ)ប្រចាំទសវត្ស
(១៩៩៨»២០០៣»២០០៨)។
នយោបាយគឺលុយហើយនឹងដិត(ក្តិត),ដិតហើយនឹងលុយគឺគោលនយោបាយបក្សអង្គកញ្ចាស់ខ្ញុំ។
Bad and good experiences they may review it before putting forwards their new policies and strategies. Nararith has great experiences for both executive and governing council roles, thus it will be an uphill situation, but he has well determination for his mission, why not try it again!
សូមព្រះអង្គឈប់ធ្វើនយោបាយទៅ កំុឱ្យពលរដ្ឋឈើក្បាល និងចំអកឱ្យ ។ រាស្រ្តនិយមបាត់ប្រជាប្រិយភាព និងឥទ្ឋិពលគឺដោយសារក្រុមព្រះអង្គឯង។ ប្រទេសជួបវិបត្តិអាក្រក់ ប្រជាពលរដ្ឋកាន់តែក្រ លំបាករងទុក្ខវេទនា សម្បត្តិធម្មជាតិរលាយហិនហោច គឺដោយសារអ្នកដឹកនាំក្នលងមក ក្នុងនោះមានព្រះអង្គម្នាក់ដែរ ។ បរទេសចូលរស់នៅពេញប្រទេស ព្រះអង្គមិនខ្លាចបាត់រាជានិយម បែជាចោទខ្មែរគ្នាឯងទៅវិញ។ ខ្វះយុទ្ឋសាស្រ្តបន្ទូលណាស់ឬ ?
I support with His Majesty Norodom Rannarith. I will join HIM for the next election! At least, this new party will absolutely get 38 seats at the NA!!! Come on, join HIM!!!!!!!!!
ប្រហែលអ្នកដឹកនាំជាតិពិតប្រាកដ មិនទាន់ចាប់បដិសន្ធិនៅឡើយទេ
១) ម្ខាងកាចពេក ខ្លាំងពេក តែខ្លាំងខាងនយោបាយ
២) ម្ខាងបុិនតែស្រែក ឈូរឆរ
៣) ម្ខាងក្រលេចក្រលុច ភ្លិបភ្លែត
តែអ្នកទាំងបីរួមគ្នា ពិតជាល្អ ប្រៀបដូចរឿងសាមកុក នគរអួយ នគរអ៊ូ និងនគរស៊ូ
វគ្គនេះ បើព្រះអង្គ មានចរិតដូច លាវបុី រកបានទីប្រឹក្សាខ្លាំងពូកែដូច ជូកឺលៀង នោះទើបអាច
ឈរលើឆាកនយោបាយបានច្រើនទឹក
ដល់ពេលដែលគេប្រឡែងឆ្កែរមិលគុណ ចេញ
ពីទ្រុងហើយ
King family is brainless, they know how to lie and hungry for money.
កញ្ញា ប៊ុន ចន្ថា អ៊ើយ បើ មិនដឹងរឿង កុំ និយាយ អី ! ( មាន តែមនុស្ស ឆ្កួត ទៅ គាំទ្រ មនុស្ស ភ្លើ )
អាជ្រក់ត្រសក់ប្រឡាយកាត់កូនស្រីបំរើ១ក្បាលនេះវាត្រូវតែបម្រើអាក្មេងវត្ដដើម្បីបាបាយស៊ី ពឹតជាអាកុម្មុយនីស្ដចំចំទាំងពូជតែម្តង អាចោលម្សៀត!!!
ទទួលបានកេរឪយ៉ាងមហាសាល។ប៉ុន្ដែដោយសារតែគ្មានកំណើតបានបំផ្លាញឡើងម៉ដ្ឋ។
ដល់ឥឡូវចាប់ផ្ដើមស្រវេស្រវាប្រមូលរបស់ទ្រព្យឡើង
វិញ តែអ្វីៗហួសអស់ហើយ។ទឹកហូរមិនត្រឡប់។អួតសុទ្ធតែ
សីហនុនិយម រាជានិយម។តើមានខ្សែរាជវង្សមួយណាដែលមាន
កំណើតក្រៅពីឆ្កួតនឹងការរាំច្រៀង ស្រីញី?បុគ្គល
ខ្លួនឯងគ្មានភាពថ្លៃថ្នូរផង តើអាចដឹកនាំគេទៅរកគោលដៅត្រឹមត្រូវដែរឬទេ?និយាយម្យ៉ាងទៀតក្ដិតខ្លួនឯងសុទ្ធតែអាចម៌លាងមិនទាំងជ្រះខ្លួនឯងផង តើនរណាផ្ដល់ឱកាសឲ្យមនុស្សដូចទ្រង់
លាងសំអាតគេ?????
Who ever believes in this useless and groundless prince, is just an opportunist whose ambition and imagination of becoming a slave dog… One must learn how to distinguish between real nationalist and opportunist before casting support to the loser like Rannarith.
Nothing new for prince Ranarith ,I will quit again soon……
ទាល់តែគាត់អាចរស់នៅដល់សម័យចៅលួតខ្ញុំបានក្មេងៗអស់នឹងជឿ
ហឹុ!សូមទោសពួកអស់់លោកគណបក្សប្រឆាំងហៅគណបក្សគង់ហ៊ាន។
ខ្ញុំដូចជាធុញទ្រាន់និងពាក្យរិះគន់់ដើម្បីស្ថាបនានេះណាស់ព្រោះអីពាក្យស្ថាបនារបស់លោក
នេះប្រៀបដូចជាមនុស្សគ្មានការសិក្សា សំដីពាលជាងក្មេងហិតកាវទៅទៀត បើនិយាយអោយ
ចំដូចជាសត្វតិរិច្ឆាន បើសិនជាមនុស្សគេមិននិយាយបែបនេះទេ។
ពួកអស់លោកប្រឆាំងធ្វើឲ្យខ្មែរសម្លាប់គ្នា បើខ្លួនគ្រាន់បើកុំភ័យ ចាំមើលការបោះឆ្នោតឃុំ សង្កាត់២០១៧
ខាងមុខនេះ តើការគាំទ្រខាងអស់លោកឡើងឬចុះ?លោកគួរតែជ្រាបថា បក្សពួករបស់លោក
និមួយៗសុទ្ធតែធ្វើតែផលប្រយោជន៏ផ្ទាល់ខ្លួន តួយ៉ាងបុគ្គលដែលចេញពីសម្តេចក្រុមព្រះ នោះ
ដូចជាសមរង្សីុ នេះមិនមែនខឺងព្រះអង្គពីរឿងផ្ទាល់ខ្លួនទេឬ?
ទី១ សងសឺកឲ្យឪពុករបស់ខ្លួន
ទី២ ខឺងព្រះអង្គដកតំណែងចេញពីការងាររាជការ
ចំនែកអ្នកដទៃទៀត ក៏ដូចគ្នាដែរ ដូចជាចេញពីបក្សនយោបាយមួយត្រឺមតែក្រុមប្រឺក្សាឃុំ
តែពេលចុះចូលជាមួយបក្សប្រឆាំងឡើងដល់ក្រុមប្រឺក្សាស្រុក។នេះហើយសបញ្ចាក់ឲ្យឃើញថាពួក
អ្នកក្នុងបក្សប្រឆាំងគឹធ្វើជំនួញនយោបាយប៉ុណ្ណេះ។
ដូច្នេះខ្ញុំជឿថាបងប្អូនប្រជាពលរដ្នពិតជាភ្ញាក់ខ្លួនថាបក្សប្រឆាំងមិនមែនជាបក្សសង្រ្គោះជាតិ
នោះទេ គឹបក្សធ្វើឲ្យខ្មែរបេកបាក់គ្នា កាប់សម្លាប់គ្នា ធ្វើអោយមានភាពរញ៉េរញ៉ែក្នុងទឺកដីខ្មែរតែប៉ុណ្ណេះ។
កុលបុត្រកុលធីតាខ្មែរដែលជាអ្នកស្នេហាជាតិមានច្រើនណាស់
ជាពិសេសអ្នកដែរស្រលាញ់របបរាជា
និយមថ្វីត្បិតតែពួកគេនៅវ័យក្មេងមែនពិត ប៉ុន្តែការយល់ដឹងនិងស្រាវជ្រាវពីប្រវត្តិសាស្រ្ត បានឲ្យគេ
យល់ដឹងជ្រួតជ្រាបពីរបបរាជានិយមប្រជារាស្រ្តទូទាំងប្រទេសអ្នកណាក៏បានជ្រាបដែរ របបដែលមាន
ព្រះមហាក្សត្រសោយរាជ្យគ្រប់គ្រងប្រទេសគឺមានភាពត្រជាក់ត្រជុំរុងរឿងជឿនលឿនលើគ្រប់វិស័យ
ដូចការជំនាន់សម្ដេចនរោត្តមសីហនុព្រះបិតាជាតិខ្មែរ សូម្បីតែនិស្សិតប្រទេសជិតខាងក៏មកសិក្សានៅ
ប្រទេសកម្ពុជាដែរ។
ដូច្នេះខ្ញុំជឿជាក់ថា គណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ ដែលមានសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ
ដឹកនាំនោះ ពិតជារុងរឿងដូចជំនាន់សម្តេចតាដែរ។ យើងខ្ញុំទាំងអស់គ្នានិងគាំទ្របោះឆ្នោតថ្វាយ
ព្រះរាជបុត្រដ៏ឆ្នើមរបស់សម្តេចឪ ២០១៧ /២០១៨ ខាងមុខនេះពិតជាមានអាសនះនៅក្នុង
ក្រុមប្រឹក្សាឃុំ និង រដ្នសភាជាក់ជាមិនខាន៕
, ក្មេងពិត យើងមិនប្រកាន់ ទេ ! និយាយ ឆ្កួតៗ តាមគេ បញ្ជា ទៅ !
លោកប្រជាពលរដ្ន ! លោកយល់ច្រឡំហើយ គ្មានអ្នកណាបញ្ជាខ្ញុំទេ ខ្ញុំបញ្ចេញយោបល់តាមការ
ពិតនិងការយល់ដឹងរបស់ខ្ញុំ។ ខ្ញុំជាប្រជាពលរដ្នសាមញ្ញម្នាក់។
លោកបក្សគង់ហ៊ាន លោកបញ្ចេញមតិសព្វថ្ងៃនេះប្រហែលជាមេបក្សរបស់លោកបញ្ជាឬ??
មែនទេ?