សុះ ម៉ាច​ ស្នើ​សិល្ប​ករ​ខ្មែរ​​ឲ្យ​តម្លៃ​លើ​ខ្លួនឯង

Tuesday, 18 March 2014
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

20140318_20a

តារា​សម្តែង​មិន​សូវ​ល្បី​ឈ្មោះ​នាង សេង សូណា ថត​រូប​បញ្ចេញ​ភាព​សិច​ស៊ី​ផ្អើល​សង្គម​សិល្បៈ​។ រូបថត សេត គឹមសឿន

ភ្នំពេញៈ ផ្គើន​នឹង​ការ​រិះគន់​ម្តង​ហើយ​ម្តង​ទៀត តារាសម្តែង​ដែល​ទើប​ចូល​ខ្លួន​មក​អុកឡុង​ក្នុង​វិថី​សិល្បៈ ដោយ​ថតរូប​សិចស៊ី​បញ្ចេញ​កេរ្តិ៍​ស្រ្តី​ជា​ដើមទុន នាង សេង សូណា បាន​បញ្ចេញ​សារ​យ៉ាង​ក្តៅ​គគុក​បញ្ឆេះ​នឹង​ការ​រិះគន់ ដោយ​នាង​ថា «ឆ្នាំ​នេះ​ថត​ពាក់អាវ គេ​ថា​ខ្ញុំ​សិចស៊ី ឆ្នាំ​ក្រោយ​ថត​ដោះអាវ​ហើយ​ថត​រឿង​សិច​ឲ្យ​ទូទាំង​ពិភពលោក​បាន​ដឹង​ថា ខ្មែរ​មិន​ចាញ់​បរទេស​ដែរ​»។

យ៉ាង​ណា ពេល​នេះ មិន​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ប្រតិកម្ម​នោះ​ឡើយ ខណៈ​ប្រធាន​សមាគម​សិល្បៈ​លោក សុះ ម៉ាច បាន​សំណូមពរ​យ៉ាង​ទទូច​ថា ធ្វើ​យ៉ាង​ណា​សិល្បការិនី​ខ្មែរ នឹក​ដល់​វប្បធម៌​ខ្មែរ​យើង​ផង​។



ជារឿយៗ​ពេល​ដែល​មាន​សិល្បការិនី​លេចធ្លាយ​រូបភាព​សិចស៊ី ឬ​ក៏​កាយវិការ​ចេតនា​ណា​មួយ​ដែល​មិន​មែន​ជា​សិល្បៈ​វប្បធម៌​ខ្មែរ​នោះ មន្រ្តី​ដែល​ពាក់ព័ន្ធ បាន​លើក​ឡើង​ថា មិន​មាន​ច្បាប់​ដាក់​ទោសទណ្ឌ​ណា​មួយ​ចែង ឬ​ក៏​ចាប់​អ្នក​ដែល​មាន​កាយវិការ ឬ​រូបភាព​សិចស៊ី​នោះ​មក​ដាក់​ទោស ឬ​ក៏​ផាក​ពិន័យ​យ៉ាង​ណា​នោះ​ទេ។ មាន​ត្រឹម​តែ​ហៅ​ណែនាំ អប់រំ តែ​ប៉ុណ្ណោះ​។

លោក ថៃ នរៈសត្យា រដ្ឋលេខា​ក្រសួង​វប្បធម៌ និង​វិចិសិល្បៈ ក៏​ធ្លាប់​បាន​ប្រាប់​ដែរ​ថា៖​«មិន​មាន​ច្បាប់​ដាក់​ទោស​ពួកគេ​ទេ តែ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ក៏​មាន​សិទ្ធិ​ហៅ​បុគ្គល​ដែល​ប្រព្រឹត្ត​នោះ មក​ធ្វើការ​អប់រំ និង​ដាក់​លក្ខខណ្ឌ​ដែរ​»។

លោក ថៃ នរៈសត្យា បាន​ប្រដូច​រឿង តារាចម្រៀង ឆៃលី ដាឡែន កាលពី​គាត់​ទៅ​ច្រៀង​នៅ​អាមេរិក​កាលពី​ឆ្នាំ​កន្លង​មក​ថា៖​«​មិន​មាន នរណា​ហាមឃាត់​គាត់ មិន​ឲ្យ​លេច​វត្តមាន​ក្នុង​សិល្បៈ​ទេ តែ​មកពី​ខាង​អ្នក​រៀបចំ​កម្មវិធី​សិល្បៈ គេ​ខ្លាច​ខូច​កម្មវិធី​គេ​ទើប​គេ​មិន​ហៅ​។ ដូចគ្នា​នោះ នាង សេង សូណា ខ្ញុំ​ក៏​គិត​ថា លទ្ធផល​នាង​នឹង​ទៅ​ដូច​គ្នា នឹង​ដាឡែន មុន​នេះ​ដែរ»។

ដោយឡែក លោក សុះ ម៉ាច ដែល​មាន​នាទី​ជា​ប្រធាន​សមាគម​សិល្បៈ​ជំនាន់​ទី​៤ ដែល​មហាជន​ឲ្យ​តម្លៃ​ថា មាន​ប្រជាប្រិយភាព​ក្នុង​ការ​ដឹកនាំ​នោះ ក្រៅពី​សម្តែង​ការ​សោកស្តាយ​ចំពោះ​ទង្វើ​នាង សេង សូណា លោក​និយាយ​យ៉ាង​ដូច្នេះ​ថា៖​«គាត់​ជា​អ្នក​សិល្បៈ​មួយ​រូប គួរ​តែ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជា​គំរូ​ល្អ​សម្រាប់​សង្គមជាតិ និង​វប្បធម៌​ប្រពៃណី​ខ្មែរ​ដ៏​ល្អ​ផូរផង់​»។

លោក សុះ ម៉ាច ពោល​បន្ត​ថា៖​«គាត់​សរសេរ​ពាក្យ​ទាំង​នេះ ចេញ​មក គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ ពិសេស​សម្រាប់​វប្បធម៌​ខ្មែរ​។ នាង សេង សូណា គាត់​មាន​វ័យ​ប៉ុណ្ណេះ​ទៅ​ហើយ គាត់​ប្រាកដ​ជា​ចេះ​គិត និង​ពិចារណា​វែង​ឆ្ងាយ ព្រោះ​យើង​មិនមែន​ជា​ជាតិសាសន៍​អឺរ៉ុប​ទេ។ បើ​ទោះ​ជា​គាត់​កាន់​សញ្ជាតិ​អ្វី​ក៏ដោយ ប៉ុន្តែ​គាត់​មាន​ឈ្មោះ​ជា​សិល្បការិនី​ខ្មែរ​គប្បី​ធ្វើអ្វីៗ​កុំ​ឲ្យ មាន​ការ​ប៉ះពាល់​ទៅ​ដល់​វប្បធម៌​ប្រពៃណី​ខ្មែរ»។

លោក សុះ ម៉ាច បាន​បញ្ជាក់​ថា៖​« ត្រី​មួយ​កន្ត្រក បើ​ស្អុយ​មួយ គឺ​ស្អុយ​ទាំងអស់។ ដូច្នេះ​សូម​កុំ​ធ្វើអ្វី​ប៉ះពាល់​ទៅ​ដល់​កិត្តិយស​សិល្បករ​ខ្មែរ​ដទៃ​ទៀត គួរ​ពិចារណា​ឡើង​វិញ​សម្រាប់​ទង្វើ​បែប​នេះ»។

បច្ចុប្បន្ន​នេះ តារា​មួយ​ចំនួន ពិសេស​តារាស្រី​និយម​បញ្ចេញ​ភាព​សិចស៊ី​ដើម្បី​ភាព​ល្បី​របស់​ខ្លួន​នោះ ប៉ុន្តែ​ត្រូវ​បាន លោក សុះ ម៉ាច បង្ហាញ​ការ​យល់​ឃើញ​ផ្ទុយ​ពី​ទស្សនៈ​នេះ លោក​និយាយ​ថា៖​«គាត់​យល់​ខុស​ទាំង​ស្រុង ព្រោះ​នៅ​បរទេស​វប្បធម៌​របស់​គេ​ផ្ទុយ​ស្រឡះ​ពី​ប្រពៃណី​វប្បធម៌​ខ្មែរ​យើង គឺ​មិន​អាច​ធ្វើ​ទង្វើ​បែប​នេះ​ដូច​គេ​បាន​ឡើយ»​។

លោក​បន្ថែម​ថា៖​«​មិនមែន​ទាល់​តែ​បង្ហាញ​ភាព​សិចស៊ី ឬ​ថត​រឿង​សិច​ទើប​អាច​ទាក់ទាញ​ការ គាំទ្រ​ច្រើន​ពី​សំណាក់​មហាជន​នោះ​ទេ ព្រោះ​កន្លង​មក​មាន​តារា​ល្បីៗ​ខ្មែរ​ជាច្រើន​រូបគេ​មិន​បាន​ធ្វើ​ទង្វើ បែប​នេះ​ផង ហេតុអ្វី​គេ​អាច​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​បាន»។

លោក សុះ ម៉ាច បាន​បញ្ជាក់​ថា៖​«សមត្ថភាព និង​ទេពកោសល្យ ក៏​ដូចជា​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ គឺជា​កត្តា​ដែល​ជួយ​ជំរុញ​ឲ្យ​សិល្បករ-សិល្បការិនី​ខ្មែរ​ទទួល​បាន​ភាព​ល្បីល្បាញ​យូរអង្វែង​»៕


What Next?

Recent Articles

17 Responses to "សុះ ម៉ាច​ ស្នើ​សិល្ប​ករ​ខ្មែរ​​ឲ្យ​តម្លៃ​លើ​ខ្លួនឯង"

  1. សុខ អាន says:

    ស្រ្តីខ្មែរពិតប្រាកដមិនមែនមានចារឹកអាសដូចនេះទេ! បាត់អស់ហើយប្រពៃណីវប្បធម៌ខ្មែរ

    ដោយសាតែក្រសួងវប្បធម៌និងពត៌មានអត់ធ្វើការដេកចាំសម្ងំស៊ីលុយរាស្រ្តប្រជាពលរដ្ឋ

    ហើយបណ្តោយឲ្យវប្បធម៌ពាលនិងពាលាអាវ៉ាសែហូរចូលស្រុកខ្មែរគ្រប់ប្រភេទនិងគ្រប់

    រូបភាព។ នេះហើយជាសូញចនាករចង្អុលបង្ហាញឲ្យដឹងថា វប្បធម៌ប្រពៃណីខ្មែរកំពុងតែ

    ដាំក្បាលចុះធ្លាក់យ៉ាងគំហុក។

  2. Anonymous says:

    កុំគឹតអ្វីពីអ្នករិៈគន់ គឺមានបងជាប្តីអូន បង្កើតកូនចៅ ហើយយើងរស់នៅជាមួយគ្នាក្នុងគ្រួសារដ៍មានសុភមង្គលសុខសាន្តរៀងរហូត……………៕

  3. VN99 says:

    គួរយល់ស្របតាមគំនិតរបស់នាងផងព្រោះ នាងចង់ដូច្នោះហើយ យ៉ាប់មែនពួនេះ

  4. KCT says:

    វាគួរតែខ្មែរមានមោទនភាពទៅ​ព្រោះខ្មែរមានស្រីដែលមានដោះដ៏ធំបង្ហាញពិភពលោកមើល
    និងគួរឣោយសសើរដែលវា​មានលុយរាប់ម៉ីនដិល្លាសំរាប់កែដោះឣោយបានធំ
    ដូច្នោះវាត្រូវថតរឿងសិច​ដើម្បីស្រង់ដើមវិញ
    ជាពិសេសនិងបានសល់ជួយកាកបាទក្រហម។

  5. boys says:

    មីចោរកាចុយ១នេះយ៉ាងម៉េចវា???

  6. boys says:

    មីកំពូលថោក៩៩៩%!!

  7. sl says:

    Procheachun Khmer trov ka cut kbal ah chker kvac Hun Nal neng mi chokachoy mok khmouch chao Sam Hengt mouy pouch
    —————————————————————
    sl

    Pouch ah kbot cheat, ah khiet to kor, ah bomplanh cheat, ah samre, ah thoak tieb:

    Ah norouk Hun Neang
    Mi norouk Di Pok
    Ah norouk Phdey mi kanhchas Bun Seng Ly
    Mi kanhchas jit ngoab Bun Seng Ly
    Ah chhker kvac Hun Sen
    Mi mok khmouch chhao reu sat chomlek Bun Sam Heng
    Ah chhker Mi chhker kon chao vea teng oss

    Pouk heng, mi ngeng, kert morc chenray cheat khmean ban ka ey teng oss

    ——————————————————–

    Anonymous
    March 8, 2014 at 11:55 am

    ពូកែរជេរមែន ប្រយ័ត្នបាបដល់ដូនតានិងកូនចៅជំនាន់ក្រោយខ្លួនអែងណា veng sreng។ ជេរអ្នកធំចឹងប្រាកដជាល្ហេមល្ហាមទៅៗហើយ។ បុណ្យអ្នកណាអ្នកនឹងទទួល។ ជាតិមុនប្រហែល veng sreng អែងសាងបុណ្យអាក្រក់ហើយ បានជាជាតិនេះចេះតែរស់នៅដោយក្ដៅក្រហាយ?

    ———————————————————–

    Min bab te, ker ban bon chren nas, pi pros pal na monos ah krorc vineas, monos laor neng ban sok. Yerng min trov chhor merl amper ah krorc te na. Vea veay samlab bong phown mer ey con chao Khmer os chren nas, kam pea nis vea neng trov to tul vinh. Mouy pouch vea neng trov tay hong

    ———————————————-

    Anonymous
    March 17, 2014 at 8:19 am

    លោក veng sreng ល្មម ឈប់ជេរ គេ ទៅ ការ ដែលជេរ គេ របៀបនេះ វា គ្មានតម្លៃ អ្វី ទេ !

    ———————————————–

    Chos ah Hun kvac nis vea mean domlay reu??? vea samlab bong phaown kammakor nov plov Veng Sreng neng nov wat Stung Mean Chey nos?? Nis min ton niyay ompi bot oucret 100000 yang robos vea phong!!!
    Ah chhker samre kvac nis tver ahkroc ban ahkroc sam mok vea heuy

  8. G.spot says:

    ទុកនាងមួយនេះអោយអាកឹម សុខាចុះ,ព្រោះអាមួយនេះវាចូលចិត្ត

  9. sarika says:

    “អោយតំលៃលើខ្លួនឯង”អាចមានន័យច្រើនយ៉ាងណាស់។សូមនិយាយឧ្យចំៗទៅ ព្រោះថាការបង្ហាញសាច់,បង្ហាញកន្លែងដែលមិនគួរបង្ហាញ ក៏ជាកាឧ្យតំលៃខ្លួនឯងដែ។ គឺជាការលើកតំលៃខ្លួន ថាសាច់គេវាស្អាត, ថាគេហ៊ានធ្វើនូវអ្វីដែលអ្នកដទៃមិនហ៊ាន។

  10. Terminator III says:

    Sos Mach Mohamed Hassan Abdulah Housen earned his medal of honor from the Hun Xen’s government just for being a radical Islamist leader in Cambodia. I would like to ask the Champ clerics at the Cambodian mosque if there are any beautiful Islamic girls available for the time being.

  11. កូនឪ says:

    ប្រើថ្នាំគីមី និងថ្នាំពុលច្រើនណាស់ កុំចាញ់បោក ប្រយ័ត្នគ្រោះថ្នាក់ ដល់ជីវិត

  12. Bol says:

    គិតថា បើចង់ល្អពីរឿងស្លៀកពាក់នេះ គួរតែយើងរៀនតាមសាសនាមូស្លីមវិញ ដែលស្រ្តីរបស់គេ ត្រូវស្លៀកឈុតវែង និងពាក់ទាំរបាំងមុខ។ ( សុំអធ្យាស្រ័យចំពោះបងប្អូនមូស្លីម, យើងមិនមែននិយាយចំអកទេ គឺនិយាយដោយត្រង់ និងក្នុងន័យល្អទេ)។
    ដូចជាលោករដ្ឋលេខាធិការក្រសួងវប្បធម៌និយាយអញ្ចឹង គឺវាពុំមានច្បាប់ទេសម្រាប់ការស្លៀកពាក់, ឯលោក សុះ ម៉ាចក្នុងនាមជាប្រធានសមាគមអ្នកសិល្បៈ គាត់ចង់ឲ្យគោរព វប្បធម៌ប្រពៃណី ខ្មែរ។
    តែ យើងគួរតែគិតអញ្ចេះទៅវិញ ព្រោះសិល្បការរិនី ឬពិធីការិនីដែលចូលចិត្តSexy ទាំងនេះ គេមានសិទ្ធិ ជាពលរដ្ឋ ដែលអាចទទួល និងត្រាប់តាមវប្បធម៌បរទេស ដោយពុំមានដែនកំណត់ឡើយ។
    វាសំខាន់ត្រង់ថា វេទិកាសំដែងតាមស្ថានីយទូរទស្សន៍ ទស្សនាវដ្តី ឬផ្ទាំងទស្សនីយភាពនានា ជាភាពយន្ត ឬខារ៉ាអូខេនៃក្រុមហ៊ុន និមួយៗ អនុញ្ញាត ឬចូលចិត្តឲ្យតារាស្រីទាំងនោះ គេបញ្ចេញភាពSexy របស់គេឬក៏អត់ តែប៉ុណ្ណេះ ។
    បើយើងសំគាល់មើល វាជាធម្មតាណាស់ទៅហើយ អារឿងនេះ។
    ក្នុងភាពយន្តភាគរបស់ ពាន់ភួងបុប្ផា និង ហ្វៃសំអាង តើមានរឿងណាមួយ ដែលមិនតម្រូវឲ្យមានឈុតសំដែងសិល្បៈលើគ្រែ? ឃើញថា រឿងណាក៏មានសិល្បៈលើគ្រែ ដែរ ដោយសំដែងក្នុងថេរៈវេលាមិនតិចជាង ៣ នាទី ក្នុងសកម្មភាពលាត់ លូក សើយ ច្របាច់ ញីញក់ប៉ើងអស់សំពត កន្សែង និងអាវក្នុងរបស់នាង ដែលធ្វើឲ្យទស្សនិកជន ត្រូវតែសម្រេចប្តូរប៉ុស្ត (បើសិនជាគេកំពុងមើលរឿង ជាមួយកូនក្មេង)។ យ៉ាងហោចណាស់ រឿងណាក៏មានឈុត ចោមពុងកន្សែង ក្រមា ឬ សារ៉ុង សំញ៉ែងគល់ភ្លៅ និងដើមទ្រូង ដែរ។ ហើយគ្រប់រឿងបែបបុរាណ សុទ្ធតែរៀបចំឲ្យតួស្រីៗពាក់ប៉ឹងកន្សែងរុំដើមទ្រូងបន្តិចៗ ដើម្បីជាការទាក់ទាញ។ នេះមកពីអ្វី មកពីក្រសួងវប្បធម៌ ឬដោយក្រសួងពត៌មាន?
    ដូចនេះ មិនជាអ្វីទេ បើតារាស្រីៗយើង គេថត ហើយបង្ហោះតាម Facebook ក៏ល្អម្យ៉ាង គ្រាន់នឹងយើងបានឃើញបានស្គាល់របស់របរផងគេផង។
    ល្អម្យ៉ាងដែរ សព្វថ្ងៃនេះ ដែលពិធីការនីយើងគ្រប់ទូរទស្សន៍ពាក់អាវ កធំ ឬវាលឃ្លៀក និងចំហរដើមទ្រូង គួរឲ្យស្រៀវឃ្លាន តែម្តង ។ សូមអរគុណនាងៗ និងសូមអរគុណចំពោះ Cameraman ដែលចេះ zoom បានល្អ។
    យើងមិនថាអីទេ សុំឲ្យធ្វើទៀតចុះ។ ពីសេស គឺ Cameraman ។
    ចុងក្រោយ គួរកុំបន្ទោស និងស្អប់ខ្ពើមនាងៗ ទាំងនោះ ព្រោះនាងមិនបានធ្វើឲ្យវិនាសជាតិ ឬបំផ្លាញទ្រព្យសម្បត្តិជាតិទេ ទោះបីជានាងជាប្រពន្ធចុង ឬជា កាមទាសីរបស់ឯកឧត្តម ឧកញ៉ា ណា ក៏ពិតមែន ។

  13. Anonymous says:

    អាបុលគំនឹតអាក្រក់ យោបល់ល្អ … ហា៎! ហា៎! ហា៎! អាមោឃនេះពឹតជាឃ្លានខ្លាំង ណ្ហើយ!ស៊ីមី “មើយសាវទូយ” វាឆ្ងាញ់ (រោមត្រឡាច)ណាអារំបុល ។

  14. សូមថតរឿងស៊ិចឆាប់ៗដើម្បីចែកចាយគ្នាមើលក្តិតល្អប៉ុណ្ណា

  15. Kolap says:

    Me nis das wea thom cheang srey khoch teat min deng see kdor os pon man roy kdor te.

  16. ANONYMOUS says:

    Kolap,

    I agree with you 100%. Besides, Mi Seng Sona should call Mi Dara Os Sach Ny Mollika to join when she shoots a “Play Boy ” Movie. They both have the same charactor “Somphoeung Os Sach”, but live in different places. Mi Seng Sona lives in Cambodia while Mi Ny Mollika lives in Dallas, TX!

  17. sarika says:

    ស៊ីត្រីកុំចោលស្រការ វប្បធម៌ដាច់ផ្ងាអាស្រ័យលើរាស្ត្រ
    ស្រការស្អុយមួយពីរកុំរង្កៀស ស្អុយមួយចន្លៀសត្រូវប្រុងភ័យ
    បើស្រការទាំងអស់ក្ស័យ ត្រីហ្នុងច្បាស់ជាសូន្សជីវា
    តាមពាក្យស្លោកថា វប្បធ៌មរលត់ជាតិរលាយ។