​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​២០​ស្ថាប័ន​ប្តេជ្ញា​បញ្ជ្រាប​គំនិត​សន្តិភាព​ចូលក្នុង​សារព័ត៌មាន​​

ដោយ៖​ ពៅ មេត្តា​
ថ្ងៃពុធ ទី19 ខែមិនា ឆ្នាំ2014
http://vodhotnews.com

តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​២០​ស្ថាប័ន​កំពុងប្រជុំជជែកគ្នាអំពីការ​បញ្ជ្រាប​គំនិត​សន្តិភាព​ចូលក្នុង​សារព័ត៌មាន (រូបភាព៖ពៅ មេត្តា)

តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​២០​ស្ថាប័ន​កំពុងប្រជុំជជែកគ្នាអំពីការ​បញ្ជ្រាប​គំនិត​សន្តិភាព​ចូលក្នុង​សារព័ត៌មាន (រូបភាព៖ពៅ មេត្តា)

ព័ត៌មាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​សង្គម​ប្រជាធិបតេយ្យ ក្នុងការ​នាំសារ​ពី​ថ្នាក់ដឹកនាំ​ទៅ​ប្រជាពលរដ្ឋ និង​នាំសារ​ពីរ​ប្រជាពលរដ្ឋ​មក​អ្នកដឹកនាំ​វិញ​។ លើស​ពី​ការ​នាំសារ​ក្រុម​អ្នកសារព័ត៌មាន​សន្តិភាព​យល់ថា សារព័ត៌មាន​អាច​នាំ​ឲ្យ​សង្គម​ទទួលបាន​ការអភិវឌ្ឍ​ន៍​ប្រកបដោយ​សន្តិភាព ដូច្នេះ​ពួកគេ​ប្តេជ្ញា​បញ្ចូល​គំនិត​សន្តិភាព​ចូល​ក្នុង​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ដែល​បាន​ផលិត​។​

​អ្នកសារព័ត៌មាន​មក​ពី​ស្ថាប័ន​មក​ពី​ស្ថាប័ន​ចំនួន​២០​ផ្សេងៗ គ្នា​បាន​ប្តេជ្ញា​ប​ញ្ជូលគំនិត​សន្តិភាព​ចូ​ល​ក្នុង​សារព័ត៌មាន​ប្រចាំថ្ងៃ​របស់​ពួកគេ ដើម្បី​ចូលរួម​ជំរុញ​ឲ្យ​សង្គម​មាន​ការអភិវឌ្ឍ​ន៍​ប្រកបដោយ​សន្តិភាព​។​

​ការប្តេជ្ញា​នេះ ធ្វើឡើង​ក្នុង​កម្មវិធី​ត្រួតពិនិត្យ និង វាយ​តម្លៃ​នៃ​ការអនុវត្តន៍​ព័ត៌មាន​សន្តិភាព រៀប​កិច្ចពិភាក្សា​ដោយ ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​(ACT) និង មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) ធ្វើឡើង​ខេត្តមណ្ឌលគិរី​ពី​ថ្ងៃ​ទី​១៨ ដល់​១៩​ខែ​មីនា ដែលមាន​អ្នកសារព័ត៌មាន​មកពី​២០​ស្ថាប័ន​ផ្សេង​គ្នា​ចូលរួម​។​

​នៅ​ពេល​បញ្ចប់​កិច្ចពិភាក្សា​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការអនុវត្ត​ព័ត៌មាន​សន្តិភាព លោក ហង្ស ច​ក្រា ជា​ចាងហ្វាង​ការផ្សាយ​របស់​ការ​សែ​ត និង គេហទំព័រ​ខ្មែរ​ម្ចាស់​ស្រុក មាន​អាជីព​ជា​អ្នកសារព័ត៌មាន​២១​ឆ្នាំ​និង​ធ្លាប់​ជាប់​ពន្ធនាគារ​ដោយសារ​ការផ្សាយ​ព័ត៌មាន មានប្រសាសន៍ថា លោក​បាន​បញ្ជ្រាប​គំនិត​សន្តិ​សភាព ក្នុង​សារព័ត៌មាន​របស់​លោក​ជិត​១​ឆ្នាំ​ហើយ​។ លោក​បន្តថា ព័ត៌មាន​សន្តិភាព​អាច​ជួយ​ឲ្យ​សង្គម​មាន​សន្តិភាព​ដូច្នេះ​លោក ប​ញ្ជូលគំនិត​សន្តិសភាព​ទាំង​ការផ្សាយ​តាម​កាសែត និង តាម​គេហទំព័រ​។​

​អ្នក​រាយការណ៍​មក​ពី​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ លោក មករា  មានប្រសាសន៍ថា  គ្រប់​ព័ត៌មាន​ដែល​ក្រុមការងារ​របស់​លោក​បាន​ផ្សាយ សុទ្ធតែ​បាន​បញ្ជូល​នូវ​ខ្លឹមសារ​ព័ត៌មាន​សន្តិភា​ព​។​

នាយិការ​ប្រតិបត្តិ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ ​(ACT) កញ្ញា ស្រី សុធាវី មានប្រសាសន៍ថា សព្វថ្ងៃ​ការផ្សាយ​ព័ត៌មាន​បែប​សន្តិភាព​នៅ​មាន​កម្រិត​ទាប​ដោយសារ សេរីភាព​ព័ត៌មាន​មិនទាន់​ទូលាយ និង ការយល់ដឹង​របស់​អ្នក​ព័ត៌មាន​ពី​ការបញ្ចូល​ខ្លឹមសារ​សន្តិភាព​នៅ​មាន​កម្រិត​ទាប​។ កញ្ញា​បន្ថែមថា ប្រសិនបើ​ការផ្សាយ​ព័ត៌មាន​បែប​សន្តិភាព​បាន​ទូលាយ​គឺជា​កត្តា​សំខាន់​ក្នុង​ការនាំមក​នូវ​សុខ​សន្តិភាព​ដល់​សង្គម​។​

ក្នុង​វគ្គ​បណ្តុះបណ្តាល​ពី​សារព័ត៌​មាន​សន្តិភាព​មាន​ការបង្រៀន​ពីរ​របៀប​ស្វែងរក​បញ្ហា វិភាគ​លើ​បញ្ហា និង ការស្វែងរក​ដំណោះស្រាយ​។ គោលដៅ​សំខាន់​នៃ​ព័ត៌មាន​សន្តិភាព​គឺ​ការផ្សាយ​ព័ត៌មាន​ពិត​ដល់​សាធារណជន សម​ហេតុផល​ដែល​ភាគី​ពាក់ព័ន្ធ​អាច​ទទួលយកបាន ហើយ​សំខាន់​នោះ​គឺ​បណ្តុះ​នូវ​គំនិត​សន្តិ​សភាព​ដល់ អ្នក​ដែល​ទទួល​ព័ត៌មាន​៕

សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

 

What Next?

Recent Articles