Wednesday, 19 March 2014
ភ្នំពេញប៉ុស្តិ៍
ក្រុងឡុងដ៍ៈ យោងតាមការស្រាវជ្រាវថ្មីមួយ បន្លែស្រស់ដែលត្រូវបានគេក្លាស្សេភ្លាមៗក្រោយពីបេះរួចនោះ មានផ្ទុកជីវជាតិ និងវីតាមីន ច្រើនជាងបន្លែស្រស់ដាក់លក់តាមផ្សារទៅទៀត។ បន្លែស្រស់ដែលទិញពីផ្សារនោះវាបានបាត់បង់ជីវជាតិ៤៥ភាគរយទៅហើយមុននឹងក្លាយជាម្ហូបលើតុនោះ។
វេជ្ជបណ្ឌិត សារ៉ាស្កេនឃឺរ អ្នកឯកទេសខាងចំណីអាហារបំប៉នអាមេរិកបាននិយាយថា៖ «តាមពិតទៅបន្លែស្រស់ៗវាចាប់ផ្តើមថយបរិមាណជីវជាតិរបស់វា ចាប់តាំងពីពេលដែលយើងបេះវាចេញពីដើមមកម្ល៉េះ»។
ដូច្នេះបើចង់ឲ្យបន្លែផ្លែឈើរក្សាកម្រិតជីវជាតិ និងវីតាមីន វាគួរតែត្រូវបានគេក្លាសេ្សនៅនឹងកន្លែងបេះតែម្ដង មុននឹងដឹកជញ្ជូនយកមកលក់»៕ PR
ស្វែងយល់អំពីផលិតផលសម្អាតផ្ទះដែលផ្ទុកជាតិពុល
ក្រុងឡុងដ៍ៈ ប្រាកដណាស់សារធាតុលាងសម្អាតផ្ទះមួយចំនួនពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរក្សាអនាម័យ កម្ចាត់បាក់តេរី និងផ្ដល់សោភណភាពស្រស់ស្អាតដល់ផ្ទះសម្បែង។ តែផលិតផលទាំងនោះក៏មានផ្ទុកសារធាតុគីមី ឬសារធាតុបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សផងដែរ។
ផលិតផលលាងសម្អាតភាគច្រើនជះចំហាយក្លិន និងឧស្ម័នដែលបំពុលខ្យល់អាកាសក្នុងផ្ទះ ហើយការប៉ះពាល់វាផ្ទាល់ជាមួយចំណីអាហារ វាអាចបង្កគ្រោះថ្នាក់ដល់អវយវៈរបស់មនុស្សទៀតផង។
កម្រិតនៃជាតិពុលក្នុងផលិតផលទាំងនេះគឺស្មើនឹងជាតិគីមីក្នុងរោងចក្រដែរ។ ដូច្នេះដើម្បីបង្ការគ្រោះថ្នាក់ មានតែការលាងដៃ និងចៀសវាងទម្លាប់រើសអាហារជ្រុះលើតុ ឬឥដ្ឋមកទទួលទានទើបជាការប្រសើរ៕ PR