Wednesday, 19 March 2014
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍
class=”clear”>
newspaper
Wednesday, 19 March 2014
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍
class=”clear”>
កោះកុងៈ រថយន្តធុនធ្ងន់ជាច្រើនគ្រឿងបានដឹកដីចុះឡើងៗដែលជាសកម្មភាពកំពុងកសាងហេដ្ឋារចនាសម័្ពន្ធរបស់ក្រុមហ៊ុន ចិន យូញៀន ដេវើឡុបមេន គ្រុប ដែលកំពុងចំណាយដើមទុនវិនិយោគលើវិស័យឧស្សាហកម្មទេសចរណ៍ និងទីក្រុងរណបស្ថិតនៅក្នុងស្រុកពីរនៃ ខេត្តកោះកុង គឺ ស្រុកបទុមសាគរនិងគិរីសាគរ ដែលគម្រោងនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ១១៤៣ គ្រួសារ។
ផ្ទះធ្វើពីឈើប្រក់ស័ង្កសីពណ៌ក្រហមតម្រៀបគ្នាជាជួរនៅសងខាងផ្លូវ និងមួយចំនួននៅកណ្តាលព្រៃ ដែលដីនៅក្នុងផ្ទះនីមួយៗមានទំហំដី ៥០ ម៉ែត្រគុណនឹង ១០០ ម៉ែត្រ ត្រូវបានកសាងឡើងដោយក្រុមហ៊ុនសម្រាប់ផ្តល់ជូនជាសំណងចំពោះប្រជាពលរដ្ឋ ១១៤៣ គ្រួសារដែលនឹងត្រូវជម្លៀសចេញពីទីកន្លែងដែលពួកគេកំពុងរស់នៅ។
ក្នុងការបើកឱកាសឲ្យអ្នកសារព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ ចូលមើលអំពីគម្រោងអភិវឌ្ឍន៍របស់ខ្លួនដែលកំពុងសាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំ ដែលគ្រោងនឹងដាក់ឲ្យភ្ញៀវចូលស្នាក់អាស្រ័យនៅដំណាច់ឆ្នាំនេះ និងទីលានវាយកូនគោលបានសាងសង់រួចចំនួន ៩ រន្ធ ដែលគ្រោងនឹងដាក់ឲ្យភ្ញៀវចូលលេងកម្សាន្តនៅក្នុងឆ្នាំក្រោយផងដែរ លោក ង៉ូ ធៀន ឡុង តំណាងក្រុមហ៊ុន យូញៀន ដេវើឡុបមេន បានឲ្យដឹងនៅខណៈចាក់ស្ប៉តពាណិជ្ជកម្មរបស់ក្រុមហ៊ុនដែលបង្ហាញអំពីគម្រោងអភិវឌ្ឍន៍មេរបស់ខ្លួនថា៖ «គ្មានក្រុមហ៊ុនណា គេជួយប្រជាជនដូចក្រុមហ៊ុនយើងទេ។ យើងធ្វើផ្ទះឲ្យពួកគាត់យើងឲ្យដីយើងកសាងសាលារៀនមួយខ្នងដែលមានប្រាំបន្ទប់ វត្ត ផ្សារដើម្បីឲ្យពួកគាត់រកស៊ី ដែលតាមពិតសំណងទាំងនោះ គឺជាបន្ទុករបស់រដ្ឋាភិបាលទេ ពីព្រោះយើងជួលដីពីរដ្ឋាភិបាល ប៉ុន្តែក្រុមហ៊ុនយើងមកអភិវឌ្ឍពិតប្រាកដទើបយើងជួយ ក្រុមហ៊ុនយើងមិនមែនដូចក្រុមហ៊ុនខ្លះ បានដីពីរដ្ឋាភិបាលកាប់តែឈើមិនធ្វើអីនោះទេ»។
ខណៈផ្លូវកៅស៊ូពីរខ្សែដែលធ្វើជិតរួចរាល់ហើយនោះ ដើម្បីជាការងាយស្រួលក្នុងការធ្វើដំណើរចូលទៅកាន់ក្រុមហ៊ុននោះ លោក ង៉ូ ធៀនឡុង បានថ្លែងឲ្យដឹងទៀតថា ផ្លូវនេះ នៅពេលដែលធ្វើរួចរាល់ហើយនឹងប្រគល់ឲ្យរដ្ឋាភិបាល ប៉ុន្តែក្រុមហ៊ុនជាអ្នកទទួលខុសត្រូវ ក្នុងការជួសជុលចំណែកឯផ្សារដែលគ្រោងនឹងសាងសង់រួចរាល់នៅក្នុងខែក្រោយនោះ នឹងប្រគល់ឲ្យអាជ្ញាធរមូលដ្ឋានជាអ្នកទទួលខុសត្រូវ។
លោកបញ្ជាក់ថា៖ «យើងប្រគល់ផ្សារឲ្យពួកគាត់ប្រកបរបររកស៊ីដោយពុំគិតថ្លៃ ហើយមិនតែប៉ុណ្ណឹង យើងបានស្តារផ្លូវទឹកសម្រាប់ទូកនេសាទ នៅ ព្រែកតានួន ដើម្បីឲ្យមានការងាយស្រួលក្នុងការយកផលនេសាទរបស់ពលរដ្ឋទៅលក់នៅទីផ្សារ»។
បើទោះមានដើមឈើមួយចំនួនត្រូវបានកាប់ផ្តួលក៏ដោយ ក៏លោក ង៉ូ ធៀនឡុង បានថ្លែងថា ជាគោលការណ៍គឺក្រុមហ៊ុនរបស់លោកធ្វើការវិនិយោគប៉ុន្តែមិនកាប់ព្រៃនោះទេគឺរក្សាព្រៃដែលជាតំបន់ឧទ្យានជាតិនោះនៅដដែលដោយមានការសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើហើយក្រុមហ៊ុនមានគម្រោងដាំព្រៃកោងកាងបន្ថែមទៀត។ «ក្រុមហ៊ុនយើងទទួលបានដីជាង ៣ ម៉ឺនហិកតា តែយើងវិនិយោគជាង ១ ម៉ឺនហិកតាប៉ុណ្ណោះពីព្រោះដីព្រៃទាំងប៉ុន្មានត្រូវរក្សាទុក»។
បើទោះបីជាមានការអះអាងអំពីការវិនិយោគនិងផ្តល់សំណងដ៏សមរម្យយ៉ាងណាក៏ដោយ បើយោងទៅតាមរបាយការណ៍អង្កេតរបស់គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា បានរកឃើញថា ប្រជាជនសរុបចំនួន ១១៤៣ គ្រួសារស្ថិតក្នុង ឃុំចំនួន ៥ នៃ ស្រុកគិរីសាគរ និងបទុមសាគរ ដែលរស់នៅក្នុងតំបន់នេះចាប់តាំងពីទសវត្សរ៍ ៦០ និង ៨០ និងវត្តចំនួនបី និងសាលាបឋមសិក្សាមួយបានរងនូវផលប៉ះពាល់ដោយត្រូវផ្លាស់ប្តូរទីតាំងចេញពីតំបន់នោះ។ ប្រជាពលរដ្ឋចំនួន ៨០០ គ្រួសារ ស្មើនឹង ៧១ ភាគរយបានបង្ខំចិត្តផ្តិតមេដៃយល់ព្រមទៅរស់នៅទីតាំងថ្មី។ ចំណែកប្រជាពលរដ្ឋមិនព្រមយកសំណង ៣៤៣ គ្រួសារស្មើនឹង ២៩ ភាគរយបានសូមឲ្យរដ្ឋាភិបាលវៀលដីរបស់ពួកគាត់ចេញពីក្រុមហ៊ុន ហើយក្នុងករណីមិនអាចវៀលបានសុំឲ្យមានដំណោះស្រាយជាសំណងសមរម្យ។
នៅក្នុងរបាយការណ៍នោះបានឲ្យដឹងទៀតថា ការតាំងលំនៅនៅទីតាំងថ្មីគឺពលរដ្ឋប្រមាណ ៧០ ភាគរយជាអ្នកប្រកបរបរនេសាទបានវិលត្រឡប់ទៅទីតាំងចាស់របស់ខ្លួនវិញ និង ១០ ភាគរយជាអ្នកចម្ការបានវិលត្រឡប់ទៅទីតាំងចាស់របស់ខ្លួនវិញ ដើម្បីប្រមូលផលដំណាំ។ មានតែប្រជាពលរដ្ឋ ១ ភាគរយប៉ុណ្ណោះ ដែលមានមុខរបរលក់គ្រឿងទេសឬគ្រឿងឧបភោគបរិភោគ មានជីវភាពល្អប្រសើរជាងមុន។
យ៉ាងណាក្តី លោក ង៉ូ ធៀនឡុង បានថ្លែងថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនលោកចំណាយដើមទុន ៣៨ ពាន់លានដុល្លារដើម្បីវិនិយោគទីក្រុងរណបសាងសង់សណ្ឋាគារផ្កាយប្រាំ ២ ទីលានវាយកូនគោល ២ អគារពាណិជ្ជកម្មតំបន់ឧស្សាហកម្ម កាស៊ីណូ ព្រលានយន្តហោះអន្តរជាតិ និងកំពង់ផែ ដោយកែប្រែកន្លែងនេះឲ្យក្លាយទៅជាតំបន់ទេសចរណ៍ល្អបំផុតនៅអាស៊ីអាគ្នេយ៍នេះ ហើយបានចុះហត្ថលេខាវិនិយោគជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងពី ឆ្នាំ២០០៨ ហើយចាប់តាំងពី ឆ្នាំ២០០០ ដល់ ឆ្នាំ២០១១ ក្រុមហ៊ុន បានចាប់ផ្តើមទូទាត់សំណងដល់ពលរដ្ឋដែលទទួលរងផលប៉ះពាល់ចំនួន ១១៤៣ គ្រួសាររួចរាល់ហើយ នៅសល់តែ ១៨ គ្រួសារប៉ុណ្ណោះ។ ដំណោះស្រាយគឺត្រូវបានធ្វើទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល ដោយពលរដ្ឋដែលរស់នៅមុន ឆ្នាំ១៩៩៣ ទទួលបានសំណង ៨០០០ ដុល្លារសម្រាប់ដីមួយហិកតា និងមានសំណងជាច្រើនទៀតដូចជា ៦០០០ ដុល្លារក្នុងមួយហិកតា ៤០០០ ដុល្លារក្នុងមួយហិកតា ២០០០ ដុល្លារនិង ២០០ ដុល្លារមួយហិកតា និងមានការផ្តល់គោលនយោបាយជាផ្ទះ។ លោកបន្តថា៖ «ពលរដ្ឋដែលទៅរស់នៅបោះតង់ ហើយក្រុមហ៊ុនដុតចោល ហើយខ្លះទៅរស់នៅលើទូកនោះ តាមពិតពួកគាត់បានទទួលយកសំណងសព្វគ្រប់ពីក្រុមហ៊ុនរួចហើយ យើងមិនដែលដុតផ្ទះគេទេ យើងដុតតង់»។
តំណាងក្រុមហ៊ុនរូបនេះបានគូសបញ្ជាក់ទៀតថា ចំពោះរបាយការណ៍ដែលថា ពលរដ្ឋដែលបានទៅទីតាំងថ្មីហើយចង់ត្រឡប់មកទីតាំងចាស់វិញនោះគឺ មិនពិតទេ ព្រោះខាងក្រុមហ៊ុនបានចុះទៅជួបពលរដ្ឋទាំងនោះ ហើយក្រុមហ៊ុនក៏ពុំបានចាប់បង្ខំពលរដ្ឋណាម្នាក់យល់ព្រមក្នុងការផ្លាស់ប្តូរទៅទីតាំងថ្មីនោះដែរ គឺពួកគាត់ស្ម័គ្រចិត្តទៅដោយខ្លួនឯង។
កាលពីថ្ងៃ ទី៩ ខែឧសភា ឆ្នាំ២០០៨ រដ្ឋាភិបាល កម្ពុជា បានចុះហត្ថលេខាជួលដីរយៈពេល ៩៩ឆ្នាំ ទៅឲ្យក្រុមហ៊ុន យូញៀន ដេវើឡុបមេន គ្រុប សម្រាប់សាងសង់តំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរនិងការវិនិយោគបន្ថែមទៀតលើផ្ទៃដីទំហំ ៣៦០០០ ហិកតា ក្នុង ស្រុកគិរីសាគរនិងស្រុកបទុមសារគរ។ នៅ ខែសីហា ឆ្នាំ២០១១ រដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃដីទំហំ ៩១០០ ហិកតាទៅជាតំបន់ប្រើប្រាស់ដោយចីរភាពនិងបានផ្តល់ដីសម្បទានជាលើក ទី២ ឲ្យទៅក្រុមហ៊ុននេះដើម្បីធ្វើអាងស្តុកទឹកនិងសាងសង់វារីអគ្គិសនី។
លោក ផាន់ អេង អាយុ ៥៧ឆ្នាំ ដែលជាជនរងគ្រោះដោយសារក្រុមហ៊ុនបានឈូសបំផ្លាញដីចម្ការពីកេរដូនតារបស់លោកដើម្បីបំបាត់ភ័ស្តុតាងបានថ្លែងឲ្យដឹងថា វាជាការពិតពលរដ្ឋបានយល់ព្រមមករស់នៅខាងភូមិថ្មី ប៉ុន្តែក្រុមហ៊ុនមិនទាន់បានវាស់ដីចម្ការឲ្យលោកនោះទេដូច្នេះ ពលរដ្ឋដែលពឹងអាស្រ័យលើស្រែចម្ការបានត្រឡប់ទៅធ្វើចម្ការនៅកន្លែងដីចាស់របស់ខ្លួនវិញ។ «ប្រសិនបើក្រុមហ៊ុនដោះស្រាយតាមគោលការណ៍អន្តរក្រសួងនោះពុំមានបញ្ហាអ្វីចោទនោះទេ តែក្រុមហ៊ុនធ្វើបំពានពុំបានផ្តល់សំណងដូចការសន្យានោះទេ»។
យោងតាមរបាយការណ៍របស់លោក ម៉ុក ម៉ារ៉េត អតីតរដ្ឋមន្ត្រី ក្រសួង បរិស្ថាន បានផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃ ទី២០ ខែមីនា ឆ្នាំ២០១១ បានរៀបរាប់ថា ភាពជឿនលឿននៃការដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋក្នុងតំបន់វិនិយោគរបស់ក្រុមហ៊ុន គឺបានធ្វើការទូទាត់ជូនពលរដ្ឋបានចំនួន ១១០៨ គ្រួសារនិងពលរដ្ឋ ៩ គ្រួសារទៀតកំពុងរង់ចាំទូទាត់សំណង។ ចំពោះប្រជាពលរដ្ឋ ១៩ គ្រួសារទៀតដែលនៅរារែកមិនព្រមទទួលសំណងក៏ដោយមូលហេតុមានអ្នកញុះញង់នៅព្រីក្រោយខ្នងដូចជាបុគ្គលិកអង្គការខ្លះ។
បើតាមការអះអាងរបស់លោក នាង បូរ៉ាទីណូ មន្ត្រីសម្របសម្រួលសមាគម អាដហុក ខេត្តកោះកុង បានឲ្យដឹងថា គ្រាន់តែនៅដើម ឆ្នាំ២០១៤ នេះ ក្រុមហ៊ុន ចិន បានដុតផ្ទះនិងរុះបំផ្លាញផ្ទះប្រជាពលរដ្ឋនៅ ស្រុកបទុមសាគរ អស់ ៤៥ខ្នង ដើម្បីបំបិទភ័ស្តុតាងសម្រាប់ពលរដ្ឋដែលរស់នៅក្នុងភូមិចាស់ដែលពុំព្រមទទួលយកសំណង «ដូច្នេះក្រុមហ៊ុននិងអាជ្ញាធរត្រូវធ្វើការផ្ទៀងផ្ទាត់ឡើងវិញចំពោះរបាយការណ៍ដែលថា មានពលរដ្ឋសរុបតែចំនួន ១៨ គ្រួសារដែលពុំព្រមទទួលយកសំណងនោះ»។
លោកបញ្ជាក់ទៀតថា៖ «នៅក្នុងដំណោះស្រាយសំណងជូនប្រជាពលរដ្ឋវិញ ក្រុមហ៊ុនពុំបានអនុវត្តតាមគោលការណ៍របស់រដ្ឋាភិបាលដូចជា ផ្តល់សំណង ៨០០០ ដុល្លារ ក្នុងដីមួយហិកតា ឬ ៦០០០ ឬក៏ ៤០០០ ដុល្លារនោះទេ»។
លោកបានថ្លែងឲ្យដឹងទៀតថា ពលរដ្ឋខ្លះគាត់ទទួលយកគោលការណ៍ក្រុមហ៊ុនដោយសារតែមានការគំរាមកំហែងប៉ុណ្ណោះ ហើយពលរដ្ឋភាគច្រើនពុំបានទទួលសំណងដីចម្ការដែលជាប្រភពចំណូលដើម្បីទ្រទ្រង់គ្រួសារនោះទេ។
ចំពោះប្រជាពលរដ្ឋដែលនៅសល់ចំនួន ១៨ គ្រួសារទៀតលោក ង៉ូ ធៀនឡុង បានថ្លែងថា៖ «យើងទុកឲ្យរដ្ឋាភិបាលជាអ្នកដោះស្រាយ»៕
ចាប់អាម៉ុកម៉ារ៉េតដាក់គុកទើបត្រូវ អាថោកនេះឃុបឃឹតស៊ីសំណូកពីក្រុមហ៊ុនចិន ហើយធ្វើបាបពលរដ្ឋ……រៀនខាងកសិកម្មនៅបារាំងដល់បានធំក្លាយជាចោរ
អាម៉ុកម៉ារ៉េតអាកំពូជថោក គួរខ្ពើម…អ៊ួក!!!
yol sr0b chea mouy Veng Sreng
————————————————
Procheachun Khmer trov ka cut kbal ah chker kvac Hun Nal neng mi chokachoy mok khmouch chao Sam Hengt mouy pouch
—————————————————————
sl
Pouch ah kbot cheat, ah khiet to kor, ah bomplanh cheat, ah samre, ah thoak tieb:
Ah norouk Hun Neang
Mi norouk Di Pok
Ah norouk Phdey mi kanhchas Bun Seng Ly
Mi kanhchas jit ngoab Bun Seng Ly
Ah chhker kvac Hun Sen
Mi mok khmouch chhao reu sat chomlek Bun Sam Heng
Ah chhker Mi chhker kon chao vea teng oss
Pouk heng, mi ngeng, kert morc chenray cheat khmean ban ka ey teng oss
——————————————————–
Anonymous
March 8, 2014 at 11:55 am
ពូកែរជេរមែន ប្រយ័ត្នបាបដល់ដូនតានិងកូនចៅជំនាន់ក្រោយខ្លួនអែងណា veng sreng។ ជេរអ្នកធំចឹងប្រាកដជាល្ហេមល្ហាមទៅៗហើយ។ បុណ្យអ្នកណាអ្នកនឹងទទួល។ ជាតិមុនប្រហែល veng sreng អែងសាងបុណ្យអាក្រក់ហើយ បានជាជាតិនេះចេះតែរស់នៅដោយក្ដៅក្រហាយ?
———————————————————–
Min bab te, ker ban bon chren nas, pi pros pal na monos ah krorc vineas, monos laor neng ban sok. Yerng min trov chhor merl amper ah krorc te na. Vea veay samlab bong phown mer ey con chao Khmer os chren nas, kam pea nis vea neng trov to tul vinh. Mouy pouch vea neng trov tay hong
———————————————-
Anonymous
March 17, 2014 at 8:19 am
លោក veng sreng ល្មម ឈប់ជេរ គេ ទៅ ការ ដែលជេរ គេ របៀបនេះ វា គ្មានតម្លៃ អ្វី ទេ !
———————————————–
Chos ah Hun kvac nis vea mean domlay reu??? vea samlab bong phaown kammakor nov plov Veng Sreng neng nov wat Stung Mean Chey nos?? Nis min ton niyay ompi bot oucret 100000 yang robos vea phong!!!
Ah chhker samre kvac nis tver ahkroc ban ahkroc sam mok vea heuy